លោក Tran Cang - អ្នកធ្វើសប្បុរសធម៌អស់មួយជីវិត

Chia sẻ

(VOVWORLD) - ទៅដល់ឃុំ Phu Tam ស្រុក Chau Thanh ខេត្ត Soc Trang បើសួរពីលោក Tran Cang នរណាក៏ស្គាល់ដែរ។ ឆ្នាំនេះលោកមានអាយុជិត ១០០ ឆ្នាំហើយ ប៉ុន្តែនៅតែខ្មីឃ្មាតថែទាំដល់គ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាក ហើយជានិច្ចកាលសកម្មក្នុងការងារសប្បុរសធម៌សង្គម។

លោក Tran Cang - អ្នកធ្វើសប្បុរសធម៌អស់មួយជីវិត - ảnh 1លោក Tran Cang ប្រគល់ជំនួយឧបត្ថម្ភជាអង្កនិងអាហារជូនអ្នកមានស្ថានភាពលំបាក។
(រូបថត៖ VOV)
លោក Tran Cang ជាជនជាតិចិន រស់នៅភូមិ Phu Thanh B ឃុំ Phu Tam ស្រុក Chau Thanh ខេត្ត Soc Trang។ ថ្វីត្បិតតែមានអាយុជិត១០០ឆ្នាំទៅហើយក៏ដោយ ប៉ុន្តែលោកមានស្មារតីវៃឈ្លាស ហើយនៅតែខ្មីឃ្មាត ជក់ចិត្តនឹងការងារសប្បុរសធម៌ សង្គម។ ទឹកចិត្តដ៏សប្បុរសនេះ បាននាំមកនូវក្ដីសប្បាយរីករាយនិងការរស់រានឡើង វិញជូនវាសនាអកុសល កុមារកំព្រា និងគ្រួសារក្រីក្រជាច្រើនរាប់មិនអស់។ អ្នកស្រី Tran Thi Lieng និងអ្នកស្រី Ly Thi Lan នៅភូមិ Phu Huu ឃុំ Phu Tam ស្រុក Chau Thanh ជាមនុស្សមានស្ថានភាពលំបាក ២ នាក់ ដែលត្រូវបានលោក Tran Cang ជួយឧបត្ថម្ភនិងចែករំលែក បានសំណេះសំណាលថា៖
“ស្ថានភាពខ្ញុំវេទនាណាស់ គ្រួសារគ្មានទ្រព្យសម្បត្តិអ្វីទេ ដូច្នេះពេលកូនខ្ញុំធ្លាក់ ខ្លួនឈឺ លោក Cang ដឹងហើយក៏ជួយឧបត្ថម្ភជាអង្ក១០គីឡូក្រាមក្នុងមួយខែ។ ចំណែកខ្ញុំទៅលក់ឆ្នោតដើម្បីរកប្រាក់ចិញ្ចឹមជីវិតប្រចាំថ្ងៃ”។
“ស្ថានភាពខ្ញុំលំបាកណាស់ លោក Khang បានអោយខ្ញុំអង្ក ហើយអោយលុយ ទៀត ដើម្បីព្យាបាលជំងឺជូនកូនខ្ញុំ។ គ្រួសារក្រីក្រ មានស្ថានភាពលំបាក សុទ្ធតែត្រូវ បានលោក Tran Cang ជួយឧបត្ថម្ភដែរ។ ទោះបីជាមានវ័យចំណាស់ក៏ដោយ ប៉ុន្តែ លោកនៅតែអស់ពីចិត្តជាមួយនឹងអ្នកមានស្ថានភាពលំបាក។ លោក Tran Cang ជា ជីតារបស់គ្រួសារខ្ញុំ ខ្ញុំពិតជាដឹងគុណលោកច្រើនណាស់”។
លោក Tran Cang - អ្នកធ្វើសប្បុរសធម៌អស់មួយជីវិត - ảnh 2លោក Tran Cang ជានិច្ចកាលរួមដំណើរជាមួយសិស្សានុសិស្សក្រីក្រប៉ុន្តែឧស្សាហ៍ព្យាយាមរៀនសូត្រ។
ថ្វីត្បិតតែ មានវ័យចំណាស់ក៏ដោយ ប៉ុន្តែនៅពេលដឹងថា នរណាម្នាក់មានស្ថាន ភាពលំបាក ត្រូវការជំនួយ លោក Cang តែងតែទៅស្វែងយល់ ដោយផ្ទាល់ហើយធ្វើ ការចលនាដើម្បីមានជំនួយឧបត្ថម្ភ។ លោកចែករំលែកថា ជារៀងរាល់ឆ្នាំ សប្បុរសជន និងអ្នកឧបត្ថម្ភទាំងក្នុងនិងក្រៅប្រទេស បានឧបត្ថម្ភថវិកាជិត ១ពាន់លានដុង តាម រយៈរូបលោក ដើម្បីជួយដល់មនុស្សដែលមានស្ថានភាពក្រីក្រនិងលំបាក។ បច្ចុប្បន្ន នេះ លោកទទួលបានជំនួយឧបត្ថម្ភជាប្រចាំខែសម្រាប់គ្រួសារក្រីក្រចំនួន ៤០ គ្រួ ហើយផ្តល់អាហារូបករណ៍ កង់ និងឧបករណ៍សិក្សាដល់សិស្សានុសិស្សដែលមាន ស្ថានភាពលំបាក។ លោក Tran Cang បានឲ្យដឹងថា៖
