ទិដ្ឋភាពសម្តែង bai choi (រូបថតៈ binhdinh.com.vn) |
ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនភូមិនេសាទស្រុក Dong Hoa ខេត្ត Phu Yen នៅ ជួបប្រទះនឹងការលំបាកជាច្រើន។ អាកាសធាតុមិនអំណោយផលហើយភ្លៀង ខ្យល់ ព្យុះត្រាំត្រែង។ ថ្វីបើមានថ្ងៃក្តៅគឺមានថ្ងៃភ្លៀងធ្លាក់ ហើយផ្លូវទៅកាន់ផ្ទះរបស់ សិល្បករ Nguyen Dinh Thoang (ឬហៅថាគ្រូ Binh Thang)នៅឃុំ Phu Tho 3 ទីរួម ស្រុក Hoa Hiep Trung គឺ ជាទម្លាប់សម្រាប់កុមាររាប់សិបនាក់ក្នុងតំបន់ទៅមក។ កុមារទាំង នេះ ទៅផ្ទះរបស់លោកដើម្បីចូលរួមថ្នាក់រៀនច្រៀងចម្រៀងប្រជាប្រិយ Bai choi។
ក្នុងថ្នាក់រៀនច្រៀងចម្រៀងប្រជាប្រិយ bai choi មានកុមារខ្លះអាយុតែ៧ដល់៨ ឆ្នាំប៉ុណ្ណោអ ហើយធំជាងតិចគឺ១៥ដល់១៦ឆ្នាំ។ ប្អូននៅជិតផ្ទះសិប្បករ Binh Thang បំផុតគឺ រាប់រយម៉ែត្រ ហើយឆ្ងាយទៅដល់មួយគីឡូម៉ែត្រ។ ប៉ុន្តែបើទោះបីជិតឬឆ្ងាយក៏មិនអ្វីទេ បើប្រៀបនឹងការជក់ចិត្តច្រៀងចម្រៀង bai choi របស់ប្អូនៗទាំងអស់នេះ។ ប្អូនស្រី Huynh Kieu Mai អាយុ១៤ឆ្នាំ ដែលបានតាមរៀនច្រៀងចម្រៀង bai choi បីឆ្នាំហើយបានរៀបរាប់ថា៖ “ពាក្យពេជ្រមួយៗនៃបទ ចម្រៀង គឺពោរពេញទៅដោយអត្ថន័យ។ ពេលដែលក្មួយ រៀនច្រៀងបានបទ ចម្រៀងពីរបទក្មួយដូចជាមានអារម្មណ៍ភ្លឺស្វាងច្រើន។ ក្មួយចង់រៀនដើម្បី ស្នងលក្ខណៈស្រស់ស្អាតនៃប្រពៃណីស្រុកកំណើតផងដែរ”។
អស់រយៈពេល១០ឆ្នាំកន្លងទៅ សិប្បករ Binh Thang បានចំណាយទាំងកាយ ទាំងចិត្ត ដើម្បីពូនជ្រំនូវចំណង់ចំណូលចិត្តជាមួយនឹងចម្រៀងប្រជាប្រិយ bai choi សម្រាប់កុមារៗទាំងអស់។ តាមសិប្បកររូបនេះថា បង្រៀនច្រៀងចម្រៀង bai choi មិនពិបាកទេ ប៉ុន្តែដើម្បីទាក់ ទាញជំនាន់វ័យក្មេងមានចំណង់ចំណូលចិត្តជាមួយប្រភេទសិល្បៈនេះទើបជាប្រការពិបាក៖ “មិនអាចកំណត់ពេលវេលាជាក់ស្តែងបានឡើយ ត្រឹមតែពេលវេលាដែលប្អូនៗ កុមារបញ្ចប់ម៉ោងរៀន ឬពេលដែលពុំមានម៉ោងរៀនប៉ុណ្ណោះ។ ខ្ញុំបានបង្រៀនពីមួយម៉ោងឬ មួយម៉ោងកន្លះទេ ពោលគឺពេលប្អូនៗទំនេ។ ដំបូងឡើយ មានពេលវេលាតិចគឺបង្រៀន តិច ក្រោយមកមានពេលវេលាច្រើនគឺបង្រៀនច្រើន។ យើងធ្វើការគ្មានគិតកំរៃទេ”។
ប្អូនមួយចំនួនចូលរៀនក្នុងថ្នាក់រៀនរបស់សិប្បករ Binh Thang ខណៈដែលនៅកុមារភាពម្លេះ។ ប្អូនបានរៀននូវចំណេះដឹងមូលដ្ឋានអំពីច្រៀនចម្រៀងប្រជាប្រិយ។ មួយថ្ងៃ ទៅមួយថ្ងៃ ចង្វាក់ចម្រៀងប្រជាប្រិយបានដិតជាប់ក្នុងអារម្មណ៍របស់ប្អូនៗ។ ប្អូន Pham Nguyen Xuan Mai ជាសិស្សពូកែបំផុតក្នុងថ្នាក់រៀនរបស់សិប្បករ Binh Thang បានឲ្យដឹងថា៖ “ពេលដែលក្មួយមិនចេះច្រៀង bai choi គឺក្មួយតែងតែច្រៀង បទចម្រៀងទំនើប។ ខណៈដែលស្គាល់ដល់ចម្រៀង bai choi បានច្រៀងផង និងបានស្វែងយល់អំពីប្រភេទចម្រៀងនេះ ក្មួយកាន់តែស្រ ឡាញ់និងមានអារម្មណ៍ថា bai choi ដូចជាលក្ខណៈ ពិសេសរបស់ស្រុក Phu Yen ហើយខ្ញុំមានសំណាងណាស់ដែលបានស្គាល់ដល់ប្រ ភេទចម្រៀង bai choi នេះ”។
លោកអ្នកនាងជាទីមេត្រី! ប្រហែលជាប្អូនៗទាំងអស់មិនអាចស្រមើស្រមៃថា បង្កប់ក្នុងពាក្យពេជ្រ ទំនុកច្រៀងនិងចង្វាក់ដ៏សាមញ្ញនៃចម្រៀង bai choi នោះគឺដិតជាប់នូវពេលវេលា របស់ពលករច្រើនជំនាន់នៅស្រែចំការរបស់ស្រុកកំណើត។ ជាងនេះទៅទៀត សំណើចស្មោះសរ ជីវិតរស់រវើករបស់ប្អូនៗ ទាំងអស់នេះជាកន្លែងដែលចង្វាក់ចម្រៀងប្រជាប្រិយនឹងបានរក្សាជាអមតៈ៕