ទិដ្ឋភាពនៃពិធីប្រគំតន្ត្រី Concert of Childhood Memory |
ពីរនាទីនិង១៦ វិនាទី គឺជារយៈពេលដែលលាន់លឺដោយសូរសម្លេងទះដៃ នៅឯសាលប្រជុំនៃវិទ្យាស្ថានតន្ត្រីជាតិវៀតណាម សម្រាប់ក្រុមប្រគំតន្រ្តីនៃ Concert of Childhood Memory ដោយត្រូវបានបកប្រែថា ការប្រគំតន្ត្រីរំលឹកអនុស្សាវរីយ៍កាលកុមារភាព ខណៈពេលដែល កម្មវិធីប្រគំតន្រ្តីនៅទីនេះបិទបញ្ចប់។ ហើយនោះមិន មែនជារឿងកម្រទេ។ បីឆ្នាំកន្លងទៅ ជាមួយនឹងការសម្តែងរាប់សិបយប់ពីភាគខាងជើងទៅកាន់ខាងត្បូងនោះ យប់ណាក៏លាន់លឺឡើងស្នូទះដៃសាទរយ៉ាងអ៊ូអរដែរ។ ទស្សនិកជនវ័យក្មេងស្តាប់និងចូលចិត្តការសម្តែងរបស់ក្រុមប្រគុំតន្ត្រីនេះណាស់។ “រំជួលចិត្តណាស់ គួរអោយភ្ញាក់ផ្អើលខ្លាំងមែនទែន សម្រាប់ការបញ្ចប់ ព្រោះសាច់រឿងយកលំនាំពីភាពយន្តជីវចល Doremon តែម្តង”។ “ខ្ញុំគិតថា Concert of Childhood Memory មានភាពទាក់ទាញខ្លាំងណាស់ ព្រោះខ្ញុំមានការចាប់អារម្មណ៍ពី បងស្រីម្នាក់នៅក្នុងវង់តន្រ្តី ដូច្នេះខ្ញុំពិតជាជក់ចិត្តយ៉ាងខ្លាំង”។ នេះបើយោងតាមសំណេះសំណាលរបស់ទស្សនិកជន។
ការប្រគំតន្រ្តី Concert of Childhood Memory បានបង្កើតក្នុងឆ្នាំ ២០១៦ ដើម្បីសម្រេចនូវក្តីសុបិន្តរបស់សិល្បករវ័យក្មេងនៃវិទ្យស្ថានតន្ត្រីជាតិវៀតណាម ដោយចង់ឃើញសាលប្រជុំពាសពេញទៅដោយទស្សនិកជន។ ហើយពួកគេបានសម្រេចនូវក្តីសុបិននេះ។ មូលហេតុគឺដោយសារតែ តន្ត្រីដែលពួកគេលេងមិនសូវពិបាកទទួលយកឡើយ ហើយក៏មិនចម្លែកដែរសម្រាប់យុវវ័យ។ បទភ្លេងទាំងអស់នោះ សុទ្ធតែជាចង្វាក់ ដែលបានផ្សាភ្ជាប់ជាមួយកុមារភាព ដែលជាបទចម្រៀងពីខ្សែភាពយន្តជីវចលដែលក្មេងៗតែងតែមើលកាលនៅតូច ដូចជា Gipli, Naroto ទៅ Onepiece។ ជាលើកដំបូង នៅវៀតណាមមានវង់តន្រ្តីដែលលេងចង្វាក់របស់រឿងជីវចលដោយរួមជាមួយក្រុមប្រគំតន្ត្រី ដើម្បីនាំមកនូវបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ទស្សនិកជនដូចទៅនឹងការចែករំលែករបស់ប្រធានក្រុមប្រគុំតន្ត្រី Mai Xuan Hai៖ “យើងខ្ញុំចង់នាំមកជូនទស្សនិកជននូវបទពិសោធន៍និងកម្មវិធីល្អបំផុតហើយកម្មវិធីក៏បានធ្វើឲ្យទស្សនិកជនរំជួលចិត្តយ៉ាងខ្លាំង។ នៅពេលរៀបចំកម្មវិធីដូចនេះទោះបីជាវាត្រូវបានគេនាំទៅសាលមហោស្រពក៏ដោយ ប៉ុន្តែនៅតែមានអារម្មណ៍ជិតស្និទ្ធណាស់ ហើយទស្សនិកជនអាចទស្សនាបានយ៉ាងងាយស្រួល។ នោះក៏ជាវិធីដែលខ្ញុំចង់នាំទស្សនិក ជនទៅទស្សនានៅសាលមហោស្រពនេះ”។
