សាស្រ្តាចារ្យ Nguyen Duc Vyនិង៣០ឆ្នាំផ្សាភ្ជាប់ ជាមួយនឹងវិជ្ជាសម្រាលកូន។

VAN HAI Theo VOV -
Chia sẻ

សាស្រ្តាចារ្យបណ្ដិត Nguyen Duc Vyបានជំពាក់ចិត្ត
ជាមួយវិជ្ជាសម្រាលកូនបាន៣០ឆ្នាំហើយ។លោកបាន
នាំមកនូវក្តីសប្បាយរីករាយសំរាប់ប្តីប្រពន្ឋរាប់ពាន់គូ។ទោះបីជាបានចូលនិវត្តន៍ក្តីប៉ុន្តែលោកនៅធ្វើកិច្ចការ
ជានិច្ច។ពីព្រោះថាក់អ្នកជំងឺត្រូវការអ្នករ៉ាប់រងការវះកាត់ពូកែដូចលោកដើម្បី
អនុវត្តករណីមីក្រូវះកាត់ដ៍ស្មុគស្មាញ។

Vovworld-នៅថ្ងៃអង្គារជាប្រចាំសប្តាហ៍អ្នកជំងឺជាច្រើនកុះករបានមកបន្ទប់ពិនិត្យ
នៃមន្ទីពេទ្យស្រ្តីនិងសម្ភពកណ្តាលស្ថិតនៅវិថី Hai Ba Trung ទីក្រុងហាណូយ។ពីព្រោះថាថ្ងៃនេះជាថ្ងៃដែលសាស្រ្តាចារ្យបណ្ដិត Nguyen Duc Vyពិនិត្យជំងឺ។វេជ្ជបណ្ឌិតរូបនេះធ្វើការពេញ១ថ្ងៃរហូតដល់អ្នកជំងឺចុងក្រោយ។លោកអាចអនុវត្ត
បានបច្ចេកទេសពិបាកបំផុតក្នុងឯកទេស មីក្រូវះកាត់ដៃស្បូន។មុនពេលមក
វេជ្ជបណ្ឌិត Vy ពិនិត្យជំងឺលោកស្រី Nguyen Thi Hanh ដែលរស់នៅខែត្រQuang
 Ninh(  ភាគខាងជើងវៀតណាម) មានផ្ទៃពោះបានចំនួន៥លើកហើយ។លោកស្រី
បានចំណាយរាប់រយលានដុងវៀតណាមក្នុងបំណងមានកូនតែប៉ុណ្ណោះ។នាឆ្នាំ
២០១០គាត់បានទៅកាន់ទីក្រុងហាណូយដើម្បីជួបប្រាស្រ័យជាមួយ វេជ្ជបណ្ឌិត Vy
ហើយ បានរកឃើញសុភមង្គលក្រោយពីសម្រាលកូនដំបូង។ លោកស្រី Nguyen Thi Hanhចែករំលែកថា៖“  ក្រោយរយះពេល១០ឆ្នាំប្រយុទ្ឋជាមួយជំងឺឥឡូវនេះខ្ញុំសម្រាល
កូន១នាក់មានទម្ងន់២,៧គីឡូក្រាម។ក្តីសប្បាយរីករាយរបស់ខ្ញុំនិងគ្រួសារមិនអាច
និយាយឲ្យបានអស់ឡើយ។ខ្ញុំមិនដឹងថា៖ថ្លែងអំណរគុណយ៉ាងណាចំពោះសាស្រ្តា
ចារ្យបណ្ដិត Nguyen Duc Vyជាអ្នកដែលបានជួយឧបត្ថម្ភខ្ញុំតាំងពីការវះកាត់ដល់
ពេលសម្រាលកូន។   “

​​​​​​​​​​​          

សាស្រ្តាចារ្យ Nguyen Duc Vyនិង៣០ឆ្នាំផ្សាភ្ជាប់ ជាមួយនឹងវិជ្ជាសម្រាលកូន។ - ảnh 1
ក្តីសប្បាយរិករាយពេលមានកូន(រូបថតVOV)

