អ្វីៗទាំងអស់គឺដើម្បីសុខភាពរបស់ប្រជាជន

Chia sẻ

(VOVWORLD) -  រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតូចនៅលើពិភពលោក ដែលបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការងារ បង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ - ១៩ ដោយសារមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូលនិងស្មារតីនៃការទទួលខុសត្រូវរបស់សង្គមទាំងមូល។ លទ្ធផលទទួលបានពីការងារបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ គឺជាភ័ស្តុតាងច្បាស់បំផុតបញ្ចាក់ឲ្យឃើញថា បក្សនិងរដ្ឋវៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់អាយុជីវិតនិងការការពារសុខភាព របស់ប្រជា ជន។

អ្វីៗទាំងអស់គឺដើម្បីសុខភាពរបស់ប្រជាជន - ảnh 1លោកនាយករដ្ឋមន្រ្តីអញ្ជើញចុះពិនិត្យការងារបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនៅឯអន្តេវាសិកដ្ឋាននៃសាកលវិទ្យាល័យជាតិ ទីក្រុងហូជីមិញ (រូបថត៖ VOV)

ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ជំងឺរាតត្បាតកូវីដ-១៩ ពិតជាបានក្លាយទៅជា “សុបិន្តអាក្រក់” សម្រាប់មនុស្សជាតិ ចាប់តាំងពីដើមសតវត្សរ៍ទី ២១ មក។ គិតត្រឹមថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០២១ ពិភពលោកមានប្រជាជនជាង ១៨៨ លាននាក់បានឆ្លងជំងឺកូវីដ ១៩ នាក់ មានអ្នកជំងឺជាង ៤ លាននាក់ស្លាប់។ ជំងឺរាតត្បាតកូវីដ ១៩ បានពន្យារពេលការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសភាគច្រើននៅលើពិភពលោក។ រួមគ្នាជាមួយពិភពលោក វៀតណាមបានទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពជាច្រើនលើកហើយ។ ប៉ុន្តែ ដោយមានទស្សនៈកង្វះសុឆន្ទៈ អង្គការប្រតិកិរិយាមួយចំនួនដែលកំពុងនិរទេសខ្លួន ដូចជា Viet Tan, រដ្ឋាភិបាលជាតិវៀតណាមបណ្តោះអាសន្ន ប្រព័ន្ធផ្សព្វផ្សាយ VOA, RFA និងជើងមេឃថ្មី media ។ល។ ដែលឃុបឃិតជាមួយជនខិលខូច ក្រុមអមិត្ត អរិចិត្តក្នុងប្រទេស ដែលថ្មីៗនេះ បានបង្ហោះនូវអត្ថបទរាប់រយដែលមានខ្លឹមសារជំទាស់នៅលើបណ្តាញសង្គមនិងបានបញ្ចេញ នូវព័ត៌មានបំភ្លៃការពិតនិងប្រឌិតជាច្រើនប្រឆាំងនឹងការងារបង្ការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ នៅវៀត ណាម។ ពាក្យសម្តីមូលបង្កាច់ទាំងអស់នេះគឺខុសគ្នាទាំងស្រុងពីតថភាពជាក់ស្តែងនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅវៀតណាម។

តាមពិត បន្ទាប់ពីរកឃើញករណីឆ្លងកូវីដ ១៩ដើមដំបូងនៅវៀតណាម  ចាប់តាំងពីដើមឆ្នាំ ២០២០ ដោយមានស្មារតីសកម្មនិងពាក្យស្លោកថា “ដើម្បីសុខភាពរបស់ប្រជាជន” រដ្ឋាភិបាល វៀតណាមតែងតែកំណត់ថា អាចលះបង់ផលប្រយោជន៍សេដ្ឋកិច្ចខ្លះ ប៉ុន្តែត្រូវប្តេជ្ញាចិត្តការពារសុខភាពនិងអាយុជីវិតរបស់ប្រជាជន។ នេះក៏ជាទស្សនៈខ្ជាប់ខ្ជួនរបស់រដ្ឋាភិបាលវៀតណាម ក្នុងដំណើរការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ដោយឆ្លើយតបយ៉ាងលឿនបំផុត វៀតណាមបានបង្កើតគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដោយកៀរគរប្រជាជននិងកងទ័ពទាំងមូលដើម្បី “ប្រយុទ្ធនឹងជំងឺរាតត្បាតដូចជាការប្រយុទ្ធនឹងសត្រូវអញ្ជឹង”។ ដើម្បីបង្ការទប់ស្កាត់ជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនោះ វៀតណាមក៏បានចេញសេចក្តីសម្រេចចិត្ត យុទ្ធសាស្ត្រនិងទិសដៅប្រកបដោយការច្នៃប្រឌិតនិងយ៉ាងខ្លាំងពីថ្នាក់មជ្ឈឹម រហូតដល់មូលដ្ឋាន ក្នុងនោះមានទាំងការស្រាវជ្រាវនិងផលិតវ៉ាក់សាំង ទិញនិងចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ សម្រាប់ប្រជាជននៅទូទាំងប្រទេសផងដែរ។

អ្វីៗទាំងអស់គឺដើម្បីសុខភាពរបស់ប្រជាជន - ảnh 2កម្លាំងពេទ្យមិននឿយណាយទាំងយប់ទាំងថ្ងៃដើម្បីរួមកម្លាំងកាយចិត្ត បង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ - ១៩  (រូបថត៖ VOV)

នៅចំពោះមុខការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការឆ្លងរាលដាលជំងឺរាតត្បាតកូវីដ ១៩ លើកទី៤នេះ ចាប់តាំងពីចុងខែមេសាឆ្នាំ ២០២១មក  ការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ត្រូវបានរដ្ឋាភិបាលដឹកនាំយ៉ាងដិតដល់ ជាពិសេសសម្រាប់តំបន់ដែលមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ ជាថ្មីម្តងទៀត កម្លាំងសាមគ្គីភាពនិងស្មារតីទទួលខុសត្រូវរបស់ប្រជាជនទាំងអស់ បានជួយវៀត ណាមក្នុងការការពារនិងគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព។ រហូតមកដល់ពេលនេះ ស្ថានភាពជំងឺរាតត្បាតនៅខេត្ត Bac Ninh, ខេត្ត Bac Giang និងខេត្តមួយចំនួន គឺទទួលបានស្ថានភាពស្ថិរភាព។  រីឯនៅទីក្រុងហូជីមិញ ទោះបីជំងឺកូវីដ ១៩ កំពុងឆ្លងរាលដាលយ៉ាងស្មុគស្មាញក៏ដោយ ប៉ុន្តែ ជាមួយនឹងស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ គណៈកម្មាធិការបក្សទីក្រុ ងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងប្រព័ន្ធនយោបាយទាំងមូលមានសកម្មភាពយ៉ាងសកម្ម ដោយប្រើវិធានការទាំងអស់យ៉ាងរហ័សនិងម៉ត់ចត់ដើម្បីទប់ស្កាត់ជំងឺរាតត្បាត។ ដោយស្មារតីសាមគ្គីភាពនិងការខិតខំប្រឹងប្រែងរួមគ្នារបស់ប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជំងឺឆ្លងរាលដាលនៅក្នុងទីក្រុងកំពុងត្រូវបានគ្រប់គ្រងជាបណ្តើរៗ ដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាជនទីក្រុងហូជីមិញវិលត្រឡប់មករកភាពធម្មតាថ្មី។

ដើម្បីថែរក្សាសុខភាពនិងការរស់នៅរបស់ប្រជាជន ក្រៅពីកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការនិងទប់ស្កាត់ជំងឺមក ការងារស្រាវជ្រាវនិងព្យាបាលអ្នកជំងឺរបស់វៀតណាមក៏ទទួលបានសមិទ្ធិ ផលដ៏អស្ចារ្យដែលត្រូវបានពិភពលោកទទួលស្គាល់ផងដែរ។ ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏ជាប្រទេសមួយដែលមានភាពច្នៃប្រឌិតនៅក្នុងការកៀរគរធនធានយ៉ាងមានប្រសិទ្ធភាពដើម្បីទិញនិងទទួលការឧបត្ថម្ភវ៉ាក់សាំងបង្ការកូវីដ ១៩ សំដៅសម្រេចគោលដៅនៃការចាក់វ៉ាក់សាំងជូនប្រជាជនទាំងមូលប្រកបដោយប្រសិទ្ធភាពនិរន្តរភាពនិងរយៈពេលវែង។

អ្វីៗទាំងអស់គឺដើម្បីសុខភាពរបស់ប្រជាជន - ảnh 3កម្មករជាច្រើននៅទីក្រុងហូជីមិញបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ-១៩ នាថ្មីៗនេះ (រូបថត៖ VOV) 

ក្រឡែកទៅមើលពីលទ្ធផលនៃការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនៅវៀតណាម អាចឃើញថា គន្លឹះក្នុងការបង្កើតកម្លាំងដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាត គឺការដឹកនាំជាប្រចាំរបស់បក្ស ការប្តេជ្ញាចិត្តដឹកនាំយ៉ាងប្តូរផ្តាច់និងទាន់ពេលវេលារបស់រដ្ឋាភិ បាលនិងអាជ្ញាធរនៅគ្រប់ជាន់ថ្នាក់ រួមទាំងសាមគ្គីភាពនិងការស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូល។ ប្រការនេះបានបង្ហាញកាន់តែច្បាស់នៅពេលមូលនិធិវ៉ាក់សាំងបង្ការកូវីដ-១៩ របស់ វៀតណាមទោះបីត្រូវបានបង្កើតថ្មី ប៉ុន្តែទទួលបានទឹកប្រាក់រាប់ពាន់លានដុង ដែលជាការរួមវិភាគទានពីអង្គភាពអាជីវកម្ម ប្រជាជនពីគ្រប់មជ្ឈដ្ឋានទាំងក្នុងប្រទេសនិងក្រៅប្រទេស វៀតណាម។ សមិទ្ធិផលទទួលបានពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតក្នុងរយៈពេលជាង ១ ឆ្នាំនេះ ស្មារតីសាមគ្គីភាព ស្រុះចិត្តគំនិតរបស់ប្រជាជនទាំងមូលនិងរដ្ឋាភិបាលក្នុងកាលៈទេសៈលំបាកបំផុត ក្នុងសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត គឺជាការឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការពាក្យសម្តីមូលបង្កាច់អំពីការងារបង្ការ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ នៅ វៀតណាម៕

ប្រតិកម្មទៅវិញ