វេជ្ជបណ្ឌិតជាមួយនឹងការវះកាត់ដែលឈានចូលក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រពិភពលោក

Chia sẻ

(VOVWORLD) - ក្នុងឆ្នាំ២០២០នេះ វៀតណាមបានបង្កើតឡើងសញ្ញាសម្គាល់ថ្មីមួយ នៅលើផែនទីវេជ្ជសាស្ត្រពិភពលោកដោយអនុវត្តប្រកប ដោយជោគជ័យនូវការវះកាត់ផ្សាំដៃពីអ្នកបរិច្ឆាកនៅរស់លើកដំបូងលើពិភពលោក។ វេជ្ជបណ្ឌិត ដែលអនុវត្តការវះកាត់នេះគឺសាស្ត្រាចារ្យ បណ្ឌិត Nguyen The Hoang នាយករងមន្ទីរពេទ្យកងទ័ពមជ្ឈឹម១០៨។ លោកធ្លាប់ជាជនវៀតណាមដើម ដំបូងនិងជាជនអាស៊ីទី៤ដែលទទួលបានពាន រង្វាន់វិទ្យាសាស្ត្រដ៏ថ្លៃថ្លារបស់សហព័ន្ធអាល្លឺម៉ង់។

វេជ្ជបណ្ឌិតជាមួយនឹងការវះកាត់ដែលឈានចូលក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រពិភពលោក - ảnh 1 លោកវេជ្ជបណ្ឌិត Nguyen The Hoang។ (រូបថត៖ thoidai.com.vn)

កាលពីឆ្នាំ២០០៨ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបានចុះផ្សាយដោយ ព្រមៗគ្នាអំពីការវះកាត់ផ្សាំដៃទាំងពីរនៅអាល្លឺម៉ង់។ នាគ្រានោះ វេជ្ជបណ្ឌិត Nguyen The Hoang ជាអ្នកវះកាត់ផ្ទាល់ក្នុងចំណោមអ្នកវះកាត់ស្នូលទាំង ៥ក្នុងការវះកាត់ប្រកបដោយជោគជ័យនេះ។ ហើយដល់ឆ្នាំ២០១៣ លោកបានវិល ត្រឡប់មកធ្វើការនៅមន្ទីរពេទ្យមជ្ឈឹមកងទ័ព ១០៨ ដោយមានបំណងចង់អនុវត្តបច្ចេកទេសនេះឡើងវិញនៅវៀតណាម។ ដល់ដើមឆ្នាំ២០២០ ការវះកាត់ផ្សាំដៃពីអ្នកបរិច្ឆាកនៅរស់លើកដំបូងលើ ពិភពលោកត្រូវបានលោកនិងសហការីសម្រេចប្រកបដោយជោគជ័យ។

ក្រុមវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ ១០៨ ត្រូវអនុវត្តការវះកាត់ចំនួន២ដោយ ព្រមៗគ្នានោះគឺកាត់ផ្ដាច់១/៣កំភួនដៃដល់បាតដៃស្ដាំដែលនៅតែមានស្ថានភាពល្អរបស់អ្នកជម្ងឺម្នាក់ដែលត្រូវបាក់ខ្ទេចពីកែងដៃដល់ក្លៀក ដើម្បីផ្សាំឲ្យ កម្មករម្នាក់ដែលត្រូវកាត់ចោលបាតដៃកាលពី៤ឆ្នាំមុននោះ។ ការវះកាត់បានប្រព្រឹត្តទៅក្នុងអំឡុងពេល៨ម៉ោង។ លោកវេជ្ជបណ្ឌិត Hoang បានចែករំលែកថា៖

“យើងខ្ញុំត្រូវព្យាករណ៍គ្រប់លទ្ធភាពទាំងអស់ដែលអាចកើតមានឡើង ដើម្បីធ្វើយ៉ាងម៉េចធានាសុវត្ថិភាពជាដាច់ខាតសម្រាប់អ្នកទទួលដៃ។ ព្រម ទាំងធ្វើយ៉ាងម៉េចដើម្បីក្រោយពីត្រូវបានផ្សាំដៃ ហើយអ្នកជម្ងឺអាចរស់នៅយ៉ាងល្អ ដោយធានាទាំងខាងរូបរាងនិងសោភ័ណ្ឌភាពដើម្បីក្រោយមកអ្នកជម្ងឺអាចប្រើ ប្រាស់បាតដៃថ្មីនោះជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ”។

ក្រោយពីការវះកាត់បានរយៈពេលមួយខែ មន្ទីរពេទ្យមជ្ឈឹមកងទ័ព ១០៨ បាន ប្រកាសថា ការវះកាត់ត្រូវបានសម្រេចប្រកបដោយជោគជ័យ ដោយសារ រាងកាយរបស់អ្នកជម្ងឺបន្សាំបានជាមួយបាតដៃថ្មី។ ហើយដល់ពេលបច្ចុប្បន្ន បាតដៃនោះអាចកាន់វត្ថុខ្លះៗបាន ហើយកំពុងហ្វឹកហាត់ដើម្បីស្ដារមុខងារទាំង ស្រុងឡើងវិញ។

