VOVWORLD_អ្នកស្រី Nguyen Thi Hienជាគ្រូបង្រៀននៅសាលាបឋម
សិក្សា ទី មួយឃុំSon Hai ស្រុកBao Thang ខេត្តLao Caiភាគខាងជើងវៀត
ណាម។ ក្រៅពីការងារបង្រៀនក្នុងសាលាអ្នកស្រី Hienក៏ចូលរួមការងារ
មនុស្សធម៌យ៉ាងសកម្មផងដែរ។ក្នុងឋានៈជាប្រធានក្លិប ចានបបរ
មនោសញ្ចេតនាអ្នកស្រី និងសហការីបានជួយដល់គ្រួសារក្រីក្រជាច្រើនក្នុង
តំបន់។
ក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះ នាព្រឹកថ្ងៃច័ន្ទ ថ្ងៃពុធ ថ្ងៃសុខនិងថ្ងៃ
អាទិត្យជារៀងរាល់សប្ដាហ៍ អ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យពហុព្យាបាលស្រុកBao
Thang ខេត្តLao Caiត្រូវបានហូបបបរឆ្ងាញ់ដោយអ្នកស្រី Hienនិងក្រុម
សមាជិកក្នុងក្លិបចានបបរមនោសញ្ចេតនាដាំនិងចែកជូនអ្នកជំងឺ។ មួយ
មាត់នៅពេលឃ្លានស្មើនឹងមួយកញ្ចប់នៅពេលឆ្អែត នោះជាសារដែលអ្នក
ស្រី Hienចង់ផ្ញើដល់ក្រុមជនក្រីក្រតាមរយៈសកម្មភាពមនុស្សធម៌របស់
ខ្លួន។អ្នកស្រី Nguyen Thi Hienបានសំណេះសំណាលថា
“ ខ្ញុំធ្វើអ្នកគ្រូនៅតំបន់ឆ្ងាយដាច់ស្រយាលអស់រយៈពេល១០ឆ្នាំហើយ
សង្កេតឃើញមានមនុស្សអភ័ព្ទនិងកុមារក្រីក្រជាច្រើននាក់។នាគ្រានោះ
ខ្ញុំតែងតែដាំបាយឲ្យកូនសិស្សញ៉ាំនាពេលថ្ងៃត្រង់នៅនឹងសាលា។ តាំងពី
ពេលនោះមកខ្ញុំចាប់ផ្ដើមសកម្មភាពដាំបបរមនុស្សធម៌ដោយចាត់ទុក
នេះជាទង្វើដ៏មានអត្ថន័យ ”។
|
អ្នកជំងឺក្រីក្រនៅមន្ទីរពេទ្យពហុព្យាបាលស្រុកBao Thang ខេត្តLao Caiត្រូវបានហូបបបរឆ្ងាញ់ដោយអ្នកស្រី Hienនិងក្រុមសមាជិកក្នុងក្លិបចានបបរមនោសញ្ចេតនាដាំនិងចែកជូនអ្នកជំងឺ |
ក្រោយមួយរយៈពេលបានបង្កើតនិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ
អ្នកស្រី Nguyen Thi Hienបានបើកទូលាយរូបសណ្ឋានជូនបបរដោយឥតគិត
ថ្លៃនៅមន្ទីរពេទ្យពហុព្យាបាលស្រុក Bac Ha ខេត្តLao Cai រួមជាមួយការជួយ
ឧបត្ថម្ភជាក់ស្ដែងចំពោះអ្នកជំងឺនិងសិស្សានុសិសក្រីក្រទៀតផង។ លោកស្រី
Ngo Thi Truong សមាជិកាក្លិបចានបបរមនោសញ្ចេតនាបានឲ្យដឹងថា
“អ្នកស្រី Nguyen Thi Hienជាសកម្មជនមួយរូបដែលមានការច្នៃប្រឌិតជា
ច្រើន។ ទោះបីរវល់នឹងការងារបង្រៀននៅសាលាក្ដីតែគាត់នៅខិតខំប្រឹងប្រែង
ស្វែងរកសម្បុរសជនដើម្បីរួមគ្នាធ្វើសកម្មភាពមនុស្សធម៌។ អ្នកស្រីម្ចាស់ការ
អនុវត្តកម្មវិធីមនុស្សធម៌នៅតំបន់ឆ្ងាយដាច់ស្រយាលដោយការនាំខោអាវ
មុង ភួយ ស្បែកជើង មីកញ្ចប់ទៅជូនប្រជាជននៅទីនោះ។ យើងខ្ញុំបានទៅ
កាន់កន្លែងជាច្រើនហើយត្រូវបានប្រជាពលរដ្ឋគោរពរាប់អាន”។
|
ដោយសារមានស្នាដៃល្អក្នុងការងារបង្រៀននិងសកម្មភាពមនុស្សធម៌ អ្នកគ្រូ Nguyen Thi Hienត្រូវបានគណៈកម្មាធិការឃោសនាអប់រំមច្ឈឹមលើកសរសើរក្នុងចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ |
ដោយសារមានស្នាដៃល្អក្នុងការងារបង្រៀននិងសកម្មភាពមនុស្សធម៌ អ្នក
គ្រូ Nguyen Thi Hienត្រូវបានគណៈកម្មាធិការឃោសនាអប់រំមច្ឈឹមលើកសរសើរ
ក្នុងចលនារៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញ៕