កសិករវ័យចំណាស់ជនជាតិ Khơ Mú ម្នាក់ធើ្វមានពីការចិញ្ចឹមសត្វ

DUC ANH-TO TUAN
Chia sẻ
(VOVWORLD) -មកដល់ភូមិ Than ឃុំ Chieng Pan ស្រុក Yen Chau ខេត្ត Son La សួរនាំអំពីលោក Me Van Chinh ជនជាតិ Khơ Mu នរណាក៏ស្គាល់ដល់ដែរ ព្រោះលោកជាអ្នក ដើរឈានមុខគេក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារពីការចិញ្ចឹមជ្រូក។ មិនត្រឹមតែអភិវឌ្ឍន៍ សេដ្ឋកិច្ចធ្វើមានប៉ុណ្ណោះទេ លោកថែមទាំងជួយគ្រួសារក្នុងភូមិជាច្រើនរៀនសូត្រធ្វើ តាមរួមវិភាគទានអភិវឌ្ឍន៍សេដ្ឋកិច្ចទៀតផង។
កសិករវ័យចំណាស់ជនជាតិ Khơ Mú ម្នាក់ធើ្វមានពីការចិញ្ចឹមសត្វ - ảnh 1 កន្លែងធ្វើចំណីសត្វរបស់គ្រួសារលោក Chinh ( រូបថតៈTòng Đức Anh/VOV )

ដោយតែងតែគិតថា ធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចគ្រួ សារដែលកំពុងមាន ការលំបាកនោះ កាលពីឆ្នាំ១៩៨៦ លោក Me Van Chinh បានប្តេជ្ញាវិនិយោគដោយកសាង ក្រោលនិងទ្រុងដ៏រឹងមាំសម្រាប់អភិវឌ្ឍន៍ការចិញ្ចឹមសត្វពាហនៈនិងបសុសត្វផងដែរ។ ដើមឡើយ លោកចិញ្ចឹមជ្រូកយកសាច់។ ឃើញថាបានចំណេញ លោកឈានដល់ការ ចិញ្ចឹមមេជ្រូកដើម្បីមិនចាំបាច់ទិញកូនជ្រូកនៅខាងក្រៅទេ។ កូនជ្រូកនោះ លោកចិញ្ចឹម ឲ្យធំដើម្បីលក់ដោយក្នុងមួយឆ្នាំលោកអាចលក់បានជ្រូកឡើងដល់៤០ក្បាល។ ក្រៅពី នោះ លោកបានចិញ្ចឹមបន្ថែម គោ ក្របីដើម្បីជួយការងារស្រែចំការ ចិញ្ចឹមបសុសត្វរាប់ សិបក្បាល ជិកស្រះចិញ្ចឹមត្រី ដាំដើមឈើហូបផ្លែនិងទិញម៉ាស៊ីនកិនសម្រិតស្រូវ ពោធ ដើម្បីបម្រើក្នុងគ្រួសារផងនិងបម្រើអ្នកភូមិទៀតផង។ ប៉ុន្តែ លោក យកការចិញ្ចឹមជ្រូកជាស្នូល ដោយក្នុងមួយឆ្នាំគ្រួសារលោកបានលក់ទៅទីផ្សារ នូវជ្រូកយកសាច់ចំនួនជាង៣តោន។ ដកការចំណាយទាំងអស់ ចំណូលជាមធ្យមដែល លោកទទួលបានគឺជាង១៥០លានដុងក្នុងមួយឆ្នាំ។ នាពេលថ្មីៗនេះ ថ្លៃលក់ជ្រូកលើ ទីផ្សារមានការថយចុះធ្វើឲ្យគ្រួសារមួយចំនួនក្នុងភូមិមានការស្ទាក់ស្ទើថា តើគួរចញ្ចឹម ជ្រូកទៀតដែរឬអត់។ រីឯលោក Me Van Chinh វិញ លោកនៅរក្សាការចិញ្ចឹមជូ្រកតាម ទម្លាប់និងបទពិសោធន៍ដោយឡែករបស់ខ្លួនដែរ។ លោកបានឲ្យដឹងដូច្នេះថា៖

        “គ្រួសាររបស់ខ្ញុំនៅបន្តចិញ្ចឹមជ្រូក ព្រោះថា ផ្អាកការងារនេះគឺមិនដឹងធ្វើអ្វីទៀត ឡើយ។ មេជ្រូកកើតកូនបានប៉ុណ្ណាគឺគ្រួសារខ្ញុំទុកចិញ្ចឹមប៉ុណ្ណឹង។ ប៉ុន្តែ ទោះជាយ៉ាង ណាក៏ដោយ ខ្ញុំក៏បានស្តាប់ព័ត៌មានពីវិទ្យុ ពីកាសែត ដើម្បីជៀសវាងហានិភ័យ”។

