នារី១នាក់អស់ពីកំលាំងកាយចិត្តជាមួយការងារការពារ សិទ្ឋិរបស់កុមារ។

LE PHUONG Theo VOV WORLD -
Chia sẻ

Ninh Thi Hong ជាឈ្មោះដ៍ស្និទស្នាលជាមួយបណ្តាកុមារ
មានស្ថានភាពលំបាក។រូបនារីនេះមានសកម្មភាពជាច្រើន
ចូលក្នុងការពារសិទ្ឋិអត្ថផលប្រយោជន៍របស់កុមារជាប្រចាំ។
លោកស្រី Hongមានសេចក្តីស្រឡាញ់ធំធេង១សំរាប់កុមារ
និងសកម្មចូលរួមក្នុងសកម្មភាពសង្គមសំរាប់កុមារ។

Vovworld-លោកស្រី Hongជាសមាជិកាអចិន្រ្តៃ១រូបរបស់សមាគមការពារសិទ្ឋិ
របស់កុមារវៀតណាម។នៅក្នុងបន្ទប់ធ្វើការរបស់គាត់  គេមើលឃើញរូបថត
របស់កុមារជាច្រើនដែលគាត់តែងតែជួបប្រាស្រ័យនិងជួយឧបត្ថម្ភ។លោកស្រី
ចែករំលែកថា៖សេចក្តីស្មោះត្រង់និងសំណើចរីករាយរបស់កុមាជាប្រភពលើក
ទឹកចិត្តធំ១សំរាប់លោកស្រីក្នុងជីវភាពរស់នៅ។ក្នុងយុវភាពរបស់ខ្លួន​ Ninh
Thi Hong  ដែលតែងតែជាលេសាសម្ព័ន្ឋយុវជនកម្មុយនិស្តហូជីមិញនៃអណ្តូងរ៉ែ
ដែកថែប Trai Cau ចំណុះក្រុមហ៊ុនដែកថែបThai Nguyen។បន្ទាប់នោះលោកស្រី
ប្រកបការងារនៅគណះកម្មាធិការការពារនិងថែទាំកុមាររបស់ខែត្រ Bac Thai
(សព្ចថ្ងៃជាខែត្រ Thai Nguyenនិងខែត្រ Bac Can)។នាបច្ចុប្បន្ននេះលោកស្រី
ប្រកបការងារនៅគណះកម្មាធិការថែទាំនិងការពារសិទ្ឋិរបស់កុមារវៀតណាម។
លោកស្រីHong ចែករំលែកអំពីកិច្ចការរបស់ខ្លួនថា៖​​​​    “ ក្នុងកិច្ចការរបស់ខ្លួនខ្ញុំ
ជួបប្រាស្រ័យជាមួយកុមារមានស្ថានភាពលំបាកពិសេស  កុមាររំលោភច្បាប់  និងជនរងគ្រោះជាកុមារត្រូវគេរំលោភបំពាន។  ខ្ញុំជានិច្ចកាលជួយឧបត្ថម្ភកុមារ
អនាថា​ កុមារជាជនរងគ្រោះនៃអំពើហង្សារគ្រួសារដែលទាមទាឲ្យមានការ
អន្តរាគមន៍នៃច្បាប់។ក្នុងច្រើនឆ្នាំកន្លងមក ខ្ញុំតស៊ូជាប្រចាំដើម្បីការពារសិទ្ឋិរបស់
កុមារ។   “

              

នារី១នាក់អស់ពីកំលាំងកាយចិត្តជាមួយការងារការពារ សិទ្ឋិរបស់កុមារ។ - ảnh 1
លោកស្រី Hongមានសកម្មចូលរួមក្នុងសកម្មភាពសង្គមសំរាប់កុមារ។
(រូបថត​ VOV)

ហាក់ដូចជា ជោគវាសនារបស់លោកស្រីHongត្រូវបានផ្សារភ្ជាប់ជាមួយកុមារ
។លោកស្រីចាត់ទុកកុមារដូចជាក្រដាស់សដែលត្រូវការការពារ។លោកស្រីរៀប
រាប់ថា៖ក្នុងកិច្ចការលំបាកនេះលោកស្រីស្វែងរកបានក្តីសប្បាយ​។នោះគឺក្តីសប្បាយ
ដែលបានការពារកុមារ។ឧទាហរណ៍ក្នុងដំណើរទៅបំពេញការងារនៅស្រុកក្រ១  កុមារជាច្រើននាក់បានមកសាកសួរសុខទុក្ខនិងងជូនអំណោយ។ទង្វើទាំងនេះផ្តល់
មកក្តីសប្បាយធំសំរាប់លោកស្រី។លោកស្រីចែករំលែកទៀតថា៖“  កុមារទាំងនេះ មនោសញ្ចេតនាណាស់។ប្អូនៗនាំគ្នាទៅសាកសួរសុខទុក្ខនិងជូនខ្ញុំរបស់របរតូច។ជួលកាលប្អូនៗពាំនាំ​ចេក​  ស្ករគ្រាប់​ ឬពងមាន់។ខ្ញុំរំភើបចិត្តណាស់។ខ្ញុំរំពឹងគិតថា៖មនោសញ្ចេតនារបស់ប្អូនៗគឺស្មោះត្រង់ណាស់។ប្រការនេះកាន់តែលើកទឹកចិត្តខ្ញុំត
ស៊ូដើម្បីប្អូនៗ។“

មុននេះ៣ឆ្នាំលោកស្រីNinh Thi Hong និងក្រុមការងារនៃសមាគមការពារសិទ្ឋិរបស់
កុមារវៀតណាមបានចូលរួមក្នុងការគាំពារក្មេងកំព្រា Hao Anhជាជនរងគ្រោះដោយ
អំពើហឹង្សានៅមូលដ្ឋានផលិតកម្ម១នៅខែត្រCa Mauភាគខាងត្បូងវៀតណាម។អាស្រ័យដោយមានការជួយឧបត្ថម្ភរបស់លោកស្រីHong និងបណ្តាមិត្តសហវិជ្ជាជីវះ
ប្អូនត្រូវបានថែទាំចិញ្ចឹមបីបាច់អប់រំនិងការពារ។
ក្នុងអំឡុ៣៩ឆ្នាំប្រកបការងារ​ លោកស្រីHong​ បានតស៊ូមិនចេះនឿយណាយដើម្បី
កុមារក្នុងថានះជាអ្នកម្តាយ១រូបនិងជាលោកយាយ១រូប។លោកស្រីយល់មនោសញ្ចេត
នា​ បំណងប្រាថ្នាក៍ដូចជាការបាត់បង់របស់បណ្តាកុមារក្នុងជីវភាពរស់នៅ។និងដល់​ថ្ងៃចូលនិវត្តន៍លោកស្រីនៅមានបំណងនាំការរួមវិភាគទានដ៍សាមញ្ញរបស់ខ្លួនក្នុងកិច្ច
ការពារបណ្តាកុ​មារអភ័ពសំណាងតទៅទៀត៕

ប្រតិកម្មទៅវិញ