Vovworld-សិប្បករLam Phen រស់នៅនៅភូមិ Ba Se A ឃុំLuong Hoa ស្រុកChau
Thanhខែត្រ Tra Vinhភាគខាងត្បូងវៀតណាម។គាត់មានរោងជាងឈើ១ដែល
ក្នុងនោះគាត់ធ្វើរបាំងមុខនិងមួកប្រើប្រាស់ក្នុងរបាំប្រជាប្រិយរបស់ជនរួមជាតិខ្មែរ។
គាត់និងបណ្តាអ្នកជិតខាងធ្វើកាតទាំងយប់ទាំងថ្ងៃដើម្បីបំពេញតម្រូវការកក់ទិញ
ទំនិញដោយវត្តនិងក្រុមសិល្បះធំៗនៅក្នុងភូមិភាគ។សិប្បករLam Phenផលិតចាប៉ី
ទ្រអ៊ូទ្រសូឃឹមស្គររបាំងមុខមកុដ្ឋនិងឧបករណ៍ភ្លេងផ្សេងៗពុំអាចខ្វះបានក្នុងរបាំ
បុរាណ។គាត់សំណោះសំណាលថា៖“ ការជក់ចិត្តរបស់ខ្ញុំបានចាប់ផ្តើមពេលដែល
ខ្ញុំដើរទៅតាមឪពុកទៅកំសាន្តចម្រៀង Ram a។ខណះដែលខ្ញ។ទៅបំពេញភារកិច្ច
អន្តរជាតិនៅកម្ពុជាខ្ញុំទៅទស្សនាគ្រួសារសិប្បករនានាដើម្បីរៀនបច្ចេកទេស
សសិល្បះខ្មែរ។ “
|
សិប្បករLam Phen(រូបថតVOV) |
មុនពេលធ្វើរបាំងមុខនិងមួកLam Phenបានរៀនសូត្រនិងស្វែងល្ខោនគ្រប់ប្រភេទក៍ដូច
ជាតួអង្គនានា។គាត់ចេះលេងចាប៉ីគ្រប់ប្រភេទដោយស្ទាត់ជំនាញនិងរៀនពីបណ្តា
សិល្បះករនសក្រុមសិល្បះ Anh Binh Minhទៀតផង។របាំងមុខជារាងសត្វពស់និងស្វា
ហានុមានគឺមិនខ្វះបានក្នុងសិល្បះល្ខោនប្រពៃណីខ្មែរក៍ដូចជារបាំតាមដងវិថីបាន
ឡើយ។Lam Phenបានសាកធ្វើរបាំងមុខទាំងនេះជាមួយតំលសសមស្រប។គាត់នៅ
បង្រៀនបច្ចេកទេសសំរាប់បងប្អូននិងកូនចំនួន២នាក់ទៀតហើយឥឡូវនេះពួកគធ្វើ
បាននាំមកនូវប្រាក់ចំណូលស្ថេរភាពនិងខ្ពស់ជាបង្កួរ។បណ្តាឆ្នាំថ្មីៗនេះបក្សនិងរដ្ឋ
វៀតណាមមានការយកចចិត្តទុកដាក់ដល់ជីវភាពវប្បធម៌និងការងារអភិរក្សវប្បធម៌
ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ចលនាសិល្បះបានអភិវឌ្ឍន៍យ៉ាងខ្លាំងបក្លានៅវត្តខ្មែរ
ទាំងឡាយ។សិប្បករLam Phenចែករំលែកថា៖“ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែងដោយ
អនុវត្តបាននូវចំណង់ចូលចិត្តរបស់ខ្លួន។អាស្រ័យដោយថវិការវិនិយោគដោយរដ្ឋ
សំដៅអភិរក្សវប្បធម៌ប្រពៃណីនោះក្រុមសិល្បះផ្តោសំខាន់លើរថបាំប្រជាប្រិយនិង
បុរាណ។សឋិល្បះល្ខោនខ្មែរត្រូវការឧបករណ៍ភ្លេងរបាំងមុខនិងមួកជាច្រើនណាស់។
ខ្ញុំអនុវត្តអ្វីទាំងអស់ដែលគេកម្មងទិញ។ “
|
រូបថតVOV |
នៅភូមិ Ba Se A អ្នកភូមិទាំងឡាយសុទ្ឋតែចាត់ទុកថា៖Lam Phenជាអ្នកជំនាញការខាង
វប្បធម៌ខ្មែរ។មនុស្សគ្រប់គ្នាស្នើគាត់តុបតែងនៅមហោស្រពសិល្បះឬព្រឹត្តិការណ៍
សិល្បះទាំងឡាយ។បងLe DacThang កម្មាភិបាលភូមិ១នាក់អោយដឹងថា៖“Lam Phen
មានទឹកចិត្តក្លៀវក្លា។គាតចូលរួមតុបតែងឲ្យពិធីបុណ្យរបស់ជនរួមជាតិខ្មែរទាំងអស់។
សិប្បករនេះរស៊នៅល្អជាមួយអ្នកភូមិគ្រប់រូប។ “
នាបច្ចុប្បន្នសិប្បករLam Phenគឺល្បីឈ្មោះដោយការផលិតឧបករណ៍ភ្លេងប្រជាព្រៃនៅ
តំបន់វាលទំនាបទន្លេ Cuu Long ទាំងមូល។គាត់បង្រៀនសិល្បះសំរាប់កុមារនៅវត្ត
Lo Gach ក្នុងបំណងថា៖ប្អូនៗនិងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីខ្មែរដែលជីដូន
ជីតាបានបន្សល់ទុកមក៕