ទិវាសៀវភៅ - ទិវាបុណ្យនៃវប្បធម៌អាន

Chia sẻ
(VOVWORLD) - ពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ មានព្រឹត្តិការណ៍ជាច្រើនដែលទាក់ទងទៅនឹងការផ្សព្វ ផ្សាយនិងការឧទ្ទេសនាមសៀវភៅដែលត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្ត ក្រុងទូទាំងប្រទេស។ ជាមធ្យមប្រហែលជា ៣ ទៅ ៤ ខែពិព័រណ៍សៀវភៅ ការតាំងពិព័រណ៌សៀវភៅនិងទិវាបុណ្យសៀវភៅ តែងតែបានប្រព្រឹត្តទៅដែលទាក់ទាញអ្នកអានក្នុងវ័យអាយបគ្រប់គ្នាចូលរួមយ៉ាងច្រើនគុករ។ 
ទិវាសៀវភៅ - ទិវាបុណ្យនៃវប្បធម៌អាន - ảnh 1 បុណ្យសៀវភៅតែងតែទាក់ទាញមិត្តអ្នកអានគ្រប់រូប 

បុណ្យសៀវភៅមិនត្រឹមតែធ្វើឡើងសម្រាប់លក់និងទិញសៀវភៅប៉ុណ្ណោះទេ ថែមទាំងដើម្បីបង្កើតទម្លាប់អាននិងទិញសៀវភៅសម្រាប់សហគមន៍តាមរយៈសកម្មភាពជា ទៀងទាត់និងបង្កើនភាពស្អិតរមួតរវាងអ្នកអាន។  

នៅលើបរិវេណទូលាយនៃសួនឧទ្យាន Thong Nhat នៃទីក្រុងហាណូយកំពុងប្រព្រឹត្តទៅបុណ្យសៀវភៅសិសិររដូវ ២០១៨។ បុណ្យសៀវភៅឆ្នាំនេះទាក់ទាញគ្រឹះស្ថានបោះពុម្ភផ្សាយ៥០កន្លែង ដោយស្នាដៃផ្នែកអប់រំនិងបណ្តុះបណ្តាលដែលបានលក់លើស្តង់ទំនិញ ៦០កន្លែង។ មកទីនេះ មិត្តអ្នកអានអាចរកឃើញស្នាដៃដែលបានបោះពុម្ភថ្មីបំផុត លើគ្រប់វិស័យ ដូចជា  នយោបាយ  ច្បាប់ សេដ្ឋកិច្ច អប់រំ វប្បធម៌ អក្សរសាស្ត្រសង្គមសាសនា ... ដើម្បីបំពេញចំណង់ចំណូលចិត្តរបស់អ្នកអានជាច្រើន។ លើសពីនេះទៀតមិត្តអ្នកអានអាចចូលរួមក្នុងសកម្មភាពជាច្រើនដូចជាជួបប្រាស័្រយរវាងអ្នកនិពន្ធជាមួយអ្នកអាននិងការណែនាំសៀវភៅថ្មីដែលបានចេញផ្សាយ។ ក្នុងពិធីបុណ្យនាង Nguyen Thi Huong នៅ Lang Ha ទីក្រុងហាណូយបានចែករំលែកថា: “នាងខ្ញុំជក់ចិត្តនឹងសៀវភៅណាស់បានជាពេលណាមានពិធីបុណ្យសៀវភៅដូចនេះគឺនាងខ្ញុំតែង តែចូលរួមដោយខានពុំបាន។ មានគ្រឹះស្ថានបោះពុម្ពជាច្រើនដែលមានសៀវភៅល្អដូចជា Kim Dong គឺមានសៀវភៅសម្រាប់កុមារនិងផ្នែកស្ត្រីក៏មានសៀវភៅសម្បូរបែបណាស់។ មកទីនេះខ្ញុំទិញសៀវភៅបានច្រើន សៀវភៅបញ្ចុះតម្លៃនិងទស្សនាកម្មវិធីជាច្រើនផងដែរ”។

