ដំណើរផ្សងព្រេងរបស់ចង្រិតដូងពីវាលស្រែដល់ឆាកល្ខោន

Theo VOV -
Chia sẻ

(VOV)_ក្នុងរយពេលជាង៧០ឆ្នាំកន្លងទៅនេះតួ De  
Men ពោលគឺ​ចង្រិត​ដូង​ក្នុងសៀវភៅរឿងដំណើរ 
ផ្សងព្រេងរបស់ចង្រិតដូងនិពន្ធដោយអ្នកអក្សរ 
សាស្រ្ត ​To Hoai នោះ បានក្លាយទៅជាមិត្តជិតស្និត 
របស់កុមារវៀតណាម​គ្រប់ជំនាន់។​ចង្រិតដូងមួយនេះមានឆ័ន្ទះនិងទឹកចិត្តក្លាហានដែលបានឆ្លងកាត់ គ្រប់​ការ​លំបាក​សាកល្បងដើម្បីឈានទៅរកសុបិន្តគឺអ្វីៗទាំងអស់ដើម្បីសន្តិភាពមនុស្ស​គ្រប់ពូជសាសន៍ជាបងប្អូនរួមរស់សប្បាយរីករាយ។


  (VOV)_ក្នុងរយពេលជាង៧០ឆ្នាំកន្លងទៅនេះតួ De Men ពោលគឺ​ចង្រិត​ដូង​ក្នុង
សៀវភៅរឿងដំណើរផ្សងព្រេងរបស់ចង្រិតដូងនិពន្ធដោយអ្នកអក្សរសាស្រ្ត ​To Hoai 
នោះ បានក្លាយទៅជាមិត្តជិតស្និតរបស់កុមារវៀតណាម​គ្រប់ជំនាន់។​ចង្រិតដូងមួយ
នេះមានឆ័ន្ទះនិងទឹកចិត្តក្លាហានដែលបានឆ្លងកាត់ គ្រប់​ការ​លំបាក​សាកល្បងដើម្បី
ឈានទៅរកសុបិន្តគឺអ្វីៗទាំងអស់ដើម្បីសន្តិភាពមនុស្ស​គ្រប់ពូជសាសន៍ជាបងប្អូន
រួមរស់សប្បាយរីករាយ។នៅក្នុងឱកាសទិវាកុមារអន្តរជាតិទី១មិថុនារោងល្ខោន ​Tuoi Tre (យុវវ័យ)បានសំដែងរឿងដំណើរផ្សង​ព្រេង​របស់​ចង្រិត​ដូង​លើឆាកល្ខោនដែល
ជាអំណោយមួយពោពេញទៅ​ដោយ​អត្តន័យ​ជូន​កុមារាកុមារី។

ដំណើរផ្សងព្រេងរបស់ចង្រិតដូងពីវាលស្រែដល់ឆាកល្ខោន - ảnh 1
ដំណើរផ្សងព្រេងរបស់ចង្រិតដូងពីវាលស្រែដល់ឆាកល្ខោន

បងប្អូនសត្វចង្រិតកញ្ញាកន្ទុំរុយពួកកណ្តូបសេះនិងកណ្តូបកន្ទុយវេងពីសៀវ
ភៅបានបង្ហាញយ៉ាងរស់រវើកនៅលើឆាកល្ខោនដំណើរផ្សងព្រេងរបស់ចង្រិតដូង
នៃរោងល្ខោន​ Tuoi Tre។ ក្នុងទិដ្ឋភាពវាលស្រែខៀវស្រងាត់ពពួកសត្វបានច្រៀង​
រាំ​យ៉ាងគគ្រឹកគគ្រេងហើយទាក់ទាញការចាប់អារម្មណ៍ពីប្អូនៗកុមារា​កុមារី​តាំង​ពី
ឈុត​ដំបូង។ នេះជាលើកទីពីរហើយក្រោយរយៈពេល២០ឆ្នាំដែលរោងល្ខោន​ Tuoi
 Tre រៀបចំដំឡើងរឿងល្ខោនដំណើរផ្សងព្រេងរបស់ចង្រិតដូង​ដោយផ្អែក​លើសាច់
រឿងនៃអ្នកអក្សរសាស្រ្ត To Hoai។ ប៉ុន្តែល្ខោនថ្មីនេះមានចំណុចថ្មីថ្មោង​បន្ថែម​តាម
​រយៈ​​កាយវិការនិងពាក្យ​ពេជ្រ​ឆ្លងឆ្លើយគ្នាសាមញ្ញដូចនៅក្នុងជីវភាព​រៀងរាល់ថ្ងៃ​
ដែលនាំមកនូវស្នាមញញឹមជូន​ទស្សនិកជន។​ ចែករំលែកអំពីល្ខោន​នេះ​អ្នកដឹកនាំ
ល្ខោនBui Nhu Lai ឲ្យដឹងថា

