សិល្បៈការិនីលេងព្យាណូ Trang Trinh

Chia sẻ

(VOVWORLD) -  សិល្បៈការិនីលេងព្យាណូ Trang Trinh បានទទួលពានរង្វាន់អន្ដរជាតិជាច្រើននៅពេលដែលអ្នកស្រីនៅក្មេងនៅឡើយ។ អ្នកស្រីមិនត្រឹមតែជាសិល្បការិនីដែលមានទេពកោសល្យប៉ុណ្ណោះទេ ថែមទាំង ជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពសប្បុរសធម៌ក្នុងសង្គមផងដែរ។ អ្នកស្រី Trang Trinh ត្រូវបានទស្សនាវដ្តី Forbes Vietnam ជ្រើសតាំងក្នុង Top ឥស្សរជនចំនួន៣០ រូបដែលមានឥទ្ធិពលបំផុតក្នុងជីវភាពសង្គមនៅវៀតណាមសម្រាប់ឆ្នាំ២០១៥។

សិល្បៈការិនីលេងព្យាណូ Trang Trinh - ảnh 1 សិល្បៈការិនី Trang Trinh ជាមួយស្វាមី

អ្នកស្រី Trang Trinh ដែលមានឈ្មោះពេញ គឺ Trinh Mai Trang កើតនៅឆ្នាំ ១៩៨៦  នៅទីក្រុងហាណូយ។ កាលមានអាយុ ៧ ឆ្នាំ ក្មេងស្រីរូបនេះបានរៀនព្យាណូនៅ មហា វិទ្យាល័យសិល្បៈហាណូយ។ ដោយមានទេពកោសល្យខាងតន្ត្រី  អ្នកស្រី បានឈ្នះពានរង្វាន់ជាលើកដំបូងនៅក្នុងការប្រកួតប្រជែងទេពកោសល្យតន្ត្រីវ័យក្មេងដល់ទៅ ២ ឆ្នាំជាប់ៗគ្នា ពោលគឺឆ្នាំ ១៩៩៦ និង ឆ្នាំ ១៩៩៧។ អ្នកស្រី Trang Trinh បានរំលឹកឡើងវិញថា៖ “ឪពុកម្តាយរបស់ខ្ញុំមិនមែនជាសិល្បករតន្ត្រីទេ ប៉ុន្តែម្តាយរបស់ខ្ញុំគឺជាវិចិត្រករមួយរូប។ ឪពុក ម្តាយរបស់ខ្ញុំស្រឡាញ់តន្ត្រីណាស់ ហេតុដូច្នេះនៅពេលដែលខ្ញុំមានអាយុ ៣ឆ្នាំកន្លះ ខ្ញុំបានទៅសាលារៀនតន្រ្តីនិងបានទាក់ទងផ្ទាល់ជាមួយតន្ត្រី តែម្តង។ ខ្ញុំទៅប្រទេសអង់គ្លេសតាំងពីអាយុ ១៦ ឆ្នាំដើម្បីរៀនព្យាណូនៅ Royal Academy of Music (រាជបណ្ឌិតសភាតន្ត្រីអង់គ្លេស)។ ខ្ញុំមានសំណាងដែលទទួលបានការបង្រៀនពីសាស្រ្តាចារ្យល្អៗ ហើយសាស្ត្រាចារ្យទាំងអស់នេះបានបណ្តុះបណ្តាលសិល្បៈ ករល្បីៗ ជាច្រើនរូបដោយជោគជ័យផងដែរ”។

ចាប់តាំងពីពេលទៅកាន់អង់គ្លេសមក  អ្នកស្រី Trang Trinh ទទួលបានពានរង្វាន់តន្ត្រីជាច្រើន។ ពោលគឺក្នុងឆ្នាំ ២០០៦  Trang Trinh ទទួលបានពានរង្វាន់ខ្ពស់បំផុតក្នុងការប្រឡងព្យាណូនៅមហោស្រព “Paganini” ហើយបានសម្តែងបង្ហាញជូនសាធា រណៈជននៅទីក្រុងឡុងដ៍ជាមួយបទចម្រៀង  Dance of death របស់អ្នកនិពន្ធ Franz Liszt  រួមជាមួយអ្នកដឹកនាំតន្ត្រី លោក Edward Gardner នៃរោងកុនជាតិអង់គ្លេស។  ក្នុងឆ្នាំ ២០០៧ អ្នកស្រីបានឈ្នះពានរង្វាន់ Francis Simmer Prize សម្រាប់ពានរង្វាន់លេងព្យាណូនិងពានរង្វាន់ Lilian Davis Prize ក្នុងកម្មវិធីសម្តែង វណ្ណកម្ម Sonata របស់អ្នកនិពន្ធ Ludwig van Beethoven ។ បន្ទាប់មកគឺពានរង្វាន់ Gretta GM Parkinson Award  2008 ជាពានរង្វាន់សម្រាប់អ្នកដែលមានស្នាដៃសិក្សាល្អឥតខ្ចោះ នៅ Royal Academy of Music ផងដែរ។ ក្នុងឆ្នាំ ២០១០   Trang Trinh បានការពារប្រកបដោយជោគជ័យនូវបរិញ្ញាប័ត្រអនុបណ្ឌិតតន្ត្រី និងបានសម្តែងជាលើកដំបូងនៅទ្វីបអឺរ៉ុបតាមរយៈការសម្តែងនៅ Vienna, Dublin, Belfast, និងទីក្រុងឡុងដ៍។ អ្នកស្រី Trang Trinh បានសំណេះសំណាលថា៖ “នាងខ្ញុំពិតជាមានសំណាងណាស់ដែលមានឱកាសទៅសម្តែងនៅប្រទេសជាច្រើននៅជុំវិញពិភពលោក។ តន្រ្តីបុរាណដែលខ្ញុំចូលចិត្តលេងភាគច្រើនគឺរបស់ Mozat, Betheeven ឬ Chopin។ ហើយការសម្តែងដែលខ្ញុំចូលចិត្តបំផុតគឺនៅក្នុងទីក្រុង Viene ប្រទេសអូទ្រីស។ ខណៈពេលនោះ មានទស្សនិកជនវ័យចំណាស់ម្នាក់ កំពុងមើលការសម្តែងនៅលើឆាកបាននិយាយថា ទោះបីជាលោកស្រីបានទស្សនាការសម្តែងតន្ត្រីរបស់ Betheeven ជាច្រើនលើកហើយក៏ដោយ ប៉ុន្តែលើកនេះឃើញ Trang Trinh  សម្តែង លោកស្រីមានការចាប់អារម្មណ៍ខ្លំាងណាស់។ នោះជាអនុស្សាវរីយ៍គួរឲ្យចងចាំបំផុតក្នុងជីវិតរបស់ Trang ក្នុងដំណើរទៅសម្តែងនៅអឺរ៉ុបកាលពីឆ្នាំ២០១០”។