ដោយទឹកចិត្តស្រឡាញ់ វិជ្ជាជីវះវេជ្ជបណ្ឌិត Nguyen Duc Vyជក់ចិត្តស្រាវជ្រាវ វិជ្ជា
សម្រាលកូន។លោកក្លាយទៅជាជនវៀតណាមដើមដំបូងដែលទទួលជោគជ័យ
ក្នុងការប្រើបច្ចេកទេសមីក្រូវះកាត់ដែលជួយឲ្យនារីជាច្រើននាក់មានកូន។តាមនោះ
លោកបានដាក់គ្រឹះស្ថាននៃការបង្កបង្កើតកូនក្នុងបំពង់ពិសោធន៍នៅមន្ទីពេទ្យស្រ្តី
និងសម្ភពកណ្តាល។នាឆ្នាំ២០០១មូលដ្ឋានសុខាភិបាលនេះបានទទួលទារកដើម
ដំបូងហើយហូតមកដល់ពេលនេះទារករាប់ពាន់ផ្សេងទៀតបានប្រសូត្រឡើងតាម
បច្ចេកទេសពោលខាងលើរ។សាស្រ្តាចារ្យNguyen Duc Vyរៀបរាប់ថា៖“ក្នុងអំឡុង៤៥
ឆ្នាំធ្វើការគ្មានពេលណាដែលធ្វើឲ្យខ្ញុំទ្រាន់ធុញទេ ។ការជក់ចិត្តជាមួយវិជ្ជាសម្រាលកូន
របស់ខ្ញុំបណ្តុះតាំងពីពេលខ្ញុំជាវេជ្ជបណ្ឌិតនៅមន្ទីពេទ្យHai Duong មុននេះ។ពេលធ្វើជា
នាយកមន្ទីពេទ្យស្រ្តីនិងសម្ភពកណ្តាលខ្ញុំបានទទួលជោគជ័យក្នុងការដោះស្រាយ
គ្រោះថ្នាក់ផ្លូវរំសាយអាហារប្លោកនោមតម្រងមូត្រ។“
ភក្តីភាពរបស់សាស្រ្តាចារ្យNguyen Duc Vy​ចំពោះអ្នកជំងឺជាប្រការគួរឲ្យចាប់អារម្មណ៍
ខ្លាំងបំផុត។បងស្រី Hoang Thi Dao អ្នកជំងឺ១នាក់មកពីខេត្ត​Hung Yen(ភាគខាង
ជើងវៀតណាម)​អោយដឹងថា៖“វេជ្ជបណ្ឌិត Vyជាជន១នាក់ដែលមានសន្តានចិត្ទ
ទូលាយ។លោកទុកអ្នកជំងឺលើអ្វីៗទាំងអស់។លោកលើកទឹកចិត្តខ្ញុំមុនពេលដំណើរ
ការវះកាត់ជានិច្ច។ខ្ញុំសង្ឃឹមថា៖អ្នកជំងឺជាច្រើននាក់មានសំណាងត្រូវបានវេជ្ជបណ្ឌិត
 Vyពិនិត្យជំងឺ។   “

​​​​​​​​​​​​​                  

សាស្រ្តាចារ្យ Nguyen Duc Vyនិង៣០ឆ្នាំផ្សាភ្ជាប់ ជាមួយនឹងវិជ្ជាសម្រាលកូន។ - ảnh 2
គ្រូពេទ្យប្រជាជនសាស្រ្តាចារ្យNguyen Duc Vy(រូបថតVOV)

ត្រូវបានប្រសិទ្ឋិនាមជាគ្រូពេទ្យប្រជាជនសាស្រ្តាចារ្យNguyen Duc Vyនៅមានប្រកាស
នីយប័ត្រតក្កកម្មអន្តរជាតិ១និងត្រូវបានប្រគល់គ្រឿងឥស្សរីយយសពលកម្មថ្នាក់ទី៣
ទៀតផង។វេជ្ជបណ្ឌិតរូបនេះមានបំណងជួយឧបត្ថម្ភអ្នកជំងឺដល់ពេលណា
សុខភាពនៅអនុញ្ញាត៕

ប្រតិកម្មទៅវិញ