ឆាកល្ខោនយីកេរបស់ជនរួមជាតិជាជនជាតិខ្មែរណាមបូ

LE HOA Theo VOVWORLD -
Chia sẻ
Vovworld-ឆាកល្ខោនយីកេរបស់ជនរួមជាតិជាជនជាតិខ្មែរ
ណាមបូបាន​បង្កើត​តាំង​ពីប៉ុន្មានឆ្នាំដើមសតវត្សទី១៩ ជា
ប្រភេទសិល្បៈចំរុះ មរតកប្រភេទ​សិល្ប​សភាបណ្ឌិតនិង
ប្រជាប្រិយនៅដំបន់។ ឆាកល្ខោនយីកេជាផលិតផលរួមផ្សំ​
ដោយ​ការជួបប្រាស្រ័យរវាងបណ្ដាជនជាតិនៅដំបន់វាលទំនាបទន្លេ Cuu Long
និង​ជាបេតិកភ័ណ្ឌវប្បធម៍បង្ហាញឲ្យដំណាក់កាលប្រវត្តិសាស្ត្រមួយនៃដំបន់ដី 
នេះ។
ឆាកល្ខោនយីកេរបស់ជនរួមជាតិជាជនជាតិខ្មែរណាមបូ - ảnh 1
ឆាកល្ខោនយីកេរបស់ជនរួមជាតិជាជនជាតិខ្មែរណាមបូ (vietnamplus.vn)

        Vovworld-ទោះបីជាមានពន្យល់ជាច្រើនអំពីប្រភពដើមប៉ុន្តែភាគច្រើនបាន​ស
ឲ្យឃើញថា យីកេត្រូវបានបង្កើតនៅដំបន់វាលទំនាបទន្លេ Cuu Long ក្នុង​ប៉ុន្មាន​ទសវត្សដើមសតវត្សទី១៩និងមានទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅរបស់​ប្រភេទ
ល្ខោនចំនួន២គឺ tuong បុរាណរបស់ជនជាតិ Hoa និង cai luong របស់​ជនជាតិ Kinh។ តន្ត្រីករសិល្បករឆ្នើម Son Luong អនុប្រធានសមាគមអក្សរ​សាស្ត្រ​​សិល្បៈបណ្ដា
ជនជាតិភាគតិចវៀតណាម និងជាប្រធានសំណង់​ស្រាវ​ជ្រាវមានឈ្មោះ “ស្វែង
យល់សិល្បៈល្ខោនយីកេណាមបូនៅខេត្ត Soc Trang” អះអាងថា៖

        “ល្ខោនយីកេជាផលិតផលវប្បធម៍ដោយជនរួមជាតិខ្មែរណាមបូច្នៃប្រឌិត​
ឡើង​ក្នុងទំនាក់ទំនងជួបប្រាស្រ័យជិតស្និទ្ធរវាងជនជាតិចំនួន៣គឺ Kinh, Hoa និង​
ខ្មែរ។ ដោយហេតុនេះ យើងខ្ញុំចង់អភិរក្សនិងពង្រីកនូវតំលៃប្រភេទល្ខោននេះ។
ផ្សេងទៀត អភិរក្សរាល់តំលៃវប្បធម៍ជាគោលដៅរបស់បក្សរដ្ឋកំពុងខំប្រឹងប្រែង​
និងអនុវត្ត។ ពីព្រោះថា តំលៃជីវភាពរស់នៅវប្បធម៍ខាងស្មារតីជាតំលៃគ្មានអ្វី​ជំនួស
បានឡើយ។”

        ក្នុងប្រវត្តិសាស្ត្រអភិវឌ្ឍន៍របស់ខ្លួនយីកេត្រូវបានអ្នកផ្ដួចផ្ដើមនាំចេញទៅ​
សម្ដែងនៅកម្ពុជា ក្លាយទៅជាប្រភេទល្ខោនត្រូវបានប្រជាជនកម្ពុជា​ចូល​ចិត្ត
ពិសេសដោយបន្សល់ទុកមកនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅទឹកដីកម្ពុជារហូត​ដល់
ឥឡូវនេះ។​ សិល្បករឆ្នើម Kim Thinh ប្រធានក្រុមសិល្បៈខ្មែរ Anh Binh Minh ខេត្ត
Tra Vinh បានឲ្យដឹងថា៖

