vovworld_ទោះបីជាមិនធ្វើសកម្មភាពសិល្បៈជំនាញក្តីតែក្នុងរយៈពេលជាង៥០
ឆ្នាំកន្លងទៅនេះលោកThach Ka Ri No នៅភូមីCha Duឃុំ Luong Hoa A ស្រុក Chau
Thanh ខេត្ត Tra Vinh បានចំណាយកំលាំងកាយចិត្តដើម្បីថែរក្សាសិល្បៈជាប្រពៃណី
របស់ជន ជាតិខ្មែរ។ទទឹមនឹងការស្រាវជ្រាវរក្សាទុកនូវឧបករណ៍តូរ្យតន្រ្តីសំលៀក
បំពាក់និងរបាំងមុខដែលប្រើក្នុងឱកាសបុណ្យទាននានានោះលោកក៏លើកទឹកចិត្ត
ជំនាន់ក្មេងឲ្យជក់ចិត្តនឹងការសំដែងសិល្បៈជនជាតិខ្លួនផងដែរ។ តាំងពីកុមារភាព
លោក Thach Ka Ri No បានចូលចិត្តច្រៀងរាំនិងសំដែងល្ខោនហ្លួងស្តីពីរឿង
បុរាណនៃជនជាតិខ្មែរហើយ។ លោកតែងតែទៅទស្សនាគេសំដែងសិល្បៈនៅតាម
វត្តអារាមក្នុងតំបន់។នាពេលមានអាយុ១៤ឆ្នាំដោយមានការជួយឧប្ថម្ភពីឪពុកលោក
Thach Ka Ri Noបានចាប់ផ្តើមកែឆ្នៃឧបករណ៍តូរ្យតន្រ្តីនិងរបាំងមុខមួយចំនួន។
កាន់តែធ្វើលោកកាន់តែជក់ចិត្តហើយប៉ុន្មានឆ្នាំក្រោយមកលោកកែឆ្នៃបាននូវ
ឧបករណ៍តូរ្យតន្រ្តីស្ទើតែទាំងអស់នៃជនជាតិខ្មែរមានជាអាទ៏ចាប៉ីតាខេទ្រទ្រអ៊ូរនាត
ស្គរឆៃយុំារបាំងមុខនៃបណ្តាតួអង្គក្នុងរឿង Ramayana រួមជាមួយរូបចម្លាកនានាសំរាប់
ក្បូរក្បាច់វត្តអារាមទាំងឡាយទៀតផង។ជាពិសេសលោកចេះកែឆ្នៃឧបករណ៍តូរ្យតន្រ្តី
ទាំងអស់នៃវង់ភ្លេងជាប្រពៃណីខ្មែរ។
|
លោកThach Ka Ri No នៅភូមីCha Duឃុំ Luong Hoa A ស្រុកChau Thanhខេត្ត Tra Vinh បានចំណាយកំលាំងកាយចិត្តដើម្បីថែរក្សាសិល្បៈជាប្រពៃណីរបស់ជនជាតិខ្មែរ |
តាំងពីនោះមកផលិតផលរបស់លោក Thach Ka Ri No បានលក់ឲ្យបណ្តាក្រុម
សិល្បៈនិងវត្តទាំងនៅក្នុងខេត្ត Tra Vinh និងខេត្តក្រុងផ្សេងៗនៅភូមិភាគខាងត្បូង
វៀតណាម។ លោក Thach Ka Ri No ចែករំលែកថាការកែឆ្នៃឧបករណ៍ភ្លេងនាសព្វ
ថ្ងៃ ជួបការលំបាកអំពីវត្ថុធាតុដើមដោយសារវាកាន់តែកម្រពីមួយថ្ងៃទៅមួយថ្ងៃ។
មានឧបករណ៍ភ្លេងនិងវត្ថុធាតុដើមមួយចំនួនត្រូវតែទិញពីបរទេស។ លោកThach
Ka Ri Noបានឲ្យដឹងថា
ឃ្មោះគឺត្រូវតែទិញពីបរទេសដោយសារបចេ្ចកទេសរបស់ខ្ញុំមិនទាន់ឆ្លើយតប
ទៅនឹងសំណូមពរនៅឡើយ។ រីឯវត្ថុធាតុដើមជាឈើវាត្រូវតែជាឈើពិសេសនិង
យូរឆ្នាំ។ នាបច្ចុប្បន្នឈើសំរាប់កែឆ្នៃឧបករណ៍ភ្លេងគឺកម្រណាស់ខ្ញុំត្រូវតែស្វែងរក
ទិញនៅខេត្តផ្សេងៗ។
ក្នុងគោលបំណងថែរក្សារបរជាប្រពៃណីរួមចំណែកអភិរក្សវប្បធម៏ខ្មែរនោះ
រយៈពេលជាច្រើនឆ្នាំកន្លងមកលោកThach Ka Ri No បានណែនាំកូនៗខ្លួនដើរតាម
មុខរបរនេះ។ លោកមានកូនប្រុស៤នាក់គឺ២នាក់បន្តវេនកែឆ្នៃឧបករណ៍ភ្លេងរបាំង
