(VOV)_ការប្រើប្រាស់ឬស្សីជាវត្ថុធាតុដើមស្នូល ក្នុងការសម្ដែងវិនាដកម្មសៀក៖
ភូមិខ្ញុំ របស់បណ្ដាសិល្បករវ័យក្មេង បានបង្កើតឡើងគំនូរមួយពោពេញទៅដោយភាព
កក់ ក្តៅនៅស្រុកកំណើត។ វិនាដកម្មសៀកភូមិខ្ញុំនេះជាការតភ្ជាប់រវាងប្រភេទសិល្បះសម្ដែងជាច្រើន។ ទោះបីជានេះគឺប្រភេទសិល្បះដ៏ថ្មីថ្មោងនៅវៀតណាមក្តី ប៉ុន្តែក្នុង រយៈពេលខ្លីប៉ុណ្ណោះ វិនាដកម្មសៀកភូមិខ្ញុំបានបង្កើតចំណាប់អារម្មណ៍ថ្មី ដោយឡែក
សំរាប់ទាំងជនវៀតណាមនិងភ្ញៀវទេសចរណ៍អន្តរជាតិទៀតផង។
|
កម្មវិធីសៀកភូមិខ្ញុំ |
កម្មវិធីសៀកភូមិខ្ញុំត្រូវបានចាប់ផ្តើមដោយឈុតសម្ដែងវិកាដ្ឋាននាំទស្សនិក ជនបានឃើញទិដ្ឋភាពពេលព្រឹកព្រលឹមនៅជនបទវៀតណាម។ រូបភាពស្ដីពីប្រជា កសិករនានាកំពុងត្រៀមរៀបចំល្អី ភ្ជួរ រនាស់ សំរាប់ថ្ងៃធ្វើពលកម្មថ្មី។ បញ្ចប់គឺពេល ដែលរាត្រីគ្របដណ្ដបទៅលើគ្រប់ទីកន្លែង ក្រោយពីការធ្វើពលកម្មហត់នឿយ។ម្តាយដេកក្បែរអង្រឹងបំពេរកូន នារីប៉ាកខាវអាវ បុរសច្រៀងបទចម្រៀងស្ដីពីគុណ
បំណាច់ របស់ឳពុក ម្ដាយ។ ក្នុងរយៈពេលសម្ដែងនោះ ជីវភាពរស់នៅទាងស្រុង
របស់ជនវៀតណាម នៅក្នុងភូមិឃុំ ត្រូវបានបង្ហាញច្បាស់លាស់ ដូចជា៖ ពីការចាប់
ត្រី ទៅស្ទូង ស្រូវក្នុងពេលរាត្រីមានពន្លឺរបស់ព្រះច័ន្ទ ការលក់ដូរក្នុងផ្សារ ពិធីអាពាហ៍
ពិពាហ៍ សូត្រធម៌…។ល។ ក្នុងនោះ សិល្បករ សិល្បការនីសៀកចំនួន២០នាក់លោត
ដាំដូង ជាមួយឧបករណ៍ស្នូលពីឬស្សី សម្ដែងឡើងជីវភាព១ដ៏សុខសាន្តត្រាណ នៅ
ជន បទវៀតណាម។
ឬស្សីជាវត្ថុធាតុដើមស្នូល ក្នុងការសម្ដែងនេះ។ ឬស្សីចូលរួមការសម្ដែងដូចជា
តួឯកម្នាក់។ ដើមឬស្សីគ្រប់ប្រភេទ ត្រូវបានបណ្ដាអ្នកដឹកនាំរឿង និងសិល្បករ សិល្ប
ការនី ប្រើប្រាស់ បង្កើតឡើងរូបភាពអំពីស្ពានឬស្សី ទន្លេ ផ្ទះសម្បែង…។ល។ បណ្ដាសិល្បករ សិល្បការនីផ្តួលខ្លួន ទៅលើដើមឬស្សីផ្សេងៗនោះ។ កម្មវិធីសៀក
ភូមិខ្ញុំនេះ បាននាំទស្សនិកជនសម្របខ្លួនចូលក្នុងជីវភាពរស់នៅមួយដ៏សុខសាន្ត
ត្រាណ សកម្មនិងរ៉ូម៉ានទិច ។ តាមនោះ ធ្វើអោយជនវៀតណាមដែលត្រូវរស់នៅ
