ភាពវិសេសវិសាលរបស់ Hanoi Beer Festival ឆ្នាំ ២០១៥

PHUONG LIEN Theo VOV WORLD -
Chia sẻ

(VOVworld) – Hanoi Beer Festival ឆ្នាំ ២០១៥ ត្រូវបាន
រៀបចំឡើងជាលើកដំបូងនា ពាក់កណ្ដាលខែវិ​ច្ឆិកា
កន្លងមកនៅ Eden Garden ស្ថិតនៅក្បែទន្លេ Hong
នៅទីក្រុង ហាណូយ ដោយមានការចូលរួមរបស់
ពាណិជ្ជសញ្ញាប៊ីយែរល្បីឈ្មោះរបស់វៀតណាម
និងអន្តរជាតិជាច្រើន។ ស្រាបៀររាប់រយប្រភេទ
ម្ហូបអាហារឈួយឆ្ងាញ់តូរ្យតន្ត្រីរស់រវើកនិងភៀវ
ចំនួន ២ ពានក់នាក់បានមកចូលរួមក្នុងព្រឹត្តិការ
ណ៍នេះ។ សូមអញ្ជើញលោក អ្នកនាងសម្របខ្លួន
ក្នុងបរិយាកាសអ៊ូរអររស់រវើកនៃ Hanoi Beer Festival
ឆ្នាំ ២០១៥ តាមបទយោការណ៍របស់អ្នកនិពន្ធ
Phuong Lien។ 


ភាពវិសេសវិសាលរបស់ Hanoi Beer Festival ឆ្នាំ ២០១៥ - ảnh 1
Hanoi Beer Festival ឆ្នាំ ២០១៥ (Image: Pablo Yang)

(VOVworld) – Hanoi Beer Festival ឆ្នាំ ២០១៥ ត្រូវបានរៀបចំឡើងជាលើកដំបូង
នា ពាក់កណ្ដាលខែវិ​ច្ឆិកាកន្លងមកនៅ Eden Garden ស្ថិតនៅក្បែទន្លេ Hong នៅ
ទីក្រុង ហាណូយ ដោយមានការចូលរួមរបស់ពាណិជ្ជសញ្ញាប៊ីយែរល្បីឈ្មោះ
របស់វៀតណាមនិងអន្តរជាតិជាច្រើន។ ស្រាបៀររាប់រយប្រភេទម្ហូបអាហារ
ឈួយឆ្ងាញ់តូរ្យតន្ត្រីរស់រវើកនិងភៀវចំនួន ២ ពានក់នាក់បានមកចូលរួមក្នុង
ព្រឹត្តិការណ៍នេះ។ សូមអញ្ជើញលោក អ្នកនាងសម្របខ្លួនក្នុងបរិយាកាសអ៊ូរ
អររស់រវើកនៃ Hanoi Beer Festival ឆ្នាំ ២០១៥ តាមបទយោការណ៍របស់
អ្នកនិពន្ធ Phuong Lien។

        ម៉ោង ១១ ថ្ងៃត្រង់។ លោកអ្នកនាងស្តាប់អ្វីទេ? នេះគឺជាការអញ្ជើញចូល
រួម Festival ស្រាបៀរធំបំផុតនៅទីក្រុងហាណូយដែលទាក់ទាញការចូលរួម
របស់អ្នកស្រ ឡាញ់ប្រភេទស្រានេះរាប់ពា​ន់នាក់នៅ Eden Garden នាថ្ងៃ
អាទិត្យល្អប្រសើពក្នុង ខែវិច្ឆិកានេះ។ គ្មានអ្វីអស្ចារ្យណាមួយក្នុងពេលលោក
អ្នកនាងមានឱកាសពិសារស្រាបៀរមួយកែវត្រជាក់ពោពេញទៅដោយពពុះ
សនិងក្លិនធុញ្ញជាតិរបស់តាប៉ែមកពីបណ្ដាក្រុមហ៊ុនផលិតប៊ីយែរល្បីឈ្មោះ
របស់វៀតណាមដូចជា  Hanoi Beer Halida Huda Beer ឬពាណិជ្ជសញ្ញាស្រា
បៀរនាំចូលដូចជា Chimay Peroni Coopers និង Fuller។អាចនិយាយបានថា  
Hanoi Beer Festival គឺជាព្រឹតិ្តការណ៍សំរាប់ពាណិជ្ជសញ្ញាស្រា បៀរទាំងអស់
ដែលតភ្ជាប់អ្នកស្រឡាញ់ប្រភេទភេសជ្ជៈដោយមនុស្សលោកបានបង្កើត
 ឡើងពីសតវត្សទី ៥ មុនគ្រិស្គ។ លោក Paul Yang ជាជនជាតិអាមេរិកមួយ
នាក់ដែល កំពុងធ្វើការនិងរស់នៅនៅទីក្រុងហាណូយបានចែករំលែកថា៖