សិល្បៈការិនីលេងព្យាណូ Trang Trinh - ảnh 2 សិល្បៈការិនី Trang Trinh អញ្ជើញឆ្លើយសំភាសន៍ជាមួយអ្នកយកព័ត៌មាន

បន្ទាប់ពីបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេស ថ្វីត្បិតតែទទួលបានការអញ្ជើញធ្វើការនៅឯបរទេសដ៏គួរឲ្យចាប់អារម្មណ៍ក៏ដោយប៉ុន្តែ Trang Trinh នៅតែសម្រេចចិត្ដរួមជាមួយ ស្វាមីរបស់អ្នកស្រី គឺ លោក Park Sung Min ដែលជាសិល្បករ Opera ជន ជាតិកូរ៉េខាងត្បូង វិលត្រឡប់មកប្រទេសវៀតណាមវិញ ដោយមានបំណងនាំយកនូវតន្ត្រីបុរាណអោយខិតមកជិតជាមួយប្រជាជនវៀតណាមនិងចូលរួមសកម្មភាពសហ គមន៍ផងដែរ។ អ្នកស្រីបានរៀបចំកម្មវិធីសប្បុរសធម៌និងរៀបចំគម្រោងបង្រៀនតន្ត្រីសម្រាប់ប្អូនៗកុមារ។ អ្នកស្រីក៏បាននាំយកតន្ត្រីទៅជាមួយសាធារណៈតាមរយៈការប្រគំតន្ត្រីឥតគិតថ្លៃនៅកន្លែងមួយចំនួននៃទីក្រុងហាណូយ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោងមួយទៀតមានឈ្មោះថា  “Rethinking Beethoven” សម្រាប់យុវវ័យត្រូវបានចាត់ទុកថាមានភាពច្នៃប្រឌិតនិងមានតម្លៃអប់រំខ្ពស់ផងដែរ។ Trang Trinh បានសំណេះសំណាលថា៖ “នាងខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតចំពោះគម្រោងការ “ក្រុមតន្ត្រីអស្ចារ្យ”។ គម្រោងនេះបានជួយឲ្យប្អូនៗកុមាររៀនតន្រ្តីដោយឥតគិតថ្លៃ ពោលគឺកុមារដែលមកពីភូមិកុមារនៃទីក្រុងហាណូយ។ ក្រុមនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៣ ដោយពេលនោះ មានសមាជិកជាប្អូនកុមារចំនួន ១៥ នាក់ប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះគឺមានប្អូនកុមារដល់ទៅ ១១៦ នាក់កំពុងរៀនព្យាណូដោយឥតគិតថ្លៃ តាមរយៈបណ្តាភូមិកុមារនៅទីក្រុងហាណូយ ដូចជាភូមិកុមារ SOS, ភូមិកុមារ Birla ជាដើម។ ខ្ញុំក៏បានរួមជាមួយសហការីនៅឯវិទ្យុសម្លេងវៀត ណាមទៅបង្រៀនតន្រ្តីឲ្យប្អូនៗកុមារនៅខេត្ត Ha Giang ។ ខ្ញុំសង្ឃឹមថានឹងបន្តសហ ការជាមួយវិទ្យុសម្លេងវៀតណាមនាពេលអនាគត”។

អ្នកស្រី Trang Trinh និងស្វាមីកំពុងរស់នៅយ៉ាងមានសុភមង្គលនៅក្នុងផ្ទះល្វែងមួយនៃខន់ដូ Kaengnam Hanoi រួមជាមួយនឹងកូនស្រីម្នាក់មានអាយុជាងពីរឆ្នាំរស់នៅជាមួយផងដែរ។ ក្នុងមជ្ឈដ្ឋានតន្ត្រីករ សិល្បការិនី Trang Trinh មានរចនាបថដោយ ឡែកនិងមានទេពកោសល្យសម្តែងថ្នាក់អន្តរជាតិ។ Trang Trinh នៅតែរក្សាទុកនូវគម្រោងតន្ត្រីនិងត្រៀមជាស្រេចសម្រាប់ដំណើរសម្តែងថ្មីជាមួយនឹងបំណងប្រាថ្នារួមចំណែកកាន់តែច្រើនថែមទៀតដល់សាធារណជន៕

ប្រតិកម្មទៅវិញ