ការរក្សាតន្ត្រីប្រជាប្រិយ “Don ca tai tu” នៅតំបន់ដី Dong Thap

Chia sẻ

(VOVWORLD) -  បន្ទាប់ពីត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិ កភណ្ឌវប្បធម៌អរូបីតំណាងមនុស្សជាតិមក តន្ត្រីប្រជាប្រិយ Don ca tai tu មានការអភិវឌ្ឍយ៉ាងខ្លាំងក្លានៅតំបន់ណាមបូខាងលិច ក្នុងនោះមានខេត្ត Dong Thap  ជាពិសេសនៅទីក្រុង Cao Lanh តែម្តង។ តន្ត្រីប្រជាប្រិយ Don ca tai tu ក្លាយទៅជាមុខម្ហូបខាងស្មារតី ដែលមិនអាចខ្វះបានរបស់ប្រជាជន ដែលរួមចំណែកធ្វើឲ្យចលនាសិល្បៈមហាជនក្នុងទីក្រុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងបំពេញតាមតម្រូវការការទស្សនាកំសាន្តនិងការចូលរួមក្នុងការច្នៃប្រឌិតវប្ប ធម៌និងសិល្បៈរបស់ប្រជាជន។

ការរក្សាតន្ត្រីប្រជាប្រិយ “Don ca tai tu” នៅតំបន់ដី Dong Thap - ảnh 1 ក្លឹប Don ca tai tu នៅ Dong Thap

រៀងរាល់ល្ងាចថ្ងៃទី ១៥ និងថ្ងៃ ទី ៣០ ជាប្រចាំនៅឯអាគា សហគមន៍ក្នុងសង្កាត់ ទី២ ឬឧទ្យាន Hai Ba Trung នៃទីក្រុង Cao Lanh តែងតែលាន់លឺសម្លេងចម្រៀង ប្រជាប្រិយដ៏ពិរោះ។ នោះគឺជារយៈពេលចូលរួមជីវភាពវប្បធម៌ជាប្រចាំរបស់ក្លឹប Don ca tai tu សង្កាត់ទី២ ដោយមានសមា ជិក ១២ នាក់ (រួមមានតន្ត្រីករ ៣រូប សិល្បករអាជីពនិងសិល្បករ មិនអាជីពចំនួន ៩រូប)។ លោក Huynh Thien Trung ប្រធានក្លឹបតន្រ្តី Don ca tai tu សង្កាត់ទី២បានចែករំលែកថា៖ ក្លឹបនេះត្រូវបានបង្កើតឡើងជិត ១៥ ឆ្នាំមកហើយ នាគ្រាដំបូង ក្លឹបមានតែសមាជិកតែពីរបីនាក់ប៉ុណ្ណោះដែលជួបជុំគ្នាវិលនៅផ្ទះរបស់មនុស្សម្នាក់ៗ។ រហូតមកដល់ពេលនេះ ចំនួនសមាជិកកាន់តែច្រើនឡើង ហើយមិនចាំបាច់ព្រួយបារម្ភអំពីការចំណាយប្រតិបត្តិការនោះទេ។ ស្មារតីសាមគ្គីភាពនិងចំណង់ចំណូលចិត្តជាមួយតន្ត្រីប្រជាប្រិយ Don ca tai tu  បានជួយឲ្យក្លឹបដំណើរការយ៉ាងរលូននិងមានការអភិវឌ្ឍៈល្អដែរ។

“ក្លឹបតន្រ្តីប្រជាប្រិយ Don ca tai tu គឺសប្បាយណាស់ មានយុវជន សហជីព ស្ត្រីតែង តែចូលរួមដោយរីករាយពេញចិត្ត។ ប្រសិនបើអ្នកចង់ចូលរួមក្លឹបតន្រ្តី Don ca tai tu ក្រៅពីចេះច្រៀង អ្នកត្រូវតែមានទេពកោសល្យតិចតួច អ្នកត្រូវតែមានចំណង់ចំណូលចិត្ត និងរៀបចំការងារពេលវេលានិងសកម្មភាពសមស្របផង”។ នេះបើយោងតាមប្រសាសន៍របស់លោក Huynh Tien Trung។

ការរក្សាតន្ត្រីប្រជាប្រិយ “Don ca tai tu” នៅតំបន់ដី Dong Thap - ảnh 2
 សិល្បៈករ សិល្បការិនីកំពុងសម្តែង Don ca tai tu

