|
ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa និងវប្បធម៍ប្រពៃណីប្រជាជនសមុទ្រ។ (vietnamplus.vn) |
VOV-ក្នុងប៉ុន្មានថ្ងៃនេះប្រជាជនវៀតណាមសុទ្ធតែបានឆ្ពោះទៅស្រុកកោះ
Ly Son ខេត្ត Quang Ngai ជាប្រភពដើមរបស់អ្នកកសាងដែនដីបោះបង្គោលសីមា
អធិបតេយ្យដែនសមុទ្ររបស់ប្រទេសជាតិ។ ស្រុកកោះ Ly Son ពោពេញទៅដោយបរិយាកាសត្រៀមឲ្យពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa។ នេះជាពិធីជាផ្លូវការត្រូវបានបណ្ដាត្រកូលនៅស្រុកកោះ Ly Son រៀបចំជារៀងរាល់ឆ្នាំពោ
ពេញទៅដោយចំណុចវប្បធម៍ដ៏វិសេសវិសាលនិងជាច្រើនសត្សវត្សកន្លងមក។ពិធីបុណ្យនេះទើបនឹងបានទទួលស្គាលជាបេតិកភ័ណ្ឌអរូបីយ៍ជាតិ។
អស់រយៈពេលជាង១ម៉ោងធ្វើដំណើរដោយកុប៉ាលល្បឿនលឿនពីកំពង់ផែ
Sa Ky កោះ Ly Son បានលេចឡើងដូចជាគ្រាប់ពេជ្យនៅកណ្ដាលសមុទ្រ។ ក្នុង
រយៈពេលនេះ កំពង់ផែរបស់កោះ Ly Son ពេលណាក៏អូអរដែរ។ ប្រហែលជាមាន
មនុស្សជាង១ពាន់នាក់បានចេញទៅកោះ Ly Son ក្នុងឱកាសនេះ កើនប្រមាណ៨ដងបើប្រៀបនឹងថ្ងៃធម្មតា។ អ្នកណាក៏ចូលចិត្តពីព្រោះបានសម្របខ្លួនក្នុងពិធី
បុណ្យដ៏វិសេសវិសាលរបស់ប្រជាជនកោះ Ly Son។
ពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa មិនត្រឹមតែមានតាំងពីយូមកក្នុងបណ្ដាត្រកូលនៅស្រុកកោះ Ly Son ប៉ុណ្ណោះទេ ថែមទាំងជាពិធីការប្រជាប្រិយវប្បធម៍ជំនឿដ៏វិសេសវិសាល ដែលបានប្រព្រឹត្តទៅប្រចាំឆ្នាំនៅបណ្ដាដំបន់ឆ្នេ
សមុទ្រនៅខេត្តQuang Ngai ទៀតផង។ កន្លែងណាមានទាហានទៅ Hoang Sa មុន
នេះ កន្លែងនោះសុទ្ធតែបានប្រព្រឹត្តទៅពិធីនេះដែរ។ លោក Nguyen Van Phuc
ប្រធានត្រកូល Nguyen នៅស្រុកកោះ Ly Son បានឲ្យដឹងថា ក្នុងប៉ុន្មានថ្ងៃខែទី៣
តាមច័ន្ទកតិ ប្រជាជនលើកោះអ្នកណាក៏ឆ្ពោះទៅពិធីបុណ្យនេះដែរ។
“នៅទីនេះធ្វើរួមពិធីបុណ្យរំលឹកគុណបណ្ដាទាហាន Hoang Sa ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធបណ្ដាអ្នកដែលមានគុណបំណាចចេញទៅកោះ Hoang Sa មុននេះ។
នាថ្ងៃទី១៥កើតខែទី៣ ត្រកូលនីមួយៗគ្រួសារនីមួយៗសុទ្ធតែបានធ្វើបុណ្យរីឯនៅ
សាលាភូមិធ្វើរួម។ ខ្ញុំនៅមានភារកិច្ចទិញផលិតផលដើម្បីធ្វើពិធីឲ្យបានគ្រប់គ្រាន់។ ពិធីការបួងសួងត្រូវមានជ្រូក មាន់រាប់សិបក្បាលនិងមានគ្រូអារក្ស។”
