មិនត្រឹមតែពូកែខាងធ្វើសេដ្ឋកិច្ចប៉ុណ្ណោះទេ បក្ខជន La Van Hoa ក៏ជាអ្នកមានកិត្យានុភាពនៅក្នុងភូមិ Han អស់រយៈពេលច្រើនឆ្នាំ។ (រូបថត៖ VOV) |
កាលពីកុមារភាព ដោយសារស្ថានភាពគ្រួសារជួបការលំបាក កុមារា La Van Hoa ទើបតែរៀនចប់ថ្នាក់ទី ៧ ហើយត្រូវឈប់រៀនដើម្បីជួយឪពុកម្ដាយធ្វើស្រែចំការ។ ក្រោយមក លោក La Van Hoa បានចូលជាសមាជិកសម្ព័ន្ធយុវជនឃុំ កាន់តំណែងជាលេខាសម្ព័ន្ធយុវជនឃុំ។ នៅឆ្នាំ ២០១៤ លោក La Van Hoa បានធ្វើការនៅសមាគមកសិករឃុំ ហើយនៅឆ្នាំ ២០១៦ លោកត្រូវបានប្រជាជនជឿទុកចិត្តបោះឆ្នោតជ្រើសរើសជាអ្នកមានកិត្យានុភាព។ កើតនិងធំធាត់នៅតំបន់ឆ្ងាយដាច់ស្រយាល យុវជន La Van Hoa មិនទទួលយកជីវភាពដ៏លំបាកលំបិននោះទេ ប៉ុន្តែបានខិតខំព្យាយាមស្វែងរករបរចិញ្ចឹមជីវិត និងលុបបំបាត់ភាពក្រីក្រ។ លោក La Van Hoa បានរំលឹកថា៖
“ដំបូង ខ្ញុំដាំស្មៅសម្រាប់ចិញ្ចឹមសត្វ និងគោក្របី ហើយ តាំងពីឆ្នាំ២០១៤មក ខ្ញុំបានជោគជ័យហើយ។ បន្ទាប់មក ធ្វើគំរូសួន-ស្រះ-ជង្រុក ដាំអំពៅ និងដាំដើមអាកាស្យា។ បងប្អូនជាច្រើនក្នុងភូមិបានរៀនធ្វើតាមខ្ញុំ គឺចិញ្ចឹមគោក្របី និងធ្វើសួនច្បារនៅលើភ្នំ”។
ក្រោមបាតដៃលោក La Van Hoa ផ្ទៃដីព្រៃភ្នំរាប់រយហិកតានៅចុងភូមិពីមួយថ្ងៃទៅមួយថ្ងៃ ក្លាយជាប្រភពចិញ្ចឹមជីវិតប្រកបដោយចីរភាព។ លោកក៏ជាអ្នកឈានមុខគេក្នុងការបំផុសចលនាកសាងផ្លូវជនបទក្នុងភូមិផងដែរ។
“ខ្ញុំឃោសនាដល់ប្រជាជនថា ត្រូវធ្វើផ្លូវមួយ។ នៅឆ្នាំ ២០១៧ គ្រួសារខ្ញុំបានបរិច្ចាគថវិកា ជួយប្រជាជនសាងសង់ផ្លូវ។ ខ្ញុំបានកៀងគរប្រជាជនចូលរួមវិភាគទានចំនួន ២០ ម៉ឺនដុង (ជិត ១០ ដុល្លារ) ក្នុងគ្រួសារនីមួយៗ ដើម្បីសាងសង់ស្ពានផ្លូវ។ ហើយឥឡូវនេះ ទើបមានផ្លូវជួយរថយន្តទៅត្រង់ឡើងភ្នំ ជួយប្រជាជនមានភាពងាយស្រួលក្នុងការធ្វើផលិតកម្ម ដាំដុះដំណាំ និងលក់ដូរទំនិញ។ កាលពីមុន នៅលើភ្នំមានដើមអាកាស្យាច្រើនណាស់ ប៉ុន្តែមិនអាចលក់បានទេ ព្រោះនៅឆ្ងាយ គ្មានផ្លូវទេ ប៉ុន្តែឥឡូវនេះធ្វើដំណើរបានស្រួលណាស់ ហើយអាចលក់បាន។ បើទៅរើសអុស បេះស្លឹកទៅចិញ្ចឹមត្រី ឬក្របី អាចបើករថយន្តបាន”។
ជិត ១០ ឆ្នាំបានកន្លងផុតទៅ ប្រជាជននៅភូមិ Han នាពេលនោះ និងប្លុក Hong Phong សព្វថ្ងៃនេះ មានជីវភាពធូធារជាងមុន ហើយអ្នកណាក៏ទទួលស្គាល់ថា លទ្ធផលនេះមានការរួមចំណែកពីលោក Hoa ដែលបានទៅមុនត្រួសត្រាយផ្លូវ។ លោក Vi Van Biet អ្នកជិតខាងរបស់លោក La Van Hoa បានសម្តែងការកោតសរសើរថា៖