        «រដ្ឋឬក្រុងនិមួយៗនៅអាមេរិក​សុទ្ធតែមានក្រុមហ៊ុនផលិតស្រាបៀរ
ដោយមាន ពាណិជ្ជសញ្ញារបស់ខ្លួននិងប្រភេទប៊ីយែរគ្រប់ប្រភេទ។ ឆ្នាំណា
ក៏ដោយ គេធ្វើ ស្រាបៀរប្រភេទថ្មី។ នេះគឺជាមូលហេតុខ្ញុំស្រឡាញ់ផឹក
ស្រាបៀរ។ នៅវៀតណាម ខ្ញុំចូលចិត្តផឹក Huda Beer បំផុត។ ខ្ញុំក៏បានឃើញ
ហាងឧទ្ទេនាមផលិតផលរបស់ Huda Beer នៅ Festival លើកនេះផងដែរ។
 ខ្ញុំឃើញថា៖ វប្បធម៌ពិសារស្រាបៀរនៅ ទីក្រុហាណូយអភិវឌ្ឍន៍ដ៏ទូលំទូ
លាយត្រៀមធ្វើស្រាបៀរនិងប៊ីយែរក្លឹបជាច្រើនត្រូវបាន បង្កើត។ Festival
ស្រាបៀរលើកនេះគឺជាឱកាសដើម្បីប្រជាពលរដ្ឋក្រុងហាណូយ ពិសារ
ស្រាបៀរគ្រប់ប្រភេទនិងភ្ញៀវទេសចរអន្តរជាតិស្គាល់ដល់ស្រាបៀររបស់
វៀតណាម។»

ភាពវិសេសវិសាលរបស់ Hanoi Beer Festival ឆ្នាំ ២០១៥ - ảnh 2
ល្បែងកំសាន្ត “អ្នកណាផ្លុំគ្រែ Vuvuzela ក្នុងរយៈពេលយូរអង្វែងជាងគេ?» (Image: Pablo Yang)

        ល្បែងកំសាន្ត “អ្នកណាផ្លុំគ្រែ Vuvuzela ក្នុងរយៈពេលយូរអង្វែងជាងគេ?»
 បានទាក់ទាញការចូលរួមរបស់ភ្ញៀវជាច្រើននាក់។ អ្នកណាក៏ដោយបានខំ
ប្រឹងប្រែងដើម្បី ដណ្តើមបានរង្វាន់គឺកេសស្រាបៀរ Halida រួមជាមួយអាវលឿង
។ ប៉ុន្តែ មនុស្សម្នាក់ មិនអាចរបូតឱកាសពិសារស្រាបៀរ “handmade” របស់
ក្រុមហ៊ុនធ្វើប៊ីយែរដោយដៃនៅ Festival ។ ជួរឃើញ លោក John Reid នាយក
គ្រប់គ្រងក្រុមហ៊ុនធ្វើស្រា បៀរដោយដៃ Pasteur Street Brewing Company របស់
អាមេរិកមកពីទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) មានការអ្វីភ្ញាក់ផ្អើល
នៅ Festival លើកនេះ។

ភាពវិសេសវិសាលរបស់ Hanoi Beer Festival ឆ្នាំ ២០១៥ - ảnh 3
លោក John Reid នាយកគ្រប់គ្រងក្រុមហ៊ុនធ្វើស្រា បៀរដោយដៃ Pasteur Street Brewing Company របស់អាមេរិក (Image: Paul Yang)

«ការផ្តើមគំនិតយើងខ្ញុំគឺនាំរបៀបធ្វើស្រាបៀររបស់អាមេរិកដែលប្រើ
ប្រាស់បណ្ដា រស់ជាតិត្រូពិចអស្ចារ្សរបស់វៀតណាមដើម្បីផលិតស្រាបៀរ
វិសេសវិសាលបំផុតដែល ប្រជាជនវៀតណាមស្វាគម។ មិត្តមិនអាចបំភ្លេច
បានឡើយរស់ជាតិល្អិតល្អិននៃ ស្រាបៀរ Jasmine IPA រស់ជាតិហឹរក្តៅពីម្រេច
 Phu Quoc ក្នុងស្រាបៀរ Saigon Saison ។ ប៊ីយែរ Jasmine IPA គឺជាប្រភេទស្រា
បៀរដែលអតិថជនចូលចិត្តជាច្រើន ជាងគេ។ នាបច្ចុប្បន្ន យើងខ្ញុំកំពុង
អភិវឌ្ឍន៍ប្រភេទបៀរដោយមានរស់ជាតិផ្លែ Passion ។ យើងខ្ញុំនឹងបើកទី
កន្លែងឧទ្ទេសនាមផលិតផលមួយនៅទីក្រុងហាណូយនាពេលខាងមុខ។»

ស្រាបៀរមានក្លិនផ្កាម្លិះ ស្រាបៀរមានរស់ជាតិម្រេចហឹរ ស្រាបៀរមានរស់
ជាតិផ្លែ Passion បានធ្វើឲ្យកញ្ញា Nguyen Ngoc Minh Khue មិនអាចលាក់ការចាប់
អារម្មណ៍ ភ្ញាក់ផ្អើលរបស់ខ្លួនបានឡើយ។

