កំលោះជំនាន់ 9X អស់ពីចិត្តពីថ្លើមនឹងការងារស្ម័គ្រចិត្ត

Chia sẻ

(VOVWORLD) - ការផ្ទុះជម្ងឺរាតត្បាតកូវីដ ១៩ លើកទី៤ បានបណ្ដាលឲ្យជីវភាពរស់នៅ របស់ប្រជាជនជួបការលំបាកនិងភាពច្របូកច្របល់ជាច្រើន។ ក្នុងអំឡុងពេល កើតជម្ងឺរាតត្បាត លោក Nguyen Duy Anh កំលោះប្រសូត្រនៅឆ្នាំ១៩៩៥ ជា កម្មាភិបាលនៃក្រុមបង្ការប្រយុទ្ធប្រឆាំងនឹងបទល្មើស នគរបាលសង្កាត់ Long Hoa ខ័ណ្ឌ Binh Thuy ទីក្រុង Can Tho បានប្រើប្រាស់កម្មវិធីចល័ត Zalo Connect ដើម្បីតភ្ជាប់ហើយនាំយកទំនិញចាំបាច់ចែកជូនប្រជាជនដែលកំពុង ជួបការលំបាក។ ភាពក្លៀវក្លារបស់យុវជននេះបានទាក់ទាញសប្បុរសជន អង្គភាពជា ច្រើនស្ម័គ្រចិត្តរួមដៃជួយឧបត្ថម្ភដល់ប្រជាជន។

កំលោះជំនាន់ 9X អស់ពីចិត្តពីថ្លើមនឹងការងារស្ម័គ្រចិត្ត - ảnh 1ទោះជាថ្ងៃក្ដៅឬមានភ្លៀងធ្លាក់ក៏ដោយ កំលោះជំនាន់ 9X Nguyen Duy Anh នៅតែសកម្មនឹងការងារស្ម័គ្រចិត្ត។ (រូបថត៖ VOV)
ជារៀងរាល់ថ្ងៃ លោក Nguyen Duy Anh តែងតែចូលប្រើកម្មវិធី Zalo Connect ដើម្បីតាមដានព័ត៌មាន ហើយកត់ត្រាឈ្មោះអ្នកដែលកំពុងជួបការ លំបាក ត្រូវការជួយឧបត្ថម្ភលើភូមិសាស្ត្រទីក្រុង Can Tho។ ជាកម្មាភិបាលនគរ បាលម្នាក់នៅសង្កាត់ Long Hoa លោកកាន់តែយល់ច្បាស់ តម្រូវការរបស់ប្រជាជន ក្នុង អំឡុងពេលកើតជម្ងឺរាតត្បាតនេះ មិនត្រឹមតែជាការការពារសុខភាពប៉ុណ្ណោះទេ ថែមទាំងជាស្បៀងអាហារសម្រាប់ចិញ្ចឹមជីវិតទៀតផង។ តាមលោក Duy Anh ចាត់ទុកថា ការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាជាវិធីជាក់ស្ដែងនិងមានប្រសិទ្ធភាព បំផុតដើម្បីជួយឧបត្ថម្ភប្រជាជនអំពីតម្រូវការចាំបាច់ក្នុងជីវភាព។
“តាមរយៈកម្មវិធី Zalo ខ្ញុំក៏កាត់បន្ថយការទាក់ទង់ប្រាស្រ័យដោយផ្ទាល់ ជាមួយប្រជាជន។ មុនពេលប្រគល់អំណោយ ខ្ញុំតែងតែស្វែងយល់ពីលក្ខណៈ គ្រួសាររបស់ពួកគេ ហើយខ្ញុំត្រឹមតែដាក់អំណោយនៅមុខទ្វារផ្ទះដើម្បីគេចេញមក យកប៉ុណ្ណោះ។ បន្ទាប់ពីទទួលបានអំណោយ យើងអាចសំណេះ សំណាលតាម រយៈកម្មវិធី Zalo ជាបន្តទៀត”។
