កវី Inrasara (រូបថត៖ VOV) |
កវី Inrasara កើតនាឆ្នាំ១៩៥៧ នៅភូមិ Cakleng – My Nghiep ស្រុក Ninh Phuoc ខេត្ត Ninh Thuan ភាគកណ្ដាលវៀតណាម។ លោកបានតាក់តែងកំណាព្យ កាលពីអាយុ១៥ឆ្នាំ ប៉ុន្តែរហូតដល់អាយុ៤០ឆ្នាំទើបបានចុះផ្សាយបទកំណាព្យលើ កាសែតជាលើកដំបូងដោយចំណងជើងថា “ប្រាសាទពន្លឺព្រះអាទិត្យ”។ បន្ទាប់ នោះ លោកបានបោះពុម្ភជាបន្តបន្ទាប់នូវស្នាដៃច្រើនថែមទៀតរបស់ខ្លួន ដែលរួម មានកំណាព្យផងនិងប្រលោមលោកទៀតផង។ រាល់ស្នាដៃកំណាព្យរបស់លោក មានរចនាបទដ៏វិសេសវិសាល សម្បូរទៅដោយទស្សនវិជ្ជា ដូច្នេះបានជាទាក់ ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់មហាជន អ្នករិះគន់និងអ្នកស្រាវជ្រាវ។
រាល់ស្នាដៃរបស់លោកកវី Inrasara បានរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វ ហេតុផ្លាស់ប្ដូរថ្មីអក្សរសាស្ត្រ ផ្លាស់ប្ដូរថ្មីមនសិការនិងរបៀបតាក់តែង។ លោកជាអ្នក តាក់តែងនៃកម្រងកំណាព្យនិងសំណង់ស្រាវជ្រាវចំនួន២០ស្ដីពីវប្បធម៌ជនជាតិចាម ព្រមទាំងជាម្ចាស់នៃពានរង្វាន់ទាំងជាតិនិងអន្តរជាតិជាច្រើនផងដែរ។ លោកកវី Inrasara បានចែករំលែកថា៖
“តាមពិតទៅ ការងារស្នូលរបស់ខ្ញុំគឺស្រាវជ្រាវ សម្រាំងនិងបកប្រែអក្សរ សាស្ត្រនិងភាសាចាម។ ខ្ញុំក៏និពន្ធកំណាព្យទ្វេភាសាវៀតនិងចាមដែរ។ ខ្ញុំបានរៀនច្រើនពីខឿនអក្សរសាស្ត្រសិល្បៈប្រជាប្រិយរបស់ជនជាតិចាម ដើម្បី ដាក់បញ្ចូលក្នុងស្នាដៃរបស់ខ្លួន។ នាបច្ចុប្បន្ន ខ្ញុំជាអ្នកតាក់តែងកម្រង Tagalau ដែលប្រមូលផ្ដុំស្នាដៃរបស់អ្នកនិពន្ធជនជាតិចាមនានាក្នុងសម័យបច្ចុប្បន្ន។ កម្រងនេះត្រូវបានសមាគមន៍អក្សរសាស្ត្រសិល្បៈបណ្ដាជនជាតិភាគតិចវៀតណាមបោះពុម្ភផ្សាយបាន២១ច្បាប់រួចហើយ។ សង្ឃឹមថា យើងខ្ញុំនឹងបន្តបោះពុម្ភ ផ្សាយបាន២ច្បាប់ក្នុងមួយឆ្នាំ”។
កើតនាឆ្នាំ១៩៧៥ លោកកវី Jalau Anek គឺជាគំរូមួយនៃជំនាន់កវីវ័យក្មេង របស់ជនជាតិចាម ដែលមានស្នាដៃជាច្រើនឆ្លុះបញ្ចាំងអំពីអារម្មណ៍របស់ជំនាន់ ជនជាតិចាម ដែលបានប្រសូត្រក្រោយ ឆ្នាំ១៩៧៥។ កំណាព្យរបស់លោក Anek តែងតែមានឃ្លាខ្លីៗ ពាក្យពេជ្រសាមញ្ញផង ប៉ុន្តែជួនកាលខ្លាំងក្លាទៀតផង។
កវី Ysa Umo |