កសិករវ័យចំណាស់ជនជាតិ Khơ Mú ម្នាក់ធើ្វមានពីការចិញ្ចឹមសត្វ - ảnh 2លោក Chinh នៅក្រោលចិញ្ចឹមជ្រូក (រូបថតៈ Tòng Đức Anh/VOV) 

        ដោយឃើញថាគ្រួសារលោក Me Van Chinh ចិញ្ចឹមជ្រូកប្រកបដោយប្រសិទ្ធ ភាពនោះ គ្រូសារជាច្រើនក្នុងភូមិក៏បានត្រាប់ធ្វើតាមដែរ ។ ជាងពេលណាៗទាំងអស់ លោក Chinh តែងតែណែនាំនិងផ្លាស់ប្តូរបទពិសោធន៍ធ្វើយ៉ាងម៉េចដើម្បីរួចផុតពីភាពក្រីក្រ ជូនអ្នកភូមិដោយមិននឿយណាយឡើយ។ មានគ្រួសារខ្លះពិបាកពេក លោកថែមទាំង ឲ្យខ្ចីទុនផងនិងកូនជ្រូកចិញ្ចឹមផង ចាំដល់ពេលជ្រូកធំលក់បានប្រាក់ទើបសងលោកវិញ។ អ្នកស្រី Trieu Thi Tho ជាគ្រួសារមួយក្នុងចំណោមគ្រួសារក្នុងភូមិដែលទទួល បានការជួយឧបត្ថម្ភពីលោក Chinh អភិវឌ្ឍ ន៍រូបសណ្ឋានចិញ្ចឹមសត្វប្រកបដោយជោគ ជ័យបានឲ្យដឹងថា៖

        “នាងខ្ញុំឃើញថា រូបសណ្ឋានសេដ្ឋកិច្ចចិញ្ចឹមជ្រូករបស់លោក Chinh ទទួលបាន ប្រសិទ្ធភាពខ្ពស់ណាស់។ នាងខ្ញុំបានរៀនសូត្របទពិសោធន៍ពីលោក Chinh ហើយក៏ បានលោកណែនាំយ៉ាងល្អិតល្អន់ដែរ។ នាងខ្ញុំបានត្រាប់តាមការណែនាំរបស់លោក។ឥឡូវនេះ សេដ្ឋកិច្ចគ្រួសារខ្ញុំធូធារគ្រាន់បើនិងស្ថិរភាពជាងមុនហើយ”។

        ចូលរួមយ៉ាងសកម្មក្នុងបណ្តាចលនាអភិវឌ្ឍន៍សេដ្ឋកិច្ច តាមនោះ នារយៈពេល ៦ឆ្នាំកន្លងទៅ លោក Chinh ត្រូវបានអ្នកភូមិជ្រើសរើសជាអនុប្រធានសាខាសមាគម កសិកររបស់ភូមិ។ លោក Lo Van Long លេខាគណៈកម្មាធិការបក្សឃុំ Chieng Pan ស្រុក Yen Chau ខេត្ត Son La ធ្វើការវាយតម្លៃថា៖

        “លោក Chinh ជាមនុស្សម្នាក់ឧស្សាព្យាយាមរៀនសូត្រពីគ្រប់ទីកន្លែង អំពីការ ផ្លាស់ប្តូរពូជដំណាំនិងពូជសត្វដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ពីរូបសណ្ឋាននោះ គណៈកម្មាធិការបក្សឃុំនិងគណៈកម្មាធិ ការប្រជាជនឃុំ ក៏បានឃោសនានិងចលនាឲ្យប្រជាជនក្នុងឃុំសិក្សារៀនសូត្រពីរូបសណ្ឋានរបស់លោក Chinh ផង សំដៅបន្តការអភិវឌ្ឍសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ”។

        ក្នុងតួនាទីរបស់ខ្លួន លោក Me Van Chinh បានរួមជាមួយគ្រួសារទាំង៥៦គ្រួ ក្នុងភូមិ Than ក្នុងនោះជនជាតិ Khơ Mú ស្រូបយក៩០% នោះ សាមគ្គីគ្នា កសាងជីវភាព វប្បធម៌ កាត់បន្ថយភាពក្រីក្រ។ ជាច្រើនឆ្នាំមក  ភូមិ Than ជានិច្ចកាលទទួលបានការ វាយតម្លៃថា ជនភូមិល្អបំផុតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ អ្នកភូមិរស់នៅស្រឡាញ់រាប់ អានគ្នានិងចេះជួយគ្នាទៅវិញទៅមកផងដែរ៕

ប្រតិកម្មទៅវិញ