រួមជាមួយសកម្មភាពឧទ្ទេសនាមអំពីសៀវភៅថ្មី តាមរយៈហាងលក់សៀវភៅនីមួយៗក៏បានប្រព្រឹត្តទៅកមម្មវិធីបរិច្ចាគសៀវភៅចាស់ដល់សិស្សានុសិស្សបឋមសិក្សានិងអនុវិទ្យាល័យនៅក្នុងគម្រោង “តូសៀវភៅនៅតំបន់ព្រៃភ្នំ” ដែលរួមចំណែកដល់ការ សាងសង់តូសៀវភៅរាប់ពាន់សម្រាប់ដូនដល់ កុមារតូចៗនៅតំបន់ Nព្រៃភ្នំ ដូចជា Ta Gia Khau, Muong Khuong, Lao Cai ។ លោក Nguyen Ngoc Bao អគ្គនាយក រងនៃអគ្គនាយកបោះពុម្ភផ្សាយ ក្រសសួងព័ត៌មាននិងផ្សព្វផ្សាយបានឲ្យដឹងថា៖  “យើងខ្ញុំសង្ឃឹមថា សកម្មភាពនៅបុណ្យសៀវភៅនេះនឹងបង្កើតស្ពានតភ្ជាប់វាងអ្នកបោះពុម្ពផ្សាយជាមួយមិត្តអ្នកអាន ជាពិសេសបានតភ្ជាប់រវាងអាជីវកម្មនិងទីផ្សារ។ គោលដៅនៃបុណ្យសៀវភៅនេះមិនមែនសំដៅលើប្រាក់ចំណេញនោះទេ ផ្ទួយទៅវិញនេះគឺជាការលើកកម្ពស់ការយល់ដឹងក្នុងសង្គមនិងអភិវឌ្ឍន៍វប្បធម៌សហគមន៍។  ជាក់ស្តែងគឺយើងនឹងផ្សព្វផ្សាយចំណេះដឹងរបស់ពិភពលោកទាំងមូលក៏ដូចជារបស់បុព្វបុរសដែលបន្សល់ទុកមក ជូនដល់មិង្តអ្នកអាន”

          បុណ្យសៀវភៅសិសិររដូវជាពិធីបុណ្យតែងតែបានធ្វើឡើងជារៀងរាល់ឆ្នាំដែលស្ថិតនៅក្នុងបណ្តាព្រឹត្តិការណ៍ការផ្សព្វផ្សាយសៀវភៅ រួមចំណែកដល់ការលើកកំពស់គុណភាពនៃវប្បធម៍អានរបស់សាធារណជន។ ក្នុងអំឡុងឆ្នាំនេះមានព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជា: ពិធីបុណ្យនិទាឃរដូវសៀវភៅ ពិធីបុណ្យសរទរដូវសៀវភៅ ថ្ងៃបុណ្យសៀវភៅវៀតណាម ជាដើម។ ព្រឹត្តិការណ៍ទាំងអស់នេះបានធ្វើឡើងក្នុងគោលបំណងកសាងទម្លាប់នៃការអាននិងទិញសៀវភៅ ដែលជាលក្ខណៈវប្បធម៌ដ៏ស្រស់ស្អាតសម្រាប់ជីវភាពរស់នៅសង្គម។  លោកស្រី Khuc Thi Hoa Phuong  នាយិកានៃគ្រឹះស្ថានបោះពុម្ពរបស់ស្ត្រីបានចាត់ទុកថា៖

“នេះគឺពិតជាពិធីបុណ្យរបស់ប្រជាជនទាំងអស់ជាមួយនឹងវប្បធម៍អាននិងពិធីបុណ្យរបស់អ្នកនបោះពុម្ភផ្សាយ។ ការចូលមកពិព័រណ៍សៀវភៅនេះដូចនេះយើងត្រូវបាន ជួបប្រជុំគ្នា និយាយអំពីអាជីពនិងមិត្តអ្នកអានដែលត្រូវរកឃើញនូវសៀវភៅល្អៗដែលអ្នកយកចិត្តទុកដាក់។ ការមកទស្សនាបុណ្យសៀវភៅ អ្នកអាចជ្រើសរើសយកសៀវភៅគ្រប់ប្រភេទនិងសៀវភៅសម្រាប់គ្រប់វ័យហើយនេះជាការសប្បាយរីករាយសម្រាប់អ្នកបោះពុម្ភផ្សាយសៀវភៅ”។

ការដែលបុណ្យសៀវភៅទទួលបានការយកចិត្តទុកដាក់និងការចូលរួមជាសាធារណៈបានបង្ហាញថាតម្រូវការសម្រាប់ការអានក្នុងមហាជនគឺធំធេងណាស់។ មក ជាមួយ នឹងព្រឹត្តិការណ៍អំពីសៀវភៅ មិត្តអ្នកអានមាននឹងមានឱកាសអានសៀវភៅកាន់តែច្រើន ស្គាល់សៀវភៅច្រើននិងបង្កើតទម្លាប់នៃការអាននិងស្រលាញ់សៀវភៅកាន់តែខ្លាំង។ នៅពេលដែលយើងមានសៀវភៅល្អ យើងនឹងទទួលយកនូវតម្លៃដែលសៀវភៅនាំមកជូនយើងផងដែរ៕

ប្រតិកម្មទៅវិញ