កសិករ១រូបធ្វើមានលើស្រុកកំណើត Hai Trieu ស្រុកTien Lu ខេត្ត Hung Yen

LAN ANH Theo VOVWORLD -
Chia sẻ

អ្នកឃុំ Hai Trieu ស្រុក​Tien Lu ខេត្ត​Hung Yen(ភាគខាង
ជើងវៀតណាម)លៃទុកពាក្សស្ងើចសរសើជាច្រើនសំរាប់
លោក​Do Van Ducជាអ្នកឃុំ១រូប។គេសរសើលោកជា
កសិករ១រូបដែលធ្វើសេដ្ខកិច្ចពូកែនិងជាគំរូអំពីការចិញ្ចឹម
ទូន្មានកូនៗ។

         
                     

កសិករ១រូបធ្វើមានលើស្រុកកំណើត Hai Trieu ស្រុកTien Lu ខេត្ត Hung Yen  - ảnh 1
ហ្វូងជ្រូករបស់គ្រួសារលោក Duc(រូបថត: Internet)

        


Vovworld-ដូចជាយុវជនផ្សេងៗក្នុងឃុំ Hai Trieuនាឆ្នាំ១០៧៤លោក​Do
Van Ducបានចូលបំរើក្នុងជួរកងទ័ពពេលមានអាយុ១៩ឆ្នាំតែប៉ុណ្ណោះ។
ក្នុងសង្រ្គាមលោករងរបួសស្រាល។ប៉ុន្តែការលំបាករបស់យុវជនពេល
ចាកចេញពីជួរកងទ័ពវិលត្រឡប់មកស្រុកកំណើតវិញគឺគ្មានរបរនិងភាព
ក្រីក្រនៅច្បាមជាប់។ប្តីប្រពន្ឋលោកបានរិះរកគ្រប់វិធីដើម្បីធ្វើការរកស៊ី។
លោកអោដឹងថាៈ”និយាយរួមមុននេះគ្រួសារខ្ញុំជួបការលំបាកជាច្រើន
ណាស់។ខ្ញុំប្តេជ្ញាជំនះពុះពារលើការលំបាកក្នុងជីវភាពរស់នៅនិងសេដ្ឋកិច្ច។ពីនោះគ្រួសារខ្ញុំចិញ្ចឹមសត្វ។ពីការចិញ្ចឹមជ្រូកនិងគោខ្ញុំទិញបានដីនៅ
សំរាប់កូនៗ    “។

តាំងពីពេលមានជ្រូក១ក្បាលធ្វើជាដើមទុនរហូតមកដល់ពេលនះគ្រួសារ
លោកបានមានទាំងជ្រូកមេ១ហ្វូងនិងគោរាប់សិបក្បាលទៀតផង។លោកស្រី
 Nguyen Thi Mau ប្រពន្ឋលោក Duc ចែករំលែកថា​​​​​​​​​​​​​​៖" នាសព្វថ្ងៃគ្រួសារខ្ញុំចិញ្ចឹម
ជ្រូកមេចំនួន៣០ក្បាលជ្រូកពូជចំនួន២០ក្បាលនិងគោចំនួន ៤ក្បាល។ប្រៀប
នឹងមុននេះចំនួនសត្វចិញ្ចឹមបានកើនយ៉ាងខ្លាំង   "។

ការចិញ្ចឹមសត្វពឹងផ្អែកទៅលើលក្ខណះបរានុម័តដូចជាអាកាសធាតុនិង
ជំងឺអាសន្នរោគបានជាមិនចៀសវាងបានហានិភ័យ។ប្រៀនឹងជនផ្សេងៗលោក
ជួបនឹងភ័ពសំណាងជាច្រើនដោយសារការខូចខាតជាប្រាក់មិនច្រើនទេ។លោក
រៀបរាប់ថាមានភ័ពសំណាងនេះគឺដោយសារលោកធ្លាប់បំពេញការងារនៅកសិដ្ឋាន
ចិញ្ចឹមសត្វ។លោកចែករំលែកថា៖”ពេលប្រទេសជាតិមានសន្តិភាពហើយខ្ញុំបាន
ទៅបំពេញការងារនៅកសិដ្ឋានចិញ្ចឹមគោរបស់កងទ័ពនៅខេត្តLang Son ​និង​ Hoa
Binh ។ពីនោះខ្ញុំមានគំនិតទិញគោមកចិញ្ចឹម “។


​​​​​​​​​​​​​​​​                   

កសិករ១រូបធ្វើមានលើស្រុកកំណើត Hai Trieu ស្រុកTien Lu ខេត្ត Hung Yen  - ảnh 2
គ្រួសារលោកនៅចិញ្ចឹមគោទៀតផង(រូបថត: Internet)

ក្រៅពីការចិញ្ចឹមសត្វលោកនៅរួមទុនទិញនាវាដើម្បីធ្វើអាជីវកម្មខ្សាច់។អាស្រ័យ
ហេតុនេះចំណូលទទួលបានរបស់គ្រួសារលោកគឺពី៤០ដល់៤៥លានដុងក្នុង១ខែ។ចំនួនប្រាក់នេះគឺគ្រប់គ្រាន់សំរាប់លោកចិញ្ចឹមគ្រួសារនិងកូនចៅ។លោករៀបរាប់ថា៖” អ្វីៗទាំងអស់គឺដើម្បីជីវភាពរស់នៅនិងកូនចៅតែប៉ុណ្ណោះ។ខ្ញុំមិនគិតដល់ការធ្វើមាន
ទេ។ឥឡូវនេះកូនប្រុសតាំង៣នាកើរបស់ខ្ញុំបានមានប្រពន្ឋហើយពួកវាសុទ្ឋតែសកម្ម
ធ្វើសេដ្ឋកិច្ច “។

ការដែលកូនទាំងអស់សុទ្ឋតែរស់ដ៍សាមញ្ញនិងព្យាយាមធ្វើការរកស៊ីជាសុភមង្គលធំ
បំផុតចំពោះលោក។ឥឡូវទោះបីជាមានអាយុច្រើនក៍ដោយក៍លោកនៅសកម្មធ្វើ
សេដ្ឋកិច្ច​។លោករៀបរាប់ថា៖ធ្វើរបរអីក៍ត្រូវការទឹកចិត្តក្លៀវក្លាដែរ។ដោយហេតុនេះ
លោកមានមោទនភាពជាមួយអ្នកឃុំអំពីរបៀបធ្វើមានរបស់ខ្លួនតាមរយះការចចិញ្ចឹម
សត្វ៕

ប្រតិកម្មទៅវិញ