អាមេរិកសម្រេចចិត្តដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន៖ ក្តីសង្ឃឹមលើអនាគតប្រកបដោយសន្តិភាព

Chia sẻ

(VOVWORLD) -  ប្រធានាធិបតីអាមេរិកលោក Joe Biden នៅថ្ងៃទី ១៤ ខែមេសាបានប្រកាសជាផ្លូវការនូវផែនការដកកងទ័ពចេញពីអាហ្វហ្គានីស្ថានមុនថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០២១។ បន្ទាប់ពីសហរដ្ឋអាមេរិក ណាតូនិងសម្ព័ន្ធមិត្តក៏បានប្រកាសផែនការបញ្ចប់បេសកកម្មគាំទ្រ ដល់សន្តិសុខអន្តរជាតិនៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះក្នុងពេលឆាប់ៗ។  តើការសម្រេចចិត្តនេះ អាចនាំមកនូវសន្តិភាពពិតប្រាកដដល់អាហ្វហ្គានីស្ថានដែរឬទេ នេះគឺជាការមន្ទិលសង្ស័យរបស់សាធារណមតិ។

អាមេរិកសម្រេចចិត្តដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន៖ ក្តីសង្ឃឹមលើអនាគតប្រកបដោយសន្តិភាព - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ Getty Images)

ផែនការដកកងទ័ពចេញពីអាហ្វហ្គានីស្ថានរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលទើបបានដាក់ចេញនោះ នឹងបិទបញ្ចប់សង្គ្រាមអូសបន្លាយយូរបំផុតរបស់សហរដ្ឋអាមេរិក (១១ កញ្ញា ២០០១ - ១១ កញ្ញា ២០២១) ដែលបណ្តាលឲ្យទាហានប្រហែល ២,៤០០ នាក់ត្រូវស្លាប់និងប៉ាន់ស្មានការបាត់បង់ដែលអាចបង្កអន្តរាយដល់ប្រមាណ ២ ពាន់ពាន់លានដុល្លារអាមេរិក។

នៅថ្ងៃដដែល អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ក៏បានបញ្ជាក់ផងដែរថា ណាតូនឹងដកកងទ័ពសឹងតែជិត ៧.០០០ នាក់ នៅអាហ្វហ្គានីស្ថាន ដោយចាប់ផ្តើមពីថ្ងៃទី ១ ឧសភា ហើយដំណើរការដកទាំងស្រុងនឹងបញ្ចប់ក្នុងរយៈពេលពីរបីខែខាងមុខនេះ។  ជាមួយគ្នានោះ រដ្ឋមន្រ្តីការបរទេសនិងការពារជាតិនៃប្រទេសជាសមាជិកអង្គការណាតូចំនួន ៣០ ក៏បានយល់ព្រម ដកកងទ័ពទាំងអស់ចេញពីប្រទេសអាហ្វហ្គានីស្ថានតាមដំណើការដែលអាមេរិកប្រកាស។

ចំណុចរបត់មួយសម្រាប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន

ការសម្រេចដកកងទ័ពចេញពីអាហ្វហ្គានីស្ថានក៏មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលដែរ នៅពេលដែលប្រធានា ធិបតីអាមេរិកជាច្រើនជំនាន់ធ្លាប់បានប្រកាសថា នឹងបញ្ចប់សង្គ្រាមដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីបំផុត ប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បានឲ្យដឹងថា ប្រទេសខ្លួនគោរពតាមសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ហើយនឹងធ្វើការជាមួយដៃគូដើម្បីធានានូវការផ្ទេរប្តូរយ៉ាងរលូន ព្រមទាំងប្តេជ្ញាចិត្តចំពោះកងកម្លាំងការពារជាតិនិងសន្តិសុខរបស់អាហ្វហ្គានីស្ថាន ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការ ការពារប្រជាជននិងប្រទេសជាតិ។

ក្នុងពេលជាមួយគ្នានោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានបញ្ជាក់អះអាងថា ការដកកងទ័ពរបស់ណាតូ មិនមែនជាការបញ្ចប់នៃទំនាក់ទំនងជាមួយអាហ្វហ្គានីស្ថានទេ ប៉ុន្តែជាការចាប់ផ្តើមជំពូកថ្មីនៅក្នុងទំនាក់ទំនងទៀតសោត។ ណាតូនិងបណ្តាដៃគូរបស់ខ្លួន នឹងបន្តធ្វើការរួមជាមួយប្រជាជនអាហ្វហ្គានីស្ថាន ដើម្បីកសាងអនាគតប្រកបដោយនិរន្តរភាពសម្រាប់ខ្លួន។

ប្រទេសជាច្រើនបានឡើងសំឡេងស្វាគមន៍ការសម្រេចចិត្តនេះ ដោយចាត់ទុកថាវាជាចំណុចរបត់សម្រាប់សង្គ្រាមនៅអាហ្គានីស្ថាន។ ទោះជាយ៉ាងណាក៏ដោយផែនការនេះបានជួបប្រទះជាមួយប្រតិកម្មផ្ទុយស្រឡះជាច្រើន សូម្បីតែនៅសហរដ្ឋអាមេរិកតែម្តង។ មតិជាច្រើនបានចាត់ទុកថា អាមេរិកនឹងបាត់បង់ក្នុងការតាមដាននិងការរាំងស្កាត់ការគំរាមកំហែងសំដៅលើសហរដ្ឋអាមេរិក។