“លោក Hoa មានគំរូសេដ្ឋកិច្ចជាច្រើន មតិជាច្រើន ហើយបានកៀរគរប្រជាជនធ្វើសេដ្ឋកិច្ចកសិកម្ម។ ឧទាហរណ៍ថា ការដាំអំពៅ និងចិញ្ចឹមសត្វ។ ដីព្រៃគឺត្រូវបានកែលម្អដើម្បីដាំអាកាស្យា ដែលមានផលិតភាពឆាប់រហ័សនិងប្រាក់ចំណូល។ ប្រជាជនជឿទុកចិត្តគាត់ណាស់”។
លេខាសាខាបក្សប្លុក Hong Phong លោក Lo Van Thanh ចែករំលែកក្ដីសប្បាយចិត្តជាមួយលោក La Van Hoa (ខាងស្ដាំ) ក្នុងថ្ងៃចូលជាបក្ខជន។ |
ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ គឺជាថ្ងៃប្រកបដោយអត្ថន័យសម្រាប់លោក La Van Hoa នៅពេលដែលលោកមានកិត្តិយសចូលរួមបម្រើជួរបក្សក្នុងអាយុ ៥៨ ឆ្នាំ។ រំលឹកដល់ពេលវេលានោះ លេខាសាខាបក្សប្លុក Hong Phong លោក Lo Van Thanh មិនជឿថាវាជាការពិតទេ ព្រោះគាត់មិនធ្លាប់ឃើញអ្នកណាចាស់ដូចលោក La Van Hoa ដាក់ពាក្យចូលបក្សទេ។
“សាខាបក្សឃើញថា លោក Hoa មានបំណងចង់ដាក់ពាក្យចូលបក្ស ហហើយយើងខ្ញុំបានពិចារណា និងស្នើឲ្យអចិន្ត្រៃយ៍គណៈកម្មាធិការបក្ស យល់ព្រមឲ្យលោក Hoa រៀបចំសំណុំឯកសារសុំចូលបក្ស។ មានបក្ខជនវ័យចំណាស់បន្ថែម គឺជាកិត្តិយសសម្រាប់សាខាបក្សរបស់ខ្ញុំ។ ខ្ញុំមានបំណងថា លោក Hoa បន្តឃោសនាដល់ប្រជាជន អភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនគំរូឆ្នើមដូចលោក Hoa ដែរ”។
ជាមួយនឹងការខិតខំប្រឹងប្រែង និងការរួមវិភាគទានរបស់ខ្លួន លោក La Van Hoa ក៏ត្រូវបានស្រុក Que Phong លើកតម្កើងជាកសិករឆ្នើមក្នុងការធ្វើផលិតកម្ម និងអាជីវកម្ម; គំរូនៃការសិក្សា និងធ្វើតាមគំរូសីលធម៌ហូជីមិញ និងជាគំរូក្នុងការធ្វើចលនាមហាជន ផងដែរ។ លោក La Van Hoa បានសំណេះសំណាលថា៖
“ចូលបក្សដើម្បីកសាង និងធ្វើជាគំរូសម្រាប់កូនចៅ។ ចូកបក្ស ក៏ដើម្បីជួយប្រជាជន ជួយភូមិ ដោះស្រាយបញ្ហាក្នុងភូមិ បញ្ហាដែលនៅតែជាកង្វល់។ ឈរក្នុងជួរបក្ស ក៏ជួយការទំនាក់ទំនងជាមួយប្រជាជនកាន់តែងាយស្រួល ហើយការងារក៏កាន់តែរលូនជាង”។
នៅពេលដែលមិនទាន់ក្លាយជាបក្ខជន លោក La Van Hoa ត្រូវបានអាជ្ញាធរនិងប្រជាជនមូលដ្ឋានជឿទុកចិត្ត។ ហើយឥឡូវនេះក៏អញ្ចឹងដែរ លោកនៅតែចង់លះបង់អស់ពីកម្លាំងកាយចិត្តដើម្បីប្រជាជនក្នុងភូមិ ចង់កសាង និងអភិវឌ្ឍន៍ស្រុកកំណើត និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនស្រុកកំណើតផងដែរ។ ករណីមនុស្សចាស់សុំចូលបក្សដូចលោក La Van Hoa បានបង្ហាញថាការចូលបក្សមិនដែលយឺតពេលទេ សម្រាប់អ្នកដែលមានបំណងប្រាថ្នាចង់រួមវិភាគទាន៕