ក៏ជាអ្នកជក់ចិត្តនឹងការនិពន្ធកំណាព្យដែរ លោក Ysa Umo អាយុ៥០ឆ្នាំនៅ ទីក្រុងហូជីមិញ ជាជនជាតិចាមកាន់សាសនាអ៊ីស្លាម។ លោកបានតាក់តែងកំណាព្យ ចាប់តាំងពីឆ្នាំ២០០៤ ប៉ុន្តែរហូតដល់ឆ្នាំ២០១៦ទើបយកបទកំណាព្យដោយ ចំណងជើងថា “ទៅទស្សនាកោះសមុទ្រនៃមាតុ ប្រទេស” ជាភាសាចាមនិងភាសា វៀតណាម ទៅចូលរួមទិវាបុណ្យកំណាព្យវៀតណាមជាលើកដំបូងហើយទទួល បានពានរង្វាន់លើកទឹកចិត្ត។ បទកំណាព្យនេះត្រូវបាននិពន្ធនាឆ្នាំ២០១៤ ក្នុង ឱកាសលោកទៅទស្សនាស្រុកកោះ Truong Sa និង Hoang Sa។ លោក Ysa Umo បានចែករំលែកថា៖
“ពេលដែលមកដល់កោះ Sinh Ton ខ្ញុំបានឃើញរូបភាពបណ្ដាយុទ្ធជន កំពុងការពារទាំងយប់ទាំងថ្ងៃចំពោះតំបន់ដែនសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស ដើម្បីអោយយើងមានជីវភាពរស់នៅប្រកបដោយសុខសាន្តត្រាណនៅដីគោក។ រូបភាពនេះធ្វើអោយខ្ញុំរំភើបចិត្តយ៉ាងខ្លាំង អញ្ចឹងពេលដែលវិលត្រឡប់មកដី គោកវិញ ខ្ញុំបាននិពន្ធបទកំណាព្យនេះតែម្ដង”។
និយាយអំពីការរួមចំណែករបស់លោកកវី Ysa Umo សម្រាប់ខឿនអក្សរ សាស្ត្រសិល្បៈជនជាតិ ចាម នៅទីក្រុងហូជីមិញ បណ្ឌិត Phu Van Han អនុ ប្រធានសមាគមន៍អក្សរសាស្ត្រសិល្បៈបណ្ដាជនជាតិភាគតិចនៅទីក្រុងហូជីមិញ បានអោយដឹងថា៖
“បង Ysa Umo ជាសមាជិកក្នុងសមាគមន៍។ លោកមានបទកំណាព្យជា ច្រើនស្ដីពីការផ្លាស់ប្ដូរថ្មីនៅស្រុកកំណើត ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃរបស់ ជនជាតិចាម ដែលរួមចំណែកអភិរក្សភាសាជនជាតិខ្លួន។ បទកំណាព្យ “ទៅ ទស្សនាកោះសមុទ្រនៃមាតុប្រទេស” របស់គាត់មានពាក្យពេជ្រស្និទ្ធស្នាលដោយ ងាយជ្រាបចូលក្នុងអារម្មណ៍របស់អ្នកអាន ព្រមទាំងរំលេចឡើងមនោសញ្ចេតនា របស់កុលបុត្រកុលធីតាជនជាតិចាមនិយាយដោយឡែកក៏ដូចជាប្រជាជនវៀត ណាមលើដីគោកនិយាយរួម ពេលដែលមកទស្សនាស្រុកកោះ Truong Sa ជាទី ស្រឡាញ់ផងដែរ”។
រាល់កវីជនជាតិចាមទាំងអស់ពោលខាងលើ បានរួមចំណែកបង្កើតឡើង មុខមាត់ថ្មីដ៏វិសេសវិសាលសម្រាប់ខឿនអក្សរសាស្ត្រសម័យទំនើបរបស់ជនជាតិចាម។ ទន្ទឹមនឹងនោះ វាក៏នាំមកនូវលក្ខណៈប្លែកអារម្មណ៍សម្រាប់ខឿនអក្សរ សាស្ត្រសិល្បៈរបស់បណ្ដាជនជាតិភាគតិចវៀតណាមនិយាយរួមផងដែរ៕