|
ពិធីចម្រៀង Quan ho ១(រូបថតInternet) |
Vovworld-តាមតួលេខស្ថិតិនៃនាយកដ្ឋានបេតិកភណ្ឌវប្បធម៏(ក្រសួងវប្បធម៏កីឡា
និងទេសចរណ៍វៀតណាម)ថា៖នៅប្រទេសវៀតណាមនាសព្វថ្ងៃមានបេតិកភណ្ឌ
វប្បធម៏ពិភពលោកចំនួន១៧។ក្រៅពីនោះនៅទូទាំងប្រទេសនៅមានបេតិកភណ្ឌ
ជាង៤ម៉ឺនដែលក្នុងនោះមានបេតិកភណ្ឌថ្នាក់ជាតិចំនួន៣ពាន់។ដើម្បីលើកកំពស់
ប្រសិទ្ឋភាពក្នុងការងារអភិរក្សបេតិកភណ្ឌវប្បធម៏ រដ្ឋវៀតណាមបានលើកទឹកចិត្ត
និងបង្កលក្ខ័ណសំរាប់គ្រប់អង្គការនិងបុគ្គលលើកកំពស់មនសិការអភិរក្សនិងពង្រីក
បេតិកភណ្ឌវប្បធម៏។តំបន់និងបុគ្គលជាច្រើនបានមានសកម្មភាពល្អផ្តល់មក
ប្រសិទ្ឋភាពខ្ពស់។ដោយការរៀបចំព្រឹត្តិការជិត១០០កម្មវិធី“ អគារសិល្បះ“ជាអង្គការ
១ដែលទទួលបានប្រសិទ្ឋភាពខ្ពស់ក្នុងការផ្សព្វផ្សាយបណ្តារូបភាពបេតិកភណ្ឌវៀត
ណាមតាមរយះសកម្មភាពវប្បធម៏សិល្បះ។លោកស្រី Nguyen Nga នាយិកា កម្មវិធី
“ អគារសិល្បះ “ចាត់ទុកថា៖“ តាមរយះបណ្តារូបភាពវប្បធម៏និងសិល្បះជនគ្រប់រូប
នៅក្នុងនិងក្រៅប្រទេស ស្គាល់ដល់បេតិកភណ្ឌរបស់វៀតណាម ។ដើម្បីអភិរក្ស
បេតិកភណ្ឌ គឺជនគ្រប់រូបត្រូវរួមដៃនិងកំលាំងក្នុងបញ្ហានេះ “។
ការពិតជាក់ស្តែងបានសឲ្យឃើញថា៖ការងារអភិរក្យនិងពង្រីកតំលៃនៃបេតិកភណ្ឌ
កេរ្តិ៍ដំណែលប្រវត្តិសាស្រ្តេជានិច្ចកាលផ្សាភ្ជាប់ជាមួយការងាររក្សាអត្តសញ្ញាណ
វប្បធម៏ជាតិ។និងការងារអភិរក្សបេតិកភណ្ឌវប្បធម៏ប្រជាប្រិយ៍ Quan ho នៅខែត្រ
Bac Ninhជាឧទាហណ៍១ដ៍រស់រវើក។ក្រោយរយះពេល៣ឆ្នាំត្រូវបានបញ្ចូលក្នុងបញ្ជី
បេតិកភណ្ឌអរូបីរ៍របស់អង្គការ UNESCO មនសិការអភិរក្សបេតិកភណ្ឌរបស់ប្រជាជន
បានឈនចូលជិវភាពរស់នៅ។លោក Nguyen Van Quyen ជាអ្នកBac Ninh១រូបបាន
ស្រាវជ្រាវបានបទចម្រៀង Quan hoជាង១ពាន់បទ។លោករៀបរាប់ថា៖“ ទុន បេតិក
ភណ្ឌថ្លៃថ្លាកាន់តែរលាយសាបសូន្យជាបណ្តើរពេលដែលជីដូនជីតាលាចាកលោក
ទៅហើយ។រហូតមកដល់ពេលនេះខ្ញុំកាន់តែយល់ថា៖ យើងគប្បីស្រឡាញ់បទចម្រៀង
Quan ho របស់ខ្លួន។អង្គការអន្តជាតិបានទទួលស្គាល់ បទចម្រៀងQuan ho របស់ខ្លួន
គឺយើងត្រូវធ្វើយ៉ាងម៉េចដើម្បីបំពេញបានសំណូមពររបស់គេ“។
|
ពិធិបុណ្យវិហារ Hung(រូបថតInternet) |
ទង្វើរបស់លោក Quyenរួមជាមួយកម្មវិធីសកម្មភាពជាក់ស្តែងដេលខេត្តBac Ninh
កំពុងអនុវត្តក្នុងការឃោសនាលើកដម្កើងជំរុញការបង្រៀនបណ្តាទំនុក Quan ho
នៅសាលារៀនបាននិងកំពុងរួមចំណែកអភិរក្សបទចម្រៀងQuan ho។បណ្ឌិត Le Thi
Minh Ly នាយិកាមជ្ឈមណ្ឌលអភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៏អោដឹងថា៖“ការងារ
អភិរក្សនិងពង្រីកបេតិកភណ្ឌវប្បធម៏បទចម្រៀងប្រជាប្រិយ៍ Bac Ninhត្រូវបានអនុវត្ត
ដ៍ល្អប្រសើនាពេលកន្លងមក។និង អង្គការ UNESCOបានទទួលស្គាល់ប្រការនេះ។ប៉ុន្តែយើងគប្បីខំប្រឹងប្រែងជាច្រើនថែមទៀតដើម្បី Quan ho បំពេញបានតម្រូវការនៃ
ជីវភាពរស់នៅនសសព្វថ្ងៃ “។
ការដែលចលនាប្រភពកំលាំងបញ្ញារបស់សហគមន៍ក្នុងការងារអភិរក្សបណ្តាបេតិកភណ្ឌ
វប្បធម៏រូបីនិងអរូបីរ៍ជាដំណោះស្រាយមានប្រសិទ្ឋភាពដើម្បីបណ្តាបេតិកភណ្ឌបន្តបាន
ផ្សាយនិងពង្រីកក្នុងជីវភាពរស់នៅសម័យទំនើប៕