អាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅចំពោះមុខកិច្ចប្រជុំកំពូលលើកទី២

Chia sẻ
(VOVWORLD) - នៅសល់ជិត៣សប្ដាហ៍ទៀតតែប៉ុណ្ណោះ កិច្ចប្រជុំកំពូលលើកទី២ដែល ត្រូវបានទន្ទឹងរង់ចាំរវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ស.ប.បកូរ៉េ) លោក Kim Jong-un នឹងប្រព្រឹត្តទៅនៅវៀតណាម។ នាបច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងពិភាក្សាគ្នា យ៉ាងប្រញ៉ាប់ប្រញ៉ាល់ដើម្បីតាំងចិត្តលើខ្លឹមសារនៃកិច្ចប្រជុំនេះ។ កិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសទាំងពីរនេះ គឺជាមូលដ្ឋានដើម្បីសាធារណៈមតិទន្ទឹងរង់ចាំអំពី ទំព័រថ្មីចំពោះខឿនសន្តិភាពនៅឧបទ្វីបកូរ៉េ។
អាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េនៅចំពោះមុខកិច្ចប្រជុំកំពូលលើកទី២ - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un នៅក្នុងជំនួបកំពូលលើកទី១នៅសឹង្ហបុរី (រូបថត៖ AFP/TTXVN)

  តាមផែនការ ប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំស.ប.បកូរ៉េលោក Kim Jong-un នឹងអញ្ជើញជួបចរចាគ្នាលើកទី២នៅទីក្រុងហាណូយចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោយពីជំនួបដំបូងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅសឹង្ហបុរី។

        អត្ថន័យនៃជំនួបកំពូលលើកទី២

        កិច្ចប្រជុំកំពូលប្រវត្តិសាស្ត្រលើកទី១រវាងអាមេរិកនិងស.ប.បកូរ៉េបាននាំមកនូវលទ្ធផលជាវិជ្ជមាន។ ភាគីទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម ដែលក្នុងនោះអាមេរិកសន្យាថា នឹងធានាសន្តិសុខសម្រាប់ស.ប.បកូរ៉េ ខណៈដែលព្យុងយ៉ាងបានសន្យា នឹងរំសាយសព្វាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េទាំងស្រុង។ប៉ុន្តែ ក្រោយពីជំនួបនេះកន្លងទៅ ដំណើរការចរចាមិនសម្រេចបាននូវការរីកចម្រើនទេ ដោយសារភាគីទាំងពីរមានការខ្វែងគំនិតអំពីការបកស្រាយនិយមន័យ “រំសាយសព្វាវុធនុយក្លេអ៊ែរ”។

        ៨ខែក្រោយពីកិច្ចប្រជុំកំពូលលើកទី១ កិច្ចប្រជុំកំពូលលើកទី២រវាងអាមេរិកនិងស.ប.បកូរ៉េ មានភារកិច្ចបង្កើតឡើងការបោះជំហានជាក់ស្ដែងដែលអាចបានផ្ទៀងផ្ទាត់អំពីការរំសាយសព្វាវុធ នុយក្លេអ៊ែរ។ រដ្ឋាភិបាលអាមេរិកកាលពីថ្ងៃទី៣១ ខែមករា កន្លងទៅ បានប្រកាសយ៉ាងលំអិតអំពីសេចក្ដីសង្ឃឹមនៃប្រទេសនេះ ដែលក្នុងនោះសំណូមពរអោយមានសេចក្ដីប្រកាសស្ដីពីឃ្លាំងផ្ទុកសព្វាវុធទាំងស្រុងនៃស.ប.បកូរ៉េ ក៏ដូចជាដំណើរការរំសាយសព្វាវុធនុយក្លេអ៊ែរផងដែរ។ ផ្ទុយទៅវិញ អាមេរិកនឹងត្រៀមខ្លួនជាស្រេចចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍បញ្ចប់សង្គ្រាមកូរ៉េ ព្រមទាំងស្ដារទំនាក់ទំនងការទូតឡើងវិញហើយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកូរ៉េ ផងដែរ។

