អ្នកមើលថែកុមារដោយអស់ពីចិត្តនៃភូមិស្រុក Tay Nguyen

Chia sẻ

(VOVWORLD) - ក្នុងរយៈពេលជាច្រើនឆ្នាំដែលត្រូវបានចាត់ចែងការងារទៅបង្រៀននៅថ្នាក់រៀនភូមិ Ia Tong ឃុំ Ia Der អាស្រ័យដោយការឃោសនានិងបញ្ចុះបញ្ចូលយ៉ាងប៉ិនប្រសប់ អ្នកគ្រូ Ksor H'Nhiêm (សាលាមត្តេយ្យ ៣០/៤ ស្រុក Ia Grai) បានចលនាឲ្យកុមារមត្តេយ្យទាំង១០០% ទៅសាលារៀន ព្រមទាំងរៀបចំថ្នាក់រៀនពាក់កណ្ដាលអន្តេវាសិកនៅក្នុងភូមិក្រីក្រមួយនេះ។ ប្រការដ៏សំខាន់បំផុតនោះគឺ ប្រជាជននៅទីនេះបានផ្លាស់ប្តូរមនសិការហើយសម្របសម្រួលយ៉ាងសកម្មជាមួយសាលាក្នុងការថែទាំកុមារមត្តេយ្យ អាស្រ័យដោយទឹកចិត្តដ៏ស្មោះស្ម័គ្ររបស់អ្នកគ្រូ Ksor H'Nhiêm។

អ្នកមើលថែកុមារដោយអស់ពីចិត្តនៃភូមិស្រុក Tay Nguyen - ảnh 1អ្នកគ្រូ Ksor H'Nhiem និងកូនសិស្សនៃសាលាមត្តេយ្យ ៣០/៤ (រូបថតមុនខែមេសាឆ្នាំ២០២១)។ (baogialai.com.vn)

ទោះបីជាជាប់រវល់នឹងការងារធ្វើស្រែចំការក៏ដោយ ប៉ុន្តែជារៀងរាល់យប់ អ្នកស្រី Ro Com H'Lai និងស្វាមីនៅភូមិ Ia Tong ឃុំ Ia Der ស្រុក Ia Grai ខេត្ត Gia Lai តែងតែឆ្លាស់គ្នាចំណាយពេលជាមួយកូនស្រីឈ្មោះ Ro Com H'Nanh (ថ្នាក់មត្តេយ្យអាយុ ៤ ឆ្នាំ) រៀនមេរៀនដែលអ្នកគ្រូ Ksor H'Nhiem ប្រគល់ជូន។ ចាប់ពីខែកញ្ញា ឆ្នាំ ២០២១ មក ដោយសារតែការរាតត្បាតនៃជម្ងឺកូវីដ-១៩ ក្មួយ H'Nanh និងកុមារចំនួន៣៧នាក់ផ្សេងទៀតនៅក្នុងថ្នាក់មត្តេយ្យនៅភូមិ Ia Tong ឃុំ Ia Der ស្រុក Ia Grai នៅតែចូលរៀនតាមប្រពន្ធអនឡាញ៥លើកជារៀងរាល់សប្តាហ៍។ ទោះបីជា មិនអាចជួបអ្នកគ្រូដោយផ្ទាល់ក៏ដោយ ប៉ុន្តែតាម

រយៈវិធីសាស្ត្រនេះ H’Nanh និងមិត្តរួមថ្នាក់ នៅតែអាចប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ហើយត្រូវបានអ្នកគ្រូ H’Nhiem ពិនិត្យដើម្បីក្ដាប់ជាប់ស្ថានភាពសិក្សា។ ក្នុងនាមជាម្ដាយម្នាក់ អ្នកស្រី H’Lai មានការពេញចិត្តយ៉ាងខ្លាំង ព្រោះតាំងពីដើមឆ្នាំសិក្សាមក កូនរៀនបានបទចម្រៀង របាំថ្មីៗជាច្រើន ហើយតែងតែទន្ទឹងរង់ចាំមេរៀនរបស់អ្នកគ្រូជារៀងរាល់យប់៖

