សេនាជនដែលធ្វើការអស់ពីចិត្តសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

Chia sẻ

(VOVWORLD) - លោក Nguyen Hoang Tuan មេបញ្ជាការកងអនុសេនាតូចអចិន្រ្តៃយ៍ ចំណុះបញ្ជាការដ្ឋានយោធាទីក្រុង Ca Mau ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ជានិច្ចកាលខិតខំប្រឹងប្រែងដោយអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចភារកិច្ចធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន។ ថ្មីៗនេះ នៅពេលដែលលោក Tuan ត្រូវបានប្រគល់ភារកិច្ចជាច្រើនក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ លោកបានខិតខំប្រឹងប្រែងជំនះ ពុះពារលើគ្រប់ការលំបាកគ្រប់បែបយ៉ាង ដើម្បីរួមចំណែកទៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៃខេត្ត Ca Mau។ 

សេនាជនដែលធ្វើការអស់ពីចិត្តសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ - ảnh 1លោក Nguyen Hoang Tuan រៀបចំអាហារជាចំណែកៗដើម្បីចែកជូនប្រជាជននៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។ (រូបថត៖ VOV)

នៅពេលដែលជម្ងឺរាតត្បាតកូវីដ-១៩ ចាប់ផ្ដើមមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញចាប់ពីខែឧសភា លោក Nguyen Hoang Tuan តែងតែចូលរួមក្នុងការងារគ្រប់គ្រងការរាតត្បាត។ ក្រៅពីការបំពេញភារកិច្ចក្នុងមណ្ឌលចត្តាឡីស័ក លោកក៏បានទៅយាមប្រចាំការនៅតាមប៉ុស្តិ៍ត្រួតពិនិត្យទៀតផង។ ក្នុងនាមជាយុទ្ធជនបម្រុម្នាក់ លោក Tuan ជានិច្ចកាលត្រៀមខ្លួនជាស្រេចដើម្បីបម្រុងនៅពេលចាំបាច់។ លោក Tuan បានចែករំលែកថា៖

“ដោយត្រូវបានថ្នាក់ដឹកនាំប្រគល់ភារកិច្ចប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ខ្ញុំបានកំណត់ថា នេះជាភារកិច្ចដ៏សែនសំខាន់ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដូចប្រយុទ្ធប្រឆាំងនឹងខ្មាំងសត្រូវអញ្ចឹង។ ពីនោះ កំណត់គោលដៅឲ្យបានច្បាស់លាស់ ហើយលើកកំពស់ស្មារតី ការទទួលខុសត្រូវដើម្បីសម្រេចភារកិច្ច។ មុននេះ ខ្ញុំបំពេញភារកិច្ចដើរល្បាត ត្រួតពិនិត្យសុខាភិបាល ហើយធ្វើអនាម័យ បាញ់ថ្នាំកំចាត់មេរោគជួយឧប្ថម្ភប្រជាជននៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក។ ក្រៅពីនោះ ក៏បម្រើស្បៀងអាហារ ចំណីអាហារសម្រាប់អង្គភាពនិងមណ្ឌលធ្វើចត្តាឡីស័កបែបប្រមូលផ្ដុំផងដែរ។ ធានាទំនិញចាំបាច់ របស់របរប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃសម្រាប់មនុស្សដែលកំពុងធ្វើចត្តាឡីស័ក”។

នាពេលកន្លងមក លោក Nguyen Hoang Tuan បានចូលរួមដោយផ្ទាល់ក្នុងការត្រៀមរៀបចំមណ្ឌលធ្វើចត្តាឡីស័កប្រមូលផ្ដុំចំនួន២កន្លែង; ប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ ហើយបម្រើក្នុងមណ្ឌលធ្វើចត្តាឡីស័កក្នុងរយៈពេលជាង២ខែ ព្រមទាំងចូលរួមការងារផ្សេងជាច្រើនទៀតសំដៅបង្ការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាត។ ចំពោះខ្លួនលោកផ្ទាល់ជានិច្ចកាលពង្រីកល្អនូវតួនាទីជាគំរូ ឈានមុខគេក្នុងការអនុវត្តវិធានការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត រួមចំណែកកាត់បន្ថយហានិភ័យនៃការរីករាលដាល។ ក្នុងអំឡុងពេលបំពេញភារកិច្ចនៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក ទន្ទឹមនឹងការខិតខំប្រឹងប្រែងដើម្បីសម្រេចឲ្យបានល្អនូវភារកិច្ចរបស់ខ្លួន លោក Tuan ក៏មានសមានចិត្តចំពោះស្ថានភាពរបស់អ្នកធ្វើចត្តាឡីស័ក ហើយតែងតែ លើកទឹកចិត្តមនុស្សរាល់គ្នាដើម្បីជំនះលើជម្ងឺរាតត្បាត។ លោក Nguyen Hoang Tuan ឲ្យដឹងថែមទៀតថា៖