មុខនិងរូបទីងមោង។ រីឯកូន២នាក់ទៀតជំនាញខាងសំណង់ដែលឆ្លាក់រូបសំណាក
និងព្រៈបដិមាក្នុងវត្តខ្មែរនានា។ លោក Thach Ak Ka Ra ត្រូវជាកូនទី៣របស់លោក
Thach Ka Ri Noបានសំណោះសំណាលថា
ខ្ញុំនឹងបន្តវេនមុខរបរនេះរបស់គ្រួសារ។ នាបច្ចុប្បន្នចាំបាច់ណាស់ត្រូវកសាង
បន្ថែមវត្តអារាមនិងសំណង់វប្បធម៏។ ដោយហេតុនោះខ្ញុំរកបានចំណូលគ្រាន់បើ
ដែរប៉ុន្តែសំខាន់គឺដោយសារខ្ញុំនិយមចូលចិត្តការងារនេះយ៉ាងខ្លាំង។ ខ្ញុំគ្រោងទុក
នឹងបង្រៀនរបរនេះឲ្យកូនៗនៅពេលក្រោយ។
|
ឥឡូវនៅតាមភូមិឃុំជនរួមជាតិខ្មែរសុទ្ឋតែមានក្រុមរបាំប្រពៃណីខ្មែរ |
នាសព្វថ្ងៃគ្រួសារលោក Thach Ka Ri No បានបើកថ្នាក់បង្រៀនវិជ្ជាជីវៈសំរាប់
យុវជនខ្មែរនៅនឹងតំបន់។ តាមលោកថាទោះបីនាបច្ចុប្បន្នរបៀបសិល្បៈខ្លះដូចជា
ល្ខោនរបាំយក្សរាំបានត្រូវសាបសូន្យហើយក្តីតែតួអង្គមេយក្ស Krong Riep និង
ស្វាហានុមានដំណាងឲ្យសេចក្តីល្អនិងសេចក្តីអាក្រក់នៅតែបានសំដែងជាច្រើន
នៅតាមបណ្តាខេត្តដែលមានបងប្អូនខ្មែរស់នៅ។ឥឡូវនៅតាមភូមិឃុំជនរួមជាតិខ្មែរ
សុទ្ឋតែមានក្រុមរបាំយក្សរបាំអ្នកតានៅតាមវត្តមានវង់ភ្លេងប្រពៃណីខ្មែរ។គិតដោយ
ឡែកនៅខេត្ត Tra Vinh ក្នុងចំណោមវត្ត១៤២គឺមាន១២៥វត្តដែលមានវង់ភ្លេងខែ្មរ
ជាមួយនឹងឧបករណ៍ភ្លេងគ្រប់ប្រភេទ។ លោកThach Ka Ri Noបានឲ្យដឹងថា
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះមួកម៉ាសនិងឧបករណ៍ភ្លេងជាប្រពៃណីត្រូវ
បានគេនិយមចូលចិត្តយ៉ាងខ្លាំង។ មិនត្រឹមតែនៅខេត្តTra Vinhប៉ុណ្ណោះថែមទាំងបង
ប្អូនជនរួមជាតិខ្មែរនៅខេត្តផ្សេងៗក៏មកទិញដែរ។ទីមួយគឺដោយសារគេចូលចិត្ត
តូរតន្រ្តី។ទីពីរគឺដោយសារគេចង់អភិរក្សវប្បធម៏ជាប្រពៃណី។ ម៉្យាងទៀតរង្ឋក៏បាន
ចេញគោលនយោបាយឧបត្ថម្ភសំរាប់ជនរួមជាតិថែរក្សាឲ្យបាននូវអត្ថសញ្ញណ
វប្បធម៏នៃជាតិខ្លួនតាមរយៈការជួយផ្តល់ចំណាយទិញឧបករណ៍ភ្លេងស្គរនិងជួល
គ្រូមកបង្រៀនណែនាំទៀតផង។
|
យុវជនខេត្តSoc Trangសំដែងតូរ្យតន្រ្តីខ្មែរ |
ក្នុងគោលបំណងថែរក្សានិងពង្រីករបរព្រពៃណីមន្ទីរវប្បធម៏កីឡានិង
ទេសចរណ៍ខេត្តTra Vinhបានបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈឥតគិតថ្លៃសំរាប់
យុវជនខ្មែរក្រោមការណែនាំរបស់លោកThach Ka Ri No។តាមរយៈថ្នាក់បណ្តុះ
បណ្តាលនេះលោកThach Ka Ri Noបានបង្រៀនឲ្យជំនាន់វ័យក្មេងអំពីសារៈ
និងខ្លឹមសារសំខាន់ៗនៃសិល្បៈជាប្រពៃណី។តាំងពីនោះរួមចំណែកថែរក្សានិង
អភិវឌ្ឍន៏វប្បធម៏សិល្បៈខ្មែរNam Bo៕