ជ្រុងមួយក្នុងចំការបន្លែដាំលើទឹករបស់អ្នកស្រី Lam Viet Hoa |
រឿងចាប់ផ្តើមអាជីពសម្រាប់អ្នកស្រី Lam Viet Hoa នាយិការក្រុមហ៊ុនទទួលខុស ត្រូវមានកម្រិតវិនិយោគនិងអភិវឌ្ឍន៍ Minh Hoa គឺបានឆ្លងកាត់ការលំបាកសាកល្បង ជាច្រើន ប៉ុន្តែអ្នកស្រីមិនបោះបង់នូវសុបិនរបស់ខ្លួនដែលផ្តើមឡើងកាលពី៧ឆ្នាំមុននេះឡើយ។ អ្នកស្រី Hoa បានព្យាយាមស្វែងរកនូវដំណោះស្រាយដើម្បីកែលំអចំការបន្លែរបស់ខ្លួន តាមទិសទំនើបដោយពាក្យស្លោក៖ “បន្លែអនាម័យពីចំការទៅដល់តុបាយ”។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Minh Hoa បានដាំបន្លែលើផ្ទៃដី៣ពាន់ម៉ែត្រក្រឡា ដោយមានប្រព័ន្ធ បាញ់ទឹកសន្សើមៗទំនើប។ លក្ខណៈបច្ចេកទេសទាំងអស់នេះត្រូវធានាឲ្យមានពន្លឺថ្ងៃ មានខ្យល់ចេញចូលគ្រប់គ្រាន់ ដង្កូវមិនស៊ីដើម្បីបន្លែអាចលូតលាស់ទាំងគុណភាពនិង បរិមាណ។ អ្នកស្រី Hoa បានរំលឹកឡើងវិញថា៖
“គ្មានក្តីសុបិនគឺជីវភាពរស់នៅគ្មានន័យឡើយ។ នាងខ្ញុំគិតថា អ្វីៗដែលក្រុមហ៊ុន បុគ្គលិកនិងក្រុមគ្រួសាររបស់ខ្ញុំធ្វើបានតភ្ជាប់នូវសារមួយ គឺ “អនាម័យ”។ អនាម័យមានន័យថា ពិនិត្យជាក់ស្តែងនូវគុណភាពផលិតផលដែលយើងទើបទិញ។ ខ្ញុំបានរក្សាទុកនូវ គម្រោងនេះតាំងពី៧ឆ្នាំមុននេះហើយ។ ឥឡូវនេះ នាងខ្ញុំទើបសម្រេចបានបំណងរបស់ខ្លួន”។
អ្នកស្រី Hoa បានបង្កើតឡើងរូបសណ្ឋានដូចបច្ចុប្បន្ន គឺអាស្រ័យ លើពាក្យស្លោក “ហ៊ានសុបិននិងមានបំណងចង់មានប្រភពអាហារអនាម័យសម្រាប់អតិថិជន អនាម័យពីចំការទៅដល់តុបាយ”។ រហូតមកដល់ពេលនេះ រូបសណ្ឋានដាំបន្លែអនាម័យកំពុងទទួលបានការ យកចិត្តទុកដាក់ជាច្រើនពីអតិថិជនជិតឆ្ងាយដែលបានមកទស្សនានៅទីក្រុង Can Tho ម្តងៗ។ ពោលគឺគេមិនរំលងការទស្សនាចំការបន្លែដាំលើទឹករបស់អ្នកស្រី Hoa ផងនិងទទួលទាននូវម្ហូបពេញនិយមនៅទីនេះផងដែរ។ ដំណឹងល្អតែងតែរីក សាយភាយ នាពេលថ្មីៗ មាននិស្សិតនារីជាង៤០០នាក់ នៅស្រុក Tra On ខេត្ត Vinh Long បានមកក្រុមហ៊ុន Minh Hoa។ ក្រុមនារីនេះគេជ្រើសរើសកន្លែងនេះធ្វើកម្មសិក្សា ព្រោះគេចង់ឃើញផ្ទាល់ នូវរូបសណ្ឋានដាំបន្លែលើទឹករបស់អាជីវករជាស្ត្រី Lam Viet Hoa។ ប្អូន Thach Thi Thu Trang សិស្សនារីមួយនាក់នៅស្រុក Tra On ខេត្ត Vinh Long បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន៖
“ប្រភពអាហារអនាម័យគឺសំខាន់ណាស់សម្រាប់ជីវភាពរស់នៅទំនើបបច្ចុប្បន្ន។ ប្អូនចង់រៀនសូត្រពីរូបសណ្ឋាននេះដើម្បីពង្រីកសមត្ថ ភាពដោយអាចស្វែងរកបានប្រភពទុនមួយចំនួន។ ប្អូនរៀនបទពិសោធន៍ ពីម្ចាស់រូបសណ្ឋាន ដែលបានបង្កើតធ្វើឡើង ចំការបន្លែអនាម័យនេះ។ អនាម័យដើម្បីសង្គមអាចទទួលបាននូវប្រភពអាហារអនាម័យ សុវត្ថភាពជួយដល់សុខភាពរបស់មនុស្សគ្រប់រូប”។
អាចនិយាយបានថា រូបសណ្ឋាន បន្លែដាំតាមវិធីសាស្ត្រលើទឹកកំពុងទទួលបាន ការយកចិត្តទុកដាក់របស់មនុស្សគ្រប់រូប។ អ្នកស្រី Lam Viet Hoa មានក្តីសង្ឃឹមថា នាពេលអនាគត នឹងមានការផ្តួចផ្តើមគំនិតច្រើន រូបសណ្ឋានល្អ ដើម្បីនាំមកជូនសហ គមន៍នូវប្រភពម្ហូបអាហារអនាម័យនិងសុវត្ថភាព៖
“នាងខ្ញុំមានក្តីសុបិននឹងនាំមកនូវប្រភពអាហារអនាម័យ ហើយខ្ញុំបានព្យាយាមដើម្បី បំពេញនូវក្តីសុបិនរបស់ខ្លួន ថ្វីត្បិតជួបការបរាជ័យច្រើនលើកក៏ដោយ។ នាងខ្ញុំចាប់ ផ្តើមអាជីពយ៉ាងដូច្នេះ។ ទោះបីជាបច្ចុប្បន្ននេះនៅមានការលំបាកជាច្រើន ប៉ុន្តែនាងខ្ញុំជឿ ថា សហគមន៍គេស្គាល់យើង ពេញចិត្តលើយើងយ៉ាងខ្លាំង។ ហេតុដូច្នេះនាងខ្ញុំមាន ជំនឿយ៉ាងមុតមាំថា រូបសណ្ឋាននេះនឹងរីកចម្រើនជាមិនខាន”។
មនុស្សច្រើននាក់បានសញ្ជឹងគិតថា ជោគជ័យក្នុងការធ្វើអាជីវកម្មគឺអាស្រ័យទៅ លើចំណូលដែលប្រមូលបាន ប៉ុន្តែសម្រាប់អ្នកស្រី Lam Viet Hoa វិញគឺមិនដូច្នោះទាំង ស្រុងទេ។ អ្នកស្រីតែងតែគិតថា ត្រូវយកផលប្រយោជន៍របស់សហគមន៍ ការស្រ ឡាញ់ពេញចិត្តរបស់អតិថិជនធ្វើជារង្វាស់ ដើម្បីវាយតម្លៃលើគុណភាពសម្រាប់ផលិត ផលរបស់ខ្លួន៕