“ខ្ញុំបានធ្វើការឃោសនាដើម្បីប្រជាជនប្រតិបត្តិយ៉ាងល្អតាមបទបញ្ញត្តិក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅមូលដ្ឋាន។ ប្រជាជនមានមនសិការល្អជាង ហើយអនុវត្តន៍បទបញ្ញត្តិ ៥K ក៏ល្អជាងដែរ។ ខ្ញុំក៏បានលើកទឹកចិត្តមនុស្សដែលដាក់នៅដាច់ដោយឡែកឲ្យនឹងនរចិត្ត ជឿជាក់ ប្រតិបត្តិយ៉ាងល្អតាមបទបញ្ញត្តិបង្ការប្រឆាំងជម្ងឺរាតត្បាត។ ខ្ញុំឃើញថា ប្រជាជនមួយចំនួនមិនទាន់មានស្មារតី ការទទួលខុសត្រូវខ្ពស់។ ដោយហេតុនោះ ចាំបាច់ត្រូវឃោសនា ចលនាកាន់តែខ្លាំងជាងទៀត ដើម្បីឲ្យប្រជាជនមានមនសិការល្អជាង ដើម្បីរុញថយការរីករាលដាលនៃជម្ងឺរាតត្បាតលើភូមិសាស្ត្រខេត្ត Ca Mau និយាយដោយឡែកនិងលើទូទាំងប្រទេសនិយាយរួម”។

សេនាជនដែលធ្វើការអស់ពីចិត្តសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ - ảnh 2លោក Tuan ជានិច្ចកាលខិតខំប្រឹងប្រែងដើម្បីសម្រេចភារកិច្ចដែលបានប្រគល់ជូន។

ក្នុងនាមជាមេបញ្ជាការនៃកងអនុសេនាតូចអចិន្រ្តៃយ៍ លោក Tuan ក៏បានធ្វើការឃោសនាជាប្រចាំដល់កម្មាភិបាល យុទ្ធជនក្នុងអង្គភាព ដើម្បីជ្រួតជ្រាបឲ្យបានជ្រាលជ្រៅនូវស្មារតីបញ្ជាដឹកនាំរបស់រដ្ឋ រដ្ឋាភិបាលក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ផងដែរ។ លោកវរសេនីយ៍ទោ Nguyen Truong Lam អនុស្នងការនយោបាយ នៃបញ្ជាការដ្ឋានយោធាទីក្រុង Ca Mau បានឲ្យដឹងថា៖

“លោក Nguyen Hoang Tuan កាលពីមុនជាសេនាជនដែលបានចាកចេញពីជួរកងទ័ព បន្ទាប់មកផ្លាស់ទៅបំពេញការងារសេនាជនអចិន្រ្តៃយ៍វិញ។ បើនិយាយពីការងារគ្រប់គ្រង ហ្វឹកហាត់នោះ ជាទូទៅ លោកអនុវត្តន៍បានល្អណាស់។ នៅពេលដែលត្រូវបានប្រគល់ភារកិច្ច លោកតែងតែសម្រេចបានស្នាដៃខ្ពស់ ហើយធ្វើជាគំរូក្នុងការងារដែលបានប្រគល់ជូនផងដែរ។ នៅពេលត្រូវបានប្រគល់ភារកិច្ចបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ដំបូងចូលរួមយាមប្រចាំការនៅក្នុងមណ្ឌលបិទខ្ទប់ បន្ទាប់ មកយាមប្រចាំការនៅតាមប៉ុស្តិ៍ត្រួតពិនិត្យនានា គឺ Tuan អនុវត្តន៍យ៉ាងល្អប្រសើរណាស់”។

ក្នុងដំណើរការអនុវត្តភារកិច្ច លោក Nguyen Hoang Tuan បានលះបង់ មិនខ្លាចការលំបាកលំបិនដើម្បីសម្រេចបាននូវលទ្ធផលខ្ពស់បំផុត។ ជាពិសេស ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត ការងាររបស់លោកបានចូលរួមចំណែកកសាងរូបភាពយុទ្ធជននៃកងទ័ពលោកអ៊ុំហូឲ្យកានតែស្អាតស្អំនៅក្នុងដួងចិត្តប្រជាជន។ នាពេលកន្លងមក មេបញ្ជាការកងអនុសេនាតូចអចិន្រ្តៃយ៍នៃបញ្ជាការដ្ឋានយោធាទីក្រុង Ca Mau រូបនេះ មានកិត្តិយសដោយទទួលបានប័ណ្ណសរសើររបស់ក្រសួងការពារប្រទេសសម្រាប់ស្នាដៃក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩៕

ប្រតិកម្មទៅវិញ