          ប្រសិនបើសំដែងលើឆាកល្ខោនទទេមួយគឺគ្មានអី្វគួរឲ្យចាប់អារម្មណ៍ឡើយ។
 បើកឆាកល្ខោននេះគឺជាចំរៀងមួយបទដែលមានលក្ខណៈតន្រ្តីល្ខោន។ ខ្ញុំចង់បើក
ចេញនូវវាលស្រែពោពេញទៅដោយសំលេងសត្វច្រៀងរាំសាទរអារុណរះ។ សំនាង
របស់ក្រុមគ្រួសារចង្រិតរួមជាមួយសំលេងរបស់ពួកកន្ទុំរុយកណ្តូបកង្កែប​គីង្គក់និង
អណ្តើកមាសប្រៀបដូចជាការប្រគុំតូរ្យតន្រី្តដែលធ្វើឲ្យវាលស្រែអ៊ូអរ​រីករាយ។ បរិ
យាកាសត្រេកអរនិងទឹកចិត្តទៀងត្រង់នោះបានជះឥទ្ធិពលដល់​ទស្សនិកជន។

ដំណើរផ្សងព្រេងរបស់ចង្រិតដូងពីវាលស្រែដល់ឆាកល្ខោន - ảnh 2
ដំណើរផ្សងព្រេងរបស់ចង្រិតដូងពីវាលស្រែដល់ឆាកល្ខោន

          ក្នុងការរៀបចំដំឡើងល្ខោនលើកនេះអ្នកដឹកនាំល្ខោន Bui Nhu Lai បាន​រក្សា
​ដ៏ដែល​នូវព្រលឹងរបស់វណ្ណកម្ម។​ នោះគឺបានផ្លុំបញ្ចូលអត្តចរិតមនុស្សទៅ​ក្នុង​​​​​

ព​​​ពួក​​​សត្វ​រួមមាន​ចង្រិតដូងចង្រិតស្លាបខ្លីកន្ទុំរុយនិងកង្កែប។​ ទោះបីមានរូបរាង​
សត្វ​ក្តីប៉ុនែ្ត​ពួក​វា​មាន​អត្តចរិតមនុស្សដែលច្រណែនក៏ចេះលត់ក្រាប​ក៏ចេះ​ធ្វើ​ពុត
ត្បុតក៏ចេះ។

          បណ្តាមេរៀនរួមជាមួយសារតំលៃមនុស្សសាស្រ្តដ៏មានអត្ថប្រយោជន៍សំរាប់
កុមារត្រូវបានផ្សព្វផ្សាយយ៉ាងវាងវៃនិងគួរឲ្យស្រលាញ់តាមរយៈឈុតកំប្លែងនានា។
អ្នកដឹកនាំល្ខោនBui Nhu Laiបានសំណោះសំណាលថា

          យើងខ្ញុំជ្រើសឈុតដែលមានលក្ខណៈទំនាស់និងជំលោះដូចរបស់មនុស្ស
ដើម្បីយកមកសំដែងលើឆាក។ពាក្យនិយាយស្តីនិងកាយវិកាទាំងនោះគឺជិតស្និត
ជាមួយជីវភាពរបស់កុមារ។ធ្វើបានអីចឹងទើបកុមារយល់បានសាច់រឿង។យើងខ្ញុំ
រៀបចំការសំដែងល្ខោននេះដោយពុំមានចន្លោះជាមួយទស្សនិកជនឡើយ។

