បុណ្យ Giong ភូមិ Phu Dong

Lan Anh
Chia sẻ
VOVWorld- ​ព្រះGiong​ជាព្រះ១អង្គក្នុងចំណោម
ព្រះទាំង​៤អង្គ ដែលត្រូវបាន ប្រសិទ្ធិនាមជា
ព្រះអមតះចំនួន​៤អង្គ​​​​​ នឹង ត្រូវបានស្តេចទ្រង់
តែងតាំងធ្វើជា​Phu Dong Thien Vuong ។
​      
បុណ្យ Giong  ភូមិ Phu Dong - ảnh 1
បុណ្យ​វិហារព្រះGiong​ភូមិ Phu Dong(រូបថត៖ Internet)
VOVWorld- ​ព្រះGiong​ជាព្រះ១អង្គក្នុងចំណោមព្រះទាំង​៤អង្គ ដែលត្រូវបាន ប្រសិទ្ធិនាមជាព្រះអមតះចំនួន​៤អង្គ​​​​​ នឹង ត្រូវបានស្តេចទ្រង់តែងតាំងធ្វើជា​ Phu
Dong Thien Vuong ។នាសព្វថ្ងៃ ព្រះGiong ត្រូវបានប្រជាជនធ្វើសក្ការះបូជានៅ
ទីកន្លែង ជាច្រើន។តំបន់ជាច្រើននៅប្រារព្វពិធីបុណ្យរំលឹកវិញ្ញាណក្ខ័ន្ធ​ព្រះ Giong
ផង ដែល លេចធ្លោបំផុតគឺ​បុណ្យ​ Giong នៅភូមិ Phu Dong​ ស្រុក  Gia lam ហាណូយ។
ពិធីបុណ្យ​ ព្រះGiong នៅភូមិ Phu Dong​ ត្រូវបានរៀបចំក្នុងទ្រង់ទ្រាយធំបំផុតនៅ
តំបន់ វាលទំនាប​ Bac Bo​​។ពិធីបុណ្យបានបើកចាប់ពីថ្ងៃទី ៦ កើតដល់ទី​១២​កើតខែទី​៤ តាមច័ន្ទគតិ។  
     ចូលរួមពិធីបុណ្យ​ Giong នៅភូមិ Phu Dong​ មានភូមិចំនួន៥​​ រួមមាន៖ភូមិ​ Phu Duc ​
ភូមិ Phu Dong​ ភូមិ Dong Vien​ ភូមិ  Dong Xuyen​ នឹង​ភូមិ Hoi Xa -​ជាភូមិដែល មានការ
ជាប់ពាក់ព័ន្ធដល់រឿងព្រេងព្រះGiong។
បុណ្យ Giong  ភូមិ Phu Dong - ảnh 2
បុណ្យព្រះ​​Giong គឺជាពិធីបុណ្យវប្បធម៏ប្រពៃណី​១​(រូបថត៖Internet)
 ពិធីបុណ្យ​ Giong នៅភូមិ Phu Dong គឺជាបុណ្យវាយកំទេចខ្មាំង​ដោយមានតួរ
សម្តែងរាប់រយ​តាមសេណារីយ៉ូ​​១​ ដែលបន្សល់ទុកដោយជីដូនជីតា។ទន្ទឹមនោះ​
បណ្តាឧបករណ៏សម្តែង​ សំលៀកបំពាក់ ឈុតសម្តែងនិមួយៗ​ ​តួរសម្តែងនិមួយៗ​​សុទ្ធតែមានអត្ថន័យដ៏ជ្រាលជ្រៅ។ទំនាក់ទាញរបស់បុណ្យ​ Giong មុនបង្អស់ត្រូវគិត ដល់អត្ថន័យអប់រំសេចក្តីស្នេហាជាតិ ប្រពៃណីក្បាច់គុន ឆ័ន្ទះមោះមុតនឹងបំណង
ប្រាថ្នាមានឯករាជ​សេរីភាព​របស់ប្រជាជាតិវៀតណាម។​លោក​​ Phan Xuan Chinh-
អ្នកចាស់ជរាម្នាក់​ក្នុងភូមិ​បានឲ្យដឹងថា៖​ប្រជាជនយើងខ្ញុំ​ មានមោទនភាពយ៉ាង
