ចិញ្ចឹមបីបាច់សេចក្ដីស្រឡាញ់ចំពោះបក្ស

Chia sẻ

(VOVWORLD) - សេចក្ដីសម្រេចចិត្តលេខ២៥នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១០ស្ដីពី “ការបង្កើនការដឹកនាំរបស់បក្សចំពោះការងាយុវជនក្នុងដំណាក់ កាលពន្លឿនឧស្សា ហូបនីយកម្ម ទំនើបកម្ម” បានដាក់ចេញគោលដៅ “ខិតខំប្រឹងប្រែង សម្រេចឲ្យបានអត្រាបក្ខជនថ្មីយ៉ាងហោចណាស់៧០%ដែលបានបញ្ចូលពីសម្ព័ន្ធយុវ ជន”។ ចាប់តាំងពីនោះមក សមាជិកសម្ព័ន្ធយុវជនឆ្នើមៗជាច្រើននៅតាមវិទ្យាល័យ មហាវិទ្យាល័យ ត្រូវបានបំប៉ន់ អភិវឌ្ឍន៍ដើម្បីក្លាយជាបក្ខជន បំពេញបន្ថែមកម្លាំង វ័យក្មេងសម្រាប់បក្ស ធានាលក្ខណៈស្នងបន្តមរតក ការអភិវឌ្ឍដោយឥតឈប់ឈរ របស់បក្ស។ គំរូនេះបាននិងកំពុងចូលរួមចំណែកក្នុងការចិញ្ចឹមបីបាច់សេចក្ដីស្រឡាញ់ ចំពោះបក្សក្នុងជំនាន់វ័យក្មេង។

