អ្នកនេសាទ Sau Ninh និងបំណងប្រាថ្នាចង់ក្លាយជាអ្នកមានពីសមុទ្រ

Chia sẻ

(VOVWORLD) -  គ្រប់គ្រងនាវានេសាទរាប់សិបគ្រឿង ទទួលបានប្រាក់ចំណេញប្រចាំឆ្នាំរាប់ពាន់លានដុង (ជាង ៤៣ ម៉ឺនដុល្លារ) ត្រៀមជាស្រេចចែករំលែកបទពិសោធន៍ សម្ភារៈនិងស្មារតីដល់ប្រជាកសិករដទៃទៀត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច នោះគឺរូបភាពអ្នកនេសាទ Bui Thanh Ninh ដែលត្រូវបានគេហៅឈ្មោះថា Sau Ninh ដែលរស់នៅក្នុងភូមិ Thien Chanh ១ ឃុំ Tam Quan Bac ស្រុក Hoai Nhon (ខេត្ត Binh Dinh)។ ជាមួយនឹងស្នាដៃយ៉ាងឆ្នើមនោះ លោកទទួលបានគ្រឿងឥស្សរិយយសពលកម្មថ្នាក់ទីបី និងទទួលបានកិត្តិយសជាកសិករឆ្នើមវៀតណាមផងដែរ។

អ្នកនេសាទ Sau Ninh បានកើតនិងធំដឹងក្តីនៅក្នុងគ្រួសារក្រីក្រមួយ តាមឆ្នេរសមុទ្រ Binh Dinh។ គ្រាលំបាកសម្រាប់ការរកស៊ីចិញ្ចឹមជីវិត បានបំផុសអោយលោកអំពីបំណងប្រាថ្នាចង់ធ្វើជាអ្នកមានពីសមុទ្រ។ តាមនោះ លោកបានសន្សំដើមទុនតិចតួច ខ្ចីបន្ថែមពីធនាគារ ដើរគ្រប់ទីកន្លែងរកទិញឈើ ហើយបាន ជួលជាងដំឡើងនាវានេសាទដំបូង។

បន្ទាប់មកលោកបានដំឡើងនាវា ដែលមានពលានុភាពខ្លាំងជាង។ ឥឡូវនេះ អ្នកនេសាទវ័យចំណាស់ Sau Ninh ជាម្ចាស់នាវាច្រើនគ្រឿង។  លោកគឺជាអ្នកនេសាទម្នាក់ក្នុងចំណោមអ្នកនេសាទដំបូងគេនៅខេត្ត Binh Dinh ដែលបង្កើតកងនាវាសាមគ្គីសម្រាប់នេសាទនៅឆ្នេរសមុទ្រ។ បច្ចុប្បន្នកង នាវានេសាទមានឈ្មោះ Sau Ninh ចំនួន ១៦ គ្រឿង ជាមួយនឹងពលានុភាពសរុបប្រមាណ ៨០០០ កម្លាំងសះ ដែលភាគច្រើនប្រកបការនេសាទត្រីនិងចាប់ត្រីធូណានៅឯតំបន់សមុទ្រ Hoang Sa និង Truong Sa។ នៅក្នុងកងនាវានេះ លោក Sau Ninh ជាម្ចាស់នាវាចំនួន ១០ ហើយនាវាចំនួន ៦ គ្រឿងទៀត គឺជាកម្មសិទ្ធរបស់អ្នកនេសាទក្នុងភូមិ។ ទិន្នផលនេសាទរបស់ក្រុមកងនាវានេះ ក្នុងមួយឆ្នាំ នេសាទជលផលបានចំនួនជិត ២ ពាន់តោន ទទួលបានប្រាក់ចំណូលសរុបប្រមាណ ៣០ ពាន់លានដុង (១,២ លានដុល្លារ)។ ក្រោយពីបានកាត់លើការចំណាយរួចរាល់ ក្នុងមួយឆ្នាំ កងនាវានេះ អាចទទួលបានចំណូលប្រមាណ ៦ ពាន់លានដុង (២៦០ ពាន់ដុល្លារ)។  ដោយឡែក លោក Sau Ninh រកចំណូលបានប្រហែល ២ ពាន់លានដុង (៨៦ ពាន់ដុល្លារ)។

