លោកគ្រូអស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុបណ្ដុះមនុស្សនៅតំបន់ព្រៃភ្នំ

Chia sẻ

(VOVWORLD) - នៅតាមតំបន់ឆ្ងាយដាច់ស្រយាល តំបន់ដែលមានលក្ខណៈលំបាក ពិសេស តែងតែមានលោកគ្រូ អ្នកគ្រូដែលខិតខំប្រឹងប្រែងជំនះពុះពារលើការ លំបាក ដើម្បីសម្រេចបេសកកម្មបណ្ដុះមនុស្ស។ ក្នុងនាទីមនុស្សវៀតណាមថ្ងៃ នេះ សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តជួបសំណេះសំណាលជាមួយ លោកគ្រូ Hoang Van Ninh ជាគ្រូបង្រៀន វ័យក្មេងម្នាក់ជាមួយនឹងក្ដីសុបិន បង្រៀនអក្សរដល់កុមារនៅតំបន់ក្រីក្របំផុតនៃទីរួមខេត្ត Sapa ខេត្ត Lao Cai។

លោកគ្រូអស់ពីចិត្តពីថ្លើមដើម្បីបុព្វហេតុបណ្ដុះមនុស្សនៅតំបន់ព្រៃភ្នំ - ảnh 1លោកគ្រូ អ្នកគ្រូនៅថ្នាក់រៀន Kim Ngan ទៅសួរសុខទុក្ខគ្រួសារសិស្សដែលមានលក្ខណៈជីវភាពលំបាក។ (រូបថត៖ កាសែត Lao Cai)
ថ្នាក់រៀន Kim Ngan ចំណុះសាលាបឋមសិក្សា Ban Khoang ឃុំ Ngu Chi Son ស្រុក Bat Xat ស្ថិតនៅតំបន់ឆ្ងាយដាច់ស្រយាល បំផុតនៃទីរួមខេត្ត Sapa។ នេះជាថ្នាក់រៀនមួយក្នុងចំណោមថ្នាក់រៀននៅឆ្ងាយ ដាច់ស្រយាលនិងពិបាកបំផុតចំនួន២នៃឃុំ Ngu Chi Son ដែលស្ថិតនៅចម្ងាយ ១២គីឡូម៉ែត្រពីមជ្ឈមណ្ឌលឃុំ និងចម្ងាយ៥០គីឡូម៉ែត្រពីមជ្ឈមណ្ឌលទីរួមខេត្ត Sapa។ ទោះជាផ្លូវទៅសាលារៀនមានការលំបាក និងរដិបរដុបក៏ដោយ ប៉ុន្តែ អស់រយៈពេលច្រើនឆ្នាំមកនេះ លោកគ្រូ Hoang Van Ninh និងសហការី នៅតែត្រូវធ្វើដំណើរលើផ្លូវដ៏រដិបរដុបនោះដើម្បីទៅកាន់ថ្នាក់រៀនឆ្ងាយដាច់ ស្រយាល។ នៅថ្នាក់រៀន Kim Ngan មានគ្រូបង្រៀនតែ៣នាក់ប៉ុណ្ណោះ ក្នុង នោះ គ្រូបង្រៀនថ្នាក់មត្តេយ្យ២នាក់និងគ្រូបង្រៀនថ្នាក់បឋម១នាក់។
ក្នុងឆ្នាំសិក្សានេះ លោកគ្រូ Hoang Van Ninh ទទួលបន្ទុកថ្នាក់១។ ស្នូរ សម្លេងអានមេរៀនរបស់កូនសិស្សជានិច្ចកាលជាក្ដីសប្បាយរីករាយ និងការ លើកទឹកចិត្តដ៏ធំធេងចំពោះលោកគ្រូវ័យក្មេងរូបនេះ។
“សប្បាយណាស់ ដោយសារនៅទីនេះ យើងខ្ញុំមិនត្រូវការទៅចលនាឲ្យ ក្មួយៗទៅរៀនទេ ប៉ុន្តែឪពុកម្ដាយសិស្សនៅទីនេះ ល្អណាស់។ គេម្ចាស់ការជូន កូនទៅសាលារៀនយ៉ាងពេញលេញ ហើយរួមជាមួយសាលាថែទាំក្មួយៗ”។
លោកគ្រូ Ninh បានផ្សាភ្ជាប់ជាមួយនឹងសាលារៀន Kim Ngan អស់រយៈ ពេល៥ឆ្នាំកន្លងមកនេះ ហើយត្រូវសម្របខ្លួននឹងលក្ខណៈជីវភាពប្រចាំថ្ងៃដែលនៅតែ មានការកង្វះខាតជាច្រើននៅទីនេះ។ ពីមួយថ្ងៃទៅមួយថ្ងៃ លោកគ្រូវ័យក្មេងរូប នេះក៏បានរកឃើញក្ដីសប្បាយរីករាយនៅក្នុងការងារ។ មនោសញ្ចេតនារបស់ ប្រជាជនក្នុងភូមិ ឃុំ ជាកម្លាំងចលករដ៏ធំបំផុតចំពោះលោកគ្រូអ្នកគ្រូក្នុងរយៈ ពេលធ្វើការនៅភូមិ។ លោក Chao Duan Sieu ជាឪពុករបស់សិស្សានុសិស្ស ម្នាក់នៅសាលាបឋមសិក្សា Ban Khoang បានចែករំលែកថា៖
