បង្កើតលក្ខខណ្ឌសម្រាប់អ្នកញៀនគ្រឿងញៀនរួមបញ្ជូលទៅក្នុងសហគមន៍ឡើងវិញ

Chia sẻ
(VOVWORLD) - ថ្ងៃទី ២៦ មិថុនា គឺជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយក៏ជាទិវាប្រជាជនទាំងមូលប្រយុទ្ធប្រឆាំងគ្រឿងញៀននៅវៀតណាម។ ទន្ទឹមនឹងការតស៊ូ ប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀន វៀតណាមជានិច្ចកាលផ្តោតសំខាន់លើសកម្មភាពជួយឧបត្ថម្ភអ្នកញៀនគ្រឿងញៀនឲ្យបានរួមបញ្ជូលក្នុងសហគមន៍។ ក្នុងនោះ ការបណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ និងផ្ដល់ការងារធ្វើចិញ្ចឹមជីវភាពគឺជាបុព្វបទដ៏សំខាន់ដើម្បីជួយអ្នកញៀន ក្រោយពេលបន្សាបគ្រឿងញៀន ឲ្យមានការងារធ្វើ និងស្ថិរភាពជីវភាព។
បង្កើតលក្ខខណ្ឌសម្រាប់អ្នកញៀនគ្រឿងញៀនរួមបញ្ជូលទៅក្នុងសហគមន៍ឡើងវិញ - ảnh 1សិក្ខាកាមរៀនរបរចញ្ចឹមជីវិតនៅកន្លែងព្យាបាលអ្នកញៀនខេត្ត Son La។ រូបភាព៖ VOV

 

គោលនយោបាយជួយឧបត្ថម្ភអ្នកញៀនគ្រឿងញៀនរួមបញ្ជូលទៅក្នុងសហគមន៍ឡើងវិញ

រដ្ឋតែងតែបង្កលក្ខណៈងាយស្រួល ជួយឧបត្ថម្ភដល់មនុស្សក្រោយពេលបន្សាបគ្រឿងញៀន។ ប្រការនេះបានចែងក្នុងឯកសារច្បាប់ក៏ដូចជាតាមរយៈគោលនយោបាយ ដោយត្រូវបានចេញផ្សាយក្នុងប៉ុន្មានឆ្នាំកន្លងទៅ។ ក្នុងនោះ  គួរកត់សម្គាល់ថា អនុក្រិត្យលេខ ១១៦ ឆ្នាំ ២០១២ របស់រដ្ឋាភិបាលបានចែងយ៉ាងច្បាស់លាស់អំពីរបបជួយឧបត្ថម្ភចំពោះមនុស្សក្រោយពេលបន្សាបគ្រឿងញៀនដែលអនុវត្តន៍វិធានការគ្រប់គ្រងក្រោយពេលបន្សាបគ្រឿងញៀននៅកន្លែងរស់នៅ។ តាមនោះ មនុស្ស ក្រោយពេលបន្សាបជាតិញៀន នឹងទទួលបានការលើកលែង ឬកាត់បន្ថយថ្លៃសិក្សា ជួយឧបត្ថម្ភការបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេលខ្លី ជួយឧបត្ថម្ភខ្ចីទុនបង្កើតការងារធ្វើពីមូលនិធិជាតិស្ដីពីការងារធ្វើ ហើយទទួលបានអាទិភាពចុះឈ្មោះចូលរួមគោលនយោបាយជួយឧបត្ថម្ភការងារធ្វើ និងមូលនិធិជាតិស្ដីពីការងារធ្វើ។ ដោយអាស្រ័យលើស្ថានភាពសេដ្ឋកិច្ច សង្គមរបស់តំបន់ ស្ថាប័នមានសមត្ថកិច្ចនឹងពិចារណាជួយឧបត្ថម្ភផ្ដល់ប្រាក់កម្ចីអនុគ្រោះចំពោះមនុស្ស ក្រោយពេលបន្សាបគ្រឿងញៀន ដើម្បីអភិវឌ្ឍន៍ផលិតកម្ម និងបង្កើតការងារធ្វើ។

