គ្រូបង្រៀនភ្លេង Nguyen Vinh Bao (ស្ដាំ) |
គ្រូបង្រៀនភ្លេង Nguyen Vinh Bao កើតឆ្នាំ ១៩១៨ នៅភូមិ My Tra ស្រុក Cao Lanh ខេត្ត Sa Dec បច្ចុប្បន្នជាសង្កាត់ ទី ១ ទីក្រុង Cao Lanh ខេត្ត Dong Thap ។ ដោយបានប្រសូត្រឡើងក្នុងគ្រួសារអ្នកអក្សរសាស្រ្ត ដែលស្រឡាញ់ចូលចិត្តភ្លេង don ca tai tu បានជា លោកចេះលេងចាប៉ីតាំងពីកុមារភាព។ ជាក់ស្ដែងនៅពេលមានអាយុ ៥ ឆ្នាំ លោកចេះលេងចាប៉ី kim ចាប៉ី co។ នៅពេលមានអាយុ ១០ ឆ្នាំ លោកចេះលេងឧបករណ៍តន្រ្តីជនជាតិជាច្រើនប្រភេទ។ លោកមានជំនាញលេងចាប៉ីជាតិ (ចាប៉ី kim co gao bau) និងលេងចាប៉ីបរទេស (mandoline guitar violon piano)។ នៅពេលមានអាយុ ១៧ ឆ្នាំ លោកបានកែច្នៃខ្សែ Ty និងខ្សែ Xe សម្រាប់ចាប៉ី giao។ ក្នុងអាយុ ២០ ឆ្នាំ លោកមានឈ្មោះល្បីល្បាញ ក្រោយពេលផលិតកម្ម Béka របស់ក្រុមហ៊ុន KellerBéka (អាល្លឺម៉ង់) បានអញ្ជើញលោកមកថតសម្លេង។ អ្នកស្រី Nguyen Thi Thu Anh កូនស្រីច្បងរបស់ គ្រូបង្រៀនភ្លេង Nguyen Vinh Bao បានសំណេះសំណាលថា៖ “គ្រូបង្រៀនភ្លេង Nguyen Vinh Bao គឺជាលោកគ្រូបង្រៀនភ្លេង don ca tai tu ឲ្យខ្ញុំតាំងពីកុមារភាពផង និងជាឪពុកផង។ លើលពីនេះទៅទៀត លោកក៏បានប្រៀនប្រដៅខ្ញុំពីរបៀបរស់នៅរបស់មនុស្ស ចេះដាក់ខ្លួន។ បើទោះបីមានមនុស្សម្នាក់បានប្រព្រឹត្តិមិនល្អសម្រាប់ខ្លួនក៏ដោយ ប៉ុន្តែយើងមិនគួរតែធ្វើអំពើមិនគប្បីដាក់គេឡើយ ពោលគឺយើងត្រូវធ្វើអំពើល្អសម្រាប់គេវិញ”។
គ្រូបង្រៀនភ្លេង Nguyen Vinh Bao បានទទួលពានរង្វាន់វៀតណាម Dao Tan នៅឆ្នាំ ២០០៥។ ក្នុងឆ្នាំ ២០០៦ លោកគឺជាតន្ត្រីករវៀតណាមដ៏កម្រម្នាក់ក្នុងចំណោមតន្ត្រីករដ៏មានឥទ្ធិពលទាំង ៦ នាក់នៅលើពិភពលោកដែលត្រូវបានលើកកិត្តនាមនៅក្នុងសិក្ខាសាលាតន្ត្រីជាតិពិភពលោក (Ethnomusicology) នៅ Honolulu (សហរដ្ឋអាមេរិក) ។ ក្នុងឆ្នាំ ២០០៨ គ្រូបង្រៀនភ្លេង Nguyen Vinh Bao ត្រូវបានរដ្ឋាភិបាលបារាំងប្រគល់គ្រឿងឥស្សរិយយសអក្សរសាស្រ្តសិល្បៈ (Ordre des Arts et des Lettres) ថ្នាក់ Officier។ ក្នុងឆ្នាំ ២០១៤ លោកទទួលបានប័ណ្ណសរសើររបស់នាយករដ្ឋមន្ត្រីវៀតណាម ចំពោះស្នាដៃក្នុងការអភិរក្ស និងពង្រីកសិល្បៈភ្លេង don ca tai tu