ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh អញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំ AMM 53។ (រូបថត៖ baokhanhhoa.vn) |
សេចក្ដីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៣ (AMM ៥៣) ដែលទើបតែបានបិទបញ្ចប់នាពេលថ្មីៗនេះ បានកត់សម្គាល់លទ្ធផលការងារទាំងអស់របស់អាស៊ាននាពេលកន្លងទៅ រួមទាំងគំនិតផ្ដួចផ្ដើម និងសំណើរនានារបស់វៀតណាមក្នុងឆ្នាំ២០២០ស្ដីពីការឆ្លើយតបនឹងជម្ងឺ Covid-19។
គំនិតផ្ដួចផ្ដើមរបស់វៀតណាមក្លាយទៅជាគំនិតផ្ដួចផ្ដើមរបស់អាស៊ាន
កាលពីដើមឆ្នាំដែលជម្ងឺ Covid-19 មិនទាន់រីករាលដាលយ៉ាងទូលំ ទូលាយនោះ ក្នុងនាមជាប្រធានអាស៊ាន២០២០ វៀតណាមបានអនុវត្ត សកម្មភាពជាច្រើនយ៉ាងប្រញាប់ប្រញាល់ ហើយលើកមតិយោបល់ស្ដីពីការរួមដៃគ្នា បង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតដោយស្មារតី “ភាពស្អិតរមួតនិងការ ឆ្លើយតប”។ នៅខែមេសាឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំកំពូលអាស៊ាន ពិសេស និងកិច្ចប្រជុំកំពូលអាស៊ាន+៣ពិសេស ស្ដីពីការឆ្លើយតបនឹងជម្ងឺ Covid-19 ដែលបានរៀបចំឡើងតាមប្រព័ន្ធវីដេអូជាលើកដំបូងតាំងពីមុន មក។ ក្នុងឱកាសនេះ អាស៊ានបានចេញសេចក្ដីថ្លែងការណ៍រួម១៨ចំណុច ដែល សង្កត់ធ្ងន់ទៅលើការបង្កើនកិច្ចសហប្រតិបត្តិការទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ ព្រមទាំងអះអាងនូវចំណងសាមគ្គីភាពនិងការគាំទ្រយ៉ាងខ្លាំងក្លារបស់ អាស៊ាននិយាយដោយឡែកនិងសហគមន៍អន្តរជាតិនិយាយរួមក្នុងការឆ្លើយ តបនឹងជម្ងឺរាតត្បាត។ អគ្គលេខាធិការអាស៊ានលោក Lim Jock Hoi បាន ចាត់ទុកថា៖
“សេចក្ដីប្រកាសរបស់ប្រធានអាស៊ាននិងសេចក្ដីថ្លែងការណ៍រួមរបស់ប្រទេសអាស៊ានទាំងអស់គឺជាសក្ខីភាពដែលសរឲ្យឃើញនូវចំណងសាមគ្គីភាព ការជួយឧបត្ថម្ភគ្នាទៅវិញទៅមកនិងសហប្រតិបត្តិការធ្វើសកម្មភាព ក្នុងអាស៊ាន ដើម្បីឆ្លើយតបនឹងបញ្ហាដ៏សំខាន់ដែលពាក់ព័ន្ធដល់សុខភាព របស់ប្រជាជនគ្រប់រូប។ ប្រការនេះបានបង្ហាញនូវការគាំទ្ររបស់អាស៊ាន ចំពោះការធានាបរិស្ថានរស់នៅប្រកបដោយផាសុខភាពសម្រាប់ប្រជាជន”។
នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសអំពីការឆ្លើយតបនឹងជម្ងឺ Covid-19។ (រូបថត៖ nhandan.com.vn) |
តាមសំណើររបស់វៀតណាម អាស៊ានបានបង្កើតមូលនិធិអាស៊ាន ឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 ឃ្លាំងបម្រុងទុកសម្ភារៈបរិក្ខារពេទ្យ តំបន់អាស៊ាន ក៏ដូចជាកសាងនីតិវិធីផ្លូវការរបស់អាស៊ានឆ្លើយតបនឹងបញ្ហា សុខភាពបន្ទាន់ផងដែរ។ លោក Vu Ho ប្រធាននាយកដ្ឋានអាស៊ាន ក្រសួង ការបរទេសវៀតណាមបានអះអាងថា៖
“នៅខែសីហាកន្លងទៅ តួនាទីរបស់វៀតណាមត្រូវបានបង្ហាញយ៉ាង ច្បាស់។ ដំបូងឡើយគឺការប្រមូលផ្ដុំកម្លាំង ត្រៀមស្មារតីជាស្រេចដើម្បី ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ ទីពីរគឺទាក់ទាញការជួយឧបត្ថម្ភរបស់ ប្រទេសដៃគូ ប្រទេសសន្ទនាពីខាងក្រៅ ហើយរក្សាសកម្មភាពរបស់ អាស៊ាន។ ក្នុងខែសីហានេះដែរ បណ្ដាសកម្មភាពនិងកិច្ចប្រជុំនានារបស់ អាស៊ាននៅតែប្រារព្ធធ្វើឡើង។ ហើយទីបីគឺប្រទេសដៃគូនានាសុទ្ធតែវាយ តម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមដោយបានត្រៀមខ្លួនជាស្រេចចូលរួមជាមួយអាស៊ានក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជម្ងឺរាតត្បាតក៏ដូចជាក្នុងការ អភិវឌ្ឍផងដែរ”។
ការប្ដេជ្ញាចិត្តស្ដារឡើងវិញក្រោយពីជម្ងឺរាតត្បាត
ជម្ងឺរាតត្បាតសកល Covid-19 កំពុងបង្កឡើងការខូចខាតយ៉ាងគំហុក ទៅលើខឿនសេដ្ឋកិច្ចសកលនិយាយរួមនិងតំបន់អាស៊ាននិយាយដោយ ឡែក។ ទោះបីជានៅតែមានការលំបាកជាច្រើនក៏ដោយ ប៉ុន្តែ អាស៊ានមួយ ប្រកបដោយ “ភាពស្អិតរមួតនិងការឆ្លើយតប” បានរកឃើញផ្លូវឲ្យចាកផុតពី វិបត្តិសម្រាប់ខ្លួនឯង ដោយការមូលមតិជាឯកច្ឆន្ទក្នុងសកម្មភាព។ នោះគឺរួម គ្នាខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញក្រោយពីជម្ងឺរាតត្បាត ជំរុញ កំណើនសេដ្ឋកិច្ច និងភាពខ្លួនទីពឹងខ្លួនផ្នែក ហិរញ្ញវត្ថុ ដើម្បីអនុវត្តវិធានការ ដ៏សមស្របនៅប្រទេសនីមួយៗ។
ដោយមានបទពិសោធន៍ដ៏ថ្លៃថ្លាក្នុងវិបត្តិហិរញ្ញវត្ថុតំបន់ឆ្នាំ១៩៩៧ក៏ និងវិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០៨-២០០៩ ក៏ដូចជាមានឧត្តមភាពខាង នាំចេញស្បៀងអាហារនិងការស្រុះចិត្តគំនិត នៅចំពោះមុខរាល់ការលំបាក សាកល្បងនោះ ប្រទេសអាស៊ានទាំងឡាយកំពុងនឹងចិត្តដើម្បីជំនះពុះពារ លើជម្ងឺរាតត្បាត Covid-19៕