ប្រធានបទសំខាន់នៃរាត្រីប្រគំតន្ត្រីទាំងពីរ នៅថ្ងៃទី ៤ និងទី ៥ ខែកក្កដាគឺនិយាយអំពីដំណាក់កាលឆ្លងកាត់ឧបសគ្គនានាទៅរកភាពពេញវ័យ ការធំធាត់និងដើម្បីបំពេញក្តីសុបិន។ សម្រាប់សមាជិកនៃការប្រគំតន្រ្តី Concert of Childhood Memory ដើម្បីអនុវត្តន៍នូវកម្មវិធីប្រគុំតន្ត្រីនៅទូទាំងប្រទេស ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ ក៏ជាដំណើរមួយដើម្បីធ្វើអោយក្តីសុបិន្តរបស់ពួកគេបានក្លាយទៅជាការពិត។ ពួកគេជាយុវជនដែលមានការអប់រំខ្ពស់នៅក្នុងសាលាតន្រ្តី មានចំណាប់អារម្មណ៍ចង់ចូលទៅជិតជាមួយទស្សនិកជន ដើម្បីនាំមកនូវផលិតផលតន្ត្រីទាន់សម័យ។ ម្យ៉ាងវិញទៀត ពួកគេមានអាកប្បកិរិយានិងលក្ខណៈសម្បត្តិទាំងអស់ដើម្បីទទួលបានជោគជ័យ ដូចការអត្ថាធិប្បាយរបស់លោក Mocoto Tani អគ្គនាយកក្រុមហ៊ុនតន្ត្រី Yamaha Vietnam ជាអង្គភាពដែលបានអមជាមួយវង់តន្រ្តីតាំងពីថ្ងៃដំបូងមកម្ល៉េះ៖“នេះជាឆ្នាំទី ៣ ហើយដែលយើងបានអមដំណើរជាមួយក្រុមប្រគំតន្រ្តី Concert of Childhood Memory ។ សិល្បករវ័យក្មេងទាំងនេះបានបង្ហាញជំនាញវិជ្ជាជីវៈក្នុងការបណ្តុះបណ្តាលនិងការសម្តែងផង។ ការសម្តែងនៅក្នុងកម្មវិធីបែបនេះនឹងផ្តល់បទពិសោធន៍ដល់ពួកគេក្នុងការសម្តែងនៅក្នុងកម្មវិធីធំៗ។ ខ្ញុំគិតថាការប្រគំតន្រ្តី Concert of Childhood Memory គឺជាកម្មវិធីល្អដែលនឹងជួយអោយតន្ត្រីវៀតណាមអភិវឌ្ឍនិងជួយអោយសិល្បករមានឱកាសសម្តែងកាន់តែច្រើន។ ខ្ញុំពិតជាសង្ឃឹមថាកម្មវិធីនេះនឹងបន្តជាច្រើនឆ្នាំទៅមុខទៀត”។
នាពេលកន្លងមក នៅវៀតណាមមានកម្មវិធីជាច្រើនបែប Concert of Childhood Memory ដែលក្នុងនោះ សិល្បករប្រើឧបករណ៍តន្ត្រី វង់ភ្លេង ដើម្បីលេងបទភ្លេង Pop និងបទភ្លេងក្នុងភាពយន្ត ដែលសុទ្ធតែជាចង្វាក់ភ្លេងទំនើបដែលទាក់ទាញអារម្មណ៍របស់អ្នកស្តាប់។ ការខិតទៅជិតនិងនិន្នាការកក៏ដូចជាសម្របខ្លួនទៅជាមួយនិន្នាការនោះ បានជួយសិល្បករវ័យក្មេងវៀតណាមស្វែងរកឱកាសអាជីពសម្រាប់ខ្លួន។ យោងតាមប្រធានក្រុមប្រគុំតន្ត្រី Mai Xuan Hai សិស្សដែលរៀននៅវិទ្យាស្ថានតន្ត្រីសុទ្ធតែបានទៅធ្វើការកាលនៅរៀនផងដែរ៖ “និស្សិតនៅទីនេះ តែងតែទៅធ្វើការនៅអំឡុងពេលកំពុងសិក្សា។ អ្នកខ្លះទៅបង្រៀន អ្នកខ្លះទៅលេងភ្លេងតាមព្រឹត្តិ ការណ៍ ដូចជា Concert of Childhood Memory អញ្ចឹងដែរ”។
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ឧស្សាហកម្មវប្បធម៌នៅវៀតណាមបានបង្កើតឡើងជាលំដាប់តាមរបៀបកាន់តែច្បាស់លាស់។ ធាតុផ្សំនៃឧស្សាហកម្មនោះ រួមមានសិល្បករ អ្នកផលិតតន្រ្តី ដែលអាចប្រើតន្ត្រី រួមទាំង មូលនិធិដែលគាំទ្រដល់ទេពកោសល្យរបស់សិល្បករមានកាន់តែច្រើនឡើងៗ។ នេះគឺជាសញ្ញាល្អសម្រាប់ការអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់វៀតណាម៕