សមាជិកសភាលើក​ដំណោះស្រាយ​ជំរុញ​កំណើន​សេដ្ឋកិច្ច

Chia sẻ
(VOVWORLD) - សម័យប្រជុំលើកទី ៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៥ កំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ នេះគឺជាកិច្ចប្រជុំពាក់កណ្តាលឆ្នាំ ២០២៤ ដ៏សំខាន់ ដែលត្រូវបានចាត់ទុកថាជាឆ្នាំសម្រេចរួចរាល់កម្មវិធីធំៗ និងបញ្ហាម៉ាក្រូសេដ្ឋកិច្ច និងសង្គម ដែលចាំបាច់ត្រូវសម្រេច។ នៅខាងក្រៅរដ្ឋសភា សមាជិកសភាមួយចំនួនបានរួមវិភាគទានមតិជាច្រើនអំពីដំណោះស្រាយជំនះពុះពារលើការលំបាកនៃខឿនសេដ្ឋកិច្ច និងផែនការសម្រាប់ការសម្រេចរយៈពេលវែងជាង ដើម្បីសម្រេចរួចរាល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដែលបានដាក់ចេញ។
សមាជិកសភាលើក​ដំណោះស្រាយ​ជំរុញ​កំណើន​សេដ្ឋកិច្ច - ảnh 1សម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥។ រូបថត៖ vov.vn

ផ្តោតសំខាន់លើដំណោះស្រាយស្នូល

យោងតាមរបាយការណ៍របស់រដ្ឋាភិបាល កំណើនសេដ្ឋកិច្ចGDPក្នុងត្រីមាសទីមួយនៃឆ្នាំនេះបានកើនប្រហែល ៦,៦៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅ។ គោលនយោបាយរូបិយវត្ថុត្រូវបានសម្របសម្រួលប្រកបដោយភាពបត់បែន ការបើកចំណាយទុនវិនិយោគសាធារណៈគិតត្រឹមថ្ងៃទី ៣០ ខែមេសា សម្រេចបានជាង ១៧,៤% នៃផែនការ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅ។ ផលិតកម្មកសិកម្មមានកំណើន ផលិតកម្មឧស្សាហកម្មងើបឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោកមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ជាមួយនឹងការវិវឌ្ឍន៍ជាច្រើនដែលមិនធ្លាប់មានតាំងពីមុនមកលើសពីការព្យាករណ៍ បង្កសម្ពាធដ៏ធំធែងទៅលើការងារដឹកនាំសម្របសម្រួល។ ដូច្នេះ ការដែលរដ្ឋាភិបាលបានផ្ដោតសំខាន់លើភារកិច្ច និងដំណោះស្រាយសំខាន់ៗចំនួន ១១ ត្រូវបានសមាជិកសភាគាំទ្រយ៉ាងពេញទំហឹង។ យល់ស្របនឹងដំណោះស្រាយដែលរដ្ឋាភិបាលបានដាក់ចេញគឺ ផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ផ្សារភ្ជាប់នឹងការជំរុញខ្លាំងការស្រាវជ្រាវការអភិវឌ្ឍនិងការប្រើប្រាស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលោក Nguyen Chu Hoi សមាជិកសភាទីក្រុង Hai Phong បានឲ្យដឹងថា៖

“ក្នុងគ្រប់វិស័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅតែត្រូវនាំមុខ។ ខ្ញុំមិនដែលឃើញ
តួនាទីរបស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយ៉ាងច្បាស់លាស់ដូចបច្ចុប្បន្នឡើយ។ បើសិនជាបច្ចុប្បន្ននេះ យើងមិនបានវាយតម្លៃត្រឹមត្រូវចំពោះទីតាំងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងនាមជាកូនសោរដើម្បីកំណត់ការទម្លុះទម្លាយណាមួយគឺ យើងនឹងខុសច្រឡំហើយ។ តួនាទីនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាបានផ្សារភ្ជាប់ជាមួយនឹងគុណភាពនៃធនធានមនុស្ស និងការបណ្តុះបណ្តាលធនធានមនុស្សឡើងវិញ។ ដូច្នេះហើយ ប្រសិនបើយើងមានបំណងចង់ផ្លាស់ប្តូរគុណភាពធនធានមនុស្ស ហើយមានបំណងចង់មានបច្ចេកវិទ្យាដែលបង្កើតឡើងដោយខ្លួនយើង គឺច្បាស់ថាយើងត្រូវត្រៀមរៀបចំ និងផ្លាស់ប្ដូរថ្មីយ៉ាងប្ដូរផ្ដាច់ ទូលំទូលាយ និងលើគ្រប់ជ្រុងជ្រោយផងដែរ”។

បង្កើនការគ្រប់គ្រងធនធាន និងការពារបរិស្ថាន បង្ការ ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ធានាសន្តិសុខប្រភពទឹក កសាងផែនការមេស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងគ្រោះរាំងស្ងួត កង្វះ ទឹក និងការជ្រាបទឹកប្រៃ ក៏ជាក្រុមដំណោះស្រាយដែលសមាជិកសភាយកចិត្តទុកដាក់ ព្រមទាំងស្នើឲ្យរដ្ឋាភិបាលផ្ដោតសំខាន់ជំរុញខ្លាំងផងដែរ។ លោក Nguyen Truc Son ប្រធានគណៈប្រតិភូរដ្ឋសភាខេត្ត Ben Tre បានលើកមតិថា៖