អាមេរិកសម្រេចចិត្តដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្កានីស្ថាន៖ ក្តីសង្ឃឹមលើអនាគតប្រកបដោយសន្តិភាព - ảnh 2ទាហានអាមេរិកនៅ Uruzgan ប្រទេសអាហ្គានីស្ថាន (រូបថតៈ Reuters)

ទន្ទឹមនឹងនេះ មតិជាច្រើនក៏មានការព្រួយបារម្ភអំពីអនាគតរបស់ប្រទេសអាហ្វហ្គានីស្ថាន ពីព្រោះ រហូតមកដល់ពេលនេះ រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Ashraf Ghani ពុំមានសមត្ថភាពគ្រប់គ្រាន់សម្រាប់គ្រប់គ្រងប្រទេស។ ក្រៅពីនេះ ការចរចាសន្តិភាពរវាងរដ្ឋាភិបាលតាលីបង់និងក្រុមប្រដាប់អាវុធដទៃទៀតមិនបានបង្ហាញលទ្ធផលវិជ្ជមាននោះឡើយ។ ហេតុដូច្នេះហើយ កិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគតពិបាកនឹងសម្រេចបាន ហើយសង្គ្រាមប្រឆាំងនឹងក្រុមប្រដាប់អាវុធជ្រុលនិយមនៅក្នុងប្រទេសនៅតែអូសន្លាយជាបន្តពុំខាន។

ការចរចាសន្តិភាពមិនបានបង្ហាញលទ្ធផលវិជ្ជមាន

ដំណើរការសន្តិភាពអាហ្វហ្គានីស្ថានធ្លាប់ធ្លាក់ក្នុងភាពជាប់គាំង ខណៈដែលកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិ បាលអាហ្វហ្គានីស្ថាននិងកងកម្លាំងតាលីបង់នៅក្នុងរដ្ឋធានីកាតាបានខកខាន។ យ៉ាងណាមិញ សហរដ្ឋ អាមេរិកមានបំណង ជំរុញកិច្ចចរចាសន្តិភាពរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងកម្លាំងតាលីបង់ មុនពេលដែល កងទ័ពរបស់ខ្លួន ២.៥០០ នាក់ចុងក្រោយ ត្រូវតែចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ហើយទីក្រុងវ៉ាស៊ីនតោនក៏ចង់អោយរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងតាលីបង់សម្រេចបានកិច្ចព្រមព្រៀងមួយចំនួន ស្តីពីការបែងចែកសិទ្ធិអំណាច។ ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទផុតកំណត់ គឺថ្ងៃទី ១ ខែឧសភាកំពុងខិតជិតមកដល់ហើយ ប៉ុន្តែទំនងជាគ្មានសញ្ញាណាមួយដែលបង្ហាញថាបញ្ចប់អំពើហឹង្សានៅអាហ្គានីស្ថានទាល់តែសោះ។ នៅក្នុងចំណាត់ការមួយថ្មីបំផុត នាថ្ងៃទី ១៣ ខែមេសា ក្រុមតាលីបង់បានប្តេជ្ញាមិនចូលរួមសន្និសីទសន្តិភាពអន្តរជាតិស្តីពីអនាគតរបស់អាហ្វហ្គានីស្ថាន ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសទួរគី ក្នុងខែមេសានេះ រហូតដល់ពេលដែលកងកម្លាំងបរទេសទាំងអស់ត្រូវចាកចេញ។

យោងតាមរបាយការណ៍ថ្មីបំផុតរបស់អង្គការសហប្រជាជាតិ មានជនដៃដននៃក្រុមភេរវករអាល់កៃដាប្រមាណ ៥០០ នាក់ នៅតែរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយអង្គការនេះ។ មជ្ឈដ្ឋានអ្នកសង្កេតការណ៍អន្តរជាតិក៏បារម្ភថា ប្រសិនបើជម្លោះរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងតាលីបង់មិនត្រូវបានដោះស្រាយទេនោះ នឹងក្លាយជាឱកាសអំណោយផលសម្រាប់អង្គការជ្រុលនិយមដូចជាអាល់កៃដាឬ ISIS ក្នុងការជ្រៀតចូលនិងបន្តប្រតិបត្តិការឡើងវិញ។ គ្រោះថ្នាក់នៃប្រទេសអាហ្គានីស្ថានធ្លាក់ចូលក្នុងភាពវឹកវរថ្មី បន្ទាប់ពីអាមេរិកនិងណាតូដកទ័ពចេញគឺអាចកើតមានឡើង។  ក្តីសង្ឃឹមអំពីអនាគតប្រកបដោយសន្តិភាពសម្រាប់អាហ្វហ្គានីស្ថានគឺពិបាកទៅរួច៕

ប្រតិកម្មទៅវិញ