        “ក្រុមសិល្បៈខ្មែរ Anh Binh Minh បានសម្ដែងនៅខេត្តមួយចំនួនក្នុង​ប្រទេស
និងត្រូវបានរដ្ឋបញ្ជូនទៅសម្ដែងនៅប្រទេសមិត្តកម្ពុជា គិតតាំង​ពី​ឆ្នាំ១៩៧៩មក
គឺបាន១៣ដង។ សិល្បៈល្ខោនយីកេរបស់ខ្មែរណាមបូទៅ​សម្ដែងនៅកម្ពុជាត្រូវ
បានទស្សនិកជននិយមចូលចិត្តណាស់។”

        រួមជាមួយល្ខោន​ cai luong នោះ​ យីកេជាផលិតផលវប្បធម៍គួរឲ្យមោទន​ភាព​របស់ដំបន់ដីណាមបូដែលជនរួមជាតិបណ្ដាជនជាតិនៅទីនេះចង់រក្សា​អភិវឌ្ឍន៍
ឧទ្ទេសនាមដ៏ទូលំទូលាយជាមួយតួនាទីជាផ្នែកវប្បធម៍វិសេសមួយរបស់ជនជាតិ
ខ្មែរនៅវាលទំនាបទន្លេ Cuu Long។ ដើម្បីបណ្ដុះបណ្ដាលសិល្បករ​សិល្បការិនីយីកេ
តាមសំណូមពររបស់ដំបន់នានា សាលាមធ្យមសិក្សាវប្បធម៍​សិល្បៈ​ខេត្ត Tra Vinh បានបើកពិសោធន៍ថ្នាក់សិល្បករសិល្បការិនីល្ខោនយីកេ​ ដំបូងបង្អស់ជាមួយ
សិក្ខាកាមគំរូចំនួន២៦នាក់។ លោកស្រី Le Thi My Ha នាយិការសាលាមធ្យម
សិក្សាវប្បធម៍សិល្បៈខេត្ត Tra Vinh បានឲ្យដឹងថា៖

        “ក្រសួងវប្បធម៍កីឡានិងទេសចរណ៍បានត្រឹមតែមានកម្មវិធីបង្រៀនរួមសំរាប់
ក្រុមផ្នែកគឺល្ខោនចម្រៀងប្រជាប្រិយ គ្មានប្រភេទល្ខោនយីកេដោយឡែកឡើយ។​
ក្នុង​ពេលដែលយើងខ្ញុំកសាងកម្មវិធីបណ្ដុះបណ្ដាលផ្នែកសិល្បៈទស្សនីយភាព
យីកេត្រូវសហការរវាងកម្មវិធីរបស់ក្រសួងវប្បធម៍និងវិញ្ញាសារថ្មីមួយចំនួនឲ្យសម
ស្រប។ ក្រុមសិល្បៈយីកេ Anh Binh Minh ក៏បង្កលក្ខណៈសំរាប់ប្អូនៗស្នាក់នៅជា
មួយ​ក្រុមផង។”

        សិក្ខាសាលាមួយអំពីល្ខោនយីកេរបស់ជនរួមជាតិជាជនជាតិខ្មែរណាមបូ​ក៏បាន
រៀបចំនៅខេត្ត Tra Vinh សំដៅប្រមូលផ្ដុំសម្លេងរួមរបស់អ្នកវិទ្យាសាស្ត្រ​សំរាប់ការ
តាក់តែងឯកសារដាក់ជូនគណៈកម្មាធិការវប្បធម៍វិទ្យាសាស្ត្រអប់រំអង្គការ
សហប្រជាជាតិ (UNESCO) ទទួលស្គាល់យីកេជាបេតិកភ័ណ្ឌវប្បធម៍អរូបិយ៍​របស់
មនុស្សលោក។

        ទស្សនៈរួមរបស់ថ្នាក់ដឹកនាំផ្នែកវប្បធម៍ អង្គការសិល្បៈនិងសិល្បករ​សិល្បការិនី​សិប្បករដំបន់វាលទំនាបទន្លេ Cuu Long គឺចាត់ទុកយីកេដូចជា​ទ្រពសម្បត្តិវប្បធម៍
ដំបន់ អត្ថន័យទូលំទូលាយជាងគឺរបស់ប្រជាជាតិនិង​ប្រទេស​ជាតិដើម្បីជនគ្រប់រូប
មានមនសិការគោរពរក្សាវា៕

ប្រតិកម្មទៅវិញ