យុវជន១រូបរក្សារបរប្រពៃណីនៅវិថីបុរាណ ហាណូយ។

TO TUAN Theo VOVWORLD -
Chia sẻ

ពេលមកដល់មណ្ឌលវិថីបុរាណហាណូយគេនៅឃើញ
រូបភាពនៃទីក្រុងហាណូយបុរាណ១នៅទីនេះទីនោះ។
នោះជាបណ្តាវិថីយកឈ្មោះ Hang។នៅមណ្ដលនេះ
គ្រួសារជាច្រើនគ្រួនៅរក្សាបានរបរសិប្បកម្មប្រពៃណី។
ក្នុងនោះមានគ្រួសារបង Trinh Xuan LucនៅវិថីHang Bac​ខណ្ឌ  Hoan Kiem ទីក្រុង​
ហាណូយ។

​​​​​​​​​​​​​​​​​​​​​                     

យុវជន១រូបរក្សារបរប្រពៃណីនៅវិថីបុរាណ ហាណូយ។ - ảnh 1
របរឆ្លាក់ត្រាឈើ(រូបថត: Internet)

Vovworld-ត្រាច​ម្លាក់ឈើនេះជាផលិតផលសិប្បកម្មវិ​ចិត្រសិល្បះ១ក្នុង
ចំណោមផលិតផលសិប្បកម្មវិ​ចិត្រសិល្បះពិសេសនៃទីក្រុងហាណូយ។គ្មាននរណាយល់ច្បាស់ថា៖របរឆាក់ត្រាមានវត្តមាននៅហាណូយកាល
ពីណាទេ។ប៉ុន្តែមានដំណាក់កាលខ្លះរបរនេះបានល្បីឈ្មោះនិងបានស្គាល់
ដល់នៅវិថី To Tich ខណ្ឌ  Hoan Kiem ទីក្រុង​ហាណូយ។ប៉ុន្តែគ្រួសារជា
ច្រើនគ្រួនៅទីនេះបានផ្ទេប្តូរទៅរបរអាជីវកម្មចំពោះមុខរលកនកូរូបនីយកម្ម។ឯរបរឆ្លាក់ត្រាគ្រាន់តែបានស្គាល់ដល់នៅហាងមួយចំនួននៅទីក្រុង HangQuat-
Hang Bong-Hang Bac។ល។និងហាងឆ្លាក់ត្រាឈើរបស់បងTrinh Xuan Lucគឺ
ស្ថិតនៅផ្ទះលេខ២២វិថីHang Bac។បងចែករំលែកថា៖បង​មានដើមកំណើតនៅ
ខេត្ត​ Thanh Hoa។ប៉ុន្តែឪពុកម្តាយខាងប្រពន្ឋធ្វើរបរនេះនៅវិថីបុរាណពីយូរណាស់
មកហើយ។និងបងបន្តរបរជាប្រពៃណីរបស់គ្រួសារ។បងចែករំលែកថា៖” នាគ្រា
ដំបូងមកដល់ទីនេះខ្ញុំមិនដឹងធ្វើអ្វីៗទេ។ម្តងខ្ញុំដើរកាត់ហាងរបស់ពូខ្ញុំនោលេខខ
៦២វិថី​ Hang Quat ខ្ញុំឃើញថា៖របរឆ្លាក់ត្រាឈើមានការទាក់ទាញខ្លាំង។ហើយខ្ញុំ
ក៍រៀនវិជ្ជាជីវះនេះតែម្តង     “។

ក្រោយរយះជិត១០ឆ្នាំរៀននិងធ្វើរបរនេះបង Luc បានមានបទពិសោធន៍ថ្លៃថ្លា
ជាច្រើន។ក្តីស្រឡាញ់ត្រាឈើស៊ីជំរៅចូលក្នុងដួងចិត្តរបស់បង។តាមរយះបាតដៃ
ប៉ិនប្រសប់របស់បង​ត្រាឈើពិសេសដោយមានរូបភាពទឹកដីមនុស្សវៀតណាមបាន​ទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករ។

                    

យុវជន១រូបរក្សារបរប្រពៃណីនៅវិថីបុរាណ ហាណូយ។ - ảnh 2
ត្រាឈើ(រូបថត: Internet)

មិនត្រឹមតែជាអំណោយអនុស្សាវរីយ៍១ប៉ុណ្ណោះទេថែមទាំងត្រាឈើតូចៗនេះត្រូវបាន
ចាត់ទុកជាវត្ថុអនុស្សាវរីយ៍ចំពោះភ្ញៀវទេសចរជាច្រើនក្នុងប្រទេសពិសេសគឺមិត្តវ័យ
ក្មេង។ Tran Hoang យុវជន១នាក់ដែល​មកទិញត្រាមានរាងសត្វឥន្រ្តីឲ្យដឹងថា៖” ខ្ញុំជា
សមាជិក១រូបក្នុងសមាគមជនលេងសត្វបក្សីនៃទីក្រុងហាណូយ។នៅហាងនេះខ្ញុំឃើញ
មានត្រា ដែលឆ្លាក់រូបភាពសត្វ  ជាច្រើន ។ខ្ញុំបានទិញទុកជាវត្ថុអនុស្សាវរីយ៍និងជូនមិត្ត
ភក្តិទៀតផង      “។

ពេលវេលាកន្លងផុតទៅហើយយុវជន Trinh Xuan Luc  នៅព្យាយាមឆ្លាក់ក្បូក្បាច់រចនា
ល្អប្រណីតលើត្រាតូចនានា។បងបានជ្រើសរើសរបរនេះនិងផ្សាភ្ជាប់ជាមួយរបរ។ព្រោះ
ថាបងរំពឹងគិតថា៖របរចម្លាក់លើវិថីបុរាណនៅមានកន្លែងឈរជើងដោយឡែកក្នុង
ចរន្តហូនៃជីវភាពសម័យដ៍ដែល៕

ប្រតិកម្មទៅវិញ