បុព្វជិក Pham Cong Phuong ធ្វើសំណង់អត្ថប្រយោធន៍ សាធារណះ។

KY LAN Theo VOV -
Chia sẻ

បុព្វជិក  Pham Cong Phuongទទួលបន្ទុកប៉ារ្វាស់ Lac Vien
និង​Diom នៅស្រុកDon Duong ខែត្រ Lam Dong នៅតំបន់
ខ្ពង់​រា​បភាគកណ្តាលវៀតណាម។លោកបានចលនាគ្រឹ
ស្តសាសនិកសាងសង់ស្ពាន១ខ្សែឆ្លងកាត់ទន្លេ  Da Nhim
​ដើ​ម្បីមានភាព​ងាយស្រួលក្នុងការធ្វើដំណើរនៅក្នុង រដូវទឹកជំនន់។សំណង់នេះ
អនុញ្ញាតអ្នកតំបន់​ចំណេញការធ្វើដំណើរបាន១០គីឡុម៉ែត្រ។

Vovworld-ស្ពាន១ឆ្លងកាត់ ទន្លេ  Da Nhim  សុបិនរបស់គ្រិស្តសាសនិកនៅ
ប៉ារ្វាស់ Lac Vien និង​Diomបានក្លាយទៅជាការ​ពិត​ជាក់ស្តែង។វា​បង្កភាពងាយ
ស្រួលក្នុង​ការធ្វើដំណើររបស់គ្រិស្តសាសនិករវាង ប៉ារ្វាស់ទាំង២។សំណង់នេះ
បានបង្ហាញពីការយកចិត្តទុកដាក់របស់បុព្វជិក  Pham Cong Phuongដល់ជីវភាព​រស់នៅរបស់គ្រិស្តសាសនិកទាំង​ខាងសម្ភារះនិងស្មារតី។គ្រិស្តសាសនិក Dinh
Van Toan  នៅ ប៉ារ្វាស់ Lac Vien A ឲ្យដឹងថា៖“តំបន់នេះលិច​ក្នុងទឹកជានិច្ចនៅ
រដូវមានទឹកជំនន់និងភ្លៀងធ្លាក់។ការធ្វើដំណើរជួបការលំបាកជាច្រើន។បុព្វជិក
ជួយយើ​ងខ្ញុំសាងសង់ស្ពាននេះ។​រថយន្តដែលដឹកទំនិញ១,៤តោនអាចឆ្លងកាត់
បាន។គ្រិស្តសាសនិកសប្បាយរីករាយយ៉ាងក្រៃលែង។ “

​​​​​​​​​​​​​​​​​​​​                        

បុព្វជិក  Pham Cong Phuong ធ្វើសំណង់អត្ថប្រយោធន៍ សាធារណះ។ - ảnh 1
ព្វជិក  Pham Cong Phuong(រូបថតVOV)

បណ្តា គ្រិស្តសាសនិកលោកTran Dinh Duong ប្រធានគណះ​ទង្វើព្រហ្មវិហាធម៌នៃ
ប៉ារ្វាស់ Lac Vienអធិប្បាយថា៖“  បុព្វជិករៃអង្គាសប្រាក់ដើម្បីសាងសង់ស្ពាននេះ ។គ្រួសារនិមួយៗបង់​ថ្ងៃធ្វើពលកម្មចំនួន៦ថ្ងៃប៉ុន្តែ​ក្រោយរយះពេល៤ថ្ងៃប៉ុណ្ណោះ
សំណង់បាន​សម្រេចរួចរាល់ហើយ។ខ្ញុំបានរួមដំណើរជាមួយបុព្វជិកតាំងពីពេលបើក
ការដ្ឋានសាងសង់ដល់ពេលសម្រេចរួចរាល់។ស្ពាននេះបានសម្រួលការដឹកជញ្ជូន
ទំនិញជាពិសេសគឺបន្លែ។     “
បុព្វជិក Pham Cong Phuong​យកចិត្តទុកដាក់ជាពិសេសដល់ការកែលំអរហេដ្ឋារចនា
សម្ព័ន្ឋបំរើប្រជាជន។ បុព្វជិកនៅទាក់ទងជាមួយបណ្តាអង្គការផ្សេងៗសំដៅមាន
បន្ថែមទឹកប្រាក់ក្នុងការជួសជុល​កែលំអរផ្លូវថ្នល់និងកសាងស្ពាន១ទៀតលើទន្លេ
Da Nhim។ បុព្វជិកមានសង្ឍដីការថា៖“  ប្រ​ជាជនត្រូវការស្ពានផ្សេងៗទៀតដើម្បី
មានភាពងាយស្រួលក្នុងការធ្វើដំណើរ។យើងខ្ញុំជួយឧបត្ថម្ភពួកគេតទៅទៀត។យើងខ្ញុំនឹងធ្វើផ្លូវបេតុងក្នុងភូមិនិងស្ពានមួយចំនួន។      “

                      

បុព្វជិក  Pham Cong Phuong ធ្វើសំណង់អត្ថប្រយោធន៍ សាធារណះ។ - ảnh 2
ស្ពាន១ខឆ្លងកាត់ ទន្លេ  Da Nhim  (រូបថតVOV)

រហូតមកដល់ពេលនេះសំណង់អត្ថប្រយោធន៍សាធារណះស្ទើតែទាំងអស់ត្រូវបាន
សម្រេចរួច​រាល់ហើយ បុព្វជិក Pham Cong Phuongមាន​ចំណាប់អារម្មណ៍ជ្រះថ្លាក្នុង
ចិត្ត។ បុព្វជិកឃើញពេញចិត្តពីព្រោះថា​ដោយសារមានសំណង់ទាំងនេះជាពិសេស
គឺស្ពាននានានោះពាណិជ្ជកម្មនិងសេដ្ឋកិច្ចក្នុងតំបន់បាន​អភិ​វឌ្ឍន៍យ៉ាងខ្លាំងក្លា។
បុព្វជិក PhamCong Phuong​ចែករំលែកថា៖“ នៅតំបន់Don Duong មានជនជាតិចំនួន
២រួមរស់។នោះគឺជា​ជនជាតិChu Ru និងជនជាតិ K’ho។ដើម្បីទាក់ទាងនិង​រួមដំណើរ
បានជាមួយជនរួមជាតិ​ខ្ញុំបានរៀនភាសារបស់ពួ​កគេ  ។   “
បុព្វជិក Pham Cong Phuongនៅផ្តោតសំខាន់លើ​ការអភិ​វឌ្ឍន៍ចំណេះដឹងវប្បធម៌និង
​ជីវភាពរស់នៅ​ខាងស្មារតីរបស់សហគមន៍។គាត់បាន​អំពាវ​នាវឲ្យជនរួមជាតិChu Ru -
K’hoនិងKinh រស់ល្អខាងផ្លូវលោកល្អខាងផ្លូវធម៌រូមវិភាគទានដើម្បីការអភិវឌ្ឍន៍នៃ
សង្គម៕

ប្រតិកម្មទៅវិញ