ថែរក្សាចង្វាក់ចម្រៀងប្រជាប្រិយ Cheo - សិល្បៈប្រពៃណីដែលបង្កប់ដោយអត្តសញ្ញាណជនជាតិ

Chia sẻ

(VOVWORLD) -  មហោស្រពចម្រៀងប្រជាប្រិយ Cheo ឆ្នាំ ២០២២ ទើបនឹងបញ្ចប់នៅទីក្រុង Ha Nam បន្ទាប់ពីដំណើរការសកម្មភាពយ៉ាងផុសផុលអស់រយៈពេល ១៤ ថ្ងៃ។ រឿងសម្តែង Cheoដែលចូលរួមក្នុងមហោស្រពទាំង ២៧ ឈុតនោះ គឺជាបទច្រៀងចំនួន ២៧ បទ ដែលនិយាយអំពីសច្ចៈ លក្ខណៈប្រណិត និងវិចិត្រនៃភូមិចម្រៀង Cheo។ តាមរយៈមហោស្រព សិល្បៈ ចម្រៀង Cheo ត្រូវបានលើកឡើងដល់កម្រិតនៃតម្លៃជីវិតពិត និងសតិអារម្មណ៍ស៊ីជម្រៅ។

 តាមរយៈមហោស្រព សិល្បៈ Cheo បានជ្រាបចូលយ៉ាងជ្រៅទៅក្នុងជីវភាពវប្បធម៌និងស្មារតី ហើយក្លាយជាសិល្បៈប្រពៃណីដ៏សាមញ្ញមួយ ដែលបង្កប់ដោយអត្តសញ្ញាណជាតិវៀតណាម។

ថែរក្សាចង្វាក់ចម្រៀងប្រជាប្រិយ Cheo - សិល្បៈប្រពៃណីដែលបង្កប់ដោយអត្តសញ្ញាណជនជាតិ - ảnh 1ចម្រៀងប្រជាប្រិយ Ha Nam ផ្អែមល្ហែម បើកពិធីបិទមហោស្រពចម្រៀង Cheo ឆ្នាំ ២០២២ (រូបថត៖ hanamtv.vn)

មហោស្រពច្រៀងចម្រៀង Cheo ទូទាំងប្រទេសឆ្នាំ ២០២២ ប្រមូលផ្តុំតារាសម្ដែង និងសិល្បករ សិល្បៈការិនីជិត ១.៥០០ នាក់មកពីក្រុមសិល្បៈ Cheo អាជីពចំនួន ១៦ ពីថ្នាក់ មជ្ឈឹមដល់មូលដ្ឋាន។ តាមការវាយតម្លៃរបស់គណៈវិនិច្ឆ័យ បានឲ្យដឹងថា នៅមហោស្រពលើកនេះ មានរឿងល្ខោនជាច្រើន ដែលបង្ហាញពីគុណភាព ទាំងខ្លឹមសារ និងសិល្បៈ ទាក់ទាញមហាជន ជាពិសេសការសម្តែងប្រកបដោយភាពច្នៃប្រឌិត ថ្មីថ្មោង និងពោរពេញដោយមនោសញ្ចេតនា  នាំមកនូវសោភ័ណភាពពិសេសជូនទស្សនិកជន ជួយឱ្យទស្សនិកជនចាប់អារម្មណ៍លើលក្ខណៈទាក់ទាញនៃសិល្បៈ Cheo។