“ខ្ញុំនឹងនរចិត្តណាស់ព្រោះមានអ្នកគ្រូដែលបានបង្ហាត់បង្រៀនហើយយកចិត្តទុកដាក់កូនសិស្ស។ ឥឡូវនេះកូនរបស់ខ្ញុំចេះអាន ចេះច្រៀង ហើយយល់ដឹងកាន់តែច្រើន។ អាស្រ័យមានអ្នកគ្រូ ខ្ញុំអាចនឹងនរចិត្តទៅធ្វើការ”។

ចាប់ពីឆ្នាំសិក្សា២០១៨-២០១៩រហូតមកដល់បច្ចុប្បន្ន តាមរយៈកិច្ចប្រជុំជាមួយឪពុកម្តាយសិស្ស និងកិច្ចប្រជុំភូមិ អ្នកគ្រូ H’Nhiem បានពន្យល់ជាភាសាជនជាតិ Jrai ដើម្បីជួយឪពុកម្តាយយល់ថា កុមារមត្តេយ្យទៅសាលារៀនមិនត្រឹមតែបានលេងកំសាន្តប៉ុណ្ណោះទេ ថែមទាំងត្រូវបានរៀនពីបំណិនថែទាំខ្លួនឯង រៀនការទាក់ទងជាភាសាវៀតណាម ហើយស៊ាំនឹងអក្ខរក្រមមុនពេលចូលរៀនថ្នាក់បឋមសិក្សាទៀតផង។ ប្រការនេះបានជួយកុមារជនជាតិ Jrai មានទំនុកចិត្ត ឯករាជ្យជាងទៀត។ នៅពេលយោគយល់ហើយ ឪពុកម្តាយមិនត្រឹមតែបញ្ជូនកូនទៅសាលារៀនប៉ុណ្ណោះទេ ថែមទាំងចលនាគ្នាទិញឥដ្ឋ ចាក់បេតុង កសាងក្ខោងទ្វារ ដំឡើងសំយាប ហើយធ្វើទីធ្លាដ៏ស្អាតបាតសម្រាប់កូនៗលេងទៀត
ផង។ អ្នកស្រី Ro Cham H'Yui បានឲ្យដឹងថា៖

“កាលពីមុនសាលាមិនស្អាតដូចឥឡូវទេ ឥឡូវអ្នកគ្រូតុបតែងស្អាតបាត មានឧបករណ៍សិក្សាគ្រប់គ្រាន់ ក្មួយៗក៏ចូលចិត្តយ៉ាងខ្លាំងដែរ។ កាលពីមុនមិនមានទីធ្លាបែបនេះទេ ប៉ុន្តែជាទីធ្លាដីសុទ្ធ សាធ ក្មួយៗដែលលេងនៅខាងក្រៅគឺកខ្វក់ណាស់។ ប៉ុន្តែចាប់តាំងពីអ្នកគ្រូ Nhiem មកភូមិ Tong គឺបន្ទប់រៀន ទីធ្លាសាលា ស្អាតបាតណាស់ ក្មួយៗលេងមិនកខ្វក់ទៀតទេ។ យើងខ្ញុំសប្បាយចិត្តខ្លាំងណាស់ ហើយសូមអរគុណដល់អ្នកគ្រូ Nhiem ដែលបានបង្ហាត់បង្រៀនជូនកូនរបស់ខ្ញុំ ក៏ដូចជាសិស្សានុសិស្សទាំងអស់នៅទីនេះ”។