យោងតាមការធ្វើស្ថិតិ ចាប់តាំងពីឆ្នាំ១៩៩៨មក ក្នុងឯកសារសុខា ភិបាលអន្តរជាតិត្រឹមតែកត់ត្រាការវះកាត់ផ្សាំអវយវៈប្រមាណ៨៩ករណីតែប៉ុណ្ណោះ។ ប៉ុន្តែករណីទាំងអស់នោះ សុទ្ធតែយកផ្នែកអវយវៈពីអ្នកបរិច្ឆាក ដែលត្រូវស្លាប់ខួរក្បាលរួចហើយ។ ហេតុដូច្នេះ ការវះកាត់ផ្សាំដៃពីអ្នក បរិច្ឆាកដែលនៅរស់នៅមន្ទីរពេទ្យ ១០៨ គឺជាករណីដើមដំបូងលើទូទាំងពិភពលោក។

ក្រោយពីទទួលបានវិញ្ញាបនបត្របណ្ឌិតនៅអាល្លឺម៉ង់ លោកវេជ្ជ បណ្ឌិត Nguyen The Hoang ទទួលបានការអញ្ជើញបន្តធ្វើការនៅប្រទេស សាមីគួរឲ្យទាក់ទាញជាច្រើន ប៉ុន្តែលោកបានសម្រេចវិល ត្រឡប់មកវៀត ណាមវិញដើម្បីបូជាសម្រាប់ខឿនវេជ្ជសាស្ត្រស្រុកកំណើត។ លោកវេជ្ជបណ្ឌិត Hoang ពន្យល់អំពីការសម្រេចចិត្តនេះយ៉ាងដូច្នេះថា៖

“បំណងប្រាថ្នារបស់ខ្ញុំនោះគឺសិក្សារៀនសូត្រ ទទួលបាននូវចំណេះ ដឹងដើម្បីវិលត្រឡប់មកជួយសង្គ្រោះអ្នកជម្ងឺវៀតណាម។ ទោះបីជាលក្ខ ខ័ណ្ឌនៅវៀតណាមលំបាកជាងនៅឯបរទេសក៏ដោយ ប៉ុន្តែ ខ្ញុំជានិច្ចកាល កំណត់ថា វៀតណាមគឺជាស្រុកកំណើត ជាមាតុភូមិរបស់ខ្លួន ហើយជា កន្លែងដែលខ្លួនយកចំណេះដឹងដែលបានរៀនសូត្រនៅបរទេសមកបម្រើ ប្រជាជន”។

ពេលមានអាយុ២២ឆ្នាំ ហើយទើបតែបញ្ចប់ការសិក្សានៅវិទ្យាស្ថាន ពេទ្យយោធារួចមក លោក Nguyen The Hoang បានស្ម័គ្រចិត្តទៅបំពេញ ភារកិច្ចនៅសមរភូមិកម្ពុជាដ៏កាចសាហាវ ហើយបានក្លាយទៅជាប្រធាន ក្រុមវះកាត់ចល័ត។ ចាប់តាំងពីពេលនោះមក មិនអាចរាប់បានចំនួនការវះ កាត់ដែលលោកវេជ្ជបណ្ឌិត Nguyen The Hoang បានអនុវត្តក្នុងអំឡុង ពេលជាង៣០ឆ្នាំប្រកបរបរវេជ្ជសាស្ត្ររបស់ខ្លួនឡើយ ប៉ុន្តែមានប្រការមួយដែលសហការី និងអ្នកជម្ងឺគ្រប់រូបសុទ្ធតែបានឃើញច្បាស់នោះគឺលោកជាវេជ្ជបណ្ឌិតម្នាក់ដែលមានការទទួលខុសត្រូវ ធ្វើការអស់ពីកម្លាំងកាយចិត្ត ហើយតែងតែធ្វើការ ស្រាវជ្រាវយ៉ាងហ្មត់ចត់មុនពេលសម្រេចវិធីព្យាបាល ក្នុងបំណងចង់ធានា សុខភាពនិងអនាគតរបស់អ្នកជម្ងឺឲ្យបានល្អបំផុត។

លោកសាស្ត្រាចារ្យ បណ្ឌិតវិទ្យាសាស្ត្រ គ្រូពេទ្យប្រជាជន Nguyen The Hoang ធ្លាប់បាននិយាយថា៖ “ប្រសិនបើអាចប្រទានពរឲ្យនរណាម្នាក់ ខ្ញុំត្រៀមខ្លួនជាស្រេច”។ ចំពោះរូបលោកផ្ទាល់ សុភមង្គលរបស់អ្នក ជម្ងឺគឺជាក្ដីសប្បាយរីករាយនិងកម្លាំងចលករក្នុងអាជីពរបស់លោក ដែល ជួយលោកអាចជំនះពុះពារលើរាល់ការវះកាត់ដ៏ស្មុគស្មាញបំផុត៕

ប្រតិកម្មទៅវិញ