អ៊ីរ៉ាក់ប្រឈមមុខនឹងវិបត្តិទ្វេដង

HONG VAN
Chia sẻ
Vovworld-៣ឆ្នាំក្រោយដំណាក់កាលខែធ្នូឆ្នាំ២០១១
គូសសម្គាល់ការ​ដែលទាហានអាមេរិកចុងក្រោយចាក
ចេញពីអ៊ីរ៉ាក់នោះ ប្រទេសនេះជាថ្មីម្ដង​ទៀតធ្លាក់ចូល ក្នុងអំពើរហឹង្សាកំរាមកំហែងផ្ទាល់ដល់ភាពគង់វង្សនៃ រដ្ឋនាបច្ចុប្បន្នដោយការរីករាលដាលរបស់មុខសញ្ញាសង្គ្រាមឥស្លាមចំណុះ
អង្គការរដ្ឋឥស្លាម (IS)។ ក្នុងកាលៈទេសៈនោះ ការដណ្ដើមឋានៈនាយករដ្ឋមន្ត្រី
ក្នុងរដ្ឋអំណាច​អ៊ីរ៉ាក់​ក៏​​កើតមានឡើង ជំរុញប្រទេសនេះស្ថិតក្នុងស្ថានភាព
លំបាកលំបិន។
អ៊ីរ៉ាក់ប្រឈមមុខនឹងវិបត្តិទ្វេដង - ảnh 1
អ៊ីរ៉ាក់ប្រឈមមុខនឹងវិបត្តិទ្វេដង (AP)

        Vovworld-ការចុះចាញយ៉ាងលឿនរបស់កងទ័ពរដ្ឋាភិបាលចំពោះកំលាំង​ប៉ះបោររដ្ឋឥស្លាមបាននាំអ៊ីរ៉ាក់ចូលក្នុងបញ្ជីរាយនាមចំណុចក្តៅគគុកធ្ងន់ធ្ងរ​
បំផុតនៅដំបន់។

រដ្ឋអំណាចគ្មានសមត្ថភាពចំពោះការរីករាលដាលរបស់​កំលាំង​ប៉ះបោរ

        ឆ្លៀតយកភាពទាល់ច្រកនយោបាយនិងភាពតានតឹងរវាងភាគីនានា ចាប់
ពី​ខែមិថុនា រដ្ឋឥស្លាម (IS) បានបង្កើនការវាយប្រហារដណ្ដើមយកដំបន់ដីជា
ច្រើន​នៅអ៊ីរ៉ាក់ពីរដ្ឋអំណាច។ នាបច្ចុប្បន្ន IS កំពុងបើកទូលាយឥទ្ធិពលនោភាគ
ខាង​ជើង​អ៊ីរ៉ាក់ដោយការប្រើរថតង់និងអាវុធធុនធ្ងន់រឹបអូសបានពីទាហានរត់
ចោលជួរទ័ព​រាប់ពាន់នាក់។ ក្នុងដំណើរការវាយប្រហារ បណ្ដាជនប៉ះបោររបស់
IS បាន​សម្លាប់ជនស៊ីវិលជាជនជាតិភាគតិច Yazidi ចំនួនជិត៥០០នាក់។ រដ្ឋមន្ត្រី
​ទទួល​បន្ទុកសិទ្ធិមនុស្សរបស់អ៊ីរ៉ាក់លោក Mohammed Shia al-Sudani បានចោទ​
ប្រកាន់​ជនប៉ះបោរមានសកម្មភាពឃោឃៅព្រៃផ្សៃចំពោះជនស៊ីវិល បណ្ដាល​ឡើងឧក្រិដ្ឋកម្មមិនអាចលើកលែងបានឡើយ។ នាថ្ងៃទី៣សីហាកន្លងមក IS ក៏
ទន្ទ្រានកាន់កាប់បានទំនប់ Mosul ជាទំនប់ធំបំផុតនៅអ៊ីរ៉ាក់។ ជ័យជំនះនេះ​របស់
IS បង្កើនគ្រោះអាសន្នរដ្ឋអំណាច Baghdad ត្រូវផ្ដួលរំលំដោយសារ​ការ​ទន្ទ្រានកាន់
កាប់ទំនប់ Mosul អាចអនុញ្ញាតឲ្យ IS លទ្ធភាពឈានទៅបណ្ដា​ទីក្រុង​ធំៗ។