        ក្នុងពេលជាមួយគ្នានោះ មជ្ឈដ្ឋានអ្នកនយោបាយនៃប្រទេសជាច្រើន ក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃជំនួបកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េ។ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ចាត់ទុកថា ជំនួបនេះ នឹងក្លាយទៅជារបត់គន្លឹះមួយចំពោះដំណើរការសន្តិភាពនិងរំសាយសព្វាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ។ រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Takeshi Iwaya បានជម្រាបថា ជប៉ុនសង្ឃឹមថា ជំនួបកំពូលលើកទី២នេះនឹងនាំមកនូវលទ្ធផលជាក់ស្ដែងជាងជំនួបដំបូង សំដៅឆ្ពោះទៅរកការរំសាយសព្វាវុធនុយក្លេអ៊ែរ។ ចិនក៏បានគាំទ្រចំពោះជំនួបកំពូលលើកទី២រវាងប្រធានាធិបតីលោក Donald Trump និងមេដឹកនាំលោក Kim Jong-un ផងដែរ។

        ចំពោះមជ្ឈដ្ឋានអ្នកសង្កេតការណ៍ របៀបវារៈក្នុងរយៈពេល២ថ្ងៃ ពោលគឺច្រើនជាង១ថ្ងៃបើធៀបនឹងជំនួបនៅសឹង្ហបុរី បានធ្វើអោយពួកគេរំពឹងទុកថា កិច្ចប្រជុំលើកទី២នេះអាចចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការសំដៅបញ្ចប់សង្គ្រាមកូរ៉េ។

        ការត្រៀមរៀបចំយ៉ាងសកម្ម

        ដោយសារសំខាន់នៃកិច្ចប្រជុំកំពូលលើកទី២នេះ នាពេលកន្លងទៅ អាមេរិកនិងស.ប.បកូរ៉េបានដំណើរការកិច្ចខិតខំប្រឹងប្រែងខាងការទូតដើម្បីអាចឯកភាពលើខ្លឹមសារនៃកិច្ចប្រជុំ។ ភាគីទាំងពីរបានរៀបចំក្រុមពិសេសអំពីកិច្ចប្រជុំកំពូលលើកទី២។ កិច្ចប្រជុំថ្នាក់ជំនាញបានប្រព្រឹត្តទៅយ៉ាងញឹកញាប់នៅទាំងទីក្រុងព្យុងយ៉ាងនិងកន្លែងផ្សេងៗ ដើម្បីសម្រុះសម្រួលការខ្វែងគំនិត។ ភាគីទាំងពីរសុទ្ធតែខិតខំប្រឹងប្រែងដើម្បីអាចសម្រេចបាននូវកិច្ចព្រមព្រៀងធំមួយនៅជំនួបកំពូលនាពេលខាងមុខ។ ឧបសគ្គធំបំផុតក្នុងកិច្ចចរចាលើកនេះ គឺត្រូវបំភ្លឺអោយបានច្បាស់នូវការបោះជំហានរំសាយសព្វាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង ក៏ដូចជាការបោះជំហានឆ្លើយតបរបស់វ៉ាស៊ីនតោន ជាពិសេសគឺការបន្ធូរស្រាលបទដាក់ទណ្ឌកម្ម។ សារព័ត៌មានស.ប.បកូរ៉េក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ សុទ្ធតែអំពាវនាវអោយអាមេរិកមានសកម្មភាពជាពិតប្រាកដដើម្បីឆ្លើយតបនឹងការបោះជំហានរំសាយសព្វាវុធនុយក្លេអ៊ែររបស់ព្យុងយ៉ាង។

        ទំនាក់ទំនងរវាងវ៉ាស៊ីនតោននិងព្យុងយ៉ាងកំពុងមានការវិវឌ្ឍជាវិជ្ជមានចាប់តាំងពីដំណាក់កាលត្រៀមរៀបចំអោយកិច្ចប្រជុំកំពូលលើកទី១កន្លងមក។ នាបច្ចុប្បន្ននេះ សាធារណៈមតិសង្ឃឹម ថា នៅកិច្ចប្រជុំកំពូលលើកទី២នៅវៀតណានាពេលខាងមុខ វ៉ាស៊ីនតោននិងព្យុងយ៉ាងអាចសម្រេចបាននូវកិច្ចព្រមព្រៀងសំខាន់ៗ ដែលរួមចំណែកបង្កើតឡើងសន្ទុះអភិវឌ្ឍសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបង្កើតរបត់ធំមួយក្នុងការស្ថាបនាយន្តការសុខសន្តិភាពថិតថេរជាអមតៈនៅឧបទ្វីបកូរ៉េ ផងដែរ៕

ប្រតិកម្មទៅវិញ