កវី Hung Dinh Quy និងរឿងបង្គោលលើកំពូលភ្នំ Lung Cu

Chia sẻ
(VOVWORLD) - កាលពីឆ្នាំ២០១០ ខ្ពង់រាបថ្ម Dong Van របស់ខេត្ត Ha Giang ត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាសួនឧទ្យាន ភូគម្ភសាស្ត្រសកលលោក។ ក្នុងឆ្នាំនោះ ដែរ បង្គោលទង់ជាតិ Lung Cu ដែលជាបេតិកភ័ណ្ឌប្រវត្តិសាស្ត្របានអះអាងនូវអធិបតេយ្យជាតិត្រូវបានកសាងថ្មីយ៉ាងរឹងមាំ ហើយក្លាយទៅជាទីកន្លែងទេស ចរណ៍គួរឲ្យទាក់ទាំញ។ គយគន់ទង់ព័ណ៌ក្រហមផ្កាយមាសដែលបាន បក់រវិចៗលើកំពូលភ្នំ អ្នកទស្សនាគ្រប់រូបតែងតែក្តុកក្តួលក្នុងអារម្មណ៍ចំពោះមុខនិមិត្តរូបដ៏ពិសិដ្ឋនេះ។ 
កវី Hung Dinh Quy និងរឿងបង្គោលលើកំពូលភ្នំ Lung Cu - ảnh 1 លោក Hung Dinh Quy

ប៉ុន្តែ ប្រហែលជាមិនសូវមានអ្នកស្គាល់ដល់មនុស្សដែលកសាងផ្លូវឡើងដល់កំពូល Lung Cu និងបង្កើតបង្គោលទង់ជាតិនៅលើកំពូលភ្នំដែលជាកវីជនជាតិ Mong លោក Hung Dinh Quy។ ក្នុងឱកាសត្រឡបមកទស្សនខេត្ត Ha Giang (ភាគខាងជើងវៀតណាម) លើកនេះ យើងខ្ញុំបានជួបលោក Hung Dai Ky នាយករងមជ្ឈមណ្ឌលវប្បធម៌របស់ខេត្ត Ha Giang ជាកូនបុរសរបស់កវី Hung Dinh Quy។ លោក Ky បាននាំយើងខ្ញុំទៅទស្សនាផ្ទះកវី Hung Dinh Quy នៅឃុំ Phong Quang ស្រុក Vi Xuyen មានចំងាយពីទីក្រុង Ha Giang ជាង១០គីឡូ ម៉ែត្រ។ កវី Hung Dinh Quy បច្ចុប្បន្នមានអាយុ៨២ឆ្នាំ។ លោក ធ្លាប់ជាអ្នកដឹកនាំខេត្ត Ha Giang ប៉ុន្តែនៅតែរស់នៅក្នុងផ្ទះ Trinh tuong (ជាប្រភេទផ្ទះធ្វើពីដីរបស់ជនជាតិ Mong) ជាមួយប្រពន្ធគឺលោកស្រី Lo Thi My ជនជាតិ Lo Lo។ មុននេះ ៦០ ឆ្នាំ រឿងស្នេហារបស់អ្នកទាំងពីរនេះធ្លាប់ល្បីទូទាំងតំបន់ ព្រោះថា លោកជាជនជាតិ Mong ដំបូងដែលហានលះបង់ទំនៀមទម្លាប់ចាស់ ដើម្បីរៀបការជាមួយនារីជនជាតិ Lo Lo។ លោកបានសំណេះសំណាលថា៖ ក្នុងជីវិតរបស់លោក មានរឿងពីរគួរឲ្យចងចាំជានិច្ច ទី១គឺលោកបានចូលរួមការកសាងផ្លូវឡើងដល់កំពូលភ្នំ Lung Cu (សូមគូសបញ្ជាក់ថា កំពស់ ១៤៧០ ម៉ែត្រពីនីវូទឹកសមុទ្រ) ហើយទី២គឺ រៀបអាពាហ៍ពិពាហ៍ជាមួយកូនសិស្សរបស់ខ្លួនជានារីជនជាតិ Lo Lo ធ្វើជាប្រពន្ធ។ ក្នុងចំណោមកូនប្រុសទាំង៣នាក់ លោកបានដាក់ឈ្មោះឲ្យកូនពៅជា “Dai Ky” មានន័យថា ទង់ធំហើយក៏ផ្សាភ្ជាប់ជាមួយនូវអនុស្សាវរីយ៍គួរឲ្យចង់ចាំបំផុតរបស់លោក។ រំលឹកឡើងវិញនូវអនុស្សាវិរីយ៍នោះ លោករៀបរាប់ថា៖

