លោក Le Ngoc Hoa បក្ខជនម្នាក់តែងតែបម្រើប្រជាជនអស់ពីចិត្តពីថ្លើម (រូបថតៈ VOV) |
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានភាពសេដ្ឋកិច្ច-សង្គមនៅឃុំ Tan My Chanh បានរីកចម្រើនគួរអោយ កត់សម្គាល់។ ក្នុងឆ្នាំ ២០១៤ Tan My Chanh ជាឃុំមួយក្នុងចំណោមឃុំគំរូដែលបានទទួលស្គាល់ថាជាឃុំជនបទថ្មីដំបូងនៃខេត្ត Tien Giang។ ដើម្បីទទួលបានកិត្តនាមនេះ លោក Hoa និងសមាជិកនៃគណៈ កម្មាធិការបក្សឃុំ បានខិតខំប្រឹងប្រែងនិងប្តេជ្ញាចិត្តយ៉ាងខ្លាំង ក្នុងការបង្កើតកម្មវិធីសកម្មភាព បែង ចែកការងារជាក់ស្តែងសម្រាប់កម្មាភិបាលនិងបក្ខជនម្នាក់ៗ ជាមួយនឹងការប្តេជ្ញាចិត្តខាងនយោបាយខ្ពស់ដើម្បីរួមជាមួយប្រជាជនតាមមូលដ្ឋាន សម្រេចរាល់គោលដៅដែលបានដាក់ចេញ។ ស្តីពីបទពិសោធន៍កសាងជនបទថ្មី លោក Le Ngoc Hoa បានអោយដឹងថា៖ “ដំបូងបង្អស់ ត្រូវតែមានការឯកភាពគ្នាពីបក្ខជនម្នាក់ៗ ហើយត្រូវរីកសាយភាយដល់ប្រជាជន។ ទីពីរគឺត្រូវមានការទទួលខុសត្រូវ មានការប្តេជ្ញាចិត្តផ្នែកនយោបាយ ដើម្បីដឹកនាំអោយសម្រេច រាល់គោលដៅដែលបានដាក់ចេញ។ ទីបីគឺត្រូវមានការសាមគ្គីគ្នា។ ម្យ៉ាងវិញទៀត ប្រធានអង្គភាព មនុស្សម្នាក់ៗ គឺត្រូវមានការទទួលខុសត្រូវនិងមានភាពក្លាហាន មាន ន័យថា ហានគិត ហានធ្វើ”។
លោក Le Ngoc Hoa ធ្លាប់បំពេញការងារក្នុងជួរកងទ័ពអស់រយៈពេល ១៣ ឆ្នាំ និងជាជនពិការ ២/៤ ផង ដែរ។ នៅឆ្នាំ ១៩៨៨ នៅពេលដែលលោកបានចាកចេញពីជួរកងទ័ព ហើយចូលធ្វើការដោយកាន់ដំណែងជាអនុប្រធានសមាគមកសិករឃុំ និងជាប្រធានសហករណ៍កសិករ Tan My Chanh រហូតដល់កាន់ដំណែងជាប្រធានគណៈកម្មាធិការប្រជាជននិងជាលេខាគណៈកម្មាធិការបក្សឃុំផង។ បច្ចុប្បន្នលោក Le Ngoc Hoa ជាលេខាគណៈកម្មាធិការបក្សឃុំនិងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំដែរ។ មិនថាក្នុងតួនាទីឬឋានៈណាក៏ដោយ លោក Le Ngoc Hoa តែងតែបំពេញភារកិច្ចដែលបានប្រគល់ឱ្យដោយជោគជ័យ។ ពោលគឺ លោក Le Ngoc Hoa ហ៊ានគិតហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ ហើយតែងតែដាក់ផលប្រយោជន៍របស់ប្រជាជនជាជាងផលប្រយោជន៍បុគ្គល។ ជាពិសេស លោក Hoa មានភាពជិតស្និទ្ធនឹងប្រជាជន និងយល់ពីបំណងប្រាថ្នារបស់ប្រជាជន ហេតុដូច្នេះ លោកតែងតែនាំចេញគោលនយោបាយនិងដំណោះស្រាយសមស្របជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ ចាប់តាំងពីធ្វើជាប្រធានគណៈកម្មាធិការប្រជាជននិងជាលេខាគណៈកម្មាធិការបក្សឃុំមក លោក Hoa បានផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេស គឺរូបសណ្ឋានផលិតកម្មផ្លែឈើ VietGAP និងដាំបន្លែនិងផ្លែឈើដែលមានបច្ចេកវិទ្យាខ្ពស់ផងដែរ។ តាមនោះ ឃុំ Tan My Chanh បានដាំក្រូចថ្លុងបៃតងជិត ២០០ ហិកតា ទទួលបានប្រសិទ្ធិភាពខ្ពស់។ ប្រាក់ចំណូលជាមធ្យមក្នុងឃុំគឺ ៦០ លានដុង/ម្នាក់/ឆ្នាំ។
បច្ចុប្បន្ននេះ ទោះបីជាមានអាយុ ៦០ ឆ្នាំក៏ដោយ ប៉ុន្តែ លោក Le Ngoc Hoa នៅតែសកម្មជាមួយនឹងកិច្ច ការដែលបានប្រគល់ជូន។ លោកមានគម្រោងចូលនិវត្តន៍ ប៉ុន្តែ ប្រសិនបើទទួលបានការអនុញ្ញតពីអាជ្ញាធរតំបន់ លោកនឹងស្ម័គ្រចិត្តត្រឡប់មកភូមិវិញដើម្បីបន្តចូលរួមចំណែកដល់សង្គម៖ “សម្រាប់រូបខ្ញុំ មុនក៏ដូច ជាក្រោយ ថ្វីត្បិតតែចូលនិវត្តន៍ឬបន្តបំពេញការងារក៏មិនខុសគ្នាដែរ។ ខ្ញុំតែងតែមានការប្តេជ្ញាចិត្ត ចូលរួមចំណែកជាមួយគណៈកម្មាធិការបក្សឃុំនិងប្រជាជន ដើម្បីកសាងឃុំ Tan My Chanh អោយមានការរីកចម្រើនថែមទៀត។ នៅពេលដែលខ្ញុំចូលនិវត្តន៍ហើយ អាជ្ញាធរតំបន់ត្រូវការ ខ្ញុំនឹងជួយ ហើយចាត់ចែងការងារណាខ្ញុំក៏ធ្វើដែរ។ ខ្ញុំធ្វើការដោយឈរលើស្មារតីបម្រើប្រជាជនតែប៉ុណ្ណោះ”។
មានអាយុ ៦០ ឆ្នាំ បម្រើបដិវត្តជាង ៤០ ឆ្នាំ បក្ខជន Le Ngoc Hoaលេខាគណៈកម្មាធិការបក្សឃុំ Tan My Chanh ទីក្រុង My Tho (ខេត្ត Tien Giang) តែងតែលះបង់ខ្លួនឯងដើម្បីបម្រើបក្ស បម្រើប្រជាជន ហើយអ្វីៗដែលមាន ផលប្រយោជន៍សម្រាប់ប្រជាជនគឺលោកសុខចិត្តអនុវត្តន៍ជានិច្ច។ លោកជាគំរូឆ្នើមមួយរូប សម្រាប់កម្មាភិបាលវ័យក្មេងនិងបក្ខជនដទៃទៀត សិក្សារៀនសូត្រនិងត្រាប់តាមជានិច្ចផងដែរ៕