សិប្បករប្រជាជន Tran Van Do៖ អ្នករក្សាព្រលឹងនៃសិល្បៈកុលាលភាជន៍ Bat Trang

Chia sẻ
(VOVWORLD) - ជាង៥០ឆ្នាំប្រកបរបរធ្វើគ្រឿងភាជន៍ដោយការជក់ចិត្ត សិប្បករប្រជាជន លោក Tran Van Do នៅឃុំ Bat Trang ស្រុក Gia Lam ទីក្រុងហាណូយ បាន បង្កើតឡើងឃ្លាំងបេតិកភ័ណ្ឌមួយ ដោយមានប្រភេទកុលាលភាជន៍បុរាណដ៏ ថ្លៃថ្លាជាច្រើន ត្រូវបានលោកស្រាវជ្រាវនិងស្ដារឡើងវិញ។ គ្រឿងភាជន៍ដ៏ វិសេសវិសាល ហើយបង្កប់នូវ “ព្រលឹងវៀតណាម” ដែលត្រូវបានច្នៃប្រឌិតពីបាត ដៃដ៏ប៉ិនប្រសពរបស់លោកទទួលបានការនិយមចូលចិត្តយ៉ាងខ្លាំងទាំងនៅក្នុង និងក្រៅប្រទេស។

 

សិប្បករប្រជាជន Tran Van Do៖ អ្នករក្សាព្រលឹងនៃសិល្បៈកុលាលភាជន៍ Bat Trang - ảnh 1សិប្បករប្រជាជន Tran Van Do ឧទ្ទេសនាមអំពីសិល្បៈភាជន៍បុរាណ Bat Trang (រូបថត៖ VOV) 

សិប្បករប្រជាជន Tran Van Do ជាកូនចៅជំនាន់ទី១៨នៅក្នុងត្រកូល Tran ដែលប្រកបរបរធ្វើគ្រឿងភាជន៍នៅភូមិ Bat Trang។ រៀនសូត្របទពិសោធន៍ពីឪពុក តាំងពីអាយុ១០ឆ្នាំ ហើយក្រោយនោះធ្វើ ជាងភាជន៍នៅមូលដ្ឋានសិប្បកម្ម ប៉ុន្តែ រហូតដល់អាយុ២៩ឆ្នាំ ទើបលោក Tran Van Do មានជំនឿជាក់ទៅលើសមត្ថភាព របស់ខ្លួនដើម្បីរួមរស់ជាមួយអាជីពនេះ។ លោក Do បានឲ្យដឹងថា៖

        “កាលពីកុមារភាព ខ្ញុំត្រូវបានរៀនសូត្រហើយស្ដាប់លោកតាក្នុងភូមិនិយាយ អំពីគ្រឿងភាជន៍ Bat Trang។ ពេលធំដឹងក្ដី ខ្ញុំធ្វើការស្រាវជ្រាវដោយខ្លួនឯង ហើយ ផ្ដួចផ្ដើមគំនិតថា ត្រូវតែស្វែងរកវិធីដោយឡែករបស់ខ្លួន ត្រូវសិក្សាស្រាវជ្រាវ ឲ្យបានច្រើនថែមទៀតដើម្បីបង្កើតឡើងផលិតផលដ៏ពោរពេញទៅដោយសញ្ញាសម្គាល់នៃប្រភេទកុលាលភាជន៍ Ly Tran”។

