(VOV)_ក្នុងប៉ុន្មានថ្ងៃខែកុម្ភះនេះ ប្រជាជាតិទាំងពីរវៀតណាមនិងអាមេរិកបាន រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ព្រឹត្តិការណ៍១ដ៏សែនសំខាន់។ នោះគឺជាព្រឹត្តិ ការណ៍មុននេះ២០ឆ្នាំ អាមេរិកបានប្រកាសដកចេគបទដាក់ទណ្ឌកម្មចំពោះវៀត
ណាម និងទំនាក់ទំនងរវាងប្រទេសទាំង២មានភាពប្រក្រតីឡើង។ ចាប់ពីពេល នោះមក ប្រវត្តិសាស្ត្រទំនាក់ទំនងវៀតណាម-អាមេរិកឆ្លងចូលទំព័រថ្មីមួយ ប្រកប
ដោយ ទំនុកទុកចិត្ត និងរួមគ្នាឆ្ពោះទៅអនាគតមួយដ៏ល្អប្រសើជាង។
|
២០ឆ្នាំទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិក៖ បណ្ដាសមិទ្ធិផលនៃនិន្នាការសម័យកាល(VOV) |
ក្រោយពីពេលបិទបញ្ចប់សង្គ្រាមនៅវៀតណាម ក្នុងសារលិខិតមួយផ្ញើទៅកាន់
អាមេរិក ថ្នាក់ដឹកនាំវៀតណាមបានសង្កត់ធ្ងន់ថា៖ វៀតណាមមានគោលបំណង
មានទំនាក់ទំនងល្អជាមួយអាមេរិក ផ្អែកលើគោលជំហរគោរពគ្នាទៅវិញទៅមក។ តាមស្មារតីនោះ ភាគីវៀតណាមបានមានការខំប្រឹងប្រែងចាំបាច់ដើម្បីកសាងទំ
នាក់ទំនងល្អប្រសើរជាមួយអាមេរិកក្នុងអនាគត។ គ្មានភាពអមិត្តចំពោះ អាមេរិក នៅវៀតណាម និងវៀតណាមក៏មិនចង់ឃើញការដូច្នេះនៅអាមេរិកដែរ។ វៀត
ណាម បានអញ្ជើញអាមេរិកអោយមានការកែលំអរ។ ខែមករាឆ្នាំ ១៩៧៧ ក្រសួង ការបរទេសអាមេរិក លើកឡើង៣ជំហាន ដើម្បីកែលំអរទំនាក់ទំនងជាមួយវៀត
ណាម។
ប៉ុន្តែក្រោយរយៈពេល១៧ឆ្នាំបន្ត ដោយការខំប្រឹងប្រែងជាច្រើនពីភាគីទាំង
ពីរ ថ្ងៃទី៣ កុម្ភះឆ្នាំ ១៩៩៤ ប្រធានាធិបតីអាមេរិក លោក Bill Clinton ទើបប្រកាស
លប់ ចោលបទហាមឃាតពាណិជ្ជកម្មចំពោះវៀតណាមជាផ្លូវការ។ សេចក្ដីសម្រេចនេះបានរួមចំណែកនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍន៍ខ្លាំងក្លា និងលើគ្រប់វិស័យ ដូច
នាសព្វថ្ងៃ។
បណ្ដាតួលេខគួរអោយចាប់អារម្មណ៍
ក្រោយរយៈពេលជាង២០ឆ្នាំ បន្ទាប់ពីពេលលប់ចោលបទហាមឃាត់ពាណិជ្ជ
កម្មមក កិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក កាន់តែមានប្រសិទ្ធិភាពពី
មួយថ្ងៃទៅមួយថ្ងៃ និងជាក់ស្ដែងឡើង។ ពិសេសគឺបន្ទាប់ពីពេលដែលប្រទេសទាំង
ពីរបង្កើតក្របខ័ណ្ឌទំនាក់ទំនងដៃគូលើគ្រប់វិស័យ នាខែកក្កដាឆ្នាំ ២០១៣ ក្នុងដំណើរទស្សនកិច្ចនៅអាមេរិក របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ។ ឧប
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖
“ ប្រសិនបើក្រឡេកមើលលើពេលកែលំអរប្រក្រដីទំនាក់ទំនងឡើងវិញនោះយើងឃើញថា តំលៃប្រាក់ពាណិជ្ជកម្មបានកើនពី៤៥០លានដុល្លារអាមេរិក ឡើង ៥០ដងនាបច្ចុប្បន្នហើយ។ អំពីការវិនិយោគ អាមេរិកឈរលំដាប់ថ្នាក់ទី៧ ក្នុងចំ ណោមវិនិយោគិនធំបំផុតនៅវៀតណាម ដោយមានទឹកប្រាក់វិនិយោគផ្ទាល់នៅ
វៀតណាមជាង១០ពាន់លានដុល្លារអាមេរិក។”
ដោយផ្អែកទៅលើសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេល២០ឆ្នាំ កន្លងទៅ នាបច្ចុប្បន្នប្រទេសទាំងពីរកំពុងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិជា
មួយគ្នា ដើម្បីកំណត់រាល់បទបញ្ញត្តិចំពោះពាណិជ្ជកម្មនិងវិនិយោគ ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចនៃប្រទេសនិមួយៗ។ នោះគឺភាគីទាំងពិរកំពុងជំរុញការចូលរួម កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពអន្តរប៉ាស៊ីហ្វីក( TPP)។
ការខំប្រឹងប្រែងសំរាប់កិច្ចសហប្រតិបត្តិការយូរអង្វែងនិងឆ្ពោះទៅអនាគត
ក្រោយរយៈពេល២០ឆ្នាំកន្លងទៅ វៀតណាមនិងអាមេរិកបានមានការផ្លាស់ប្តូរថ្មី
ជាច្រើនក្នុងកិច្ចសហប្រតិបត្តិការ។ ដើម្បីមានលទ្ធផលល្អប្រសើដូចនាសព្វថ្ងៃ ពី
ថ្នាក់ ដឹកនាំ គ្រប់ក្រសួងស្ថាប័ន អង្គការនិងប្រជាជននៃប្រទេសទាំងពីរបានខំប្រឹង
ប្រែងមិន ចេះហត់នឿយ ដែលក្នុងនោះត្រូវនិយាយដល់តួនាទីរបស់បណ្ដាសមាជិក ព្រឹទ្ធសភាអាមេរិក ដែលក្នុងនោះមានរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក
Jonh Kerry។ក្នុងតួនាទីផ្សេងៗគ្នា លោក John Kerry បានមកបំពេញទស្សនកិច្ច
នៅវៀតណាម ១៤ លើកហើយ។ ប៉ុន្តែ លោកជានិច្ចកាលខំប្រឹងប្រែងដោយឥត
ឈប់ឈរសម្រុះ សម្រួលនិងពូនពង្រឹងនាក់ទំនងវៀតណាម-អាមេរិក ដោយមាន
គោលបំណងថា៖ វៀតណាមនឹងមិនតភ្ជាប់នឹងស្រមោលខ្មៅរបស់សង្គ្រាម ផ្ទុយ
ឡើងវិញ គឺជារូបភាព នៃប្រទេសអភិវឌ្ឍន៍សម្បូរុងរឿងមួយ។ ក្នុងដំណើរទស្សន
កិច្ចនៅវៀតណាម នាខែ ធ្នូ ឆ្នាំ ២០១៣ កន្លងមក រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry បានចែករំលែកថា៖
“ក្នុងដំណើរទស្សនកិច្ចនៅវៀតណាមលើកដំបូងនាឆ្នាំ ១៩៩១ ក្នុងឋានៈ ជាព្រឹទ្ធសមាជិកអាមេរិក ខ្ញុំនៅចាំថា៖ ទីក្រុងហាណូយពេលនោះគ្រាន់តែមាន
កង់ រថយន្តនិងម៉ូតូរតិចតូចណាស់។ នាបច្ចុប្បន្ន ទីក្រុងហាណូយបានផ្លាស់ប្តូរស់
រវឹក ក៏ដូចជា ប្រទេសវៀតណាមទាំងមូល ផងដែរ។ កាលពីពេលទំនាក់ទំនងទ្វេ
ភាគីត្រូវបានកែលំអ វៀតណាមបានក្លាយទៅជាដៃគូសំខាន់ជួរមុខមួយរបស់
អាមេរិក ជាពិសេសលើវិស័យពាណិជ្ជកម្ម។ ទោះបីជា ប្រទេសទាំង ២ បានមានប្រវត្តិសាស្ត្រលំបាក់ក្តី ប៉ុន្តែ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងក្លាបំផុតចំពោះដំណើទស្សនកិច្ចនៅវៀតណាម ដូចជាដំណើរការចរចារដើម្បីវៀតណាមចូលរួម WTO ការស្វែងរកទាហានអាមេរិកដែល បានបាត់ខ្លួនក្នុងសង្គ្រាម ឬ ការកែលំអទំនាក់ទំនងវៀតណាម-អាមេរិក។ ក្រោយ រយៈពេល ២០ ឆ្នាំ កែលំអទំនាក់ទំនង នេះគឺជាពេលវេលាដែលយើងសហប្រតិបត្តិ ការជាមួយគ្នាជិតស្និតដើម្បីភាពសម្បូរុងរឿងរួមនៃប្រជាជាតិទាំង ២។”
ផលប្រយោជន៍ជាតិនិងនិន្នាការសម័យកាលបានដាស់តឿននិងជំរុញទំនាក់ទំនង រវាងវៀតណាមនិងអាមេរិក។ ពិធីរំលឹកខួបអនុស្សារវរីយ៍លើកទី ២០ នៃការកែលំអ ទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-អាមេរិកគឺជារបត់សំខាន់និងជាឱកាសដើម្បី ប្រទេសទាំងពីរបូកសរុបឡើងវិញបណ្ដាលទ្ធិផលដែលទទួលបានក្នុងរយៈពេល ២០ ឆ្នាំកន្លងមក សំដៅឆ្ពោះទៅកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាពនាពេល
ខាងមុខ។ ប្រហែលជានាអនាគតដ៏ខ្លីនេះ ទំនាក់ទំនងវៀតណាម-អាមេរិកនឹងត្រូវ បានលើកកំពស់ថ្មីមួយ៕