២ឆ្នាំក្រឡេកមើលលើនិទាឃរដូវអារ៉ាប់

HONG VAN Theo VOVWORLD -
Chia sẻ

ជាង២ឆ្នាំបានកន្លងផុតទៅហើយ​តាំងពីពេលចលនា
និទាឃរដូវអារ៉ាប់ផ្ទុះឡើងធ្វើឲ្យកក្រើតញ័រពិភពឥស្លាម។
ផ្ទុយទៅនឹងបំណង់នាគ្រាដំបូង  អ្វីៗដែលចលនានេះបន្សល់
ទុកនៅប្រទេសនានាក្នុងដំបន់មជ្ឈឹមបូពា៏និងអាហ្រ្វី្ក​ ខាងជើង
គឺអស្ថិរភាពខាងនយោបាយ​ ការបែកបាកជ្រាលកជ្រៅក្នុងសង្គមនិងការធ្លាក់ចុះខាង
សេដ្ឋកិច្ច។

                        

២ឆ្នាំក្រឡេកមើលលើនិទាឃរដូវអារ៉ាប់ - ảnh 1
បាតុករ​​ប្រឆាំង​ប្រធានាធិបតី​ នៅ​ក្រុង​គែ(រ​​​​​​រូបថត: Internet)

Vovworld-ក្រោយរយះពេលជាង២ឆ្នាំក្នុងទៅស្ថានភាពនយោបាយសង្គមនៃបណ្តា
ប្រទេសនៅមជ្ឈឹមបូពា៏និងអាហ្រ្វី្ក​ ខាងជើងនៅអស្ថិរភាពការបែកបាកគ្នានិងការខ្វែង
គំនិតតុលសម្ព៏ន្ឋនិងសាសនា។នៅប្រទេសជាច្រើនប្រជាជនធ្វើបាតុកម្មដោយទាម
ទារច្រានចោលរដ្ឋាភិបាលថ្មី។គេចាត់ទុកថា៖រដ្ឋាភិបាលថ្មីមិនបង្កើតបានការប្រែប្រួល
សកម្មណាសោះ។

ម៉្យាងទៀតគេបានប្រឈម​មុខ​ដាក់គ្នាដើម្បីការពារយុត្តិធម៏និងប្រជាធិប-តេយ្យ។ប្រការនេះបានធ្វើឲ្យស្ថានភាពនៅមជ្ឈឹមបូពា៏និងអាហ្រ្វី្ក​ ខាងជើងក្លាយទៅជាច្របុក
ច្របល់និងក្លាយទៅជាចំណុចទាក់ទាញការយកចិត្តទុកដាក់ពីសាធារណះមតិពិភព
លោក។និង អេហ្ស៊ីបជាឧទាហរណ៍១។ការធ្វើបាតុកម្មបាន​ប្រព្រឹតទៅជាប្រចាំកាលពី
ពេលប្រធានាធិបតី​  Hosni Mubarak  ត្រូវផ្តួលរំលំ​រងផលប៉ះពាល់ដ៍ធ្ចន់ធ្ងរដល់ ផ្នែក
សេដ្ឋកិច្ចនិងផ្នែកទេសចរណ៍នៃប្រទេសនេះ។

ស៊ីរីក៏ជាប្រទេសត្រូវបានរំលឹកដល់ជាច្រើនបំផុតដោយសារឥទ្ធពលដ៏ធ្ងន់ធ្ងពីនិទាឃៈ​
រដូវអារ៉ាប់។ ស្ថានភាពជំលោះរវាងកំលាំងគាំទ្រប្រធានាធិបតី Basa Al Assad និងភាគី
ប្រឆាំងឡើងជណ្ដើរដែលធ្វើឲ្យមនុស្សជាង៤២ពាន់នាក់ត្រូវស្លាប់។​ ភាពទាន់ច្រកក្នុង
សង្គ្រាមស៊ីវិលបានធ្វើឲ្យស៊ីរីបន្តជាសមរភូមិនៃជំលោះជាតិសាសន៍និងការដណ្ដើម
ឥទ្ធពលរបស់បណ្ដាមហាអំណាចនៅដំបន់និងលើពិភពលោក។ ជីវភាពរស់នៅរបស់
ប្រជាជនកាន់តែអាក្រក់ទៅៗ។អ.ស.បបានព្រមានថា៖គ្រោះអាសន្ន អត់ឃ្លាននៅស៊ីរី
អាចធ្វើឲ្យជនប្រមាណ១លាននាក់ខ្វះស្បៀងអាហារក្នុងរដូវរងានេះ។ក្នុងពេលនោះ
ប្រជាជនស៊ីរីរាប់លាននាក់ត្រូវចាកចេញពីស្រុកកំណើតភៀសខ្លួនទៅរស់នៅប្រទេស
ជិតខាង។

