អាជីវការីនីជក់ចិត្តជាមួយរបរភាជន៍

LE THOM Theo VOVWORLD -
Chia sẻ

ជនជាច្រើននាក់បានពិនិត្យថា៖នាយិកាក្រុមហ៊ុនចម្កាត់​​Quang ​
Vinhឃុំ Bat Trang ​ស្រុក​Gia Lam ទីក្រុងហាណូយ​​ជាជន១នាក់​
ដែលមានចរិតសាមញ្ញក្នុងជីវភាពរស់នៅ​ប៉ុ​ន្តែមានចរិតសកម្ម​
អង់អាចនិងឈ្លាសវៃក្នុងអាជីវកម្ម។​ជក់ចិត្តជាមួយរបរភាជន៍​
លោកស្រីជានិច្ចកាលគិតទុករិះរកវិធានការកែឆ្នៃបច្ចេកទេស
លើកកំពស់គុណភាពផលិតផលភាជន៍។ដោយហេតុនេះផលិតផលរបស់
Bat Trang ​នាសព្វថ្ងៃបានមានវត្តមាននៅប្រទេសជាច្រើនលើសកលលោក។

                     

​​                      
អាជីវការីនីជក់ចិត្តជាមួយរបរភាជន៍ - ảnh 1
រូបថតInternet

Vovworld-ប្រសូតចេញនិងពេញរូពេញរាងនៅស្រុកកំណើតមានប្រពៃណីផលិតគ្រឿង
ភាជន៍ របរភាជន៍បានស៊ីជំរៅក្នុងឈាមរបស់បណ្តាជនវ័យក្មេងនៅភូមិភាជន៍ដែល
ក្នុងនោះមានលោកស្រី Ha Thi Vinhផង។នាឆ្នាំ១៩៨៩លោកស្រីសំរេចឈប់ធ្វើការនៅ
សហគ្រាសភាជន៍ Bat Trangដើម្បីបង្កើតក្រុមភាជន៍ផលិតគ្រឿងភាជន៍និហរ័ណ My
Hanh ។នាគ្រាដំបូងលោកស្រីបាកំណត់យុទ្ឋសាស្រ្តអាជីវកម្មគឺប្រមូលផ្តុំផលិតផលិតផល
ឲ្យទីផ្សារបរទេស។និងលោកស្រីបានស្វែងរកទិសដៅដោយឡែកសំរាប់ខ្លួន។លោកស្រី
Ha Thi Vinhចែករំលែកថា៖“ ពេលនោះខ្ញុំបានសំរេចទៅកាន់ទីក្រុងហូជីមិញនិងស្វែងរក
អតិថិជននៅទីនេះ។អតិថិជនដំបូងរបស់យងខ្ញុំគឺអតិថិជនអ៊ីតាលីគេបានបញ្ជាប័ណ្ណ
ទំនិញឲ្យការប្រកួតកីឡា  អ៊ីតាលី។បន្ទាប់នោះយើងខ្ញុំទទួលការបញ្ជាប័ណ្ណទំនិញមួយ ចំនួនទៀងផង    “។

ក្រុមផលិរគ្រឿងភាជន៍និហរ័ណ My Hanhដោយមានតែសមាជិកចំនួន៦នាក់នាគ្រាដំបូង
បានក្លាយទៅជាក្រុមហ៊ុនចង្កាត់គ្រឿងភាជន៍ Quang Vinhនាសព្វថ្ងៃដោយមានពលករ
ចំនួន៦០០នាក់។ទន្ទឹមនឹងនោះលោកស្រី Ha ThiVinhជាជនដំបូងដែលនាំចូលឡដុត
ឧស្ម័នមកដុតពិសោធន៍បំរើឲ្យផលិតកម្មនៅBat Trangលោកស្រីក៍ជាជនដេលឈានទៅ
មុខក្នុងការនាំចេញផលិតផលភាជន៍របស់Bat Trangទៅអាមេរិកផងដែរ។ស្តីពីលោកស្រី
Vinhលោក​ Le Xuan Phu ប្រធានភូមិរបរគ្រឿងភាជន៍Bat Trangអោយដឹងថា៖“ លោកស្រី
ជាជន១រូបក្នុងជំណោមជនដែលធ្វើឡើងភាពរុងរឿងសំរាប់Bat Trang។ប្រទេសនានា
លើសកលលោកដូចជាអាមេរិក អូស្រ្តាលីជប៉ុននិងប្រទេសអឺរ៉ុបបានស្គាល់ដល់Bat Trang “។


​​​​​​​​​​​​​​                        

អាជីវការីនីជក់ចិត្តជាមួយរបរភាជន៍ - ảnh 2
លោកស្រី Ha Thi Vinhជាមួយអតិថិជនបរទេស
(រូបថតInternet)

មិនត្រឹមតែអភិវឌ្ឍន៍មូលដ្ឋានផលិតកម្មតែប៉ុណ្ណោះទេថែមទាំងលោកស្រី Ha Thi Vinhនៅ
មានបំណងថែរក្សានិងផ្សាយរបរនេះសំរាប់ជំនាន់ក្រោយៗទៀតផង។ម្លោះហើយលោកស្រី
រួមជាមួយញាតសន្តានក្នុងគ្រួសារមានគំនិតផ្តល់ថវិការសំដៅសរសេរសៀភៅស្តីពីប្រវត្តិ
សាស្រ្តអំពី Bat Trang  -ភូមិរបរ-ភូមិវប្បធម៏។តាមគំរោងសៀវភៅនេះនឹងបង្ហាញមុខនាឆ្នាំ
២០១៣។គំនិតនេះទទួលបានការគាំទ្រពីប្រជាជនក្នុងភូមិ។លោក​Le Van Loi ប្រធានគណះ
ដំណាងវប្បធម៏ភូមិភាជន៍ Bat Trang អោយដឹងថា៖ “លោកស្រី  Vinhជាជន១រូបដែលមានការ
ជក់ចិត្តជាមួយភូមិរបរ។លោកស្រីក៍ជាជនដែលមានគំនិតសរសេរសៀវភៅស្តីពីប្រវត្តិសាស្រ្ត 
Bat Trangផងដែរ។ខ្ញុំឃើញថា៖សៀវភៅដូច្នេះគឺជាប្រការចាំបាច់ដើម្បីរំលឹកកូនចៅនឹកដល់
ស្រុ​កកំណើត   “

នាសព្វថ្ងៃផលិតផលចំនួន៨០%នសក្រុមហ៊ុនQuangVinhត្រូវបាននាំចេញទៅអាមេរិកជប៉ុន
និងប្រទេសមួយចំនួននៅទ្វីបអឺរ៉ុប។ប៉ុន្តែលោកស្រី  Vinhនៅស្វែងយល់បច្ចេកទេសវិទ្យាថ្មី
ដើម្បីលើកកំពស់គុណភាពជានិច្ច៕

ប្រតិកម្មទៅវិញ