ណាមបូ។ នៅឆ្នាំ ២០១៥ លោកទទួលបានរង្វាន់ Phan Chau Trinh ចំពោះការរួមចំណែកក្នុងការប្រម៉ែប្រមូល និងផ្សព្វផ្សាយតន្ត្រីជាតិ។ ទេពកោសល្យរបស់លោកត្រូវបានមិត្តរួមការងារ និងកូនសិស្សគោរពកោតសរសើរ។ អ្នកស្រី Nguyen Thi My Liem អនុប្រធានសមាគមតន្ត្រីករទីក្រុងហូជីមិញបានសម្តែងថា៖ “លោកគ្រូបាននិយាយអំពីការត្រិះរិះទាំងអស់របស់លោកអំពីតន្ត្រីវៀតណាម និងអំពីតន្ត្រីប្រពៃណីវៀតណាម។ លោកបានផ្ដល់ចំណេះដឹងជាច្រើនដល់ខ្ញុំអំពីតន្ត្រីប្រពៃណី ជាពិសេសគឺភ្លេង don ca tai tu និងភ្លេងក្នុងពិធីបុណ្យទានណាបូ។ លើលពីនេះទៅទៀត លោកគ្រូបានផ្តល់ក្តីសង្ឃឹមជាច្រើន ពោលគឺមិនត្រឹមតែខិតខំប្រឹងប្រែងថែរក្សាសម្លេងចាប៉ីរបស់ដូនតាប៉ុណ្ណោះទេ ថែមទាំងនាំដួងព្រលឹងរបស់តន្ត្រីប្រពៃណីវៀតណាមមរតកដល់ជំនាន់ក្រោយៗទៀតផង”។
ផ្ទះអនុស្សាវរីយ៍ក្នុងបរិវេណសារមន្ទីរខេត្ត Dong Thap |
គ្រូបង្រៀនភ្លេង Nguyen Vinh Bao ធ្លាប់បានសំណេះសំណាលថា នៅគ្រាចុងក្រោយនៃឆាកជីវិតរបស់ខ្លួន លោកត្រឹមតែមានបំណងចង់ថែរក្សាតន្រ្តីបុរាណដល់ជំនាន់វ័យក្មេង។ រាល់ឯកសារអាជីពទាំងអស់របស់លោកត្រូវបានរក្សាទុកនៅឯផ្ទះអនុស្សាវរីយ៍ក្នុងបរិវេណសារមន្ទីរខេត្ត Dong Thap។ នៅទីនេះសៀវភៅជាច្រើនក្បាលអំពីតន្រ្តី របៀបបង្រៀនចាប៉ី អត្ថបទកាសែតក្នុងស្រុក និងបរទេសជាច្រើន ដែលបានសរសេរអំពី គ្រូបង្រៀនភ្លេង ជាដើម បានកត់ត្រាដំណើរការនិពន្ធសិល្បៈដោយមិនចេះនឿហត់របស់លោក។អស់រយៈពេលជិតមួយទសវត្សរ៍នៃការចូលរួមវិភាគទាន និងផ្សព្វផ្សាយ
សិល្បៈជាតិទាំងក្នុងនិងក្រៅប្រទេសនោះ គ្រូបង្រៀនភ្លេង Nguyen Vinh Bao ត្រូវបានចាត់ទុកថាជា“ កំណប់រស់” នៃសិល្បៈភ្លេង don ca tai tu ណាមបូ។ គ្រូបង្រៀនភ្លេង Nguyen Vinh Bao ដែលជាមនុស្សម្នាក់មានប្រសិទ្ធនាមថា “ រតនសម្បត្តិជាតិ” បានលាចាកលោកទៅហើយ ប៉ុន្តែសម្លេងភ្លេង និងជីវិតរបស់លោកនឹងរស់នៅរហូតរៀងទៅ ក្នុងដួងចិត្តកូនសិស្ស និងមជ្ឈដ្ឋានអ្នកស្រឡាញ់សិល្បៈ ដូចជាទស្សនៈកាលនៅរស់របស់លោកថា “តន្រ្តីនាំខ្ញុំដើរតាមផ្លូវស្វែងរកការពិត ខ្ញុំមិនលោភលន់កិត្តិនាម និងផលប្រយោជន៍ឡើយ ខ្ញុំត្រឹមតែលះបង់ជីវិតរបស់ខ្លួន ចំពោះតន្ត្រីរហូតដល់ដង្ហើមចុងក្រោយប៉ុណ្ណោះ” ៕