ភ្លាមៗតាំងពីចូលរៀនថ្នាក់ទី១០ សិស្សានុសិស្សវិទ្យាល័យ ត្រូវបាន “តម្រង់ទិស សម្រាប់អនាគត” ជាមួយនឹងខ្លឹមសារមានប្រយោជន៍ជាច្រើន តាមនោះជួយប្អូនៗ ពង្រីកគុណសម្បត្តិ។ ទន្ទឹមនឹងការតម្រង់ទិសសម្រាប់ការសិក្សា ហាត់ពត់លត់ដំ នៅ មានការតម្រង់ទិសពិសេសមួយទៀត។នោះគឺ បណ្ដាលោកគ្រូអ្នកគ្រូដែលទទួល បន្ទុកការងារសម្ព័ន្ធយុវជនក្នុងសាលា បានបំប៉ន់ជូនកូនសិស្សនូវចំណេះដឹងអំពី ប្រពៃណី ប្រវត្តិសាស្ត្ររបស់បក្សកុម្មុយនិស្តវៀតណាម ក៏ដូចជាបណ្ដាយុទ្ធជនបដិវត្តន៍ គំរូផងដែរ។ ក្រៅពីនោះ គ្រូបង្រៀនដែលជាបក្ខជន ក៏ផ្គត់ផ្គង់ដល់សិស្សានុសិស្សនូវ ព័ត៌មានអំពីបទដ្ឋានដែលត្រូវការខិតខំប្រឹងប្រែង ដើម្បីអាចឈរជើងនៅក្នុងជួរបក្ស ផងដែរ។ ឈរលើមូលដ្ឋានទាំងនេះ ក៏ដូចជាលទ្ធផលសិក្សា សិស្សានុសិស្សនឹងស្ម័គ្រ ចិត្តសរសេរពាក្យចុះឈ្មោះចូលបក្ស។ Le Nguyen Trong Xuan សិស្សថ្នាក់ទី១២នៃ វិទ្យាល័យ Nguyen Van Cu ខ័ណ្ឌ Gia Lam រដ្ឋធានីហាណូយ បានឲ្យដឹងថា៖
“មិនត្រឹមតែរូបខ្ញុំផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែសមាជិកសម្ព័ន្ធយុវជនគ្រប់គ្នា សុទ្ធតែ មានក្ដីកិត្តិយសនិងមោទនភាពខ្លាំង ដោយបានចូលរួមថ្នាក់បំប៉ន់ការបញ្ចូលបក្ខជន សម្រាប់សមាជិកសម្ព័ន្ធយុវជនឆ្នើម។ តាមរយៈមេរៀនដែលលោកគ្រូអ្នកគ្រូបាន ពន្យល់អំពីប្រវត្តិសាស្ត្រនៃការបង្កើតនិងអភិវឌ្ឍរបស់បក្សកុម្មុយនិស្តវៀតណាម អំពីគំរូ សតិអារម្មណ៍សីលធម៌របស់លោកប្រធានហូជីមិញ យើងខ្ញុំនឹងខិតខំប្រឹងប្រែង ហាត់ពត់លត់ដំខ្លួនឯងដើម្បីឆាប់បានឈរជើងក្នុងជួរបក្ស ហើយលះបង់យុវវ័យរបស់ ខ្លួនសម្រាប់បុព្វហេតុកសាងមាតុប្រទេស”។
ការរៀបចំ បំប៉ន់ការបញ្ចូលជាបក្ខជន សម្រាប់មុខសញ្ញា ជាសិស្សានុសិស្សវិទ្យាល័យឬនិស្សិតក្នុងប៉ុន្មានឆ្នាំដំបូងនៃសាកលវិទ្យាល័យ គឺជា កម្លាំងជំរុញឲ្យប្អូនៗ ខិតខំហាត់ពត់លត់ដំថែមទៀងក្នុងអំឡុងពេលសិក្សានៅសាលា ព្រមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការខិតខំប្រឹងប្រែងរបស់ប្អូនដើម្បីគោលដៅ ឧត្តមគតិពេញឆាកជីវិតទៀតផង។ សម្រាប់កញ្ញា Vu Thi Thanh នៅខេត្ត Ninh Binh ដើម្បីក្លាយជាបក្ខជនម្នាក់ ទាមទារឲ្យមានដំណើរការខិតខំប្រឹងប្រែងច្រើនឆ្នាំ ចាប់តាំង ពីជាសិស្សវិទ្យាល័យ រហូតដល់ពេលក្លាយទៅជានិស្សិត។
“យើងខ្ញុំមានអារម្មណ៍កិត្តិយសនិងមោទនភាពខ្លាំងណាស់ ដោយបានឈរ ក្នុងជួរបក្ស។ ដើម្បីអនុវត្តន៍បានគោលដៅនេះ ខ្ញុំបានដាក់ចេញកម្លាំងចលករ ផ្ទាល់ខ្លួនដើម្បីខិតខំប្រឹងប្រែង។ ខ្ញុំយល់ឃើញថា ខ្លួនត្រូវខិតខំប្រឹងប្រែងច្រើនជាង មិត្តភក្តិដទៃទៀត នៅទាំងក្នុងការសិក្សារៀនសូត្រ ការហាត់ពត់លត់ដំផ្នែកសីលធម៌ និងការចូលរួមបណ្ដាចលនារបស់សម្ព័ន្ធយុវជនសាលាទៀតផង”។
តថភាពបានបង្ហាញថា បក្ខជនវ័យក្មេងជាច្រើនដែលត្រូវបានបញ្ចូលក្នុងជួរបក្ស ចាប់តាំងពីកំពុងសិក្សានៅវិទ្យាល័យឬសាកលវិទ្យាល័យនោះ សុទ្ធតែមានការអភិវឌ្ឍ យ៉ាងល្អប្រសើរ ការធំដឹងក្ដីយ៉ាងឆាប់រហ័ស ក្នុងការសិក្សានិងអាជីព ហើយកាន់ តំណែងសំខាន់ៗនៅស្ថាប័ន អង្គភាព និងមូលដ្ឋាន។ វេជ្ជបណ្ឌិតវ័យក្មេង Vu Quang Dang នៅមន្ទីរពេទ្យវេជ្ជសាស្ត្របុរាណ Ha Dong បានចែករំលែកថា៖
“ក្នុងនាមជាវេជ្ជបណ្ឌិតវ័យក្មេង យើងខ្ញុំតែងតែឈានមុខគេក្នុងសកម្មភាពពិនិត្យ ព្យាបាលជម្ងឺ ក៏ដូចជាការស្រាវជ្រាវវិទ្យាសាស្ត្រ ហើយតែងតែស្ម័គ្រចិត្តដើរជួរមុខ ក្នុងការងារក៏ដូចជាការសិក្សារៀនសូត្រដើម្បីលើកកំពស់ជំនាញ អាចអនុវត្តន៍បាន បច្ចេកទេសខ្ពស់ បច្ចេកទេសថ្មី ដែលទាមទារឲ្យមានការស្រាវជ្រាវ។ ក្នុងស្ថានភាព កូវីដ-១៩នាបច្ចុប្បន្ន យើងខ្ញុំក៏ចូលរួមសកម្មភាពពិនិត្យព្យាបាលជម្ងឺសម្រាប់អ្នកជម្ងឺ ដែលជួបហានិភ័យឆ្លងមេរោគខ្ពស់នៅមូលដ្ឋានទៀតផង”។
បក្សកុម្មុយនិស្តវៀតណាមបានកំណត់ថា យុវជនគឺជាមជ្ឈភាពក្នុងយុទ្ធសាស្ត្រ ពង្រីកកត្តានិងប្រភពធនធានមនុស្ស ដោយចាត់ទុកនេះជាកម្លាំងឈានមុខ កម្លាំង បម្រុងគួរឲ្យទុកចិត្តរបស់បក្ស។ បក្សក៏ “ដាក់ជំនឿជាក់យ៉ាងជ្រាលជ្រៅលើយុវជន ពង្រីកតួនាទីធ្វើជាម្ចាស់និងសក្ដានុពលដ៏ធំធេងរបស់យុវជន ដើម្បីឲ្យយុវជនអនុវត្តន៍ បានបេសកកម្មប្រវត្តិសាស្ត្រ ឈានមុខគេក្នុងការតស៊ូឈ្នះលើភាពអត់ឃ្លាន ភាពក្រីក្រ ការដើរថយក្រោយ ដើម្បីកសាងប្រទេសជាតិសម្បូររុងរឿង សង្គមអារិយ្យធម៌” ផងដែរ៕

ប្រតិកម្មទៅវិញ