“ទឹកចិត្តខ្ញុំតាំងពីក្មេងរហូតមកដល់ពេលនេះ នៅពេលដឹងថា នរណាម្នាក់ មាន ស្ថានភាពលំបាក និងជំងឺ ខ្ញុំតែងតែជួយ។ ពេលដែលខ្ញុំអាចជួយបងប្អូន ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់ ព្រោះខ្ញុំធ្វើបានរឿងមួយដ៏មានអត្ថន័យ។ បច្ចុប្បន្ននេះ ជារៀងរាល់ឆ្នាំតែងតែមានអ្នកឧបត្ថម្ភទាំងក្នុងនិងក្រៅប្រទេស ជួយគាំទ្រដល់ ការងាររបស់ខ្ញុំ។ ខ្ញុំរីករាយណាស់ដោយទទួលបានការជួយគាំទ្រពីមនុស្សគ្រប់។ ដូច្នេះ ខ្ញុំត្រូវតែធ្វើឲ្យបានល្អឥតខ្ចោះ”។
អ្នកឧបត្ថម្ភផ្ដល់ថវិកាប៉ុន្មាន លោក Tran Cang តែងតែកត់ត្រាឡើងវិញយ៉ាង ល្អិតល្អន់ ហើយថវិកានោះបានផ្ដល់ជូនអ្នកណា ចំណាយលើការងារអ្វី។ ការងាររបស់ លោក Cang ត្រូវបានមនុស្សជាច្រើនស្គាល់ដល់ ជឿទុកចិត្ត ហើយគាំទ្រកាន់តែច្រើន ឡើងៗ។ យោងតាមកំណត់ត្រាមិនពេញលេញរបស់លោក Tran Cang ចាប់តាំងពី លោកចាប់ផ្តើមធ្វើការងារសប្បុរសធម៌មក លោកបានចលនាអ្នកឧបត្ថម្ភឲ្យបរិច្ចាគទឹក ប្រាក់សរុបប្រមាណ ២០ពាន់លានដុង។ ពីប្រភពថវិកានេះ លោកបានជួយឧបត្ថម្ភដល់ មនុស្សដែលស្ថានភាពលំបាករាប់ពាន់នាក់ ដូចជាជនចាស់ចរាគ្មានទីពឹង គ្រួសារ ជួបការលំបាក គ្រួសារលំបាកដែលមានមនុស្សមានជំងឺធ្ងន់ធ្ងរ គ្រួសារលំបាកដែល រងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ អគ្គីភ័យ សិស្សានុសិស្សក្រីក្រប៉ុន្តែឧស្សាហ៍ ព្យាយាមសិក្សា ជាដើម។ លើសពីនេះទៅទៀត មានគ្រួសារក្រីក្រជាង ២០០០ គ្រួ ដែលសាច់ញាតិលាចាកលោក ប៉ុន្តែមិនមានលទ្ធភាពទិញមឈូសក៏ទទួលបានជំនួយ ឧបត្ថម្ភពីលោកដែរ ហើយជនចាស់ជរាជាង៥០០នាក់ត្រូវបានឧបត្ថម្ភថ្លៃវះកាត់ភ្នែក។ លោក Pham Van Ti ប្រធានគណៈកម្មាធិការប្រជាជនឃុំ Phu Tam ស្រុក Chau Thanh ខេត្ត Soc Trang បានឲ្យដឹងថែមទៀតថា៖
“នាពេលកន្លងមក ដោយមានទឹកចិត្តសប្បុរសធម៌ លោកបានជួយឧបត្ថម្ភ ប្រជាជនជាច្រើននៅក្នុងឃុំ Phu Tam ជាពិសេសគ្រួសារក្រីក្រ គ្រួសារជិតកម្រិត ក្រីក្រ។ តាមរយៈជំនួយរបស់លោក ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងជិតក្រីក្រជា ច្រើននៅក្នុងឃុំបានមានស្ថិរភាពហើយ”។
ធ្វើការរងារសប្បុរសធម៌អស់មួយជីវិត លោក Tran Cang បានជួយមនុស្សជា ច្រើនជំនះពុះពារលើទុក្ខលំបាកវេទនា ភាពខ្វះខាត ភាពក្រីក្រ និងជំងឺឈឺថ្កាត់។ ជាមួយនឹងការងាររបស់ខ្លួន រួមជាមួយនឹងប័ណ្ណសរសើររបស់ប្រធានរដ្ឋ លោក Cang ក៏ត្រូវបានអាជ្ញាធរគ្រប់កម្រិតប្រគល់គ្រឿងឥស្សរិយយស និងប័ណ្ណសរសើរជាច្រើន ផងដែរ៕

ប្រតិកម្មទៅវិញ