រឿងល្ខោនចំនួន ២៧ ដែលសម្តែងដោយសិល្បៈករ សិល្បៈការិនីរាប់រយនាក់ ទោះជាទទួលបានជោគជ័យខុសៗគ្នាក៏ដោយ ប៉ុន្តែសុទ្ធតែសម្តែងយ៉ាងយកចិត្តទុកដាក់ ស្មោះស្ម័គ្រ ច្បាស់លាស់លើប្រធានបទមនោគមវិជ្ជា ភាពទាក់ទាញ លក្ខណៈមនុស្សធម៌ ប្រធានបទមានប្រយោជន៍សម្រាប់សង្គម។ សាស្ត្រាចារ្យរង-បណ្ឌិត  Tran Tri Trac  ប្រធានក្រុមប្រឹក្សាសិល្បៈមហោស្រព Cheo ទូទាំងប្រទេសឆ្នាំ ២០២២ បានវាយតម្លៃថា៖ “អាចបញ្ជាក់បានថា រឿងសម្តែងទាំង២៧បទ ក្នុងមហោស្រពគឺជា២៧បទនិយាយពីសច្ចៈភាពប្រណិត និងសម្រស់ភូមិ Cheo។ ភាពច្នៃប្រឌិតនៅឆាកល្ខោននៃមហោស្រព Cheo នេះ គឺជាស្នាដៃសោភ័ណភាព និងក្រមសីលធម៌ដ៏ត្រឹមត្រូវ និងប្រកបដោយលក្ខណៈពិសេសរបស់សិល្បៈ Cheo ជាមួយនឹងការច្នៃប្រឌិតថ្មី ចម្រុះ សម្បូរបែប និងគួរឲ្យទាក់ទាញ។ នៅទីនោះ ខ្លឹមសារបានបន្លឺឡើងជាមួយនឹងបទចម្រៀងនៃសេចក្តីស្រឡាញ់សម្រាប់ជីវិត និងមនុស្សជាតិដ៏ជ្រាលជ្រៅ ធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា ខ្លួនមានន័យសម្រាប់ជីវិត ហើយមានបំណងកសាងនូវគុណសម្បតិ្តដ៏ត្រឹមត្រូវសម្រាប់ខ្លួនឯង ភាពស្មោះត្រង់ សុចរិតភាព ការលះបង់ទេពកោសល្យ ដើម្បីមាតុភូមិ ហើយរិះគន់យ៉ាងម៉ឺងម៉ាត់ចំពោះគំនិតអាត្មានិយម ថោកទាប បណ្តាលគ្រោះថ្នាក់..."។

ថែរក្សាចង្វាក់ចម្រៀងប្រជាប្រិយ Cheo - សិល្បៈប្រពៃណីដែលបង្កប់ដោយអត្តសញ្ញាណជនជាតិ - ảnh 2ឈុតឆាកក្នុងរៀងចម្រៀង Cheo  "ដីគោកនិងសមុទ្រ" ដែលជាស្នាដៃទទួលបានពានរង្វាន់ រឿងឆ្នើមបំផុត  (រូបថត៖ tin247.news)

ឆ្នាំនេះ ស្នាដៃសម្តែងល្អបំផុតត្រូវបានទទួលរង្វាន់គឺ “ដីគោកនិងសមុទ្រ” ជាស្នាដៃរបស់រោងមហោស្រពសិល្បៈប្រពៃណី Thanh Hoa។ នេះគឺជារឿងសម្តែងដែលពោរពេញទៅដោយលក្ខណៈសាមាញ្ញនៃជីវភាពនាពេលបច្ចុប្បន្ននេះ។ តភ្ជាប់ជាមួយរឿងពីរនៅលើដីកោក និងសមុទ្រ រឿងសម្តែងជាការរួមបញ្ចូលគ្នានៃលំហរពីរផ្សេងគ្នា៖ ការប្រយុទ្ធរបស់កងទ័ពនៅកោះ Truong Sa និង "សង្រ្គាម" នៅផ្ទះដែលសាច់ញាតិត្រូវឆ្លងកាត់ការលំបាក។  ក្រៅពីពានរង្វាន់ដ៏ល្អសម្រាប់ការសម្តែងរឿង "ដីគោកនិងសមុទ្រ"  ពានរង្វាន់ភាពយន្តល្អបំផុតសម្រាប់អ្នកនិពន្ធ Nguyen Dang Chuong ដែលធ្លាប់ជាកងទ័ពនៅក្នុងជួរកងទ័ពជើងទឹក Truong Sa និងបានស្រឡាញ់គំនិតសម្រាប់អក្សរសិល្ប៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ក្នុងពេលជាមួយគ្នានោះ រឿងល្ខោនទាំងប្រាំមួយដែលបានឈ្នះមេដាយមាសក្នុងពិធីបុណ្យនោះ សុទ្ធតែត្រូវបានផ្សារភ្ជាប់ជាមួយនឹងប្រធានបទប្រវត្តិសាស្ត្រ ឬប្រជាប្រិយ។ ទន្ទឹមជាមួយគ្នានោះ  ការងារជាច្រើនសុទ្ធតែបានផ្សាភ្ជាប់ជាមួយសម័យកាល។ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍លោក Ta Quang Dong បានសង្កត់ធ្ងន់ថា មហោស្រពនេះមានគោលបំណងស្វែងរកការច្នៃប្រឌិតថ្មីក្នុងសិល្បៈ Cheo ដោយហេតុនេះស្វែងរកមេរៀនដ៏មានតម្លៃ និងដំណោះស្រាយល្អៗ រួមចំណែកកសាង និងអភិវឌ្ឍន៍សិល្បៈ Cheo នៅវៀតណាម៖