អ្នកនេសាទ Sau Ninh និងបំណងប្រាថ្នាចង់ក្លាយជាអ្នកមានពីសមុទ្រ - ảnh 1 លោក Sau Ninh

សម្រាប់អ្នកនេសាទ Sau Ninh វិញ លក្ខខ័ណ្ណសម្រាប់ជ្រើសរើសប្រធាន នាវឹក គឺអ្នកនោះត្រូវស្រឡាញ់មុខ របរនេសាទ និងមានលទ្ធភាពការ ងារ។ ម្យ៉ាងវិញទៀត ប្រធាននាវឹកត្រូវរួមដើមទុន ដើម្បីធ្វើអាជីវកម្ម។ អ្នកណាដែលខ្វះដើមទុន លោក Sau Ninh នឹងជួយឧបត្ថម្ភដោយមិន យកការប្រាក់។ លោកក៏បានចំណាយថវិកាចំនួន ១ ពាន់លានដុង ដើម្បីធ្វើមូលនិធិជួយឧបត្ថម្ភទៅវិញទៅ មក (ជាង ៤០ ម៉ឺនដុល្លារអាមេរិក) ដែលអ្នកណាត្រូវការថវិកាបន្ទាន់ មូលនិធិនេះនឹងជួយឧបត្ថម្ភភ្លាមៗ។ លោក Sau Ninh បានគិតសាមាញ្ញថា នៅពេលដែលផលប្រយោជន៍របស់និយោជិកត្រូវបានដោះស្រាយដោយសុខដុម ពួកគេនឹងចូលរួមយ៉ាងជិតស្និទ្ធជាមួយក្រុមនេសាទជាពុំខាន៖ “យើងខ្ញុំតែងតែលើកទឹកចិត្តអោយប្រជានេសាទគួរតែជួយគ្នាតាមដំណើរនេសាទលើសមុទ្រ។ អ្នកដែលធ្វើការនៅលើសមុទ្រ គំលំបាកវេទនាមែន ប៉ុន្តែពួកគេមានសមត្ថភាព មានកម្លាំងមាំមួនសម្រាប់ធ្វើការនេសាទផងដែរ។ ខ្ញុំគិតថា ប្រជានេសាទគេមានលទ្ធភាពនេសាទ ប៉ុន្តែមិនមានថវិការទេ។ ហេតុដូច្នេះ ខ្ញុំបានជួយដើមទុនដោយអោយខ្ចីមិនយកការប្រាក់ឡើយ។ ពោលគឺ រួមគ្នាអភិវឌ្ឍន៍សេដ្ឋកិច្ច”។

លោក  Sau Ninh បានចែករំលែកថា៖“ ខ្ញុំបានភ្ជាប់ជីវិតរបស់ខ្ញុំទាំងមូលទៅសមុទ្រ ហេតុដូច្នេះ ខ្ញុំដឹងច្បាស់ជាងនរណាទាំងអស់ អំពីគ្រោះថ្នាក់នៅសមុទ្រ។ ដោយហេតុនេះ ការបង្កើតក្រុមកងនាវាសាមគ្គីនៅសមុទ្រនិងបំពាក់ដោយឧបករណ៍ទំនើបសម្រាប់នាវានេសាទ ដោយធានាថា ប្រតិបត្តិការប្រកបដោយសុវត្ថិភាពពិតជាចាំបាច់ណាស់។ លោកតែងតែរំលឹកដល់សមាជិកនៃក្រុមរបស់លោកថា: សមុទ្រខាងកើតជាផ្ទះ។ សមុទ្រផ្តល់ឱ្យយើងនូវអ្វីៗ គ្រប់បែបយ៉ាង តាមនោះ យើងត្រូវទទួលខុសត្រូវក្នុងការថែរក្សាដូចជាការរក្សាផ្ទះខ្លួនឯងដែរ។  

អ្នកនេសាទ Nguyen Van Phan មកពីឃុំ Hoai Huong ស្រុក Hoai Nhon ខេត្ត Binh Dinh ដែលជាសមាជិកកងនាវាត្រូវបានលោក Sau Ninh អោយខ្ចីប្រាក់ដើម្បីដំឡើងនាវានេសាទថ្មី។ រហូតមកដល់ពេលនេះ ចាប់តាំងពីបាទដៃទទេ ឥឡូវនេះ លោកជាសហម្ចាស់នាវានេសាទ ៣ គ្រឿង នៅឯនាយសមុទ្រដែលមានតម្លៃរាប់ពាន់លានដុង។ លោក Nguyen Van Phan បានសំណេះសំណាលថា៖ “ដោយសារមានការជួយឧបត្ថម្ភរបស់លោក Sau Ninh ខ្ញុំប្រកបមុខរបរនេសាទដោយប្រមូលបានផលគួរសម្យណាស់។  ខ្ញុំអរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Sau Ninh ដោយសារមានដើមទុនរបស់លោកបានជាខ្ញុំមានជីវភាពធូធារដល់ថ្ងៃនេះ។ យ៉ាងណាមិញ ខ្ញុំគឺអរគុណប្តីប្រពន្ធលោក Sau Ninh ជាអនេក”។

លោក Sau Ninh បានប្រធានរដ្ឋប្រគល់គ្រឿងឥស្សិយយសពលកម្មថ្នាក់ទីបីនិង លោកនាយករដ្ឋមន្រ្តីបានផ្តល់ប័ណ្ណសរសើរលោកជាកសិករឆ្នើមផងដែរ។

ប៉ុន្តែ សម្រាប់លោក Sau Ninh រង្វាន់ដ៏អស្ចារ្យបំផុតគឺវត្តមានរបស់នាវានីមួយៗនៅក្នុងក្រុមកងនាវាសាមគ្គីរបស់គាត់ ដែលទាំងយប់ទាំងថ្ងៃ អណ្តែតក្នុងដែនសមុទ្រ Hoang Sa និង Truong Sa។ នាវានីមួយៗដែលធ្វើដំណើរទៅនេសាទនៅសមុទ្រ បានរួមចំណែកធ្វើមានគ្រួសារផង និងស្រុកកំណើតផង ជាពិសេស រួមចំណែកក្នុងការការពារអធិបតេយ្យភាពកោះសមុទ្រនៃមាតុប្រទេសទៀតផង៕

ប្រតិកម្មទៅវិញ