លោក Lam Ngoc Nham ណែនាំពីពូជម្រេច Bau May។(រូបថត៖ thiduakhenthuong.org.vn) |
ចំពោះលោក Lam Ngoc Nham ខេត្ត Ba Ria – Vung Tau ជាតំបន់ ដោយមានស្ថានភាពអាកាសធាតុនិងដីធ្លីដ៏អំណោយផលដល់ដំណាំ ម្រេច ហេតុដូច្នេះ លោកបានសម្រេចចិត្តដាំប្រភេទដំណាំននេះនៅក្នុង ចម្ការគ្រួសារ។ ក្រោយរយៈពេល២០ឆ្នាំធ្វើការសិក្សាស្រាវជ្រាវ សាក ពិសោធន៍ និងច្នៃប្រឌិត លោកបានដាក់ឈ្មោះឲ្យពូជម្រេចនេះថា ជាម្រេច Bau May។ អាស្រ័យដោយមានបច្ចេកទេសថែទាំដ៏ត្រឹមត្រូវ រៀបរយ ដូច្នេះ ហើយបានជាម្រេច Bau May មានការលូតលាស់យ៉ាងល្អ មានភាពធន់នឹងជម្ងឺ និងសត្វល្អិតចង្រៃ ហើយផ្ដល់នូវគុណភាពនិងទិន្នផលខ្ពស់ទៀតផង។
នៅឆ្នាំ២០១៥ លោកបានបង្កើតសហករណ៍កសិកម្ម-ពាណិជ្ជកម្ម-ទេសចរណ៍ Bau May ដែលជាការបោះជំហានដ៏សំខាន់មួយក្នុងដំណើរការប្រែក្លាយ ម្រេច Bau May ទៅជាពាណិជ្ជសញ្ញាម្រេច វៀតណាមស្ថិតក្នុងលំដាប់អន្តរជាតិ។
មជាមួយគ្នានោះ លោកបានចូលរួមថ្នាក់ហ្វឹកហ្វឺនអំពីកសិកម្ម ហើយស្វែង យល់ព័ត៌មានពាក់ព័ន្ធដល់វិទ្យាសាស្ត្រ-បច្ចេកវិទ្យា-បច្ចេកទេសតាមរយៈមធ្យោ បាយផ្សព្វផ្សាយ ដើម្បីយកមកអនុវត្តចូលក្នុងចម្ការរបស់ខ្លួន។ ដល់ឆ្នាំ ២០១៩ ម្រេច Bau May ត្រូវបានផ្ដល់វិញ្ញាបនបត្រ GlobalGAP។ នេះជារបត់ ដែលជួយឲ្យម្រេច Bau May ក្លាយទៅជាប្រភេទដំណាំប្រចាំតំបន់ដោយមាន តម្លៃខ្ពស់នៃខេត្ត Ba Ria – Vung Tau ហើយត្រូវបានផលិត កែច្នៃ និងលក់ ចេញទៅទីផ្សារក្នុងស្រុក ក៏ដូចជាត្រៀមនាំចេញទៅកាន់ទីផ្សារបរទេសដែល ទាមទារបទដ្ឋានខ្ពស់នានាដូចជា ជប៉ុន អាមេរិក កូរ៉េខាងត្បូង និងឌូបៃ។ លោក Lam Ngoc Nham បានសំណេះសំណាលថា៖ “ឧត្តមភាពរបស់វៀតណាមនោះគឺ មានចំនួនកសិករយ៉ាងច្រើនសន្ធឹក សន្ធាប់ ហើយមានទំហំនាំចេញកសិកម្មជួរមុខលើពិភពលោកផងដែរ។ ប៉ុន្តែ យើងនៅតែនាំចេញកសិផលមិនទាន់កែច្នៃ បានជាតម្លៃមិនសូវខ្ពស់និងស្ថិរភាព នោះឡើយ។ ហេតុដូច្នេះ ខ្ញុំបានស្វែងរកវិធីដើម្បីលើកកំពស់តម្លៃកសិផលរបស់យើង”។
មិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែប៉ុណ្ណោះទេ លោក Lam Ngoc Nham ថែមទាំង ផ្ដល់ការឧបត្ថម្ភជាជី ដើមពូជ ហើយណែនាំដោយផ្ទាល់ដល់គ្រួសារកសិករផ្សេងៗ ទៀតអំពីរបៀបធ្វើចម្ការយ៉ាងម៉េចឲ្យមានតម្លៃសេដ្ឋកិច្ចខ្ពស់ទៀតផង។ រហូតមកដល់ពេលនេះ លោកបានជួយប្រជាកសិករនៅតាមខេត្ត ក្រុងជា ច្រើនពង្រីកផ្ទៃដីដាំដំណាំម្រេច Bau May ឡើងជិត៥០០ហិកតា។ ទន្ទឹមនេះ លោកបានបង្កើតក្លឹបកសិករដាំម្រេច Bau May ដើម្បីចែករំលែកបទពិសោធន៍ ដោយផ្ទាល់ តភ្ជាប់និងណែនាំប្រជាកសិករពីរបៀបថែទាំ ដាំដុះចម្ការម្រេចឲ្យទទួលបាន ទិន្នផលខ្ពស់និងប្រកបដោយចីរភាពទៀតផង។
ទោះបីជាកាន់តំណែងជាប្រធានក្រុមប្រឹក្សាភិបាលសហករណ៍កសិកម្ម-ពាណិជ្ជកម្ម-ទេសចរណ៍ Bau May និងនាយកក្រុមហ៊ុនចែកចាយនិងអភិវឌ្ឍ ផលិតផលកែច្នៃបែបឧស្សាហកម្មពីម្រេច Bau May ក៏ដោយ ប៉ុន្តែ លោក Lam Ngoc Nhan នៅតែយកចិត្តទុកដាក់ពិសេសដល់ការចែករំលែកបទពិសោធន៍ និងណែនាំប្រជាកសិករនៅគ្រប់ទិសទីអំពីគំរូម្រេច Bau May ផ្សាំនឹងដើម hoan son តាមបទដ្ឋានអន្តរជាតិ។ លោកមានគោលបំណង ចង់រួមដំណើរជាមួយកសិករវៀតណាមនាំម្រេច វៀតណាមឲ្យវិលត្រឡប់មកឋានៈ ជាប្រភេទដំណាំរាប់ពាន់លានដុល្លាអាមេរិកនៅក្នុងបញ្ជីឈ្មោះកសិផលនាំចេញនៃផ្នែកកសិកម្ម៕