“ឪពុកម្ដាយសិស្សនៅទីនេះ តែងតែចាត់ទុកលោកគ្រូ អ្នកគ្រូ ជា សមាជិកគ្រួសារ ហើយស្រឡាញ់រាប់អានពួកគេណាស់។ លោកគ្រូអ្នកគ្រូនៅ តំបន់វាលទំនាប មិនអើពើដល់ការលំបាក នាំយកអក្សរមកបង្រៀនជូនកូន សិស្ស”។
នៅថ្ងៃឈប់សម្រាកឬពេលទំនេរ លោកគ្រូ Hoang Van Ninh តែងតែ តុបតែងបោសសម្អាតដើម្បីធ្វើឲ្យសាលាកាន់តែស្អាតបាតនិងបៃតង ដោយសារតែ លោកគ្រូ Ninh ចាត់ទុកនេះជាផ្ទះជាទីស្រឡាញ់របស់ខ្លួន។ លោកគ្រូ Hoang Van Ninh បានចែករំលែកថា៖
“បច្ចុប្បន្ននេះ ប្រពន្ធខ្ញុំកំពុងឈប់សម្រាកពីការងារ។ ពេលម្ដងម្កាល ខ្ញុំនឹកផ្ទះ នឹកប្រពន្ធ កូនណាស់។ ប៉ុន្តែដោយសារខ្ញុំស្រឡាញ់ការងារ ទើបខ្ញុំមកទីនេះជាមួយកូន សិស្ស មានបំណងចង់បង្រៀនអ្វីៗដ៏ល្អប្រសើរបំផុត បង្រៀនអក្សរជូនកូនៗ”។
ដើម្បីបង្កើតកម្លាំងចលករសម្រាប់លោកគ្រូ Hoang Van Ninh និងសហ ការីនឹងនរចិត្តបំពេញការងារនៅភូមិ អាជ្ញាធរមូលដ្ឋាននិងផ្នែកអប់រំទីរួមខេត្ត Sapa បានវិនិយោគកសាងហេដ្ឋរចនាសម្ព័ន្ធ សម្ភារៈបរិក្ខារបង្រៀន ហើយលើក ស្ទួយជីវភាពរស់នៅរបស់គ្រូបង្រៀន។ លោក Hoang Hong Giang នាយក សាលាបឋមសិក្សា Ban Khoang ទីរួមខេត្ត Sapa បានឲ្យដឹងថា៖
“សាលាក៏បានបង្កលក្ខណៈល្អបំផុតសម្រាប់លោកគ្រូ ក៏ដូចជារៀបចំឲ្យប្ដី ប្រពន្ធគាត់ធ្វើការជិតគ្នាផងដែរ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធវិញ សាលាក៏ទទួល បានការវិនិយោគពីការិយាល័យអប់រំស្រុក និងទីរួមខេត្ត ដើម្បីធានាលក្ខណៈ ជីវិតចាំបាច់បំផុតសម្រប់លោកគ្រូអ្នកគ្រូនៅតាមភូមិឆ្ងាយដាច់ស្រយាលនានា”។
ត្រឹមប៉ុន្មានខែទៀតតែប៉ុណ្ណោះ ប្រពន្ធនិងកូនរបស់លោកគ្រូ Hoang Van Ninh ក៏នឹងទៅកាន់សលារៀនជាមួយគាត់ផងដែរ។ នៅពេលនោះ ក្ដីសប្បាយ រីករាយកាន់តែពេញលេញ។ គ្រួសារតូចរបស់លោកគ្រូនឹងបន្តរួមគ្នាពូនជ្រុំក្ដី សុបិនបង្រៀនអក្សរ បណ្ដុះមនុស្សនៅស្រុកដ៏លំបាកនេះ។
នៅពេលទៅដល់ភូមិឆ្ងាយដាច់ស្រយាលនៃខេត្ត Lao Cai ហើយជួបជាមួយ គ្រូបង្រៀនដែលរស់នៅនិងធ្វើការក្នុងលក្ខណៈជីវភាពដ៏ខ្វះខាតដូចលោកគ្រូ Hoang Van Ninh ទើបយល់ថា តម្លៃនៃការលះបង់គឺជាអ្វី។ មនុស្សដូចលោកគ្រូ Hoang Van Ninh ពិតជាគួរឲ្យកោតសរសើរណាស់ ព្រោះពួកគេបានជំនះពុះពារ លើការលំបាកសាកល្បង ក៏ដូចជាយកឈ្នះលើខ្លួនឯង ដើម្បីលះបង់សម្រាប់បុព្វ ហេតុអប់រំ ដើម្បីផ្សាភ្ជាប់នឹងជីវភាពនៅតំបន់ព្រៃភ្នំ និងចិញ្ចឹមសេចក្ដីស្រឡាញ់ ចំពោះកុមារនិងអាជីព៕

ប្រតិកម្មទៅវិញ