បច្ចុប្បន្ន ទីក្រុង Cao Lanh មានក្លឹបតន្រ្តី Don ca tai tu ចំនួន ៤៧ ដែលមានសមាជិកនិងអ្នកសិល្បៈចូលរួម ចំនួន ៥៣០ នាក់។ ក្លឹបទាំងនេះបានរក្សាសកម្មភាពរបស់ខ្លួនប្រចាំខែឬប្រចាំត្រីមាស។ ក្លឹបនឹងអនុវត្តន៍ សកម្មភាពបន្ថែមទៀត នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យ នានា ឬនៅក្នុងកម្មវិធី ផ្លាស់ប្តូររវាងក្លឹបឃុំនិងសង្កាត់  ដើម្បីរួមចំណែកក្នុងការបម្រើតម្រូវការវប្បធម៌និងភាពរីករាយនៃរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ មន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Dong Thap បានរៀបចំផែនការរយៈពេលវែងជាច្រើន សមស្របទៅនឹងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងទំនៀមទំលាប់ ផ្នត់រស់នៅក្នុងសហគមន៍ ដូចជា៖ បើកវគ្គបណ្តុះបណ្តាល ការបង្រៀននិងអនុវត្តចម្រៀង Don ca tai tu នៅក្នុងសហគមន៍និងមូលដ្ឋាន។ រៀបចំ “មហោស្រពតន្រ្តី Don ca tai tu Dong Thap ទាំងថ្នាក់ខេត្តនិងថ្នាក់ស្រុក  ក្រៅពីនោះ រៀបចំការប្រឡងនិពន្ធទំនុកច្រៀងថ្មីសម្រាប់តន្ត្រី Don ca tai tu ទៀតផង។ លោក Ngo Hoang Viet នាយករង មជ្ឈមណ្ឌលវប្បធម៌កីឡានិងផ្សាយសម្លេង ទីក្រុង Cao Lanh បាននិយាយថា៖ ដើម្បីក្លឹប Don ca tai tu  មានការអភិវឌ្ឍ ចាំបាច់ត្រូវផ្លាស់ប្តូរកត្តាជាច្រើន ដូចជារក្សាសកម្មភាពឲ្យបាន ទៀងទាត់ ផ្លាស់ប្តូរការរៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ជាមួយក្លឹបផ្សេងទៀត។ ជាពិសេស ត្រូវការយកចិត្តទុកដាក់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេសលើបញ្ហាថវិកាតែម្តង។ លោក Ngo Hoang Viet បានឲ្យដឹងថែមទៀតថា៖  “យើងខ្ញុំបានស្នើឲ្យគណៈកម្មាធិការប្រជាជនក្រុង ពិចារណា អាចបង្កលក្ខណៈងាយស្រួលដល់ការផ្គត់ផ្គង់មូលដ្ឋានសម្ភារៈកំពុងខ្វះខាត។ ពោលគឺ នាពេលបច្ចុប្បន្ននេះ មានក្លឹបជាច្រើន ប៉ុន្តែនៅតែកង្វះខាតឧបករណ៍តន្រ្តី។ ប្រសិនបើមិនមានមូលនិធិសូមអំពាវនាវឲ្យមានការជួយឧបត្ថម្ភពីអាជីវកម្មដើម្បីជួយគាំទ្រអង្គភាពរួម ក៏ដូចជាផ្តល់កម្លាំងចិត្តសម្រាប់ក្លឹបផងដែរ”។

ការរក្សាតន្ត្រីប្រជាប្រិយ “Don ca tai tu” នៅតំបន់ដី Dong Thap - ảnh 3 ការសម្តែង Don ca tai tu កណ្តាលវាល

ជាមួយនឹងសមាជិកក្លឹប ដែលមានបទពិសោធន៏នោះ ការធ្វើយ៉ាងម៉េចដើម្បី ដាស់ចំណង់ចំណូលចិត្ក ក្នុងយុវជនជំនាន់ក្រោយ គឺជាកង្វល់នាពេលបច្ចុប្បន្ននេះ។ ដោយសារតែ សមាជិកក្លឹបភាគច្រើន មាន វ័យកណ្តាលឡើងទៅ។ យោងតាមលោក Huynh Thien Trung ប្រធានក្លឹបតន្រ្តី Don ca tai tu នៃសង្កាត់ទី២  បានអោយដឹងថា ដើម្បីកុំអោយសិល្បៈប្រភេទនេះ មិនសាបសូន្យទៅ ក្លឹបត្រូវខិតខំប្រឹងប្រែងបណ្ដុះចំណង់ចំណូលចិត្តដល់យុវជន មិនត្រឹមតែនិយាយប៉ុណ្ណោះទេ ថែមទាំងបង្រៀនតាមរយៈវិធីសាស្ត្រជាក់លាក់ទៀតផង។  លោក Huynh Thien Trung បានឲ្យដឹងថែមទៀតថា៖ “ត្រូវរៀបចំជាប្រចាំ ការផ្លាស់ប្តូរ ការជួបជុំអនុវត្តសកម្មភាព ដើម្បីឲ្យយុវជនចូលរួមនិងរីករាយជាមួយប្រភេទសិល្បៈនេះ។ ធ្វើបានដូច្នេះ ទើបវិស័យនេះ នឹងស្ថិតស្ថេរជានិរន្តនិងកាន់តែទាក់ទាញថែមទៀត”

ជាមួយនឹងផែនការអភិវឌ្ឍទម្រង់សិល្បៈរយៈពេលយូរអង្វែងរបស់ខេត្ត Dong Thap នោះ រួមជាមួយភាពក្លៀវក្លារបស់សិល្បករ ទាំងជំនាញនិងមិនជំនាញ ប្រាកដថា តន្រ្តី Don ca tai tu នៅ Dong Thap នឹងត្រូវបានរក្សា និងត្រូវបានមនុស្សជាច្រើនស្រឡាញ់ ជាពិសេសមនុស្សជំនាន់ក្រោយ - អ្នកដែលស្នងសិល្បៈប្រពៃណីយូរអង្វែងរបស់ជីដូនជីតា៕

ប្រតិកម្មទៅវិញ