        ប្រកបរបរអស់រយៈពេលច្រើនទសវត្សមក លោក Do បានបណ្ដែតអារម្មណ៍ទៅក្នុងស្នាដៃរបស់ខ្លួននូវលក្ខណៈពិសេសដោយឡែក ពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌ជាតិ។ រូបមន្ត “ទីមួយគឺទម្រង់ ទីពីរគឺកាចា ទីបីគឺរឿងនិទាន ហើយចុងក្រោយគឺគំនូរ” ត្រូវបានលោកសិប្បករអនុវត្តប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើតឡើងស្នាដៃដ៏វិសេសវិសាល។ លោកក៏បានស្ដារឡើងវិញនូវកាចា ភាជន៍បុរាណជាច្រើនប្រភេទដែលហាក់ដូចជា ត្រូវសាបសូន្យទៅនិងបំភ្លេចចោល ផងដែរ។ វត្ថុបុរាណកាលពីរាជវង្ស Dinh Ly Tran ត្រូវបានលោកស្ដារឡើងវិញ ដូចជា៖ ពាងស្រានៃរាជវង្ស Le – Mac ត្រូវបានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម ជ្រើសរើសជាកាដូពិធីការកាទូតនៅកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី៥ ឆ្នាំ ២០០៣ ជើងធូបភាជន៍នៃរាជវង្ស Nguyen ដែលត្រូវបានជ្រើសរើសជាកាដូជូន លោកប្រធានាធិបតីអាមេរិក George Bush ឆ្នាំ២០០៦ ឬវណ្ណកម្ម “លោកតា អណ្ដើកនៅបឹង Guom” ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍១០០០ឆ្នាំនៃរាជធានី Thang Long – Ha Noi ជាដើម។ សិប្បករ Tran Van Do បានចែករំលែកថា៖

        “ខ្ញុំបានគិតថា ត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យពណ៌និងក្បូរក្បាច់រចនាទាំងអស់ សុទ្ធតែបង្ហាញ “ព្រលឹងវៀតណាម”។ ហើយក្រោយរយៈពេល៥០ឆ្នាំ ខ្ញុំបានរក ឃើញចម្លើយហើយ”។

        ផលិតផលភាជន៍របស់គ្រួសារលោក Tran Van Do និយាយដោយឡែក និងភូមិ Bat Trang និយាយរួមបានក្លាយទៅជាផលិតផលទេសចរណ៍ដ៏លេចធ្លោ នៃទីក្រុងហាណូយ ដែលមានវត្តមាននៅប្រទេសជាច្រើន ហើយផ្សព្វផ្សាយ វប្បធម៌ប្រពៃណីជាតិទៅកាន់មិត្តភក្តិអន្តរជាតិ។ សិប្បការិនី Le Khanh Ly បានឲ្យដឹងថា៖

        “លក្ខណៈដ៏ពិសេសមួយនៃគ្រឿងភាជន៍ Tran Do នោះគឺក្បូរក្បាច់រចនា ទាំងអស់ សុទ្ធតែត្រូវបានធ្វើឡើងដោយឈរលើឯកសារនៃសារមន្ទីរ ហេតុដូច្នេះ អាចឃើញលក្ខណៈបរុមបុរាណនៅលើគ្រឿងភាជន៍ Tran Do”។

        ផ្ទះតាំងបង្ហាញគ្រឿងភាជន៍របស់គ្រួសារសិប្បករ Tran Van Do ជាទីកន្លែង រក្សានិងឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពីរាល់តម្លៃដ៏វិសេសវិសាលនៃសិល្បៈ កុលាលភាជន៍ Bat Trang ដែលលោកបានស្រាវជ្រាវក្នុងអំឡុងពេលរាប់សិបឆ្នាំ កន្លងទៅ។

        ដោយការលះបង់អស់មួយជីវិតសម្រាប់សិល្បៈកុលាលភាជន៍ Bat Trang សិប្បករ Tran Van Do ទទួលបានពានរង្វាន់ជាច្រើនដូចជា៖ មេដាយបាតដៃ មាសទូទាំងប្រទេស កិត្តិនាមសិប្បករប្រជាជន និងពលរដ្ឋឆ្នើមនៃរដ្ឋធានី ហាណូយ។ នេះជាពានរង្វាន់ដ៏សក្តិសមសម្រាប់ជាងភាជន៍ដែលបានរួមវិភាគ ទានដ៏ធំធេងក្នុងការរក្សាតលក្ខណៈវប្បធម៌ដ៏ថ្លៃថ្លារបស់រដ្ឋធានី៕

ប្រតិកម្មទៅវិញ