ក្រៃលែង​ដោយសារមានកេរ្តិ៍មរតក១របស់ជីដូនជីតាដែលបន្សល់ទុកឲ្យ។​ព្រះGiong មានគុណបំណាចបង្ក្រាបសត្រូវឈ្លានពាន​  An ។​​ហេតុដូច្នេះប្រជាជនវៀតណាម កសាងវិហារធ្វើសក្ការះបូជា​នឹងប្រាព្ធពិធីបុណ្យដើម្បី រំលឹកគុណ​នៃ​ព្រះអង្គ ។
បុណ្យ Giong  ភូមិ Phu Dong - ảnh 3
ការហែរហមនៅពិធីបុណ្យGiong (រូបថត៖ Internet)
 បុណ្យ​ Giong នៅភូមិ Phu Dong ទាក់ទាញការចូលរួមរបស់ភ្ញៀវរាប់ម៉ឺននាក់។ ពិសេសគឺពេលដែលបុណ្យ​ Giong ត្រូវបានអង្គការ​យូនេស្កូ​​ទទួលស្គាល់ជាបេតិកភ័ណ្ឌ វប្បធម៏អរូបីរបស់មនុស្សលោក​នាឆ្នាំ២០១០ ​បរិមាណភ្ញៀវដែលមកចូលរួមពិធីបុណ្យ កាន់តែច្រើនឡើងៗ។​ដោយហេតុនេះ ការងារត្រៀមរៀបចំត្រូវបានធ្វើយ៉ាងម៉ត់ចត់។ តាមទំនៀមទំលាប់​ អ្នកណាដែលត្រូវបានជ្រើសរើសដើរតួរលោក Hieu គឺជាកិតិ្តយស របស់គ្រួសារ  វង្ស់ត្រកូលខ្លួន​នឹងត្រូវបានអ្នកភូមិហៅដោយការគោរពរាប់អានថា៖​
លោក Hieu ។​​សម្តែងតួរមេទ័ពស្រីខ្មាំងសត្រូវ​ An គឺជាកុមារីស្រស់ស្អាត​​អាយុតិច
ជាង​១៣​ឆ្នាំ។​​បង Nguyen Manh Tuong​ជាអ្នកដែលដើរតួរជាលោក Hieu​ នៅពិធីបុណ្យ
ឆ្នាំនេះបាន​និយាយថា៖ យើងខ្ញុំហ្វឹកហាត់ក្នុងរយះពេលកន្លះខែ។ចំនួនទឹកប្រាក់ដែល
 គ្រួសារខ្ញុំ បានចាយឲ្យការទិញសម្លៀកបំពាក់​  ធ្វើពិធីដង្ហែ ឡើងដល់រាប់សិបលាន
ដុង។​ក៏ប៉ុន្តែ​នេះជាសកម្មភាពថែរក្សាប្រពៃណីដ៏ល្អប្រពៃរបស់ស្រុកកំណើត​ យើងខ្ញុំ
មិនគិតគូរអ្វីទេ។ រីឯ​លោក Ngo Van Nhip​ ដើរតួរជាទ័ព​ម្នាក់នៃកងទ័ព  Ai Lao​ របស់​
ព្រះGiong​​​ក៏ប្រាប់ ឲ្យដឹង​ដែរថា៖​ ឆ្នាំណាខ្ញុំក៏ចូលរួមដែរ។​បើសិនជាមិនមានក្រុមទ័ព
Ai Lao ​នេះ​បុណ្យ​Giong មិននៅជាបុណ្យ​Giong ទៀតទេ។ខ្ញុំទៅពិធីបុណ្យ​Giong ​ដើម្បីបួងសួងសូមឲ្យគ្រួសារ ទាំងមូល​មានសុខភាពល្អ ជួបតែនឹងសេចក្តីសុខ នឹងអាកាសធាតុអំណោយផល​​ជាដើម។  
     
បុណ្យ Giong  ភូមិ Phu Dong - ảnh 4
លោក​​Hieu co នៅពិធីបុណ្យ​Giong(​រូបថត៖Internet)
 ​លក្ខណះពិសេសរបស់បុណ្យGiong ​គឺ​ប្រជាជនសំរេចរូបភាពរបស់ពិធីបុណ្យ។ ប្រជាជនប្រារព្វពិធីបុណ្យដោយខ្លួនឯង។​ដោយហេតុនេះបុណ្យ​ Giong នៅភូមិ
 Phu Dong​ មានកំលាំងទាក់ទាញយ៉ាងខ្លាំងក្នុងការសុក្រិដ្ឋចរិយាសម្បិត្តមនុស្ស៕

ប្រតិកម្មទៅវិញ