ស្ថានភាពពោលខាងលើធ្វើឲ្យអាមេរិកសំរេចចិត្តជាលើកដំបូងវាយប្រហារដោយ
ជើងអាកាសនៅអ៊ីរ៉ាក់គិតតាំងពីពេលវ៉ាស៊ីងតោនដកទ័ពចេញពីប្រទេសនេះនា
ចុងឆ្នាំ២០១១។ ការវាយប្រហារបានបំផ្លាញបរិមាណអាវុធដ៏ធំមួយរបស់ IS ប៉ុន្តែ
មិនទាន់រកឃើញច្រកចេញយូរអង្វែងសំរាប់បញ្ហាអ៊ីរ៉ាក់ឡើយ។ ប្រធានាធិបតី
អាមេរិកលោក Barack Obama បានព្រមមានថា​នឹងគ្មាដំណោះ​ស្រាយយ៉ាងលឿន
សំរាប់វិបត្តិនាបច្ចុប្បន្ននៅអ៊ីរ៉ាក់ឡើយ។

សង្គ្រាមលើឆាកនយោបាយ

        ខណៈដែលវិបត្តិយោធាមិនទាន់បញ្ចប់នោះ អ៊ីរ៉ាក់ត្រូវធ្លាក់ក្នុងវិបត្តិលើគ្រប់
​វិស័យ​ដោយកំពូលគឺថ្ងៃទី១១សីហា ប្រធានាធិបតីអ៊ីរ៉ាក់លោក Fouad Masoum
បាន​បញ្ជាអនុប្រធានរដ្ឋសភាលោក Al Abadi ជានាយករដ្ឋមន្ត្រីថ្មី បង្កើត​រដ្ឋាភិបាល
​ថ្មី​ខណៈដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក Nouri Al Maliki មិនទាន់​ផុតអាណាត្តិ
​ឡើយ។​ ការដែលលោក Al Abadi ត្រូវបានបញ្ជាបង្កើតគណៈ​រដ្ឋមន្ត្រី​ថ្មី​សំដៅកាត់​បន្ថយការបែងចែកផ្ទៃក្នុងទទួលបានការគាំទ្ររបស់អង្គការ​សហប្រជាជាតិ អាមេរិក​និងប្រទេសផ្សេងៗទៀត។ មូលហេតុគឺដោយសារ​គោលនយោបាយខុសឆ្គងនិង​
ការ​កាន់អំណាចផ្ដាច់ការរបស់នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន។ ក្នុងអំឡុង៨ឆ្នាំកាន់អំណាច
លោក Maliki គ្មានគោលការណ៍សម្រុះ​សម្រួល​ជាតិនៅអ៊ីរ៉ាក់ក្រោយសង្គ្រាម ថែម
ទាំងស៊ីជម្រៅចូលការបែងចែករវាង​សហគមន៍ទាំងបីជាតិសាសន៍-សាសនា​នៅ​
ប្រទេសនេះ។ ក្រៅពីនោះការលេច​ឡើង​របស់ IS បង្ហាញភាពអន់ខ្សោយក្នុងប្រព័ន្ធ​រដ្ឋអំណាចអ៊ីរ៉ាក់។ បណ្ដាថ្នាក់​ដឹក​នាំទទួលបរាជ័យក្នុងការខំប្រឹងប្រែងស្ដា​ប្រទេស
​និង​ផ្សាភ្ជាប់សង្គមក្រោយ​រយៈពេលដ៏វែងលិចក្នុងអំពើរហឹង្សានិងជំលោះ។

        ប៉ុន្តែនាយករដ្ឋមន្ត្រី Al Maliki មិនយល់ព្រមការសំរេចចិត្តពោលខាង​លើ​ឡើយ​
និង​ប្រកាសថាមិនលាលែងការខំប្រឹងប្រែងទទួលបន្ថែមអាណត្តិ​នាយករដ្ឋមន្ត្រីទី៣។ ព្រឹត្តិការណ៍នេះធ្វើឲ្យស៊ីជម្រៅបន្ថែមវិបត្តិលើគ្រប់វិស័យ​នៅដំណាក់កាលដែល​អ៊ីរ៉ាក់​កំពុងត្រូវការរដ្ឋាភិបាលសាមគ្គីភាពឯកភាពដើម្បីប្រឆាំងនឹងរលកសង្គ្រាមឥស្លាម IS។

        ១១ឆ្នាំគិតតាំងពីសង្គ្រាមរបស់អាមេរិកផ្ដួលរំលំរបបនៃអតីតប្រធានាធិបតី
Saddam Hussein នោះ អ៊ីរ៉ាក់មិនទាន់ផុតពីរង្វង់អំពើរហឹង្សាភាគីឡើយ។ រាល់​ការ​លំបាក​លើសមរភូមិរួមជាមួយការខ្វែងគំនិតលើឆាកនយោបាយនាបច្ចុប្បន្នធ្វើឲ្យ​ប្រទេស
នេះពិបាកឆ្លងផុតពីជំលោះណាស់៕

ប្រតិកម្មទៅវិញ