                          

២ឆ្នាំក្រឡេកមើលលើនិទាឃរដូវអារ៉ាប់ - ảnh 2

កូដកម្ម​នៅ​អេហ្ស៊ីប​ (រូបថត: Internet)

ស្ថានភាពនៅលីប៊ីក៍គ្មានអ្វីភ្លឺស្វាងជាងដែរ។ ទោះបីប្រទេសនេះបានរៀបចំការបោះ​
ឆ្នោត​ប្រជាធិបតេយ្យជាលើកដំបូងគិតតាំងពីពេលលោកGaddafi ត្រូវផ្ដួលរំលំក្តី ប៉ុន្តែ
ការដណ្ដើមសិទ្ធិអំណាចរវាងរដ្ឋាភិបាលថ្មីនាបច្ចុប្បន្ននិងកំលាំងប្រដាប់អាវុធរាប់រយ
ក្រុមបន្តរារាំងដំណើរការឆ្ពោះទៅស្ថិរភាពនៅលីប៊ី។​ ជាងនេះទៅទៀតគឺ​ករណីវាយ
ប្រហារទៅលើអាគ៌ាកុងស៊ុលអាមេរិកប្រចាំនៅ Benghazi បានធ្វើឲ្យ​ជន​អាមេរិក៤
នាក់ត្រូវស្លាប់រួមមានឯកអគ្គរដ្ឋទូត Chris Stevens នាថ្ងៃទី១១កញ្ញា​ឆ្នាំ២០១២ ជា
សក្ខីភាពនៃអស្ថិរភាពក្រោយការផ្ដួលរលំរដ្ឋអំណាច Gaddafi ជាការ​ដែលអាមេរិកមិន
អាចប៉ាន់ស្មានមុនក្នុងពេលបំផុសឡើងនិទាឃៈរដូវអារ៉ាប់។នៅកន្លែងចាប់ផ្ដើមរបស់
ចលនានិទាឃៈរដូវអារ៉ាប់ Tunisia ក៏កំពុងត្រូវ​ប្រឈមមុខនឹងគ្រោះអាសន្នអស្ថិរភាព អត្រាបាត់អាជីពបានកើនឡើង អំពើ​ពុករលួយរីករាលដាលនិងការអភិវឌ្ឍន៍យ៉ាងខ្លាំង
ក្លានៃបណ្ដាអង្គការឥស្លាម​ជ្រុល​និយម។

របាយការណ៍ដែលមូនិធិរូបីយះវត្ថុអន្តរជាតិប្រកាសនាពេលថ្មីៗនេះបានសឲ្យឃើញ
ថា៖ខឿនសេដ្ឋកិច្ចភាគច្រើននៅ មជ្ឈឹមបូពា៏និងអាហ្រ្វី្ក​ខាងជើងក្នុងឆ្នាំ១០១៣នឹងមាន
ភាពយឺតយ៉ាវក្នុងការស្តារឡើងវីញនិងអត្រាអតិផរណាខ្ពស់ទៀតផង។

ក្រឡេកមើលលើអ្វីៗដែលបានកើតមានឡើង​ជាពិសេសក្នុងឆ្នាំ២០១២អ្នកវិភាគជា
ច្រើននាក់ពិនិត្យថា​៖ក្នុងឆ្នាំ២០១៣នេះនឹងគ្មានក្តីសង្ឃឹមភ្លឺស្វាងជាច្រើនសំរាប់ អេហ្ស៊ីប​ 
Sy ri Tunisiឬ  Lybi ទេ។បណ្តាប្រទេសនេះនៅអស្ថិរភាពនិងការបែកបាក់គ្នាតទៅទៀត៕

ប្រតិកម្មទៅវិញ