«ខ្ញុំគួរឲ្យចាប់អារម្មណ៍ណាស់ក្នុងពិសារស្រាបៀររស់ជាតិថ្មីរបស់គេ។
 ប្រភេទ​ស្រាបៀរនោះមានរស់ជាតិខុសប្លែកពីរស់ជាតិប្រពៃណីនៃស្រាបៀរ
ធម្មតា។»

ភាពវិសេសវិសាលរបស់ Hanoi Beer Festival ឆ្នាំ ២០១៥ - ảnh 4
ស្តង់ម្ហូបអាហារចំនួន ២០ ពីប្រទេស នានាលើពិភពលោក។ (Image: Pablo Yang)

        តូរ្យតន្ត្រី ស្រាបៀរនិងមិនអាចខ្វះម្ហូបអាហារបានឡើយ។ Hanoi Beer
Festival ឆ្នាំ ២០១៥ គឺជាពិធីជប់លៀងពោពេញទៅដោយស្តង់ម្ហូបអាហារចំនួន
 ២០ ពីប្រទេស នានាលើពិភពលោក។ លោកអ្នកនាងអាចទទួលទានរស់
ជាតិទ្រាន់ៗនៃសាច់អាំង Shashlyk ពីរុស្ស៊ីរួមជាមួយកែវស្រាបៀរត្រជាក់ ឬ
មិត្តអាចពិសារម្ហូបការីហឹរក្តៅបំផុតពីឥណ្ឌានិងរស់ជាតិឈ្ងួយឆ្ងាញ់ក្នុងមុខ
ម្ហូបអាហារអារ៉ា​ប់។

ភាពវិសេសវិសាលរបស់ Hanoi Beer Festival ឆ្នាំ ២០១៥ - ảnh 5
មណ្ឌលលែង កំសាន្តសំរាប់កុមារគឺជាការផ្តើមគំនិតរបស់អ្នកចាត់តាំង Festival
 (Image: Pablo Yang)

រស្មីព្រះអាទិត្យ។ ស្មៅខៀវស្រងាត់។ សូមសម្លេងអ៊ូរអររំភើបចិត្តរបស់
កុមារាកុមារីនៅ មណ្ឌលលែងកំសាន្តបានធ្វើឲ្យ Festival សប្បាយរីករាយ
ថែមទៀត។ មណ្ឌលលែង កំសាន្តសំរាប់កុមារគឺជាការផ្តើមគំនិតរបស់អ្នក
ចាត់តាំង Festival ដែលជួយឧតប្ថម្ភ​ឪពុកម្តាយអាចគាប់ចិត្តនឹងបរិយាកាស
សប្បាយរីរាយនៅទីនេះ។ លោកស្រី Nguyen Hong Nhung ប្រជាពលរដ្ឋក្រុង
ហាណូយមួយនាក់បានចែករំលែកថា៖

        «នេះគឺជាលើកដំបូងពិធីបុណ្យស្រាបៀរដូច្នេះត្រូវបានរៀបចំឡើងនៅ
ទីក្រុង ហាណូយដោយហេតុនេះខ្ញុំនាំកុមាររបស់ខ្លួនទៅលែងកំសាន្តនិងជួប
ប្រាស្រ័យជាមួយ មិត្តភ័ក្កអន្តរជាតិ។ លែងកំសាន្តនៅទីនេះសប្បាយរីករាយ
ណាស់ កុមារយើងខ្ញុំមិនត្រឹម តែមានឱកាសនិយាយភាសាអង់គ្លេសជាមួយ
កុមារបរទេសផ្សេងៗទៀតប៉ុណ្ណោះទេ ថែមទាំង ប្តីប្រពូន្ធយើងខ្ញុំគួរឲ្យចាប់
អារម្មណ៍ណាស់ ទៀតផង។»

ភាពវិសេសវិសាលរបស់ Hanoi Beer Festival ឆ្នាំ ២០១៥ - ảnh 6
បរិយាកាស អ៊ូរអររស់រវើកនៃ Hanoi Beer Festival ឆ្នាំ ២០១៥ (Image: Pablo Yang)

        រសៀលឈានចូល។ បំភ្លឺត្រូវបានអុធ។ ក្លិនត្រអូបនៃតាប៉ែ។ សូរសម្លែង
អបអរ​សារទ។ សម្លេងតូរ្យតន្ត្រីរស់រវើក។ សម្លេងញសើចក្អាក់ក្អាយ។ នា
អធ្រាត្រ Hanoi Beer Festival ឆ្នាំ ២០១៥ បាននាំមកនូវពេលវេលាសប្បាយ
រីករាយសំរាប់ អ្នកចូលរួមគ្រប់រូប៕ 

ប្រតិកម្មទៅវិញ