ថែរក្សាចង្វាក់ចម្រៀងប្រជាប្រិយ Cheo - សិល្បៈប្រពៃណីដែលបង្កប់ដោយអត្តសញ្ញាណជនជាតិ - ảnh 3អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ Ta Quang Dong ប្រធានគណៈកម្មាធិការដឹកនាំមហោស្រពចម្រៀង Cheo ឆ្នាំ ២០២២ ថ្លែងសុន្ទរកថាបិទមហោស្រព (រូបថត៖ hanamtv.vn)

“មហោស្រពចម្រៀង Cheo ទូទាំងប្រទេស ឆ្នាំ ២០២២ ក៏ជាការបង្ហាញជាក់ស្តែងក្នុងការអនុវត្តនូវទស្សនៈ និងភារកិច្ចនៃសេចក្តីសម្រេចចិត្តរបស់បក្ស ស្តីពីការពង្រឹង និងអភិវឌ្ឍន៍វប្បធម៌ និងមនុស្សវៀតណាម។ មហោស្រពគឺជាឱកាសសម្រាប់ស្ថាប័នគ្រប់គ្រងរដ្ឋ និងសមាគមវិជ្ជាជីវៈរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់រោងមហោស្រពវៀតណាមនិយាយរួម និងជាពិសេសល្ខោន Cheo។ ប្រការដែលធំជាងគេដែលយើងទទួលបានពីមហោស្រពគឺភ្លើងនៃការចង់បាននិងចំណង់ចំណូលចិត្តសិល្បៈប្រពៃណីឌិតក្នុងចិត្តរបស់សិល្បករចូលរួមទាំងអស់។ កេរដំណែលសិល្បៈចម្រៀង Cheo នៅតែដក់ជាប់ក្នុងបេះដូងអ្នកស្រលាញ់សិល្បៈជារៀងរហូត”។

នៅខែតុលា ឆ្នាំ ២០២១ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានធ្វើសំណុំឯកសារអំពីបេតិកភណ្ឌចម្រៀង Cheo  ដើម្បីស្នើសុំឱ្យអង្គការយូណេស្កូទទួលស្គាល់ប្រភេទសិល្បៈនេះជាបេតិកភណ្ឌវប្បធម៌ពិភពលោក។ មហោស្រពចម្រៀង Cheo ទូទាំងប្រទេសឆ្នាំ ២០២២ គឺជាឱកាសមួយដើម្បីលើកតម្កើង និងផ្សព្វផ្សាយតម្លៃពិសេសនៃសិល្បៈ Cheo ដើម្បីរក្សាសិល្បៈ Cheo នេះ ឱ្យភ្លឺស្វាងនៅលើឆាកសិល្បៈវៀតណាម៕

ប្រតិកម្មទៅវិញ