“កាលនោះខ្ញុំក្នុងនាមជាអនុប្រធានស្រុកដែលបញ្ចូនគណៈប្រតិភូកម្មាភិបាលពីទីរួមស្រុក Pho Bang ឡើងបង្គោល Lung Cu។ ហើយកាលនោះសុទ្ធតែផ្លូវលំ ឡើងចំណត់គឺពិបាកណាស់។ ឃើញដូច្នេះ ខ្ញុំបានមានគំនិតនឹងធ្វើផ្លូវមួយតភ្ជាប់ពីឃុំ Ma Le ឡើងដល់កំពូលភ្នំ Lung Cu។ ដោយមានគំនិតដូច្នេះ បន្ទាប់ពីបានបញ្ចូន គណៈប្រតិភូត្រឡប់មកវិញ ក្រោយពេលបានរាយការណ៍មក ខ្ញុំទទួលបានការអនុញ្ញត្តិពីគណៈកម្មការនិងប្រគល់ឲ្យខ្ញុំធ្វើជាប្រធានគណៈកម្ម ការកសាងផ្លូវមួយនេះ”។

កវី Hung Dinh Quy និងរឿងបង្គោលលើកំពូលភ្នំ Lung Cu - ảnh 2

ទោះបីទទួលភារកិច្ចយ៉ាងយកចិត្តទុកដាក់ ប៉ុន្តែពេលដែលពិភាក្សាអំពីវិធានការជាក់ស្តែងគឺធ្វើឲ្យលោកមានក្តីព្រួយបារម្ភ។ ព្រោះថា កាលនោះមានតែពីរខែទៀតចូលបុណ្យតេតប្រពៃណី។ ប៉ុន្តែ ពេលបានពិភាក្សានូវវិធីធ្វើផ្លូវ លោកទទួលបានការស្រុះចិត្តគំនិតពីប្រជាជនក្នុងឃុំទាំង១៩ ហើយក្នុងរយៈពេលតែ១ខែ ផ្លូវបានធ្វើរួចរាល់ហើយធ្វើ។ ពេលផ្លូវហើយ លោកទទួលបានភារកិច្ច រៀបចំពិធីបើកឲ្យដំណើរការផ្លូវ ដោយសារនេះជាលើកដំបូងដែលក្នុងប្រវត្តិសាស្ត្រ Dong Van មានឡានធ្វើដំណើរឡើងទៅដល់បង្គោលទង់ Lung Cu ផងដែរ។

នៅវេលាម៉ោង១៦ ថ្ងៃទី១១មករាឆ្នាំ១៩៧៨ លោក Hung Dinh Quy កាលនោះជាអនុប្រធានស្រុក Dong Van និងលោក Ly Sia Po អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Lung Cu ទទួលបានកិត្តិយសជាអ្នកបង្ហូតទង់ជាតិ។ តាំងពីនោះមក ទង់ជាតិមានប្រវែង៥៤ម៉ែត្រក្រឡា ជានិមិត្តរូបឲ្យជនជាតិវៀតណាមទាំង៥៤ បានបករវិចៗលើកំពូលភ្នំ Lung Cu។ រំលឹកឡើងវិញនូវអនុស្សាវរីយ៍ជាប្រវត្តិសាស្ត្រនោះ កវី Hung Dinh Quy នៅតែរំភើបក្នុងអារម្មណ៍៖

“ខ្ញុំពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលជាជនដំបូងដោលបង្គោលទង់ Lung Cu លើកំពូលភ្នំ ហើយបច្ចុប្បន្នក្លាយទៅជាបង្គោលទង់ជាតិ។ បន្ទាប់មកទៀត តាមមតិរបស់ប្រធានរដ្ឋកាលនោះ លោក Nguyen Minh Triet ខេត្ត Ha Giang បានចលនាសហគ្រាសនិងប្រជាជនទូទាំងប្រទេសរួមគ្នាកសាងបង្គោល Lung Cu ឲ្យក្លាយទៅជាបង្គោលជាតិមានទ្រង់ទ្រាយដូចសព្វថ្ងៃ”។

ឥឡូវនេះទោះបីជាអាយុច្រើន ប៉ុន្តែគាត់នៅតែសង្ឃឹមមានឱកាសវិលត្រឡប់មកទស្សនា Lung Cu ។ ក្នុងរឿងរ៉ាវលោកពោលថា លោកប្រធានហូជីមិញគឺជាប្រភពនៃការបំផុសគំនិតសម្រាប់កម្មាភិបាលនៃខេត្ត Ha Giang បង្កើតឡើងផ្លូវប្រវត្តិសាស្ត្រពីព្រោះ គេបានដាក់ឈ្មោះផ្លូវ Ma Pi Leng នៅលើខ្ពង់រាបថ្ម Dong Van គឺជាផ្លូវ "សុភមង្គល" ជាមួយអត្ថន័យនៃការនាំមកនូវជីវិតសប្បាយរីករាយនិងរុងរឿងដល់ជនជាតិភាគតិចនៅខេត្ត Ha Giang៕

ប្រតិកម្មទៅវិញ