រៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញពីប្រការសាមញ្ញជាទីបំផុត

LE PHUONG Theo VOV WORLD -
Chia sẻ

ក្នុងចំណោមបុគ្គលនិសមូហភាព១៥០ដែលទើបនឹង
បានលើកដម្កើងនាថ្ងៃទី២៤សីហានៅទីក្រុងហាណូយក្នុង
សន្និសីទគំរូឆ្នើមក្នុងកងទ័ពទាំងមូលរៀនសូត្រនិងធ្វើតាម
គំរូសីលលោកប្រធានធម៌ហូជីមិញមានយុទ្ឋជនវ័យក្មេង
១នាក់។នោះគឺអនុសេនីយ៍ឯកបំរុង Bui Huu Tho ប្រធានក្រុមផ្នែកអគ្គិសនីរោងជាងរថក្រោះ
រថពាសដែកនៃរោងច​ក្រZ 153  ក្រសួងការពារប្រទេសវៀតណាម។

Vovworld- អនុសេនីយ៍ឯកបំរុង Bui Huu Tho ជាជាងផ្នែកអគ្គិសនី១នាក់ នៅរោងជាង
រថក្រោះរថពាសដែក នៃរោងច​ក្រZ 153អគ្គស្នងការបច្ចេកទេសចំណុះក្រសួងការពារ
ប្រទេសវៀតណាម។បងរៀបរាប់ថា៖កាលពីចូលធ្វើការមកបងកំណត់មិនមែនធ្វើការ
ដើម្បីការកោតសរសើរ។កចិ្ចការកាន់តែពិបាកស្មុគស្មាញបងកាន់តែខិតខំប្រឹងប្រែង
សំរេច។Bui Huu Thoចែករំលែកថា៖” ឪពុកខ្ញុំក៍ជាជាងផ្នែកអគ្គិសនី រថក្រោះរថពាស
ដែក១រូបផងដែរក្រោយពីបញ្ឈប់កិច្ចការនៅរោងជាងវិលត្រឡប់គ្រួសារវិញឪពុកខ្ញុំនៅ
ស្វែងរកស្រាវជ្រាវឯកសារទៀតផង។បានជាកាលនៅតូចខ្ញុំបានចូលចិត្តរបរនេះហើយ។ពេលធំឡើងខ្ញុំសុំទៅរៀនរបរអគ្គិសី។ក្រោយពីបញ្ចប់ការសិក្សាខ្ញុំចូលធ្វើការនៅរោងច​ក្រ
Z 153នេះ។   “
ជារៀងរាល់ថ្ងៃកិច្ចការជួលជុលប្រព័ន្ឋអគ្គិសនីនិងម៉ាស៊ីនបានធ្វើអោយបាតដៃរបស់បណ្តា
ជាងជាប់ប្រលាក់ប្រេងខ្លាញ់ជារឿយៗតែពួកគេនៅស្រឡាញ់របរនេះដដែល។Bui Huu Tho
នៅស្វែងរកស្រាវជ្រាវវិធីផ្លាស់ឧបករណ៍ពិសេសដោយឧបករណ៍មានស្រាប់នៅរោងជាង។បងThoអោយដឹងថា៖”  ខ្ញុំរៀនដោយខ្លួនឯងមុននេះសាលាបង្រៀនទ្រឹស្តីឯខ្ញុំរៀនកាប្រតិបត្តិ
ជាក់ស្តែងពីជំនាន់មុន។ទន្ទឹមនឹងនោះខ្ញុំនៅរៀនបច្ចេកវិជ្ជាថ្មីនៃផ្នែកអគ្គិនីដើម្បី​បំពេញបានភារកិច្ចដែលបានប្រគល់ជូន។ “

​​​​​​​​​​​​           

រៀនសូត្រនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញពីប្រការសាមញ្ញជាទីបំផុត - ảnh 1

មានអយុ៣៤ឆ្នាំហើយ  អាយុវិជ្ជាជីវះបាន​៧ក្នុងនោះ៥ឆ្នាំជាបន្តបន្ទាប់អនុសេនីយ៍ឯក
បំរុង Bui Huu Thoទទួលប្រសិទ្ឋនាម”យុទ្ឋជនប្រឡងប្រណាំង  “ថ្នាក់មូលដ្ឋានដោយ
សារបំពេញបានភារកិច្ចដ៍ល្អ។នាយករោងចក្រZ153វរះសេនីយ៍ឯក Le Xuan Khanh  អោយដឹងថា៖”សមមិត្តBui Huu Thoជាជាង១រូបដែលឧស្សាសិក្សារៀនសូត្រ។ការច្នៃ
ប្រឌិតរបស់ បងមិនត្រឹមតែបន្ថយពេលវេលាពលកម្មប៉ុណ្ណោះទេថែមទាំងលើកកំពស់
ប្រសិទ្ឋភាពខាងសេដ្ឋកិច្ចទទៀតផង។   “
បងThoនៅជានិច្ចកាលចែករំលែកបទពិសោធន៍ជាមួយយុទ្ឋមិត្តក្នុងបំណងធានាគុណ
ភាពសេកិច្ចការទាំងឡាយដែលត្រូវបានប្រគលជូន។អនុសេនីយ៍ត្រី Pham Quoc Khanh 
ជាយុទ្ឋមិត្ត១នាក់របស់បង Tho អោយដឹងថា៖” បង Thoជាជន១រូបដែលជានិច្ចកាល
ជួយឧបត្ថម្ភយើងខ្ញុំតាមរយះកិច្ចការជារៀងរាលថ្ងៃយើងខ្ញុំរៀនបានភាពឧស្សាហ៍ព្យាយាម
និងស្មារតីទទួលខុសត្រូវខ្ពស់របស់បង។បងជាគំរូ១​ដ៍ភ្លឺចិញ្ចាចសំរាប់ខ្ញុំរៀនសូត្រនិងធ្វើ
តាម។      “
ជាយុទ្ឋជន និងជាកម្មាភិបាល១រូបBui Huu Thoរំពឹងគិតថា៖ក្នុងកិច្ចការឬក្នុងជីវភាពរស់
នៅត្រូវតែខិតខំប្រឹងប្រែងអនុត្តល្អថ្វីក្បិតតែជាប្រការសាមញ្ញបំផុត។បងចែករំលែកថា៖”
ជនជាច្រើននាក់និយាយថា៖រស់នៅនិងធ្វើតាមគំរូសីលធម៌លោកប្រធានហូជីមិញគឺពិបាក
ណាស់។ប៉ុន្តែចំពោះខ្លួនឯងនោះមិន​មែនជាកិច្ចការពិបាកទេ។ខ្ញុំគិតថា៖ខ្លួនរៀនសូ្តនិងធ្វើ
តាមសីលធម៌លោកប្រធានហូជីមិញគឺរៀនសូត្រពីកិច្ច​ការសាមញ្ញជារៀងរាល់ថ្ងៃ។      “

អនុសេនីយ៍ឯកបំរុង Bui Huu Thoចាត់ទុកថា៖ការដែលត្រូវបានលើកដម្កើងក្នុងសន្និសីទគំរូ
ឆ្នើមក្នុងកងទ័ពទាំងមូលរៀនសូត្រនិងធ្វើតាមសីលធម៌លោកប្រធានហូជីមិញជាកិត្តិយស១
ព្រមទាំងជាភារកិច្ច១ដ៍ធ្ងន់ធ្ងរដែលជំរុញបងខិតខំប្រឹងប្រែងជាច្រើនជាងទៀតក្នុងកិច្ចការ៕

ប្រតិកម្មទៅវិញ