“យើងខ្ញុំទទួលបានមតិជាច្រើនរបស់ម្ចាស់ឆ្នោតអំពីបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ដីសណ្ដទន្លេCửu Long ជាពិសេសក្នុងរយៈពេលកន្លងទៅ គ្រោះរាំងស្ងួតទឹកប្រៃជ្រាបចូលអូសបន្លាយ។ រដ្ឋាភិបាល ក្រសួង ស្ថាប័នមជ្ឈឹម ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅតាមតំបន់ដីសណ្ដទន្លេCửu Long ត្រូវមានដំណោះស្រាយនាបច្ចុប្បន្ន និងយូរអង្វែងដើម្បីធានាឱ្យមានប្រភពទឹកសាប និងស្អាតបម្រើផលិតកម្ម ក៏ដូចជាសកម្មភាពរបស់ប្រជាពលរដ្ឋផងដែរ”។

សមាជិកសភាលើក​ដំណោះស្រាយ​ជំរុញ​កំណើន​សេដ្ឋកិច្ច - ảnh 2លោក Hoang Van Cuong សមាជិកសភាទីក្រុងហាណូយ។ រូបថត៖ daibieunhandan.vn

រំពឹងលើសម្រេចចិត្តកំណត់ជាច្រើន

ក្រឡេកមើលផ្ទាំងគំនូឬសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២៣និងប៉ុន្មានខែដើមឆ្នាំនេះបានឲ្យដឹងថា វៀតណាមទទួលបានលទ្ធផលវិជ្ជមាន។ កំណើន GDP ក្នុងត្រីមាសទី១ ឆ្នាំ ២០២៤ សម្រេចបាន ៦,៦៦%; សន្ទស្សន៍តម្លៃប្រើប្រាស់(CPI) ជាមធ្យមក្នុងរយៈពេល ៤ ខែបានកើន ៣,៩៣%បើប្រៀបធៀងនឹងរយៈពេលដូចគ្នា។ ទុន FDI សរុបដែលបានចុះបញ្ជីសម្រេចបាន៩,២៧ ពាន់លានដុល្លារអាមេរិក កើន ៤,៥% ។ សម្ព័ន្ធក្រុមហ៊ុនធំៗជាច្រើនបានប្ដេជ្ញាចិត្តវិនិយោគនៅវៀតណាមលើវិស័យអេឡិចត្រូនិក បន្ទះឈីប ថាមពលកកើតឡើងវិញ។ នេះគឺជាការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងខ្ពស់របស់រដ្ឋ អាជីវកម្ម និងប្រជាជនក្នុងបរិបទនៃការលំបាក និងបញ្ហាប្រឈមជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ចាំបាច់ត្រូវមានដំណោះស្រាយជាបន្ទាន់ និងយូរអង្វែង ដើម្បីធានាថា សេដ្ឋកិច្ចវៀតណាមមានការអភិវឌ្ឍ ប្រកបដោយចីរភាពជាង លើកកំពស់ឯករាជ្យភាព និងម្ចាស់ការនាពេលខាងមុខ។ លោក Trinh Xuan An ប្រតិភូរដ្ឋសភាខេត្ត Dong Nai បានសង្កត់ធ្ងន់ថា៖

“ខ្ញុំគិតថាយើងមានតួរលេខដ៏សប្បាយរីករាយជាច្រើន ប៉ុន្តែយើងនៅតែត្រូវមានដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ និងជាក់ស្ដេង។ សម័យប្រជុំលើកទី៧ គឺជាសម័យប្រជុំពាក់កណ្តាលឆ្នាំ។ ឆ្នាំ ២០២៤ ត្រូវបានចាត់ទុកថាជាឆ្នាំគន្លឹះ មុនពេលឈានចូលឆ្នាំ ២០២៥  ជិតផុតអាណត្តិ។ អាចនិយាយបានថា នេះគឺជាឆ្នាំសម្រេចរួចរាល់គោលដៅនៃកម្មវិធីធំៗ ហើយបញ្ហាម៉ាសេដ្ឋកិច្ច សង្គម គឺសុទ្ធតែកំពុងរង់ចាំសម័យប្រជុំលើកនេះមានការឆ្លើយតប និងសំណើរ។ រាល់សំណើ និងសេចក្ដីសម្រេចកំណត់នៃសម័យប្រជុំនេះគឺជះឥទ្ធិពលយ៉ាងធំធេងដល់ការងារសម្របសម្រួលប្រទេសជាតិផងដែរ”។

សមាជិកសភាក៏ជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងធំនិងការប្តេជ្ញាចិត្តខ្ពស់រដ្ឋាភិបាលសម្របសម្រួលបន្តពង្រីករាល់សមិទ្ធិផល ជំនៈពុះពារលើការលំបាក ដើម្បីសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមខ្ពស់បំផុតក្នុងឆ្នាំ ២០២៤ និងដំណាក់កាល ២០២១ - ២០២៥ ទាំងមូលទៀតផង៕

ប្រតិកម្មទៅវិញ