មុននេះ៣០០ឆ្នាំ ក្រុមទាហាន Hoang Sa ជាបណ្ដាប្រជាជន Ly Son បានទទួល
ព្រះរាជបញ្ជារបស់ស្ដេចក្នុងរាជកាល Nguyen ទៅ Hoang Sa ដើម្បីបំពេញភារកិច្ច
វាស់វែងកំរិតទឹកសមុទ្រឡើងនិងបោះបង្គោលសីមាអធិបតេយ្យភាពដែនសមុទ្រ
របស់មាតុប្រទេស។ ក្រុមទាហានមុននេះ រួមជាមួយកេរ៌្តដំណែលរាប់រយនៅបាន
រក្សានៅ Ly Son បានបង្ហាញឲ្យឆ័ន្ទះការពារអធិបតេយ្យភាពសមុទ្រកោះនៃមាតុ
ប្រទេសតាំងពីរាប់រយឆ្នាំមុននេះ។ នាបច្ចុប្បន្ននៅ Ly Son នៅមានរក្សាឯកសារ
ភ័ស្តុតាងប្រវត្តិសាស្ត្រជាច្រើនស្ដីពីអធិបតេយ្យភាពប្រជុំកោះ Truong Sa, Hoang Sa។
លោក Hoang Nam ភ្ញៀវទេសចរណ៍មួយនាក់នៅក្រុងហាណូយបានចែករំលែកថា៖
“អាចនិយាយបានថាមុនពេលមកទីនេះខ្ញុំមិនគិតថា នៅទីនេះបានរក្សាឯកសារដ៏ថ្លៃថ្លាដូច្នេះឡើយ។ វាជាភ័ស្តុតាង។ ខ្ញុំសប្បាយរីករាយណាស់ពីព្រោះនៅទីនេះបានរក្សាប្រពៃណីស្នេហាជាតិរបស់ប្រជាជាតិវៀតណាមចំពោះ Hoang
Sa។”
ក្តីមោទនភាពពីច្រើនជំនាន់មករបស់ប្រជាជនលើកោះ Ly Son គឺមានក្រុម
ទាហាន Hoang Sa បណ្ដាកុលបុត្រឆ្នើមរបស់ស្រុកកំណើតដែលបានមក Hoang Sa បោះបង្គោលសីមាអធិបតេយ្យភាពសមុទ្រកោះនៃមាតុប្រទេស ការពារអធិបតេយ្យ
ភាពកោះសមុទ្រនៅបានបន្តក្នុងគ្រប់ជំនាន់មនុស្សនៅដំបន់ដីនេះ។ លោក Le Van
Hoa ប្រជាជនឃុំ An Vinh មោទនភាពនិយាយថា ជាជន Ly Son អ្នកណាក៏ចាំជា
និច្ចប្រពៃណីនេះ។
“ការទទួលខុសត្រូវរបស់មនុស្សលើកោះ Ly Son ពីជំនាន់ចាស់ដល់ជំនាន់ក្មេងវាមានទំនាក់ទំនងជិតស្និទ្ធពីមុនមកដែល Hoang Sa មានតាំងពីជំនាន់ជីដូន
ជីតាបានមកទីនោះការពាររក្សាអធិបតេយ្យភាព។ដូច្នេះប្រជាជន Ly Son ម្នាក់ៗ
បានមានប្រពៃណីមួយត្រូវបានការពារ។”
ប្រជាជន Ly Son ជានិច្ចកាលឆ្ពោះមកប្រជុំកោះ Hoang Sa, Truong Sa។ ចំពោះ
គេ Hoang Sa, Truong Sa ជាស្រុកកំណើតទី២ ជាកន្លែងអាជីវកម្មនេសាទសំខាន់
ដែលជីដូនជីតាបានបើកទូលាយដើម្បីរកស៊ី។ ជារៀងរាល់ថ្ងៃ បណ្ដាក្រុមទូករបស់
អ្នកនេសាទ Ly Son នៅបន្តបោះពួយទៅបណ្ដាដំបន់ប្រជុំកោះ Hoang Sa, Truong Sa ដើម្បីអាជីវកម្មជលផលនិងនៅមានភារកិច្ចដ៏ខ្ពង់ខ្ពស់មួយទៀតគឺបន្តប្រពៃណី
របស់ជីដូនជីតាប្តេជ្ញាចិត្តការពារអធិបតេយ្យភាពនៃមាតុប្រទេស៕