កំលោះជំនាន់ 9X អស់ពីចិត្តពីថ្លើមនឹងការងារស្ម័គ្រចិត្ត - ảnh 2អាស្រ័យដោយកម្មវិធី Zalo Connect លោក Nguyen Duy Anh បានតភ្ជាប់ជាមួយមនុស្សជាច្រើនដែលកំពុងជួបការលំបាកក្នុងតំបន់។
ដោយការទាញយកប្រយោជន៍ពីបណ្ដាញសង្គមដូចជា Facebook Zalo លោក Nguyen Duy Anh បានចែករំលែកពីការងារស្ម័គ្រចិត្តរបស់ខ្លួន ហើយ មិនដឹងថា ចាប់តាំងពីពេលណាមកទេដែល លោកបានក្លាយទៅជាស្ពានតភ្ជាប់រវាងប្រជាជន ជាមួយនឹងបណ្ដាបុគ្គល អង្គភាព និងសប្បុរសជន។ ប្រសិនបើមានតែម្នាក់ឯង គឺមិនអាចជួយមនុស្សជាច្រើនក្នុងពេលតែមួយបានឡើយ ដូច្នេះ លោក Duy Anh បានម្ចាស់ការស្នើដំណោះស្រាយជួយឧបត្ថម្ភប្រជាជនឡើងស្ថាប័នរបស់ ខ្លួន គឺនគរបាលសង្កាត់ Long Hoa ខ័ណ្ឌ Binh Thuy។ ទទួលបានការជួយគាំទ្រ លោកបានឆ្លៀតពេលទំនេរពីការងារ រួមជាមួយបងប្អូនក្នុងអង្គភាព ចុះទៅមូល ដ្ឋាន ប្រគល់អំណោយជូនប្រជាជនដែលកំពុងជួបការលំបាក។ ទទួលបាន ជំនួយឧបត្ថម្ភជាទំនិញចាំបាច់ ប្រជាជនមួយចំនួននៅសង្កាត់ Long Hoa ខ័ណ្ឌ Binh Thuy ទីក្រុង Can Tho បានចែករំលែកថា៖
“សូមអរគុណបងៗនគរបាល។ បងៗនគរបាលនៅទីនេះល្អណាស់។ មិន មែនជាជូនអំណោយទើបខ្ញុំនិយាយអញ្ចឹងទេ។ បងៗពិតជាល្អណាស់”។
“ទទួលបានជំនួយឧបត្ថម្ភក្នុងអំឡុងពេលជម្ងឺរាតត្បាតនេះ គ្រួសារខ្ញុំសូម ថ្លែងអំណរគុណស្មោះស្ម័គ្រ។ ខ្ញុំក៏មិនចាំបាច់ទៅផ្សារក្នុង១សប្ដាហ៍ឡើយ ដោយ សារឥឡូវនេះទៅផ្សារក៏ពិបាកណាស់”។
ក្នុងអំឡុងពេលកើតជម្ងឺរាតត្បាត ក្រៅពីការឆ្លៀតពេលដើម្បីជួយឧបត្ថម្ភ ប្រជាជននោះ គឺលោក Nguyen Duy Anh ក៏ជាប់មមាញឹកនឹងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងបទល្មើសទៀតផង។ លោកបានចូលរួមយ៉ាងសកម្មក្នុងការថែ រក្សាសណ្ដាប់ធ្នាប់នៅតាមកន្លែងយកសំណាកធ្វើតេស្ត ត្រួតពិនិត្យមនុស្សចេញ ចូលតំបន់ និងទទួលបន្ទុកការងារជាច្រើនផ្សេងទៀត។
មិនត្រឹមតែជាកម្មាភិបាលនៃក្រុមបង្ការប្រយុទ្ធប្រឆាំងនឹងបទល្មើស ប៉ុណ្ណោះទេ លោក Duy Anh ថែមទាំងកាន់តំណែងជាលេខាសម្ព័ន្ធយុវជននគរ បាលសង្កាត់ Long Hoa ខ័ណ្ឌ Binh Thuy ទៀត ផង។ ភាពក្លៀវក្លារបស់យុវវ័យ ជានិច្ចកាលជំរុញឲ្យលោកលះបង់ដើម្បីសហគមន៍។ វរសេនីយ៍ត្រី Tran Quoc Truyen នាយកនគរបាលសង្កាត់ Long Hoa ខ័ណ្ឌ Binh Thuy ទីក្រុង Can Tho ឲ្យដឹងថា៖