លោកស្រី Do Thi Nga នាយិកាសាលាមត្តេយ្យ៣០/៤ ឃុំ Ia Der ស្រុក Ia Grai បានឲ្យដឹងថា មុនឆ្នាំ២០១៨ នៅថ្នាក់រៀនភូមិ Ia Tong ត្រឹមតែមានកុមារអាយុពី៣ដល់៥ឆ្នាំ មិនដល់១០នាក់ទៅសាលាប៉ុណ្ណោះ។ ប៉ុន្តែចាប់តាំងពីឆ្នាំសិក្សា ២០១៩-២០២០ មក ថ្នាក់រៀនមានកុមារអាយុមត្តេយ្យចំនួន ៣៨ នាក់ចូលរៀនហើយ។ ស្នាដៃនេះភាគច្រើនគឺមកពីអ្នកគ្រូ Ksor H'Nhiem។ ក្រៅពីការងារចលនា ឃោសនា អ្នកគ្រូ H’Nhiem ក៏ទទួលបានកិត្តិនាមជាគ្រូបង្រៀនឆ្នើមថ្នាក់ស្រុក ថ្នាក់ខេត្តក្នុងអំឡុងច្រើនឆ្នាំសិក្សាជាប់ៗគ្នាទៀតផង។

“អ្នកស្រី H'Nhiem ស្រឡាញ់កូនសិស្សខ្លាំងណាស់ ហើយមានភាពទន់ភ្លន់ក្នុងការបង្រៀនពួកគេផងដែរ។ នាងតែងតែរួសរាយរាក់ទាក់ជាមួយក្មួយៗ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក នាងជាគ្រូបង្រៀនស្នូលរបស់សាលា ហើយជាគ្រូបង្រៀនឆ្នើមថ្នាក់ខេត្ត ថ្នាក់ស្រុក ជាគំរូឆ្នើមអំពីការខិតខំប្រឹងប្រែងទាំងសីលធម៌ផងនិងជំនាញវិជ្ជាជីវៈផង។ ចាប់តាំងពីអ្នកគ្រូ H’Nhiem មកធ្វើការ គុណភាពនៃការបង្រៀនភាសាវៀតណាមត្រូវបានលើកកំពស់ ហើយគុណភាពរបស់សិស្សដែលចូលរៀនថ្នាក់ទី ១ ត្រូវបានសាលាបឋមសិក្សាទទួលស្គាល់ផងដែរ”។

អ្នកគ្រូ Ksor H'Nhiem បានចែករំលែកថា ខ្លួននាងផ្ទាល់មានគោលបំណងដ៏ធំធេងមួយនោះគឺ ឪពុកម្តាយជនជាតិ Jrai កាន់តែយកចិត្តទុកដាក់ដល់ការសិក្សារបស់កូនៗ ជួយកូនៗមានជីវិតប្រសើរឡើងបន្តិចម្តងៗអាស្រ័យលើការសិក្សារៀនសូត្រ។

“ស្ថានភាពនៅទីនេះលំបាកណាស់ មានសិស្សតិចណាស់ទៅសាលារៀន។ ឃើញបែបនេះ ខ្ញុំទុក្ខព្រួយខ្លាំងណាស់ ខ្ញុំចង់ឲ្យកុមារជនជាតិភាគតិចបានទៅសាលារៀន ចេះអក្សរ និងចេះនិយាយភាសាជនជាតិ Kinh។ មានឳពុកម្តាយខ្លះដែលមិនជូនកូនទៅរៀន ដោយសារគ្រួសារជួបការលំបាក ដូច្នេះ ខ្ញុំត្រូវតែចលនា ជួយប្អូនៗឲ្យទៅរៀន ដើម្បីឲ្យប្អូនៗសិក្សាបានល្អ ហើយយល់ដឹងបានច្រើនថែមទៀត”។

កិច្ចខិតខំប្រឹងប្រែងដោយឥតឈប់ឈររបស់អ្នកគ្រូ Ksor H'Nhiem មិនត្រឹមតែត្រូវបានទទួលស្គាល់ដោយឪពុកម្តាយ និងកូនសិស្សនៅថ្នាក់រៀនមត្តេយ្យសិក្សភូមិ Ia Tong ឃុំ Ia Der ស្រុក Ia Grai ប៉ុណ្ណោះទេ ថែមទាំងនាពេលថ្មីៗនេះ ផ្នែកអប់រំខេត្ត Gia Lai បានប្រគល់កិត្តិនាមជាគ្រូបង្រៀនគំរូក្នុងឆ្នាំសិក្សា ២០២០-២០២១ទៀតផង៕

ប្រតិកម្មទៅវិញ