អាស៊ានរក្សាតួនាទីមជ្ឈភាពយ៉ាងរឹងមាំក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៦ ខែកញ្ញា កិច្ចប្រជុំកំពូលរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូ (អាស៊ាន+) បានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន និងដៃគូនានា។ 
អាស៊ានរក្សាតួនាទីមជ្ឈភាពយ៉ាងរឹងមាំក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ - ảnh 1ថ្នាក់ដឹកនាំអាស៊ាន។ រូបថត៖ Duong Giang/VNA

ក្នុងដំណើរការអភិវឌ្ឍន៍របស់អាស៊ាន មិនអាចខ្វះការជួយឧត្ថម្ភ និងរាល់ការសន្យាជួយឧបត្ថម្ភរបស់ដៃគូនានាបានឡើយ។ ក្នុងបរិបទថ្មី ដែលមានបញ្ហាប្រឈមជាច្រើន អាស៊ានតែងតែពង្រីកតួនាទីខ្លួនទីខ្លួនទីពឹងខ្លួនរបស់ប្លុក ដែលត្រូវបានសាកល្បងអស់រយៈពេលជិត ៦០ ឆ្នាំកន្លងទៅ បន្តរក្សាយ៉ាងរឹងមាំមជ្ឈភាពក្នុងទិសដៅជំរុញការខិតខំប្រឹងប្រែងសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

យន្តការអាស៊ាន+ ការច្នៃប្រឌិតរបស់អាស៊ាន

តាំងពីមុនមកដោយបានយល់ដឹងពីសារៈសំខាន់ដែលមិនអាចខ្វះបានរបស់ប្រទេសមហាអំណាច និងដៃគូនានានៅក្នុង និងក្រៅតំបន់អាស៊ានបានខិតខំប្រឹងប្រែងជាច្រើន សំដៅគ្រប់គ្រងទំនាក់ទំនងជាមួយប្រទេសមហាអំណាច និងដៃគូនានាក្រោមទម្រង់ផ្សេងគ្នាជាច្រើន ទន្ទឹមនឹងនោះ ស្វែងរកវិធីសម្របសម្រួលទំនាក់ទំនងទស្សនវិស័យផ្សេងៗគ្នា ហើយទន្ទឹមនឹងនោះក៏ស្វែងរកការជំរុញទំនាក់ទំនងជាមួយប្រទេសមហាអំណាចតាមទិសដៅដែលមានផលប្រយោជន៍ដល់អាស៊ាន។ ដើម្បីសម្រេចឲ្យបាន គោលដៅនេះ អាស៊ានបានបង្កើតយន្តការភាពជាដៃគូសន្ទនា (ASEAN+) ដើម្បីបង្កើនទំនាក់ទំនងជាមួយប្រទេសមហាអំណាច និងដៃគូនានានៅក្នុង និងក្រៅតំបន់ អាស្រ័យលើសមត្ថភាព និងកាលៈទេសៈរបស់ដៃគូនីមួយៗ ក៏ដូចជាតម្រូវការរបស់អាស៊ាន។

ជាក់ស្ដែង យន្តការភាពជាដៃគូសន្ទនា គឺជាបែបផែនដោះស្រាយទំនាក់ទំនងជាមួយប្រទេសមហាអំណាច និងដៃគូនានាតាមរយៈការសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងកម្រិតផ្សេងៗគ្នា ដើម្បីបង្កើនការកសាងទំនុកចិត្ត ជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា ជំនួសឱ្យការប្រើកម្លាំង ឬគំរាមកំហែងប្រើប្រាស់កម្លាំង។ នេះជាសញ្ញាសម្គាល់ពិសេសរបស់អាស៊ានដែលគ្មានអង្គការផ្សេងទៀតក្នុងពិភពលោកមានឡើយ។

បច្ចុប្បន្ន អាស៊ានរក្សាទំនាក់ទំនងជាមួយដៃគូសន្ទនាផ្លូវការចំនួន ១១ (អាស៊ាន+១) រួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី នូវែលសេឡង់ រុស្ស៊ី សហរដ្ឋអាមេរិក កាណាដា សហភាពអឺរ៉ុប (EU) និងចក្រភពអង់គ្លេស។ ក្នុងនោះ មានដៃគូដែលត្រូវបានបង្កើតតាំងពីយូរហើយ ពោលគឺចាប់ពីឆ្នាំ១៩៧០។ តាមរយៈ យន្តការនេះបណ្តាប្រទេសជាសមាជិកអាស៊ានមិនត្រឹមតែធ្វើការសន្ទនាដោយសមភាពជាមួយប្រទសមហាអំណាចប៉ុណ្ណោះទេ ថែមទាំងទាញយកប្រភពធនធានជាច្រើនសម្រាប់ការអភិវឌ្ឍ លើគ្រប់វិស័យដូចជាពាណិជ្ជកម្ម វិនិយោគ អភិវឌ្ឍន៍ ធនធានមនុស្ស វិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ ជំនួយបច្ចេកទេស។