លោក Vu Van Uy អនុប្រធានការិយាល័យគោលនយោបាយបន្សាបគ្រឿងញៀន នាយកដ្ឋានបង្ការ ប្រយុទ្ធប្រឆាំងអំពើអបាយមុខសង្គម ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានមានប្រសាសន៍ថា៖

“អំពីគោលនយោបាយរដ្ឋ នាបច្ចុប្បន្ន តាមបទប្បញ្ញត្តិ អាជីវកម្ម ទទួលបុគ្គលិកដែលជាអ្នកបន្សាបគ្រឿងញៀនរួចត្រូវបានលើកលែងពន្ធលើប្រាក់ចំណូល និងថ្លៃប្រើប្រាស់ដីធ្លី។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីក៏បានចេញសេចក្តីសម្រេចចិត្តស្តីពីការជួយឧបបត្ថម្ភឥណទានដល់អ្នកញៀនគ្រឿងញៀន នៅពេលវិលត្រឡប់ទៅមូលដ្ឋានវិញ ពួកគេនឹងត្រូវបានជួយឧបត្ថម្ភទុនកម្ចី បង្កើតការងារធ្វើ ដើម្បីចិញ្ចឹមជីវភាព។ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ក៏កំពុងដឹកនាំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តន៍គំរូជួយឧបតម្ថម្ភផ្ដល់ការងាធ្វើចិញ្ចឹមជិវិត។ ទន្ទឹមនឹងនោះ បញ្ហារួមបញ្ជូលទៅក្នុងសហគមន៍ឡើងវិញក៏ចាំបាច់ត្រូវមានការរួមដៃគ្នារបស់អាជ្ញាធរតំបន់គ្រប់ជាន់ថ្នាក់ ដើម្បីរួមគ្នាជួយឧបត្ថម្ភអ្នកញៀនគ្រឿងញៀនមានការងារធ្វើស្ថិរភាព រួមចំណែកវិជ្ជមានដល់សង្គមផងដែរ”។

ការចូលរួមដោយព្រមគ្នាពីមជ្ឈឹមដល់មូលដ្ឋាន

បច្ចុប្បន្ន ប្រទេសទាំងមូលមានគ្រឹះស្ថានបន្សាបគ្រឿងញៀនរបស់រដ្ឋចំនួន ៩៧ កន្លែង ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរការងារ យុទ្ធជនពិការ និងសង្គមកិច្ចខេត្តក្រុងនានា។ ក្រៅពីការងារបន្សាបគ្រឿងញៀន ថែទាំ ព្យាបាល និងស្តារសុខភាពឡើងវិញ គ្រឹះស្ថានទាំងនេះបានយកចិត្តទុកដាក់ពិសេសដល់ការអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ និងតំរង់ទិសដៅការងារសម្រាប់សិក្ខាកាម។ នៅទីនេះ សិក្ខាកាម ដែលជាអ្នកបន្សាបគ្រឿងញៀនត្រូវបានចូលរួមថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈកម្រិតបឋម ជាមួយនឹងមុខរបរសម្បូរបែប សមស្របនឹងស្ថានភាពសុខភាព និងសមត្ថភាព ក៏ដូចជាតម្រូវការរបស់សិក្ខាកាមផងដែរ។  សកម្មភាពនេះមិនត្រឹមតែជួយសិក្ខាកាមចូលរួមធ្វើពលកម្មព្យាបាល និងបង្កើតគំនិតវិជ្ជមានជាជំហានៗប៉ុណ្ណោះទេ ថែមទាំងមានប្រាក់ចំណូល និងមុខរបរដើម្បីបង្កើនឱកាសរួមបញ្ជូលជាមួយសហគមន៍ក្រោយពេលបញ្ចប់រយៈពេលព្យាបាលបន្សាបគ្រឿងញៀន ហើយវិលប្រឡប់ទៅផ្ទះ និងសហគមន៍វិញទៀតផង។

បង្កើតលក្ខខណ្ឌសម្រាប់អ្នកញៀនគ្រឿងញៀនរួមបញ្ជូលទៅក្នុងសហគមន៍ឡើងវិញ - ảnh 2លោក Vu Quang Thanh នាយករងមជ្ឈមណ្ឌលសេវាកម្មការងារធ្វើទីក្រុងហាណូយ។ រូបថត៖ VOV