          សកម្មភាពរួមគ្នារវាងសិល្បករសិល្បការិនីជាមួយទស្សនិកជនបានធ្វើឡើង
នាពេលល្ខោនមិនទាន់បានចាប់ផ្តើម។ ក្នុងរូបសត្វនានាដើរតួរឿងនេះក្រុមសិល្ប
ករសិល្បការិនីទី១រោងល្ខោន ​Tuoi Tre ​បានទទួលស្វាគមន៍ កុមារាកុមារីនៅក្លោង
​ទ្វារ​​ហើយ​សួរក្មួយៗ​បើសិនជាពួកគេដឹងរឿងដំណើរផ្សងព្រេងរបស់ចង្រិតដូង។​
តាមរយៈនោះជួយឲ្យគេយល់បន្ថែមអំពីអ្វីជាការល្អអ្វីជាការអាក្រក់។ សិល្បករ
Tung Linh ជាអ្នកដើរតួចង្រិត De Men ​បានចែករំលែកថា

          ត្រូវតែធ្វើយ៉ាងណាដើម្បីបញ្ជាក់ច្បាស់នូវតួ De Men មួយដែលមានគ្រប់​អត្ត
ចរិត​តាំងពីភាពចចេសរឹងរូសហើយផ្លាស់ផ្តូរជាបណ្តើរៗរហូតដល់​ការចេះ​ស្រ
លាញ់រាប់អានពូជអំបូរខ្លួន។ ខ្ញុំខិតខំប្រែភាសារបស់សត្វក្លាយ​ទៅជា​​​​​​ភាសា​​​​​​​​

រ​​ប​ស់​​មនុស្ស​សំរាប់ប្អូនៗអាចយល់ច្បាស់រឿងនេះ។

          កុមារាកុមារីចូលចិត្តទស្សនាល្ខោនដំណើរផ្សងព្រេងរបស់ចង្រិតដូងណាស់។ 
ប្អូនPham Hoang Anh អាយុ៨ឆ្នាំបានសំណោះសំណាលបន្ទាប់ពីទស្សនា​ល្ខោន​នេះថា​

          ខ្ញុំឃើញល្ខោននេះត្រេកអរនិងមានផលប្រយោជន៍ណាស់។ខ្ញុំរៀនបាន
មេរៀនគឺមិនគួរអួតអាងហើយត្រូវតែប្រព្រឹត្តល្អជាមួយមនុស្សរាល់គ្នាកុំសំឡុត
ធ្វើ បាបអ្នកដ៏ទៃ។ខ្ញុំនៅបានឡើងឆាកថតរូបជាមួយចង្រិត De Men និងតួអង្គ
ផ្សេងៗ​ទៀត​ផង។​

          ល្ខោនរយៈពេល៨៩នាទីនេះគឺជាកាដូដ៏មានអត្ថន័យដែលមាតាបិតាលៃ
ទុកជូនកូនចៅខ្លួនក្នុងឱកាសទិវាកុមារអន្តរជាតិ។ អ្នកស្រី Ta Thanh Binh ​ជា​    
   ​​​​​​ទស្ស​​​និ​ជន​​មួយ​រូប​បាន​​សំណោះសំណាលថា

បណ្តាសិល្បករសិល្បការិនីបានសំដែងយ៉ាងរស់រវើកនូវរូបភាពនិងជីវភាពនៃ
ពពួកសត្វនានា។ តាមរយៈនោះបាននាំមកនូវអត្ថន័យអប់រំមនុស្សសាស្រ្ត ដ៏​ធំ
ធេងព្រមទាំងលើកទឹកចិត្តកុមារឲ្យកាន់តែចូលចិត្តអានសៀវភៅថែមទៀត

ល្ខោនដំណើរផ្សងព្រេងរបស់ចង្រិតដូងបានគូសបញ្ជាក់នូវមេរៀនស្តីអំពី​ជីវិត
តាមដំណើរផ្សងព្រេងរបស់ចង្រិត De Men។ ល្ខោននេះបានជួយបង្កើនតំលៃ
​នៃ​សៀវភៅរឿងដំណើរផ្សងព្រេងរបស់ចង្រិតដូងជាវណ្ណកម្មអក្សរសាស្រ្តមួយ
​ដែលត្រូវបានបកប្រែនិងបោះពុម្ភផ្សាយជា៤០ភាសាលើទូទាំងភិភពលោក៕

ប្រតិកម្មទៅវិញ