លើសពីនេះ អាស៊ានក៏មានយន្តការសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងប្រទេសចំនួនបី គឺចិន ជប៉ុន និងកូរ៉េខាងត្បូង (អាស៊ាន+៣) ដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ដើម្បីជួយឧបត្ថម្ភអាស៊ានក្នុងកំណែទម្រង់ហិរញ្ញវត្ថុ និងធនាគារ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិហិរញ្ញវត្ថុឆ្នាំ ១៩៩៧។ឬយន្តការកិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាសន្តិសុខតំបន់ (ARF) កិច្ចសហប្រតិបត្តិការការពារជាតិ អាស៊ាន បើកទូលាយ ដើម្បីប្រមូលផ្តុំប្រទេសមហាអំណាចទាំងក្នុង និងក្រៅតំបន់ សំដៅពិភាក្សា និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

អាស៊ានរក្សាតួនាទីមជ្ឈភាពយ៉ាងរឹងមាំក្នុងការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ - ảnh 2សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ (រូបថត៖ Duong Giang/VNA)

រក្សាយ៉ាងរឹងមាំមជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាអន្តរជាតិ

ជាក់ស្ដែង ក្នុងដំណើរការអភិវឌ្ឍន៍របស់អាស៊ានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ទាំងការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ និងការស្វែងរកវិធីបង្កើតក្របខ័ណ្ឌសមស្រប ដើម្បីរួមគ្នាបញ្ចេញទស្សនៈ និងគោលជំហរកំពុងធ្វើឱ្យអាស៊ានដើរតួនាទីកាន់តែសំខាន់ក្នុងការគ្រប់គ្រងជម្លោះ ការដោះស្រាយបញ្ហាសន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ បច្ចុប្បន្ននេះ មានប្រទេសមិនមែនជាសមាជិកអាស៊ានចំនួន៨៦បានបញ្ជូនឯកអគ្គរដ្ឋទូតទៅកាន់អាស៊ាន ជាពិសេសប្រទេសមហាអំណាចចង់ឲ្យអាស៊ានពង្រីកមជ្ឈភាពក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់។

ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលប្រព្រឹត្តទៅនៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនាពេលនេះ ប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅនៅក្នុងពិភពលោក និងស្ថានភាពក្នុងតំបន់ ថ្នាក់ដឹកនាំអាស៊ានបានអះអាងជាថ្មីម្តងទៀតថាសាមគ្គីភាពគឺជាតម្លៃយុទ្ធសាស្ត្រសម្រាប់អាស៊ានក្នុងការបន្តជំនះពុះពារលើបញ្ហាប្រឈមនានា ឈរយ៉ាងរឹងមាំចំពោះ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយយុទ្ធសាស្ត្រ អះអាងពីមជ្ឈភាពក្នុងរចនាសម្ព័ន្ធតំបន់។

នៅចំពោះការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងប្រទេសមហាអំណាច ដើម្បី អាស៊ានរក្សាមជ្ឈភាភយ៉ាងរឹងមាំ អាស៊ានត្រូវតែពង្រីកកម្លាំងផ្ទៃក្នុង ពង្រឹងសាមគ្គីភាពក្នុងប្លុក ដើម្បីអះអាងពីតម្លៃយុទ្ធសាស្ត្ររបស់ខ្លួន។ ប្រទេសជាសមាជិកអាស៊ានចាំបាច់ត្រូវលើកកម្ពស់ស្មារតីឯកររាជ្យ ភាពខ្លួនទីពឹងខ្លួន ការគោរពច្បាប់ និងប្រកាន់ខ្ជាប់នូវគោលការណ៍ជាមូលដ្ឋាន និងក្រមប្រព្រឹត្តរបស់អាស៊ាន។ អាស៊ានបន្តរក្សាតុល្យភាពយុទ្ធសាស្ត្រជាមួយប្រទេសមហាអំណាច។ អាស៊ានពិតជាបានក្លាយទៅជាស្ពានដ៏គួរឲ្យទុកចិត្ត ជាមួយសមត្ថភាពសម្របសម្រួលតុល្យភាពទំនាក់ទំនង និងផលប្រយោជន៍ ប្រកាន់ខ្ជាប់នូវគោលដៅកសាងរចនាសម្ព័ន្ធតំបន់បើកចំហ តម្លាភាព បរិយាប័ន្ន ហើយសំខាន់បំផុតគឺឯកភាពគ្នាលើគោលជំហររបស់ខ្លួនក្នុងបញ្ហាពាក់ព័ន្ធផ្ទាល់នឹងបរិយាកាសសន្តិសុខ និងអភិវឌ្ឍន៍របស់តំបន់ផងដែរ៕


ប្រតិកម្មទៅវិញ