នៅទីក្រុងហាណូយ ចាប់ពីឆ្នាំ ២០១៥ មក  មជ្ឈមណ្ឌលសេវាកម្មការងារធ្វើទីក្រុងហាណូយបានសហការជាមួយគ្រឹះស្ថានបន្សាបគ្រឿងញៀននៅភូមិសាស្ត្រទីក្រុងបានរៀបចំកម្មវិធីផ្ដល់ប្រឹក្សាការងារ សិក្សាវិជ្ជាជីវៈ និងណែនាំការងារធ្វើដល់សិក្ខាកាម មុនពេលរួមបញ្ជូលទៅក្នុងសហគមន៍។ លោក Vu Quang Thanh នាយករងមជ្ឈមណ្ឌលសេវាកម្មការងារធ្វើទីក្រុងហាណូយ បានឲ្យដឹងថា៖

“យើងខ្ញុំក៏បានណែនាំអំពីជំនាញមួយចំនួនដល់សិក្ខាកាម ដូចជា៖ ជំនាញចូលរួមសម្ភាសន៍ ជំនាញរៀបចំសំណុំឯកសារ ឬជំនាញក្នុងពេលធ្វើការនាពេលខាងមុខ។ ដូច្នេះហើយ ក្រោយពេលចូលរួមគ្រឹះស្ថានបន្សាបគ្រឿងញៀន សិក្ខាកាមអាចត្រៀមខ្លួនជាស្រេចចូលរួមទៅក្នុងទីផ្សារការងារផងដែរ”។

នៅខេត្ត Son La វិញ ជារៀងរាល់ឆ្នាំ គ្រឹះស្ថានព្យាបាលអ្នកញៀនគ្រឿងញៀនខេត្ត Son La បានសហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល បានរៀបចំបង្រៀនវិជ្ជាជីវៈដល់សិក្ខាកាមសជាង ១០០ នាក់។ ក្រោយវគ្គសិក្សាទាំងនេះ សិក្ខាកាមអាចអនុវត្តន៍ចំណេះដឹងទៅក្នុងស្ថានភាពជាក់ស្ដែងជាមួយមុខរបរដូចជា៖ ដាំដុះដំណាំ ចិញ្ចឹមសត្វ និងបង្ការប្រយុទ្ធប្រឆាំងជំងឺដល់បសុសត្វ។ សិក្ខាកាមម្នាក់មកពីគ្រឹះស្ថានព្យាបាលអ្នកញៀនគ្រឿងញៀនខេត្ត Son La បានឲ្យដឹង៖

“លោកគ្រូ និងអ្នកគ្រូបានឧទ្ទេសនាមអំពីអាជីពតម្លើងគ្រឿងអេឡិចត្រូនិច កាត់ដេរ និង កែច្នៃផ្លែឈើ។ ដូច្នេះហើយ ខ្ញុំមានបំណងចង់ធ្វើការនៅក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិច។ ខ្ញុំមានក្ដីសង្ឃឹមថា ក្រោយពេលបន្សាបគ្រឿងញៀនមក ខ្ញុំអាចទៅធ្វើការ ដើម្បីស្ថិរភាពជីវភាពផងដែរ“។

ការជួយឧបត្ថម្ភ បង្កើតការងាធ្វើដល់មនុស្សក្រោយពេលពួកគេសម្រេចរួលរាល់ពេល ពួកគេសម្រេចរួចរាល់ការសន្សាបគ្រឿងញៀនគឺជាគោលការណ៍គឺជាគោលនយោបាយមនុស្សធម៌របស់បក្ស និងរដ្ឋវៀតណាម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមិនត្រឹមតែជួយមនុស្សក្រោយពេលបន្សាបគ្រឿងញៀនស្ថរភាពជីវភាពប៉ុណ្ណោះទេ ថែមទាំងបង្ការ ប្រយុទ្ធប្រឆាំងការញៀនឡើងវិញ ព្រមទាំងរួមចំណែកធានាសុខុមាលភាពសង្គមផងដែរ៕

ប្រតិកម្មទៅវិញ