“គណៈបញ្ជាការនគរបាលសង្កាត់តែងតែលើកទឹកចិត្តប្អូនៗយុវជន ជា ពិសេសគឺសមមិត្ត Duy Anh ដែលជាលេខាសម្ព័ន្ធយុវជន ទទួលបន្ទុកការងារ នេះ ចលនាការជួយឧបត្ថម្ភពីសប្បុរសជន។ ហើយនគរបាលសង្កាត់នឹងចែក រំលែក ផ្ដាំផ្ញើរមនោសញ្ចេតនា ទំនិញចាំបាច់ដល់ប្រជាជនក្នុងគ្រាលំបាក”។
គិតចាប់តាំងពីពាក់កណ្ដាលខែកក្កដាកន្លងមក លោក Nguyen Duy Anh បានប្រគល់អំណោយចំនួនជាង១៥០០កញ្ចប់ រួមមានអង្ករ បន្លែផ្លែឈើ ទឹកត្រី ដែលមានតម្លៃ២០ម៉ឺនដុងក្នុងមួយកញ្ចប់ ជូនដល់ប្រជាជនដែលជួបការ លំបាកលើភូមិសាស្ត្រទីក្រុង Can Tho។ ចំពោះគ្រួសារក្រីក្របំផុត លោកបាន ឧបត្ថម្ភដោយខ្លួនឯងជាសាច់ប្រាក់ចន្លោះពី២០ម៉ឺនដល់៥០ម៉ឺនដុង។ លោក Duy Anh ប្រៀបដូចជាអណ្ដាតភ្លើងមួយដែលបញ្ឆះស្មារតីស្ម័គ្រចិត្ត។ ចាប់ពីមនុស្សម្នាក់ធ្វើ ដល់ពីរនាក់ធ្វើ ហើយមនុស្សរាល់គ្នារួមដៃធ្វើតាម បង្កើតឡើងដំណើរតភ្ជាប់ សេចក្ដីស្រឡាញ់។ ចែករំលែកពីកំណាត់ផ្លូវខាងមុខ លោក Duy Anh បានបង្ហើប ឲ្យដឹងថា៖
“នាពេលខាងមុខ យើងខ្ញុំនឹងបន្តច្បាមជាប់មូលដ្ឋានដើម្បីឃោសនា ណែនាំប្រជាជនអនុវត្តន៍ឲ្យបានល្អនូវបទបញ្ញត្តិស្ដីពីការបង្ការទប់ស្កាត់ជម្ងឺរាតត្បាត ការយកសំណាកធ្វើតេស្ត ដើម្បីរុញថយជម្ងឺរាតត្បាតក្នុងពេលឆាប់ៗ។ ទន្ទឹមជាមួយគ្នានោះ គឺបន្តការងារជួយឧបត្ថម្ភស្បៀងអាហារ ទំនិញចាំបាច់ សម្រាប់គ្រួសារដែលមានស្ថានភាពលំបាក គ្រួសារក្រីក្រ និងក្បែរកម្រិតក្រីក្រ លើភូមិសាស្ត្រផងដែរ”។
កំលោះ Nguyen Duy Anh នៅតែកំពុងលះបង់ដោយអស់ពីចិត្តនឹងសកម្ម ភាពមនុស្សធម៌ស្ម័គ្រចិត្ត។ កាយវិកាដ៏ថ្លៃថ្នូររបស់ Duy Anh រួមជាមួយយុទ្ធជន នគរបាលនិងសប្បុរសជនជាច្រើនកំពុងបញ្ឆះក្ដីសង្ឃឹមពីការជំនះលើជម្ងឺរាតត្បាត ជួយឲ្យប្រជាជនវិលត្រឡប់ទៅរកជីវភាពធម្មតាឡើងវិញដោយពោរពេញ ទៅដោយក្ដីសប្បាយរីករាយ៕

ប្រតិកម្មទៅវិញ