ឆ្ងាយនឹក ដល់ស្រុកកំណើត ប្រភពដើមរបស់ខ្លួនផង និងភ្ញៀវទេសចរណ៍យល់ដឹង
បន្ថែម អំពីវប្បធម៌ភូមិឃុំនៅវៀតណាម។ លោកស្រីAster គ្រូបង្រៀនមួយនាក់ ពី
ប្រទេស Scotland ដែលកំពុងរស់នៅនៅទីក្រុងហូជីមិញ បានអោយដឹងថា៖
“ បណ្ដាអ្នកមិត្តភក្តិបាននិយាយជាមួយខ្ញុំថា៖កម្មវិធីនេះអស្ចារ្យណាស់។ មិត្ត
ភក្តិខ្ញុំបានទៅទស្សនាហើយ និងឥឡូវខ្ញុំបានទៅទស្សនា។ តាមរយៈកម្មវិធីនេះ ខ្ញុំ
យល់ដឹង បន្ថែមអំពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម។ ប្រការដែល
ធ្វើអោយ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង នោះគឺការច្នៃប្រឌិតថ្មី ពេលដែលគេប្រើប្រាស់ បណ្ដាវត្ថុធាតុដើមពីឬស្សី។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានឃើញទេពកោសល្យ និងការ កម្លាំងខ្លាំងរបស់បណ្ដាសិល្បករ សិល្បការនីទៀតផង។”
តាមរយះល្បែងយោលទោងត្រែយ៉ាងស្ទាត់ជំនាញនាទីសៀក” ភូមិខ្ញុំ“នាំ
ទស្សនិ កជនលង់ខ្លួនក្នុងបរិយាកាសសុខសាន្តត្រាណនិងសូរសំលេងនៃជីវភាព របស់ជនបទវៀតណាម។នោះគឺសំលេងមាន់រងាវសូរសំលេងខ្លុយនិងសំលេង
ហៅគ្នាទៅធ្វើ ស្រែចម្ការ។លោកស្រីManuels ភ្ញៀវទេសចរអាល្លឺម៉ង១នាក់អោយ
ដឹងថាៈ“ អស្ចារ្យណាស់។គេបានប្រើឬស្សីដើម្បីធ្វើផ្ទះលើឆាកល្ខោន។នេះជាការ
ច្នៃប្រឌិត១។ នេះជាលើកដំបូងហើយដែលខ្ញុំត្រូវបានទស្សនាកម្មវិធី១ដូច្នេះ។ “
នាទីសៀក” ភូមិខ្ញុំ“បង្ហាញមុខនៅវៀតណាមជាលើកដំបូងនាឆ្នាំ២០០៥។និងឆ្នាំ២០០៩នាទីនេះត្រូវបានសំដែងនៅបរទេស។អ្នកដឹកនាំរឿង Tuan Leចែករំ
លែកថា៖
“ នេះជាកម្មវិធីសិល្បះពិសេស១នៅប្រទេសវៀតណាមក៍ដូចជានៅលើស
កលលោកផងដែរ។ពីព្រោះកម្មវិធីសិល្បះពោរពេញទៅដោយចរិតលក្ខណះច្នៃ
ប្រឌិត។វាជាការគួបផ្សំរវាងភ្លេងរបាំនិងការច្នៃប្រឌិតរបស់សិល្បករសិល្បការីនីលើ ឆាកល្ខោនដោយការប្រើឧបការណ៍ជាឬស្សី។ “
ត្រូវបានលង់ខ្លួនក្នុងបរិយាកាសនៃជនបទវៀតណាមគឺជាចំណាប់អារម្មណ៍
របស់ទស្សនិកជនទាំងឡាយពេលមកទស្សនានាទីសៀក” ភូមិខ្ញុំ“៕